សន្និសីទទូទៅ
ការធានា​នូវ​ការជំនុំជំរះ​ដ៏​សុចរិត
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២០


ការធានា​នូវ​ការជំនុំជំរះ​ដ៏​សុចរិត

ដើម្បី​ធានា​នូវ​ការ​ជំនុំជម្រះ​ដ៏​សុចរិត ពលិកម្ម​ធួន​របស់​ព្រះអង្គសង្គ្រោះ​នឹង​ជម្រះ​រាល់​បន្លា​នៃ​ភាពឈឺចាប់ និង​ភាព​ល្ងង់ខ្លៅ​ដែល​បាន​បណ្ដាល​ដោយ​អ្នកដទៃ ។

ព្រះ​គម្ពីរ​មរមន​បង្រៀន​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ។

នៅខែ តុលា ឆ្នាំមុន ប្រធាន រ័សុល អិម ណិលសុន បាន​ដាក់​ការប្រឈម​មួយ​ឲ្យ​យើង​ឲ្យ​ពិចារណា​ថាតើ​ជីវិត​យើង​នឹង​ខុសគ្នា​​បែបណា​ប្រសិនបើ « ចំណេះវិជ្ជា​របស់យើង​បាន​ទទួល​ពី​ព្រះគម្ពីរ​មរមន​ត្រូវបាន​យកចេញ​ពី​យើង​ភ្លាម​នោះ ? » ខ្ញុំ​បាន​សញ្ជឹងគិត​អំពី​សំណួរ​របស់​លោក ខ្ញុំ​ជឿជាក់ថា​បងប្អូន​ជាច្រើន​ក៏បាន​គិតដែរ ។ មាន​គំនិតមួយ​បានគិត​ម្តងហើយ​ម្តងទៀត—បើគ្មាន​ព្រះគម្ពីរ​មរមន និង​ភាពច្បាស់លាស់​អំពី​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ និង​ការពលិកម្ម​ដ៏ធួន​របស់ទ្រង់​ទេ តើ​ខ្ញុំ​អាច​ទៅរក​សេចក្តីសុខសាន្ត​នៅ​ឯណា ?

គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ—ដែល​មាន​គោលការណ៍​នៃ​ការសង្រ្គោះ និង​ពិធីបរិសុទ្ធ​នៃ​សេចក្តីជំនឿ​លើ​ព្រះគ្រីស្ទ ការប្រែចិត្ត ពិធីបុណ្យជ្រមុជទឹក អំណោយទាន​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយនឹង​ការតស៊ូ​ដល់​ទីបញ្ចប់—គឺត្រូវបាន​បង្រៀន​ជាច្រើនដង​នៅក្នុង​ព្រះគម្ពីរ​នៃការស្តារឡើងវិញ​ទាំងអស់ ប៉ុន្តែ​អំណាច​ពិសេស​នៅក្នុង​ព្រះគម្ពីរមរមន ។ គោលលទ្ធិ​នេះ​ចាប់ផ្តើម​ជាមួយ​សេចក្តីជំនឿ​លើ​ព្រះ​គ្រីស្ទ និង​ធាតុ​ទាំងអស់​របស់​គោលលទ្ធិនេះ អាស្រ័យ​ទៅលើការ​ទុក​ចិត្ត​នៅ​លើ​​​ពលិកម្ម​ដ៏​ធួន​របស់ទ្រង់ ។

ដូចដែល​ប្រធាន​ណិលសុន បានបង្រៀនថា « ព្រះគម្ពីរ​មរមន​ផ្ដល់​នូវ​ការ​យល់ដឹង​ពេញ​លេញ ហើយ​ការ​យល់ដឹង​ជា​ផ្លូវ​ការ​បំផុត​អំពី​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​អាច​រក​ឃើញ​គ្រប់​ទីកន្លែង » ។ បើ​យើងកាន់តែ​យល់ដឹង​អំពី​អំណោយទាន​ដ៏ទេវភាព​របស់​ព្រះអង្គសង្រ្គោះ នោះ​យើង​ក៏កាន់តែ​ដឹង នៅក្នុង​គំនិត និង​ក្នុង​ចិត្ត​របស់​យើង នូវ​ការធានា​របស់​ប្រធាន​ណិលសុន​ថា « សេចក្តីពិត​នៃ​ព្រះគម្ពីរមរមន​មាន​អំណាច​ដើម្បី​ព្យាបាល លួងលោម ស្តារឡើងវិញ ជំនួយ ពង្រឹង គាំទ្រ និង​ធ្វើ​ឲ្យ​ព្រលឹង​យើងរីករាយ »​ដែរ ។

ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ​ធ្វើ​ឲ្យ​ស្កប់ស្កល់​ដល់​តម្រូវការ​នៃ​ភាព​យុត្តិធម៌

ការចូលរួម​ចំណែក​ដ៏​សំខាន់ និង​ការផ្តល់​ឲ្យ​សន្តិភាព​នៃ​ព្រះគម្ពីរមរមន​ចំពោះ​ការយល់ដឹង​របស់​យើង​ពី​ដង្វាយធួន​របស់​ព្រះអង្គសង្រ្គោះ​គឺជា​ការបង្រៀន​របស់​គម្ពីរនេះ​ដែលថា ការពលិកម្ម​ដ៏​មេត្តាករុណា​របស់​ព្រះគ្រីស្ទ​បំពេញ​តម្រូវការ​នៃ​សេចក្តី​យុត្តិធម៌​ទាំងអស់ ។ ដូចដែល​អាលម៉ា បានពន្យល់ ថា ៖ « ព្រះ​អង្គ​ទ្រង់​ផ្ទាល់​បាន​ធ្វើ​ឲ្យ​ធួន​នឹង​អំពើ​បាប​ទាំង​ឡាយ​នៃ​មនុស្ស​លោក​ដើម្បី​នាំ​មក​នូវ​ផែនការ​នៃ​សេចក្ដី​មេត្តាករុណា ដើម្បី​ធ្វើ​ឲ្យ​ស្កប់​ស្កល់​ដល់​ការ​ទាមទារ​នៃ​សេចក្ដី​យុត្តិធម៌ ដើម្បី​ព្រះ​ជា​ព្រះ​ដ៏​ល្អ​ឥត​ខ្ចោះ ហើយ​ត្រឹម​ត្រូវ និង​ជា​ព្រះ​ដែល​ប្រកប​ដោយ​សេចក្ដី​មេត្តាករុណា​ផង » ។ ផែនការ​របស់​ព្រះវរបិតា​ពី​សេចក្តី​មេត្តា​ករុណា —អ្វី​ដែល​ព្រះគម្ពីរ​ក៏​ហៅថា​ផែនការ​នៃ​សុភមង្គល​​ឬ​ផែនការ​នៃ​សេចក្តី​សង្រ្គោះ​—មិន​អាច​សម្រេចបាន​ឡើយ លុះត្រា​តែ​ការទាមទារ​ទាំងឡាយ​នៃ​សេចក្តី​យុត្តិធម៌​ត្រូវបាន​បំពេញ ។

ប៉ុន្តែ​អ្វី​ទៅ​ជាការ « ទាម​ទារ​ទាំង​ឡាយ​នៃ​សេចក្ដី​យុត្តិធម៌ » ? សូម​ពិចារណា​ពី​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​អាលម៉ា ។ សូមចងចាំថា កាលពី​នៅ​ក្មេង អាលម៉ា បាន​ទៅស្វែងរក​ចង់ « កម្ទេច​សាសនាចក្រ » ។ ១០ តាមពិត អាលម៉ា បានប្រាប់កូន​ប្រុស​របស់​លោក ហេលេមិន ថា លោក​បានទទួល​« ទោស​ដោយ​ការ​ឈឺ​ចាប់​នៃ​ស្ថាន​នរក » ពីព្រោះ​លោក​បាន « ធ្វើ​ឃាត​ដល់​កូន​ចៅ​[របស់ព្រះ]​អស់​ជា​ច្រើន » តាមរយៈ​ការដឹកនាំ « ពួក​គេ​ទៅ​កាន់​ការ​បំផ្លិច​បំផ្លាញ។ » ១១

អាលម៉ា​បាន​ពន្យល់​ទៅ កាន់​ហេលេមិន ថា ទីបំផុត​សេចក្តី​សុខសាន្ត​បាន​កើតឡើង​ដល់​លោក នៅពេល​ដែល « នឹកគិត​ទៅ​លើ​រឿង​នេះ » របស់លោក អំពី​ការបង្រៀន​របស់​ឪពុកលោក « អំពី​ការ​យាង​មក​នៃ​… ព្រះ​យេស៊ូវ​គ្រីស្ទ… ដើម្បី​មក​ធ្វើ​ឲ្យ​ធួន​នឹង​អំពើ​បាប​ទាំង​ឡាយ​នៃ​មនុស្ស​លោក។១២ បុគ្គល​ប្រែចិត្ត អាលម៉ា បាន​អង្វរ​ដល់​សេចក្តី​មេត្តាករុណា​របស់​ព្រះគ្រីស្ទ ១៣ ហើយបន្ទាប់មក ទទួលបាន​នូវ​សេចក្តីអំណរ ហើយ​បាន​ធូរស្រាល នៅពេល​លោក​បានដឹងថា ព្រះគ្រីស្ទ បាន​ធួន​សម្រាប់​អំពើបាប​របស់​លោក ហើយ​បាន​បង់ថ្លៃ​សម្រាប់​សេចក្តី​យុត្តិធម៌​ទាំងអស់​ដែល​ទាមទារ ។ ជាថ្មីម្តងទៀត តើ​សេចក្តីយុត្តិធម៌​ទាមទារ​អ្វី​ពី​អាលម៉ា ? ដូចដែល​អាលម៉ា​លោកផ្ទាល់ ក្រោយមក​បានបង្រៀន « ហើយ​គ្មាន​អ្វី​ដែល​ឥត​ស្អាត អាច​គ្រង​នគរ​ព្រះ​ទុកជា​មរតក​បាន​ឡើយ » ។១៤ ហេតុដូច្នោះហើយ ជាផ្នែកមួយ​នៃ​ការធូរស្បើយ​របស់​អាលម៉ា ពិតប្រាកដ​ត្រូវតែថា លុះត្រា​តែ​សេចក្តីមេត្តា​ករុណា​អង្វរ បើ​មិនដូច្នោះទេ​សេចក្តីយុត្តិធម៌​នឹងរារាំង​លោក​មិន​ឲ្យ​ត្រឡប់​ទៅ​រស់នៅ​ជាមួយ​ព្រះវរបិតាសួគ៌​វិញ​ឡើយ ។ ១៥

ព្រះអង្គសង្គ្រោះ​ព្យាបាល​របួស​ដែល​យើង​មិន​អាច​ព្យាបាលបាន

ប៉ុន្តែ តើ​អាលម៉ា ផ្តោតសំខាន់​តែលើ​ខ្លួន​លោក​តែ​ម្នាក់​ឯង​—ពី​ការជៀសវាង​ការដាក់ទោស​របស់លោកដើម្បីអាច​ត្រឡប់ទៅ​រក​ព្រះវរបិតា​វិញ ឬ ? យើងដឹងថា អាលម៉ា​ក៏​បានឈឺចាប់​អំពី​ជន​ទាំងឡាយ​ណា​ដែល​លោកបាន​ដឹកនាំ​ពួកគេ​ចេញឆ្ងាយ​ពី​សេចក្តីពិត​នេះ​ដែរ ។ ១៦ ប៉ុន្តែ អាលម៉ា​ផ្ទាល់ មិនអាច​ព្យាបាល និង​ស្តារ​ឡើង​វិញ​អស់ជន​ដែល​លោក​បាន​ដឹកនាំ​ឲ្យ​ឃ្លាតឆ្ងាយ​នោះទេ ។ លោក​ខ្លួនឯង​មិនអាច​ធានាបានថា ពួកគេ​នឹង​ផ្តល់​ឲ្យ​នូវ​ឱកាស​ដ៏​យុត្តិធម៌​ដើម្បីរៀន​អំពី​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ហើយ​ត្រូវបាន​ប្រទានពរ តាមរយៈ​ការរស់នៅ​តាម​គោលការណ៍​ដ៏រីករាយ​នៃ​គោលលទ្ធិ​នេះ​ឡើយ ។ លោក​មិនអាច​នាំមកវិញ​នូវជនទាំងឡាយ​ណា​ដែល​ប្រហែល​ជាបានស្លាប់​ទាំង​ស្ថិតក្នុង​ការបំភាន់​នៃ​ការបង្រៀន​ខុសឆ្គង​របស់​លោកឡើយ ។

ដូច​ជា​ប្រធាន ប៊យដ៍ ឃេ ផាកកឺ នៅគ្រា​មួយ​បានបង្រៀនថា « គំនិតដែលថា ជួយសង្រ្គោះ​អាលម៉ា… គឺថា ៖ ការ​ស្ដារ​ឡើង​នូវ​អ្វី​ដែល​អ្នក​មិន​អាច​ស្ដារ​ឡើង​បាន ព្យាបាល​របួសដែល​អ្នក​មិន​អាច​ព្យាបាល​បាន ជួលជុល​អ្វី​ដែល​អ្នក​បាន​ធ្វើ​ឲ្យ​បែកបាក់ ហើយ​មិន​អាច​ជួល​ជុល​បាន គឺ​ជា​គោល​បំណង​តែ​មួយ​គត់​នៃ​ដង្វាយ​ធួន​របស់​ព្រះ​គ្រីស្ទ ។ ១៧ សេចក្តីពិត​ដ៏រីករាយ​បំផុត​នៅក្នុង​គំនិត​របស់​អាលម៉ា « នឹកគិត​ទៅ​លើ​រឿង​នេះ » មិនគ្រាន់តែ​ថា ខ្លួន​លោក​ផ្ទាល់​ត្រូវបាន​ធ្វើ​ឲ្យ​ជ្រះស្អាត​នោះទេ ប៉ុន្តែ​រ ជនទាំង​ឡាយណា​ដែល​លោក​បាន​ធ្វើ​អំពើអាក្រក់​អាច​បាន​សះស្បើយ និង​ស្ងប់សុខ​ផងដែរ ។

ពលិកម្ម​របស់​ព្រះអង្គសង្គ្រោះ​ធានា​នូវ​ការ​ជំនុំជម្រះ​ដ៏​សុចរិត

ជាច្រើនឆ្នាំ​ពីមុន​អាលម៉ា ត្រូវ​បាន​ជួយសង្រ្គោះ តាមរយៈ​ការធានា​អះអាង​នៃ​គោលលទ្ធិ​នេះ ស្តេច បេនយ៉ាមីន បានបង្រៀន​អំពី​ទំហំ​នៃ​ការព្យាបាល​ដែល​បាន​ផ្តល់​ឲ្យ​ដោយ​ការពលិកម្ម​ដ៏​ធួន​របស់​ព្រះអង្គសង្រ្គោះ ។ ស្តេច​បេនយ៉ាមីន បានប្រកាសថា « ដំណឹង​ដ៏​រីករាយ​មួយ​ពី​សេចក្ដី​អំណរ​យ៉ាង​អស្ចារ្យ » បាន​ប្រទាន​ដល់លោក « ដោយ​ទេវតា​របស់ព្រះ » ។ ១៨ នៅក្នុង​ចំណោម​ដំណឹង​ដ៏​រីករាយ​នោះ គឺជា​សេចក្តីពិត​ដែលថា ព្រះគ្រីស្ទ​នឹង​ទទួលរង​ការឈឺចាប់ ហើយ​សុគត​សម្រាប់​អំពើបាប និង​កំហុស​របស់​យើង ដើម្បី​ធានាថា « សេចក្ដី​ជំនុំ​ជំរះ​ដ៏​សុចរិត​អាច​មាន​ដល់​កូន​ចៅ​មនុស្ស ។ » ១៩

តើ « សេចក្តីជំនុំ​ជំរះ​ដ៏​សុចរិត » ទាមទារ​អ្វីឲ្យ​​ពិតប្រាកដ ? នៅក្នុង​ខ​បន្ទាប់ ស្តេច​បេនយ៉ាមីន បានពន្យល់ថា ដើម្បី​ធានា​ឲ្យ​បាន​នូវ​សេចក្តី​ជំនុំជំរះ​ដ៏សុចរិត ព្រះលោហិត​របស់​ព្រះអង្គ​សង្រ្គោះ​បានធួន « នឹង​ធ្វើ​ឲ្យធួន​នឹង​បាប​នៃ​អស់​អ្នក​ណា​ដែល​ធ្លាក់ ដោយ​សារ​ការ​រំលង​របស់​លោក​អ័ដាម ហើយ​ស្លាប់​ទៅ​ដោយ​មិន​បាន​ដឹង​អំពី​ព្រះ​ហឫទ័យ​នៃ​ព្រះ​ចំពោះ​ពួក​គេ ឬ​ក៏​អស់​អ្នក​ណា​ដែល​មាន​បាប ដោយ​សារ​ឃភាព​ល្ងង់ខ្លៅ » ។ ២០ លោក​ក៏បាន​បង្រៀនថា សេចក្តីជំនុំជំរះ​ដ៏សុចរិត​ក៏​ទាមទារ « ព្រះ​លោហិត​របស់​ទ្រង់​ក៏​នឹង​ធ្វើ​ឲ្យ​ធួន​នឹង » បាបនៃ​ក្មេង​តូចៗ ។ ២១

ខគម្ពីរ​ទាំងនេះ​បង្រៀន​នូវ​គោលលទ្ធិ​ដ៏រុងរឿង ការពលិកម្ម​ដ៏ធួន​របស់ទ្រង់​ជា​អំណោយទាន​ដែល​ឥតគិតថ្លៃ ព្យាបាលដល់​អ្នក​ដែល​មាន​បាប​ក្នុង​អំពើ​ល្ងង់ខ្លៅ អស់អ្នក​ដែល​ដូចជា​យ៉ាកុប បាន​រៀបរាប់ថា « គ្មាន​ក្រឹត្យវិន័យ » ។ ២២ ការទទួលខុសត្រូវ​សម្រាប់​អំពើបាប​អាស្រ័យលើ​ការយល់ដឹង​ដែល​យើង​បាន​ផ្តល់​ឲ្យ និង​អាស្រ័យលើ​សមត្ថភាព​ដើម្បី​អនុវត្តនូវ​សេរីភាព​របស់​យើង ។ ២៣ យើង​ស្គាល់​ពី​សេចក្តីពិត​នៃការព្យាបាល និង​ការលួងលោម​នេះ បានតែ​ដោយសារ​ព្រះគម្ពីរ​មរមន និង​ការស្តារឡើងវិញ​ព្រះគម្ពីរ​ដទៃទៀត​ប៉ុណ្ណោះ ។ ២៤

ពិតប្រាកដណាស់ នៅទីណា​ដែល​ក្រិត្យវិន័យ​ត្រូវបាន​ប្រទាន​ឲ្យ នៅទីណា​ដែល​យើង​មិន​ព្រងើយកន្តើយ​នៃ​ព្រះ​ទ័យ​របស់ព្រះ នោះ​យើង​មានការ​ទទួលខុសត្រូវ​ហើយ ។ ដូចដែល​ស្តេច​បេនយ៉ាមីន បាន​សង្កត់ធ្ងន់ថា៖ « ប៉ុន្តែ វេទនា វេទនា ដល់​អស់​អ្នក​ណា​ដែល​ដឹង​ថា​ខ្លួន​កំពុង​បះបោរ​ទាស់​នឹង​ព្រះ! ព្រោះ​សេចក្ដី​សង្គ្រោះ​នឹង​ពុំ​មាន​ដល់​ពួក​នេះ​ឡើយ លើក​លែងតែ​ដោយ​ការ​ប្រែ​ចិត្ត និង​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​យេស៊ូវ​គ្រីស្ទ​ប៉ុណ្ណោះ » ។ ២៥

នេះ​គឺជា​ដំណឹងដ៏​រីករាយ​ជាពន់ពេក​នៃ​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ។ ព្រះអង្គសង្គ្រោះ​មិនមែន​គ្រាន់តែ​ព្យាបាល និង​ស្តារឡើងវិញ​នូវ​ជន​ទាំងឡាយ​ណា​ដែល​មាន​បាប​ដោយសារ​តែការ​ល្ងង់ខ្លៅ ប៉ុន្តែ​ក៏​ព្យាបាលដល់​ជន​ដែល​មានបាប​ព្រោះ​ប្រឆាំង​នឹង​ចំណេះវិជ្ជា​ដែល​ព្រះអង្គសង្រ្គោះ​ប្រទាន​ឲ្យ​ដែល​ព្យាបាល​ដោយ​លក្ខខណ្ឌ​នៃ​ការប្រែចិត្ត ហើយនឹង​សេចក្តីជំនឿ​លើ​ទ្រង់ ។ ២៦

អាលម៉ា ច្បាស់​ជាបាន « នឹកគិត​ទៅ​លើ​រឿង​នេះ » នៃ​សេចក្តីពិត​ទាំងពីរ​នេះ ។ តើ​អាលម៉ា ពិតជា​បានមាន​អារម្មណ៍​ដូច​អ្វី​ដែល​គាត់​ពិពណ៌នា​ថា « ផ្អែម​ល្ហែម…សេចក្ដី​អំណរ » ​២៧ ប្រសិនបើ លោក​បានគិតថា ព្រះគ្រីស្ទ បាន​សង្គ្រោះ​លោក ប៉ុន្តែ​ទុក​ឲ្យ​ពួក​ជន​ដែល​លោក​បាន​ដឹកនាំ​ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​សេចក្តីពិត​នៅ​រងទុក្ខវេទនា​ជារៀងរហូត​នោះ ? ច្បាស់​ជាមិនបាន​ពិពណ៌នា​បែបនោះទេ ។ ចំពោះ​អាលម៉ា ដើម្បី​មានអារម្មណ៍​ថា​មាន​សេចក្តីសុខសាន្ត​បំផុតនោះ​គឺ ជនទាំងឡាយ​ណា​ដែល​ទទួល​ទុក្ខវេទនា​ដោយសារ​គាត់​ក៏ត្រូវការ​ឱកាស​នេះ​ដើម្បី​បានធូរស្រាល​ដែរ ។

ប៉ុន្តែ តើ​ពួកគេ—ឬ​ជន​ដែល​រងទុក្ខវេទនា​ដោយសារ​យើង—បានត្រូវ​ធូរស្រាល​យ៉ាងពិតប្រាកដ​ដូចម្តេច​ទៅ ? ទោះបីជា​យើង​មិនបាន​យល់​ទាំង​ស្រុង​ពី​ដំណើរការ​ដ៏​ពិសិដ្ឋនេះ ដែល​ការពលិកម្ម​ដ៏​ធួន​របស់​ព្រះអង្គសង្រ្គោះ​បាន​ព្យាបាល និង​ស្តារឡើងវិញ​ក្តី ក៏​យើង​ដឹងថា ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការជំនុំជំរះ​ដ៏​សុចរិត នោះ​ព្រះអង្គ​សង្រ្គោះ​នឹង​ជម្រះផ្លូវ​ដែល​មាន​ភាពល្ងង់ខ្លៅ និង​ការឈឺចាប់​ខាងវិញ្ញាណ​ដែល​បណ្តាល​មកពី​អ្នកដទៃទៀត​ដែរ ។ ២៨ តាមរយៈ​កិច្ចការ​នេះ ទ្រង់​ប្រាកដ​ថា បុត្រា​បុត្រី​របស់​ព្រះ​ទាំងអស់​នឹង​ត្រូវបាន​ផ្តល់​ឲ្យ​នូវ​ឱកាស ជាមួយ​នឹង​ការនិមិត្ត​ដែល​មិនអាច​វាស់វែង​បាន ដើម្បីជ្រើសរើស​ធ្វើតាម​ទ្រង់ និង​ទទួល​យក​ផែនការ​នៃ​សុភមង្គល​ដ៏មហិមា​របស់ទ្រង់ ។ ២៩

ព្រះអង្គសង្គ្រោះ​នឹង​ជួសជុល​រាល់​ការ​បាក់បែក​ដែល​យើង​មាន​ទាំងអស់

សេចក្តីពិត​នេះ​ហើយ ដែល​បាននាំ​ឲ្យ​អាលម៉ា​មានសេចក្តី​សុខសាន្ត ។ ហើយ​ដោយសារ​សេចក្តីពិត​ទាំង​នេះហើយ​ដែល​គួរតែ​នាំមក​ដល់​យើង​នូវ​សេចក្តី​សុខសាន្ត​ដ៏​មហិមា​ផងដែរ ។ ដោយសារ​និស្ស័យ​របស់​បុរស និង​ស្រ្តី យើង​ទាំងអស់គ្នា​ជួបគ្នា ឬ​ពេលខ្លះ​ប៉ះគ្នា ហើយ​ក៏​បង្ករ​ឲ្យ​រងទុក្ខវេទនា ។ ដូចដែល​ឪពុកម្តាយ​អាច​ធ្វើ​ជាសាក្សី នូវ​ការឈឺចាប់​ទាក់ទង​នឹង​កំហុស​របស់​យើង​មិនមែន​គ្រាន់តែ​ជាសេចក្តី​ភ័យខ្លាច​​នៃ​ការដាក់ទោស​លើ​យើង​នោះទេ ប៉ុន្តែ​ជា​សេចក្តីភ័យខ្លាច​ដែល​យើង​អាច​ធ្វើ​ឲ្យ​សេចក្តី​អំណរ​របស់​កូនៗ​យើង​មាន​កំណត់ ឬ​តាមរបៀប​ខ្លះ​រារាំង​ពួកគេ​ពី​ការមើលឃើញ និង​យល់​ពី​សេចក្តីពិត​នេះ ។ សេចក្តី​សន្យា​ដ៏​រុងរឿង​នៃ​ការពលិកម្ម​ដ៏​ធួន​របស់​ព្រះអង្គ​សង្រ្គោះ​គឺថា ដ៏រាបណា​កំហុស​ដែល​ឪពុកម្តាយ​បាន​ព្រួយបារម្ភ នោះទ្រង់​ចាត់ទុក​កូនៗ​របស់​យើង​គ្មាន​កំហុស ហើយ​សន្យាថា​ព្យាបាល​ដល់​ពួកគេ ។ ៣០ ហើយ​ទោះបីជា នៅពេល​ពួកគេ​មានបាប​បំពាន​នឹង​ចំណេះដឹង​នេះ​ក្តី—ដែល​យើង​ទាំងអស់គ្នា​ធ្វើ—ព្រះហស្ត​នៃ​សេចក្តី មេត្តាករុណា​របស់​ទ្រង់​លាតត្រដាង៣១ហើយទ្រង់​នឹង​ប្រោសលោះ​ពួកគេ ប្រសិនបើ​ពួកគេ​ទទួល​យក ហើយ​រស់នៅ​តាម​ទ្រង់ ។៣២

ទោះបីជា​ព្រះអង្គ​សង្រ្គោះ​មាន​ព្រះចេស្តា​ដើម្បី​កែប្រែ​អ្វី​ដែល​យើង​មិនអាច​ដោះស្រាយ​បានក្តី ក៏ទ្រង់ដាក់​បញ្ញត្តិ​ឲ្យ​យើង​ធ្វើ​ឲ្យ​អស់ពី​លទ្ធភាព​របស់​យើង​ដើម្បី​ជាការប្រែចិត្ត​ដែល​ជា​ផ្នែក​មួយ​នៃ​ការប្រែចិត្ត​របស់​យើង ។ ៣៣ អំពើបាប និង​កំហុស​របស់​យើង​មិនត្រឹមតែ​ផ្លាស់ប្តូរ​ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះនោះទេ ប៉ុន្តែ​ក៏​ផ្លាស់ប្តូរ​ទំនាក់ទំនង​យើង​ជាមួយ​អ្នកដទៃ​ផងដែរ ។ នៅពេលខ្លះ ការខិតខំ​របស់​យើង​ដើម្បី​ព្យាបាល និង​ស្តារឡើងវិញ​អាច​ជារឿង​សាមញ្ញ​ស្មើនឹង​ពាក្យថា​សូមទោស ប៉ុន្តែ នៅពេល​ខ្លះ​ការប្រែចិត្ត​អាច​ទាមទារ​ឲ្យ​មាន​ការបន្ទាបខ្លួន​ជាច្រើនឆ្នាំ ។​៣៤ ប៉ុន្តែ ចំពោះ​អំពើបាប និង​កំហុស​យើងជាច្រើន យើង​មិន​អាច​ព្យាបាល​ដល់​ជន​ដែល​យើង​បាន​ធ្វើ​ឲ្យ​ឈឺចាប់​ទាំងស្រុង​នោះទេ ។ ភាពអស្ចារ្យ ការផ្តល់​សេចក្តី​សុខសាន្ត​ដែល​បាន​សន្យា​ពី​ព្រះគម្ពីរ​មរមន និង​ដំណឹងល្អ​ដែលបាន​ស្តារឡើងវិញ​គឺថា ព្រះអង្គ​សង្រ្គោះ​នឹង​កែប្រែ​អ្វីៗ​ទាំងអស់​ដែល​យើង​បាន​ធ្វើ​ឲ្យ​បាក់បែក ។៣៥ ហើយទ្រង់​ក៏​នឹង​កែប្រែ​យើង ប្រសិនបើ​យើង​បែរ​ទៅរក​ទ្រង់​ក្នុង​សេចក្តី​ជំនឿ និង​ប្រែចិត្ត​ពី​ទុក្ខវេទនា​ដែល​យើង​បាន​ធ្វើ ។៣៦ ទ្រង់​ប្រទាន​ឲ្យ​អំណោយទាន​ទាំងពីរនេះ ពីព្រោះ​ទ្រង់​ស្រឡាញ់​យើង​ទាំងអស់​គ្នា​ដោយមាន​សេចក្តីស្រឡាញ់​ដ៏​ឥតខ្ចោះ៣៧ហើយ​ពីព្រោះ​ទ្រង់​បាន​តាំង​ព្រះទ័យ​ដើម្បី​ធានា​ថា​មាន​ការជំនុំជំរះ​ដ៏​សុចរិត​ដែល​គោរព​ទាំង​សេចក្តីយុត្តិធម៌ និង​សេចក្តីមេត្តាករុណា ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា​នេះ​គឺជា​ការពិត នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ គ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. រ័សុល អិម ណិលសុន « Closing Remarks » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ១២០ ។

  2. សូមមើល នីហ្វៃទី ២: ៣១; នីហ្វៃទី ៣ ១១:២៨, ៣២, ៣៥, ៣៩–៤០; គោលលទ្ធិ និង​សេចក្តីសញ្ញា ១០:៦២–៦៣, ៦៧–៧០; ៦៨:២៥; ម៉ូសេ ៦:៥២–៥៤; ៨:២៤; មាត្រា​នៃ​សេចក្តីជំនឿ ១:៤ ។

  3. រ័សុល អិម ណិលសុន «ព្រះគម្ពីរ​មរមន ៖ តើ​ជីវិត​របស់​អ្នក​ទៅ​ជា​យ៉ាង​ណា បើ​គ្មាន​គម្ពីរ​នេះ? » Liahonaខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦២ ។​

  4. សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៨:២-៣ ។

  5. រ័សុល អិម ណិលសុន « ព្រះគម្ពីរ​មរមន ៖ តើ​ជីវិត​របស់​អ្នក​ទៅ​ជា​យ៉ាង​ណា បើ​គ្មាន​គម្ពីរ​នេះ ? » ទំព័រ ៦២ ។

  6. អាលម៉ា ៤២:១៥ ។

  7. សូមមើល អាលម៉ា ៤២:១៥ ។

  8. សូមមើល អាលម៉ា ៤២:៨ ។

  9. សូមមើល អាលម៉ា ២៤:១៤; ម៉ូសេ ៦:៦២ ។

  10. សូមមើល ម៉ូសាយ ២៧:៨–១០ ។

  11. អាលម៉ា ៣៦:​១៣, ១៤ ។

  12. អាលម៉ា ៣៦:១៧, ១៨ ។

  13. សូមមើល អាលម៉ា ៣៦:១៨ ។

  14. អាលម៉ា ៤០:២៦; សូមមើល​ផងដែរ នីហ្វៃទី ១ ១៥:៣៤; អាលម៉ា ៧:២១; ១១:៣៧; ហេលេមិន ៨:២៥ ។

  15. សូមមើលនីហ្វៃទី ៣ ២៧:១៩សូមមើល​ផងដែរ ម៉ូសេ ៦:៥៧ ។

  16. សូមមើល អាលម៉ា ៣៦:១៤–១៧ ។

  17. ប៊យដ៍ ខេ ផាកគឺ «The Brilliant Morning of ForgivenessEnsign,ខែ វិច្ឆិកា ១៩៩៥, ១៩-២០ ។

  18. ម៉ូសាយ ៣:២, ៣ ។

  19. ម៉ូសាយ ៣:១០;​ការ​គូស​បញ្ជាក់​បាន​បន្ថែម ។

  20. ម៉ូសាយ ៣:១១សូមមើល​ផងដែរ នីហ្វៃទី ២ ៩:២៦ ។

  21. ម៉ូសាយ ៣:១៦; សូមមើល​ផងដែរ ម៉ូសាយ ១៥:២៥; មរ៉ូណៃ ៨:១១–១២, ២២ ។

  22. នីហ្វៃទី២ ៩:២៥ ។

  23. សូមមើល នីហ្វៃទី ២ ២:២៦–២៧; ហេលេមិន ១៤:២៩–៣០ ។

  24. សូមមើល មាត្រា​នៃ​សេចក្តីជំនឿ ១:២–៧; សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥:៥៤ ។ ដោយ​បាន​ផ្ចិតផ្ចង់​ទៅលើ​គោលលទ្ធិ​នៃ​ពិធីបុណ្យជ្រមុជទឹក​សម្រាប់​មរណជន នោះ​ព្យាការី យ៉ូសែប បាន​ថ្លែង​ម្ដង​នោះថា « ខណៈ​ដែល​មនុស្ស​មួយ​ចំនួន​កំពុង​វិនិច្ឆ័យ និង​ថ្កោលទោស​មនុស្ស​ដទៃ​ដោយ​គ្មាន​ក្តីមេត្តា នោះ​ព្រះវរបិតា​ដ៏​អស្ចារ្យ​នៃ​សាកល​លោក​ទត​មើល​គ្រួសារ​មនុស្ស​ជាតិ​ទាំងអស់​ដោយ​ការមើល​ថែ និង​ក្តីរាប់​អាន​ប្រកប​ដោយ​ភាព​ជា​ឪពុក និង​ជា​អាណាព្យាបាល ទ្រង់​ទត​មើល​ពួកគេ​ថា​ជាកូនចៅ​របស់​ទ្រង់ ។… ទ្រង់​គឺជា​អង្គតាក់​តែង​ក្រិត្យវិន័យ​ដ៏​ឈ្លាសវៃ ហើយ​នឹង​ជំនុំជំរះ​មនុស្ស​ទាំងអស់​ដោយ​មិនគិត​តាមគំនិត​របស់​មនុស្ស​ឡើយ ។… ទ្រង់​នឹង​ជំនុំជំរះ​ពួកគេ ‹ មិន​តាម​អ្វី​ដែល​ពួកគេ​មិនមាន​នោះទេ ប៉ុន្តែ​តាម​អ្វី​ដែល​ពួកគេ​បានមាន › ចំពោះ​ជនទាំងឡាយ​ណា​ដែល​បានរស់នៅ​ដោយ​គ្មាន​ក្រិត្យវិន័យ នឹង​ត្រូវជំនុំជំរះ​តាម​ដោយ​គ្មាន​ក្រិត្យវិន័យ ហើយ​ចំពោះ​ជនទាំងឡាយ​ណា​ដែល​មាន​ក្រិត្យវិន័យ នឹង​ជំនុំជំរះ​តាម​ដែល​មាន​ក្រិត្យវិន័យ ។ យើង​ពុំគួរ​សង្ស័យ​លើ​ព្រះប្រាជ្ញា និង​បញ្ញា​នៃ​ព្រះ​យេហូវ៉ា​ដ៏​ឧត្តម​នោះឡើយ ទ្រង់នឹង​ផ្តល់​រង្វាន់​ជំនុំជំរះ ឬ សេចក្តី​មេត្តា​ដល់​ប្រទេស​ជាតិ​ទាំងអស់​ស្របតាម​ទង្វើខុសៗគ្នា​របស់ពួកគេ មធ្យោបាយ​របស់ពួកគេ​ដើម្បី​ទទួលបាន​បញ្ញា ក្រិត្យវិន័យ​ដែល​ពួកគេ​ត្រូវបាន​គ្រប់គ្រង សម្ភារ​ដែល​បាន​ផ្គត់ផ្គង​ដល់​ពួកគេ​នៃ​ការទទួល​បាន​ព័ត៌មាន​ត្រឹមត្រូវ និង…យើង​ទាំងអស់​គ្នា​នៅទីបំផុត​គួរតែ​ទទួល​សារភាព​ថា ក្រុមជំនុំជំរះ​នៃ​ផែនដី​ទាំងមូល​បាន​ធ្វើ​ត្រឹមត្រូវហើយ » ។ ( Teachings of Presidents of the Church: Joseph Smith [ឆ្នាំ ២០០៧] ទំព័រ ៤០៤ ) ។

  25. ម៉ូសាយ ៣:១២សូមមើល​ផងដែរ នីហ្វៃទី ២ ៩:២៧ ។

  26. សូម​មើល ម៉ូសាយ ៣:១២ហេលេមិន ១៤:៣០មរ៉ូណៃ ៨:១០គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១០១:៧៨ ។ បុគ្គល​ទាំងឡាយ​អាច​ល្ងង់ខ្លៅ​ពី​បទបញ្ញត្តិ​មួយចំនួន និង​សេចក្តី​សញ្ញា ឬ​មិនអាច​អនុវត្ត​សេរីភាព​របស់​ពួកគេ​នៅក្នុង​កាលៈទេសៈ​មួយ​ចំនួន ប៉ុន្តែ​នៅតែ​ទទួលខុសត្រូវ​នៅក្នុង​កាលៈទេសៈ​ផ្សេងទៀត​ដដែល ពីព្រោះ​តែ​ចំណេះដឹង​ពី​ព្រះគ្រីស្ទ​ដែល​ពួកគេ​បាន​ទទួល ( សូមមើល​នីហ្វៃទី ២ ៩:២៥; មរ៉ូណៃ ៧:១៦–១៩ ) ។ ព្រះអង្គសង្រ្គោះ​ដែល​ជា​អង្គជំនុំជំរះ​របស់​យើង ហើយ​ជា​អង្គ​ដែល​បាន​ធានា​នូវ​ការជំនុំជំរះ​ដ៏​សុចរិត​នឹង​ទតដឹង​អំពី​កាលៈទេសៈ​ទាំងនេះ ( សូមមើល មរមន ៣:២០; ម៉ូសេ ៦:៥៣–៥ ) ។ ហើយ​ទ្រង់​បាន​បង់ថ្លៃ​សម្រាប់​ការណ៍​ទាំងពីរ—អតីតកាល​ដោយ​គ្មាន​លក្ខខណ្ឌ និង​ក្រោយមក​ស្ថិត​លើ​លក្ខខណ្ឌ​នៃការប្រែចិត្ត ។

  27. អាលម៉ា ៣៦:២១ ។

  28. សូមមើល ម៉ូសាយ ៣:១១; សូមមើល​ផងដែរ ឌី ថត គ្រីស្តូហ្វឺសិន, « Redemption, » Liahona, ខែ​ឧសភា ឆ្នាំ ២០១៣, ១១០; អាលម៉ា ៧:១១–១២ ( « ទ្រង់​នឹង​លើកដាក់​លើ​ទ្រង់​នូវ​ការ​ឈឺចាប់ និង​ជំងឺ​នៃ​រាស្ត្រ​ទ្រង់ ។ … ហើយ​ទ្រង់​នឹង​លើកដាក់​លើ​ពួកគេ​នូវ​ពិការភាព​របស់​ពួកគេ »); អេសាយ ៥៣:៣–៥ (« ទ្រង់​បាន​ទ្រាំទ្រ រង​អស់​ទាំង​សេចក្តី​ឈឺ​ចាប់​របស់​យើង ហើយ​បាន​ទទួល​ផ្ទុក​អស់​ទាំង​សេចក្តី​ទុក្ខ​ព្រួយ​របស់​យើង​ពិត »); ៦១:១–៣ (« ព្រះអម្ចាស់​បាន​ចាក់​ប្រេងតាំង​ខ្ញុំ​… ដើម្បី​នឹង​ប្រោស​មនុស្ស​ដែល​មាន​ចិត្តសង្រេង … នឹង​ចែក​ឲ្យ​ដល់​ពួក​អ្នក​ដែល​សោយសោក​នៅ​ក្រុង​ស៊ីយ៉ូន​បាន​ភួង​លម្អ​ជំនួស​ផេះ ហើយ​ប្រេង​នៃ​សេចក្ដីអំណរ​ជំនួស​សេចក្ដី​សោកសៅ » ។ នៅ​ក្នុង​ការណែនាំ​ដែល​ព្រះអង្គសង្គ្រោះ​បាន​ដកស្រង់​មកពី​ខគម្ពីរ​ទាំងនេះក្នុងគម្ពីរ​អេសាយ នៅពេល​ទ្រង់​ប្រកាស​អំពី​ភាព​ជា​ព្រះមែស៊ី​របស់ទ្រង់ ៖ « នៅ​ថ្ងៃ​នេះ បទគម្ពីរ​នេះ​បាន​សម្រេច​នៅ​ត្រចៀក​អ្នករាល់គ្នា​ហើយ » ( សូមមើល លូកា ៤:១៦-២១ ) ។

  29. នៅ​ក្នុង​ពិភព​វិញ្ញាណ « ដំណឹងល្អ​បាន​ប្រកាស​ទៅដល់​មនុស្ស​ល្ងង់ខ្លៅ អ្នក​មិនប្រែចិត្ត និង​មនុស្ស​បះបោរ ដើម្បី​ពួកគេ​អាច​បាន​សេរីភាព​ពី​សេវកភាព​របស់ពួកគេ ហើយ​ឆ្ពោះទៅ​មុខ​ទទួល​ពរជ័យ​ពី​ព្រះបិតាសួគ៌​ជាទីស្រឡាញ់​បាន​រៀបចំ​សម្រាប់ពួកគេ » ( ដាល្លិន អេក អូក « Trust in the Lord» Liahona ខែ​វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ២៧ ) ។ សូមមើល ពេត្រុសទី ១ ៤:៦; នីហ្វៃទី ២ ២:១១–១៦; គោលលទ្ធិ និង​សេចក្ដីសញ្ញា ១២៨:១៩; ១៣៧:៧–៩; ១៣៨:៣១–៣៥ ។

  30. សូមមើលម៉ូសេ ៦:៥៤ ។ ប្រធាន អិម. រ័សុល បាឡឺត « មាន​តែ​ព្រះអម្ចាស់​ប៉ុណ្ណោះ​ដែល​ទ្រង់​ជ្រាប់​ដឹង​ព័ត៌មាន​លម្អិត​ទាំងអស់ ហើយ​ទ្រង់​គឺ​ជា​អង្គ​ដែល​នឹង​កាត់​សេចក្តី​ពី​ទង្វើ​របស់​យើង​នៅលើ​ផែនដី​នេះ ។ នៅពេល ទ្រង់ ជនុំជម្រះ​ពួកយើង នោះ​ខ្ញុំ​មាន​អារម្មណ៍​ថា ទ្រង់​នឹង​លើក​យក​អ្វីៗ​ទាំងអស់​មក​ព្រះដំរិះ ៖ ស្សែន និង លក្ខណៈ​នៃ​ធាតុ​គីមី ស្ថានភាព​ផ្លូវចិត្ត សមត្ថភាព​នៃ​បញ្ញា​របស់​យើង ការបង្រៀន​ដែល​យើង​បាន​ទទួល សណ្តាប់​នៃ​ជីដូនជីតា​របស់​យើង និង សុខភាព​របស់​យើង​ជាដើម ។ យើង​បាន​រៀន​នៅ​ក្នុង​ព្រះគម្ពីរថា ព្រះលោហិត​របស់​ព្រះគ្រីស្ទ​នឹង​ធួន​នឹង​បាប​នៃ ‹ អស់​អ្នកណា​ដែល​ស្លាប់ទៅ​ដោយ​មិន​បាន​ដឹង​អំពី​ព្រះហឬទ័យ​នៃ​ព្រះ​ចំពោះ​ពួកគេ ឬ ក៏​អស់​អ្នកណា​ដែល​មាន​បាប​ដោយសារ​ល្ងង់ខ្លៅ › ( ម៉ូសាយ ៣:១១)» («Suicide: Some Things We Know, and Some We Do Not »​Ensignខែ តុលា ឆ្នាំ ១៩៨៧, ៨ Tambuli, ខែ​មីនា. ១៩៨៨,ទំព័រ ១៨ ) ។

  31. សូមមើល យ៉ាកុប ៦:៥; ម៉ូសាយ ២៩:២០; នីហ្វៃទី ៣ ៩:១៤; គោលលទ្ធិ និង​សេចក្តីសញ្ញា ២៩:១ ។

  32. សូមមើល ហេលេមិន ៨:១៥ ។

  33. សូមមើល លេវីវិន័យ ៦:៤–៥; អេសេគាល ៣៣:១៥–១៦; ហេលេមិន ៥:១៧; គោលលទ្ធិ និង​សេចក្តីសញ្ញា ៥៨:៤២–៤៣ ។

  34. វាគ្រាន់តែ​ជា​ការខិតខំ​បែបនេះ​ដែល​អាលម៉ា ខ្លួន​លោក​ផ្ទាល់​បាន​ធ្វើ ( សូមមើល អាលម៉ា ៣៦:២៤) ។

  35. ប្រធាន ប៊យដ៏ ឃេ ផាកកឺ បាន​បង្រៀន​គំនិត​ដ៏​មាន​ឥទ្ធិពល​នេះ​ថា ៖

    « មានពេលខ្លះ​អ្នក​មិនអាច​ផ្លាស់ប្តូរ​អ្វី​ដែល​អ្នក​បាន​ធ្វើ​ឲ្យ​ខូចខាត​នោះឡើយ ។ ប្រហែល​ជា​ការ​ធ្វើ​ឲ្យ​អាក់អន់​ចិត្ត​នោះ​កើតឡើង​ជាយូរ​មកហើយ ឬ​ស្នាមរបួស​នោះ​បដិសេធន៍​នូវ​ការសូមទោស​របស់​អ្នក ។ ប្រហែល​ការខូចខាត​នោះ​ធ្ងន់ធ្ងរ​ខ្លាំងពេក​រហូតដល់​អ្នក​មិន​អាច​ជួសជុល​វា​បាន មិន​ថា​អ្នក​ចង់​ធ្វើ​ខ្លាំង​យ៉ាងណា​នោះ​ទេ ។

    « ការប្រែចិត្ត​របស់អ្នក​មិនអាច​ទទួល​យកបានទេ​ លើកលែង​តែ​មាន​នូវការ​ដាក់​ជា​សំណង ។ ប្រសិនបើ​អ្នក​មិនអាច​ធ្វើត្រឡប់​ឡើងវិញបាន​នូវ​អ្វី​ដែល​អ្នកបានធ្វើ នោះ​អ្នក​ត្រូវបាន​ជាប់គាំង​ហើយ ។ វាងាយស្រួល​ណាស់​ដើម្បី​យល់​ថាតើ​អ្នក​មិនអាច​ជួយ និង​អ្នក​គ្មាន​សង្ឃឹម​យ៉ាងណា ពេល​អ្នក​មាន​អារម្មណ៍​ក្រោយមក ហើយ​ពីមូលហេតុ​ដែល​អ្នក​អាច​ចង់​បោះបង់ចោល ដូចជា​អាលម៉ា​បានធ្វើ ។…

    « របៀប​ដែល​អ្វីៗ​ទាំងអស់​ត្រូវ​ជួលជុល​យ៉ាងណា​នោះ​យើង​មិនដឹងនោះ​​ទេ ។ វា​ប្រហែល​មិន​មែន​​អ្វីៗ​ទាំងអស់​អាច​សម្រេច​បាន​នៅក្នុង​ជីវិត​នេះ​ឡើយ ។ យើង​ដឹង​តាមរយៈ​ការនិមិត្ត និង​ការ​ទៅជួប​ដែល​ពួក​អ្នកបម្រើ​របស់​ព្រះអម្ចាស់​បន្ត​ធ្វើការ​នៃ​សេចក្តីសង្រ្គោះ​នៅខាង​ក្រៅ​វាំងនន ។

    « ចំណេះដឹងនេះ​គួរតែ​ជា​ការលួងលោម​ចំពោះ​ជនស្លូតត្រង់​ក៏ដូចជាទៅ​ដល់​​ជន​ដែល​មាន​កំហុស​ដែរ ។ ខ្ញុំ​កំពុង​គិត​អំពី​ឪពុកម្តាយ​ដែល​កំពុង​ទទួលរងទុក្ខ​ដោយសារ​តែ​កំហុស​របស់​កូនៗ ហើយ​ក៏​បាត់បង់​ក្តីសង្ឃឹម » ( «The Brilliant Morning of Forgiveness» ទំព័រ ១៩-២០ ) ។

  36. សូមមើល នីហ្វៃទី ៣ ១២:១៩សូមមើល​ផងដែរ ម៉ាថាយ ៦:១២នីហ្វៃទី ៣ ១៣:១១ ។

  37. សូមមើល យ៉ូហាន ១៥:១២–១៣យ៉ូហាន ១ ៤:១៨ ឌៀថើរ អេស្វ អុជដូហ្វ « Perfect Love Casteth Out Fear » Liahonaខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ១០៧ ។