សន្និសីទទូទៅ
ឆ្ពោះ​ទៅ​មុខ​ដោយ​សេចក្តី​ជំនឿ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២០


ឆ្ពោះ​ទៅ​មុខ​ដោយ​សេចក្តី​ជំនឿ

ខ្ញុំ​សូម​ប្រទានពរ​ដល់​បងប្អូន​នូវ​ភាពសុខសាន្ដ និង​ចម្រើន​សេចក្ដីជំនឿ​ទៅលើ ព្រះអម្ចាស់ ។

បងប្អូនប្រុសស្រី​ជា​ទីស្រឡាញ់ នៅពេល​យើង​មក​ដល់​ពេល​បញ្ចប់​សន្និសីទ​ជា​ប្រវត្តិសាស្ត្រ​នេះ យើង​សូម​ថ្លែង​ការ​ដឹងគុណ​ចំពោះ​ព្រះអម្ចាស់​យើង ។ តន្ត្រី​មាន​ភាពអស្ចារ្យណាស់ ហើយ​សារលិខិត​បំផុតគំនិត ។

អំឡុង​សន្និសីទ​នេះ យើង​មាន​បទពិសោធន៍​នូវ​រឿង​សំខាន់ៗ​ជាច្រើន ។ នៅ​ក្នុង​ការគម្រប់​ឆ្នាំ​នេះ​យើង​បាន​ណែនាំ​ការប្រកាស​ដល់​ពិភពលោក​អំពី​ភាពពិត​នៃ​ការស្ដារឡើងវិញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅ​ក្នុង​ភាពពេញលេញ ។

យើង​បាន​ប្រារព្ធ​ពិធី​ស្ដារឡើងវិញ​ដោយ​ការ​ស្រែក ហូសាណា ។

យើង​បាន​បើក​បង្ហាញ​នូវ​និមិត្តរូប​ថ្មី​ដែល​បង្ហាញ​ពី​ជំនឿ​របស់​យើង​ទៅលើ​ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ហើយ​នឹង​ចំពោះ​ការ​ទទួល​ស្គាល់​ជាផ្លូវការ​នូវ​ការបង្កើតសាសនាចក្រ និង​ឯកសារទាំងឡាយ ។

យើង​បាន​កោះហៅ​សុំ​ឲ្យ​មាន​ការ​តមអាហារ និង​ការ​អធិស្ឋាន​ជាសាកល ដើម្បី​ឲ្យការរាតត្បាត​ជំងឺ​នៅ​បច្ចុប្បន្ន​នេះ អាច​ត្រូវ​បាន​គ្រប់គ្រង ហើយ​សេដ្ឋកិច្ច​ត្រូវ​បាន​ពង្រឹង ហើយ​ជីវិត​រស់នៅ​អាច​ដំណើរការ​ធម្មតា​វិញ ។ ការតមអាហារ​នេះ នឹង​ធ្វើឡើងនៅថ្ងៃសុក្រ​ល្អ គឺ​ថ្ងៃទី ១០ ខែ​មេសា ។ នោះ​គឺ​ជា​ថ្ងៃ​សុក្រ​ដ៏​អស្ចារ្យ​មួយ !

ថ្ងៃអាទិត្យ​ក្រោយ​គឺជា​អាទិត្យ​បុណ្យ​អ៊ីស្ទើរ ជា​ពេល​ដែល​យើង​នឹង​ប្រារព្ធ​អំពី​ដង្វាយធួន និង​ការរស់ឡើងវិញ​នៃ​ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ​របស់​យើង​ម្ដង​ទៀត ។ ដោយសារ​តែ​ដង្វាយធួន​របស់​ទ្រង់ អំណោយទាន​នៃ​ការ​រស់ឡើងវិញ​របស់ទ្រង់ នឹង​កើត​មាន​ចំពោះ​យើង​ទាំងអស់គ្នា​ដែល​បាន​រស់នៅ ។ ហើយ​អំណោយទាន​នៃជីវិត​អស់កល្បជានិច្ច​របស់ទ្រង់​នឹង​កើតមាន​ចំពោះ​មនុស្ស​ទាំងអស់​ដែលសក្ដិសម​តាមរយៈ​ភក្ដីភាព​ចំពោះ​ពិធីបរិសុទ្ធ​នានា និង​សេចក្តី​សញ្ញា​នានា​ដែល​ធ្វើឡើងនៅក្នុង​ព្រះវិហារបរិសុទ្ធ​ដ៏ពិសិដ្ឋ​របស់ទ្រង់ ។

សមាសភាគ​ដ៏បំផុសគំនិត​ជាច្រើន​នៃ​សន្និសីទ​ខែ​មេសា ឆ្នាំ ២០២០ នេះ—និង​សប្ដាហ៍​ដ៏ពិសិដ្ឋ​ដែល​យើង​ចាប់​ផ្ដើម​ឥឡូវនេះ— អាច​សង្ខេប​ដោយ​ពាក្យ​ដ៏ទេវភាព​ពីរម៉ាត់ គឺ ៖ « ស្ដាប់​ទ្រង់ » ។ យើង​អធិស្ឋាន​សូម​ឲ្យ​ការផ្ដោត​របស់​បងប្អូន​ផ្ដោត​ទៅលើ​ព្រះវរបិតា ដែល​ទ្រង់​មាន​បន្ទូល​ទាំងនេះ ហើយ​នឹង​ព្រះរាជបុត្រា​សំណព្វ​ទ្រង់ ព្រះ​យេស៊ូវ គ្រីស្ទ នឹង​ចាំ​កាន់តែ​ខ្លាំង​បំផុត​នៅ​ក្នុង​ការ​ចងចាំ​របស់​បងប្អូន​ទាំងអស់ ។ យើង​អធិស្ឋាន​សូម​ឲ្យ​បងប្អូន​នឹង​ចាប់​ផ្ដើម​ជា​ថ្មី​ស្ដាប់ ផ្ទៀងស្ដាប់ និង​ប្រុងស្ដាប់​ព្រះបន្ទូល​របស់​ព្រះអង្គសង្គ្រោះ ដោយ ពិត ។ ខ្ញុំ​សន្យា​ថា សេចក្ដីជំនឿ​ចម្រើនឡើង ហើយ​សេចក្ដីភ័យខ្លាច​រលាយបាត់ ។

អរគុណ​ចំពោះ​បំណង​ប្រាថ្នា​របស់​បងប្អូន​ដើម្បី​ធ្វើឲ្យ​គេហដ្ឋាន​ក្លាយ​ជាទី​បរិសុទ្ធ​នៃ​សេចក្ដីជំនឿ ជាកន្លែង​ដែល​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​អាច​គង់នៅ ។ កម្មវិធី​សិក្សា​ដំណឹងល្អ​របស់​យើង ចូរ​មក​តាម​ខ្ញុំ នឹង​បន្ដ​ប្រទានពរ​ដល់​ជីវិត​របស់​បងប្អូន ។ ការខិតខំ​ដ៏​ខ្ជាប់​ខ្ជួន​របស់​បងប្អូន​នៅ​ក្នុង​ការ​ព្យាយាមនេះ—ទោះ​ជា​អំឡុង​គ្រា​ទាំងនេះ ជា​ពេល​ដែល​បងប្អូន​អាច​មានអារម្មណ៍ថា បងប្អូន​គ្មាន​ចំណែក​ជោគជ័យ​ជាក់លាក់— នឹង​ផ្លាស់ប្ដូរ​ជីវិត​បងប្អូន គ្រួសារ​បងប្អូន និង​ពិភពលោក ។ យើង​នឹង​ត្រូវ​បាន​ពង្រឹង នៅ​ពេល​យើង​ក្លាយជា​សិស្ស​កាន់​តែ​ក្លាហាន​របស់​ព្រះអម្ចាស់ ឈរជា​សាក្សី និង​ថ្លែង​អំពី​ទ្រង់​នៅ​គ្រប់​កន្លែង​ដែល​យើង​នៅ ។

ឥឡូវ សូម​និយាយ​អំពី​ព្រះវិហារបរិសុទ្ធ ។ យើង​មាន​ព្រះវិហារបរិសុទ្ធ​ដែល​បាន​ឧទ្ទិសឆ្លង​រួច​ចំនួន ១៦៨ នៅ​លើ​ពិភពលោក ។ ព្រះវិហារបរិសុទ្ធ​ដទៃទៀត​ស្ថិត​នៅ​ក្នុង​ការ​រៀបគម្រោង និង​ការ​សាងសង់ ។ នៅពេល​ផែនការ​ត្រូវបាន​ប្រកាស​អំពី​គម្រោង​ដើម្បី​សង់​ព្រះវិហារបរិសុទ្ធ ថ្មី វា​ក្លាយជា​ផ្នែក​មួយ​នៃ​ប្រវត្តិសាស្ត្រ​ដ៏​ពិសិដ្ឋ​របស់​យើង ។

វា​ហាក់​ដូចជា​ចម្លែក​ដើម្បី​ប្រកាស​អំពី​ព្រះវិហារបរិសុទ្ធ​ថ្មី​នៅពេល​ព្រះវិហារបរិសុទ្ធ​របស់​យើង​ទាំងអស់​ត្រូវ​បាន​បិទ​មួយរយៈ​នោះ ។

អស់រយៈពេល​ជាង​មួយ​សតវត្សរ៍​កន្លង​ទៅ ប្រធាន វិលហ្វូឌ វូឌដ្រុព្វ បាន​មើល​ឃើញ​ស្ថានភាព​ដូចជា​ស្ថានភាព​យើង​សព្វថ្ងៃនេះ ដូច​បាន​កត់ត្រា​នៅក្នុង​ការ​អធិស្ឋាន​ឧទ្ទិស​ឆ្លង​ព្រះវិហារបរិសុទ្ធ​សលត៏លេក ដែល​ធ្វើឡើងនៅ​ក្នុង​ឆ្នាំ ១៨៩៣ ។ បងប្អូន​មួយចំនួន​អាច​នឹង​មើល​ឃើញ​ថ្មីៗ​នេះ​នូវ​ដកស្រង់​ចេញមកពី​ការ​អធិស្ឋាន​ដ៏​អស្ចារ្យ​នេះ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។

សូម​ឮ​ការអង្វរ​ទាំង​នេះ​ពី​ព្យាការី​ដ៏​អស្ចារ្យ​របស់​ព្រះ ៖« នៅពេល​រាស្ត្រ​របស់​ទ្រង់​នឹង គ្មានឱកាស​ដើម្បី​ចូល​ក្នុង​ដំណាក់​ដ៏​ពិសិដ្ឋ​នេះ … ហើយ​ពួកគេ​មាន​ការ​ជិះជាន់ និង​បញ្ហា​ស្មុគស្មាញ ហ៊ុំព័ទ្ធ​ដោយ​ការ​លំបាក​នានា …នឹង​ងាក​មុខ​របស់​ពួកគេ​ទៅ​រក​ដំណាក់​ដ៏​ពិសិដ្ឋ​របស់​ទ្រង់​នេះ ហើយទូលសូម​ទ្រង់​ឲ្យ​រំដោះ សូម​ជំនួយ សូម​ព្រះចេស្ដា​ទ្រង់​ជំនួយ​ពួកគេ ពួក​យើង​ទូលអង្វរ​ទ្រង់​ឲ្យ​ទត​មើល​មក​លើ​រាស្ត្រ​ទ្រង់​ដោយ​ក្ដីមេត្តាករុណា … ហើយ​ស្ដាប់​ការ​ស្រែកយំ​របស់​ពួកគេ ។ ឬ​នៅពេល​កូនចៅ​នៃ​រាស្ត្រ​ទ្រង់ ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ នឹង​បំបែកគ្នា ដោយសារ​បុព្វហេតុ​ណាក្ដី​ពី​កន្លែងនេះ …ហើយ​ពួកគេ​នឹង​ទូល​មក​កាន់ទ្រង់​ពី​ជម្រៅ​នៃ​ទុក្ខព្រួយ និង​ការ​សោកសៅ​របស់ពួកគេ​សូម​ការ​សង្គ្រោះ និង​រំដោះ​ឲ្យ​រួច យើង​ខ្ញុំ​សូម​ទទូច​អង្វរ​ដោយរាបសារ​ចំពោះ​ទ្រង់… ដើម្បី​ព្រះសណ្ដាប់​ការ​អង្វរករ​របស់​ពួកគេ ហើយ​ប្រទានពរ​ជ័យ​ដែល​ពួកគេ​ទូលសូម » ។

បង​ប្អូន​ប្រុស​ស្រី​ អំឡុ​គ្រា​នៃ​ទុក្ខព្រួយ របស់​យើង ដែល​ព្រះវិហារបរិសុទ្ធ ត្រូវបាន បិទ បងប្អូន​អាច​នៅតែ​ប្រើប្រាស់​អំណាច​នៃ​សេចក្ដីសញ្ញា​ក្នុង​ព្រះវិហារបរិសុទ្ធ និង​អំណោយទានពិសិដ្ឋ​របស់​បងប្អូន នៅពេល​បងប្អូន​គោរព​តាម​សេចក្ដីសញ្ញា​ទាំងឡាយ​របស់បងប្អូននោះ ។ សូម​ប្រើ​ពេល​ដែល​ព្រះវិហារបរិសុទ្ធ​បាន​បិទ​នេះ ដើម្បី​បន្ដ​រស់នៅ​ក្នុង​ជីវិត​ដែល​សក្ដិសម​ចូល​ព្រះវិហារបរិសុទ្ធ ឬ​ក្លាយជា​មាន​ភាព សក្ដិសម​ដើម្បី​ចូល​ព្រះវិហារបរិសុទ្ធ ។

និយាយ​អំពី​ព្រះវិហារបរិសុទ្ធ​ជាមួយ​នឹង​គ្រួសារ និង​មិត្តភក្ដិ​របស់​បងប្អូន ។ ដោយសារ​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ចំណុចសំខាន់​នៃ​រឿង​គ្រប់យ៉ាង​ដែល​យើង​ធ្វើ​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ នៅពេល​បងប្អូន​គិត​កាន់តែ​ច្រើន​អំពី​ព្រះវិហារបរិសុទ្ធ នោះ​បងប្អូន​នឹង​គិត​កាន់តែ​ច្រើនអំពី​ទ្រង់ ។ សូម​សិក្សា និង​អធិស្ឋាន​ដើម្បី​រៀន​បន្ថែម​អំពី​អំណាច និង​ចំណេះដឹង​ដែល​បងប្អូន​ត្រូវ​បាន​ប្រគល់​ឲ្យ— ឬ​ដែល​បងប្អូន​នឹង​ទទួល​នៅពេលក្រោយ ។

ថ្ងៃនេះ​យើង​មាន​សេចក្តី​រីករាយ​សូម​ប្រកាស​ពី​ផែនការ​ដើម្បី​សាងសង់​ព្រះវិហារបរិសុទ្ធ​ថ្មី​ចំនួន​ប្រាំបី​នៅ​ទីតាំង​ដូច​ខាង​ក្រោម​នេះ​គឺ ៖ បារ៉ែន ប្លង់កា ប្រទេស អាហ្សង់ទីន; តាលហាសសៀ រដ្ឋផ្លរីដា លូបាំបាស៊ី​សាធារណរដ្ឋប្រជាធិបតេយ្យ​កុងហ្គោ; Pittsburgh, រដ្ឋ Pennsylvania;​រាជធានី បេនីន, នីហ្សេរីយ៉ា; ស៊ីរ៉ាសៀស​រដ្ឋយូថាហ៍ ឌូបៃ​ប្រទេស​អារ៉ាប់រួម និង ទីក្រុង​សៀងហៃ សាធារណរដ្ឋប្រជាមានិត​ចិន ។

នៅ​ទីតាំង​ទាំង​ប្រាំបី​ស្ថាបត្យករ​សាសនាចក្រ​នឹង​ធ្វើការ​ជាមួយ​មន្រ្តី​មូលដ្ឋាន​ដើម្បី​ឲ្យ​ព្រះវិហារបរិសុទ្ធ​នេះ​មាន​ភាពសុខដុមរមនា​និង​ជា​ការបន្ថែម​ភាពស្រស់ស្អាត​ដល់​សហគមន៍​នីមួយៗ ។

ផែនការ​សម្រាប់​ព្រះវិហារបរិសុទ្ធ​នៅ​ឌូបៃ​ឆ្លើយ​តប​ទៅ​នឹង​ការអញ្ជើញ​ដ៏​សប្បុរស​របស់​ពួកគេ​ដែល​យើង​ទទួល​ស្គាល់​ដោយ​អំណរគុណ ។

បរិបទ​សម្រាប់​ផែនការ​នៅ​សៀងហៃ​មាន​សារៈសំខាន់​ណាស់ ។ អស់ រយៈពេល ជាង ពីរ ទស្សវត្ស មក ហើយ សមាជិក សក្ដិសម សម្រាប់​ព្រះវិហារបរិសុទ្ធ​នៅ​សាធារណរដ្ឋ​ប្រជាមានិតចិន​បាន​ចូលរួម​ក្នុង​ព្រះវិហារបរិសុទ្ធ​នៅ​ហុងកុង​ប្រទេស​ចិន ។ ប៉ុន្តែ​នៅ​ខែ​កក្កដា​ឆ្នាំ ២០១៩ ព្រះវិហារបរិសុទ្ធ​នោះ​ត្រូវ​បាន​បិទ​សម្រាប់​ការជួសជុល​ដែល​ត្រូវ​បាន​គ្រោង​ទុក​ជា​យូរ​មក​ហើយ​និង​ត្រូវការ​ជា​ចាំបាច់ ។

នៅ ទីក្រុង សៀងហៃ កន្លែង​ប្រជុំ ដែល មុខងារ​ច្រើនល្មមគ្រប់គ្រាន់​នឹង​ផ្តល់​មធ្យោបាយ​សម្រាប់​សមាជិក​ជនជាតិ​ចិន​បន្ត​ចូលរួម​ក្នុង​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារបរិសុទ្ធ—នៅ​សាធារណរដ្ឋប្រជាមានិតចិន—សម្រាប់​ពួកគេ​និង​បុព្វការីជន​របស់​ពួកគេ ។

នៅ​គ្រប់​ប្រទេស​សាសនាចក្រ​នេះ​បង្រៀន​សមាជិក​របស់​ខ្លួន ឲ្យ ផ្តល់​កិតិ្តយស គោរពតាម​និង​គាំទ្រ​ដល់​ច្បាប់ ។​ យើង​បង្រៀន​ពី​សារៈសំខាន់​នៃ​គ្រួសារ អំពី​ការធ្វើ​ជា​ឪពុកម្តាយ​ល្អ​និង​ពលរដ្ឋ​គំរូ ។ ដោយសារ​តែ​យើង​គោរពតាម​ច្បាប់​និង​បទបញ្ញត្តិ​នៃ​សាធារណរដ្ឋប្រជាមានិតចិន​សាសនាចក្រ​មិន បាន​បញ្ជូន​ពួកអ្នកផ្សព្វផ្សាយសាសនា​ទៅ​ទី​នោះ​ទេ យើង​ក៏​នឹង​មិន​ធ្វើ​ដូច្នេះ​ដែរ​នៅ ពេល​ឥឡូវ​នេះ ។

ក្រុមជំនុំ​ជនបរទេស​និង​ជនជាតិចិន​នឹង​បន្ត​ជួបគ្នា​ដាច់​ដោយ​ឡែក​ពី​គ្នា ។ ស្ថានភាព​ស្រប​ច្បាប់​របស់​សាសនាចក្រ​នៅ​ដដែលមិនប្រែប្រួល ។ នៅក្នុង​ដំណាក់កាល​ដំបូង​នៃ​ការចូល​ប្រើប្រាស់​កន្លែង​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ការណាត់ជួប​តែ​ប៉ុណ្ណោះ ។ ដំណាក់​របស់​ព្រះអម្ចាស់​នៅ​សៀងហៃ​មិនមែន ជា​កន្លែង​គោលដៅ​សម្រាប់​ភ្ញៀវទេសចរ​មក​ពី​ប្រទេស​ផ្សេងៗ​ឡើយ ។

ព្រះវិហារបរិសុទ្ធ​ថ្មី​ប្រាំ​បី​នេះ នឹង​ប្រទានពរ​ដល់​ជីវិត​រស់នៅ​នៃ​មនុស្ស​ជាច្រើន នៅ​ទាំង​សងខាង​នៃ​វាំងនន​នៃ​សេចក្ដីស្លាប់ ។ ព្រះ​វិហារបរិសុទ្ធ​គឺ​ជា​ចំណែក​សំខាន់នៃ​ការ​ស្ដារឡើងវិញ​នៃ​ភាព​ពេញលេញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ នៅក្នុង​សេចក្ដីល្អ និង​សេចក្ដីសប្បុរស​របស់​ព្រះ ទ្រង់​កំពុង​នាំ​ពរជ័យ​នៃ​ព្រះវិហារបរិសុទ្ធ​មក​កាន់តែ​ជិត​នឹង​កូនចៅ​របស់ទ្រង់ គ្រប់​ទីកន្លែង ។

នៅ​ពេល​ដែល​ការ​ស្ដារឡើងវិញ​បន្ដ ខ្ញុំ​ដឹង​ថា ព្រះ​នឹង​បន្ដ​បើក​សម្ដែង​រឿង​មហិមា និង​សំខាន់ៗ​ជាច្រើន​ទៀត ទាក់ទង​ទៅនឹង​នគរ​របស់​ទ្រង់​នៅលើ​ផែនដី​នេះ ។ នគរ​នោះ​គឺជាសាសនាចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។

បង​ប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់ ខ្ញុំ​សូម​បង្ហាញ​សេចក្ដីស្រឡាញ់​ចំពោះ​បងប្អូន ។ អំឡុងគ្រា​នៃ​ភាព​តានតឹង និង​មិន​ប្រាកដ​ប្រជា​នេះ ខ្ញុំ​ចង់​ប្រទានពរ​នៃភាព​ជា​សាវក​មក​លើ​បងប្អូន ដោយ​នូវ​សិទ្ធិអំណាច​ដែល​មាន​ក្នុង​ខ្លួន​ខ្ញុំ ។

ខ្ញុំ​សូម​ប្រទានពរ​ដល់​បងប្អូន​នូវ​ភាពសុខសាន្ដ និង​ចម្រើន​សេចក្ដីជំនឿ​ទៅលើ ព្រះអម្ចាស់ ។

ខ្ញុំ​សូម​ប្រទានពរ​ដល់​បងប្អូន​មាន​បំណង​ប្រាថ្នា​ប្រែចិត្ត ហើយ​កាន់តែ​ក្លាយ​ដូចជា​ទ្រង់​បន្ដិចម្ដងៗ​រាល់​ថ្ងៃ ។

ខ្ញុំ​សូម​ប្រទានពរ​ដល់​បងប្អូន​ឲ្យ​ដឹង​ថា ព្យាការី យ៉ូសែប ស៊្មីធ គឺជា​ព្យាការី​នៃ​ការស្តារឡើងវិញ​នៃ​ដំណឹងល្អ នៃ​ព្រះយេស៊ូវគ្រីស្ទ​ក្នុងភាព​ពេញលេញ ។

បើ​មាន​អ្នកណា​ឈឺ​នៅក្នុង​ចំណោមបងប្អូន ឬ​មនុស្ស​ជាទីស្រឡាញ់​របស់បងប្អូន ខ្ញុំ​សូម​បន្សល់ទុក​ពរជ័យ​នៃ​ការ​ព្យាបាលជាសះស្បើយ ការ​ខ្ជាប់ខ្ជួន​នឹង​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់។

ខ្ញុំ​សូម​ប្រទានពរ​ដល់​បងប្អូន​ដូច្នោះ ដោយ​បន្ថែម​នូវ​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ​ចំពោះ​បង​ប្អូន​ម្នាក់ៗ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន។