សន្និសីទទូទៅ
ពរជ័យ​នៃ​ការ​បន្ដ​វិវរណ​ចំពោះ​ពួក​ព្យាការី និង​វិវរណ​ផ្ទាល់​ខ្លួន​ដើម្បី​ដឹកនាំ​ជីវិត​របស់​ពួកយើង
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២០


ពរជ័យ​នៃ​ការ​បន្ដ​វិវរណ​ចំពោះ​ពួក​ព្យាការី និង​វិវរណ​ផ្ទាល់​ខ្លួន​ដើម្បី​ដឹកនាំ​ជីវិត​របស់​ពួកយើង

វិវរណៈ​ជាបន្ដបន្ទាប់ ត្រូវ​បាន​ទទួល ហើយ​ត្រូវ​បាន​ទទួល​ឲ្យ​តាមរយៈ​បណ្ដាញ​ដែល​ព្រះអម្ចាស់​បាន​ស្ថាបនាឡើង ។

ថ្ងៃនេះ ខ្ញុំ​នឹង​និយាយ​អំពី​ការ​បន្ដ​វិវរណៈ​ចំពោះ​ពួក​ព្យាការី និង​ការ​បន្ដ​វិវរណៈ​ផ្ទាល់ខ្លួន​ដើម្បី​ដឹកនាំ​ជីវិត​របស់​យើង ។

ពេល​ខ្លះ​យើង​ទទួល​វិវរណៈ​ទោះជា​នៅពេល​យើង​មិន​ដឹង​អំពី​គោលបំណង​របស់​ព្រះអម្ចាស់ ។ មិន​យូរប៉ុន្មាន​ពី មុន​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​ជា​សាវក​នៅ​ខែ​មិថុនា ឆ្នាំ ១៩៩៤ ខ្ញុំ​បាន​ទទួល​បទពិសោធន៍​ប្រកប​ដោយ​វិវរណៈ​ល្អ​មួយ ដែល​លោក​នឹង​ត្រូវ​បាន​ហៅ ។ ខ្ញុំ​គឺ​ជា​អ្នក​តំណាង​ដើម ហើយ​មិន​អាច​មើល​ឃើញ​ពី​មូលហេតុ​ដែល​ខ្ញុំ​ទទួល​បាន​ចំណេះដឹង​នេះ​ទេ ។ ប៉ុន្តែ​យើង​គឺ ជា​ដៃគូ​នឹង​គ្នា​កាល​ជា​អ្នក​ផ្សព្វផ្សាយសាសនា​វ័យ​ក្មេង​នៅ​ប្រទេស​អង់គ្លេស​នៅ​ដើម​ទស្សវត្សរ៍ ១៩៦០ ហើយ​ខ្ញុំ​មាន​សេចក្ដីស្រឡាញ់​ដ៏​មហិមា​ចំពោះ​លោក ។ ខ្ញុំ​បាន​ពិចារណា​អំពី​បទពិសោធន៍​ក្ដីមេត្តាករុណា​ដ៏​ទន់ភ្លន់​ចំពោះ​ខ្ញុំ ។ នៅ​ក្នុង​ឆ្នាំ​ថ្មីៗនេះ ខ្ញុំ​បាន​ងឿង​ឆ្ងល់​បើ​ព្រះអម្ចាស់​កំពុង​រៀបចំ​ខ្ញុំ​ឲ្យ​ធ្វើ​ជា​សិស្ស​ប្អូន​នៅក្នុង​ពួក​ដប់ពីរ​នាក់​ចំពោះ​ដៃគូ​អ្នក​ផ្សព្វផ្សាយសាសនា​ដ៏អស្ចារ្យ​ម្នាក់ ដែល​ជា​ដៃគូ​សិស្ស​ប្អូន​របស់ខ្ញុំ នៅពេល​យើង​ជា​អ្នក​ផ្សព្វផ្សាយសាសនា​វ័យ​ក្មេង ។ ពេល​ខ្លះ ខ្ញុំ​ព្រមាន​អ្នក​ផ្សព្វផ្សាយសាសនា​វ័យក្មេង​ឲ្យ​មាន​ចិត្ត​ល្អ​ចំពោះ​ដៃគូ​សិស្ស​ប្អូន​របស់​ពួកគេ ដោយសារ​តែ​ពួកគេ​មិន​ដឹង​ថា​ពេលណា​ពួកគេ​អាច​ធ្វើ​ជា​ដៃគូ​រៀម​ច្បង​របស់ពួកគេទេ ។

ខ្ញុំ​មាន​ទីបន្ទាល់​រឹងមាំ​មួយ​ថា សាសនាចក្រ​ដែល​បាន​ស្ដារឡើងវិញ​នេះ ត្រូវ​បាន​ដឹកនាំ​ដោយ​ព្រះអង្គសង្គ្រោះ​របស់​យើង ព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់​ស្គាល់​អ្នក​ដែល​ត្រូវ​ហៅ​ឲ្យ​ធ្វើ​ជា​ពួក​សាវក​របស់​ទ្រង់ និង​តាម​លំដាប់​ណា​ដែល​ត្រូវ​ហៅ​ពួកលោក ។ ទ្រង់​ក៏​ស្គាល់​របៀប​ដើម្បី​រៀបចំ​សាវក​រៀមច្បង​របស់ទ្រង់​ធ្វើ​ជា​ព្យាការី និង​ប្រធាន​សាសនាចក្រ ។

យើង​ត្រូវ​បាន​ប្រទានពរ​នា​ព្រឹកនេះ​ដើម្បី​ស្ដាប់​ឮ​ពី​ព្យាការី​ជា​ទីស្រឡាញ់​របស់​យើង ប្រធាន រ័សុល អិម ណិលសុន ដែល​បាន​ផ្ដល់​ការ​ប្រកាស​អំពី​ខួប​លើក​ទី ២០០ ឆ្នាំ​ដ៏អស្ចារ្យ​ទៅកាន់​ពិភពលោក​ដោយ​គោរព​ទៅ​ដល់​ការ​ស្ដារឡើងវិញ​នៃ​ភាព​ពេញលេញ​នៃ ដំណឹងល្អ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ។ ការ​ប្រកាស​ដោយ​ប្រធាន​ណិលសុន​នេះ បាន​ប្រាប់​ច្បាស់​ថា សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​មាន​ភាព​ដើម មាន​វត្តមាន និង​ការដឹកនាំ​សម្រាប់​អនាគត​ចំពោះ គោលការណ៍​នៃ​វិវរណៈ​ជា​បន្ដបន្ទាប់ ។ សេចក្ដីប្រកាស​ថ្មី​តំណាង​ឲ្យ​ទំនាក់ទំនង​ជាទីស្រឡាញ់​របស់​ព្រះវរបិតា​មាន​ចំពោះ​កូនចៅ​របស់ទ្រង់ ។

នៅ​ជំនាន់​ដើម ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​បង្ហាញ​ពី អារម្មណ៍​ដែល​ខ្ញុំ​មាន​នៅថ្ងៃនេះ ។ លោក​បាន​ថ្លែង​ថា ៖ « នៃ​អ្វីៗ​ទាំងអស់ ដែល​យើង​គួរ​តែ​មាន អំណរគុណ​បំផុត [ ចំពោះ ]… គឺ​ថា​ស្ថានសួគ៌​ត្រូវ​បាន​បើក ហើយ​ថា​សាសនាចក្រ​ដែល​បាន​ស្ដារឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវ​បាន​សង់​នៅ​លើ​សីលា​នៃ​វិវរណៈ ។ វិវរណៈ​ជា​បន្ដ​បន្ទាប់ គឺ​ជា​លោហិត​ជីវិត​នៃ​ដំណឹងល្អ​នៃ​ព្រះអម្ចាស់ និង​ព្រះអង្គសង្គ្រោះ​ដ៏​មាន​ព្រះជន្ម​រស់ គឺ​ព្រះយេស៊ូវគ្រីស្ទ » ។

ព្យាការី អេណុក បាន​មើល​ឃើញ​ជំនាន់​ដែល​យើង​រស់នៅ ។ ព្រះអម្ចាស់​បាន​ប្រាប់​ទៅ​អេណុក​អំពី​សេចក្ដីទុច្ចរិត​ដ៏​ធំ ដែល​នឹង​យកឈ្នះ ហើយ​បាន​ព្យាករណ៍​អំពី « សេចក្ដី​វេទនា » ដែល​នឹង​កើត​មាន​ឡើង ។ ទោះជា​យ៉ាងណា ព្រះអម្ចាស់​បាន​សន្យា​ថា « ប៉ុន្តែ​រាស្ត្រ​របស់​យើង យើង​នឹង​រក្សា​ទុក » ។​ « ឯ​សេចក្ដី​សុចរិត នោះ​យើង​នឹង​ចាត់​ឲ្យ​ចុះ​មក​ពី​ស្ថានសួគ៌ ហើយ​ឯ​សេចក្ដី​ពិត នោះ​យើង​នឹងចាត់​ឲ្យ​ចេញ​ពី​ផែនដី​ទៅ ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​ព្រះរាជបុត្រា​សំណព្វ​របស់យើង » ។

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានបង្រៀន​ដោយ​អំណាច​ដ៏​មហិមា​ថា ព្រះគម្ពីរ​មរមន ថ្មគ្រឹះ​នៃ​សាសនា​របស់​យើង​ចេញ​មកពី​ក្នុង​ដី​ដើម្បី​បំពេញ​ការប្រកាស​របស់​ព្រះអម្ចាស់​ចំពោះ​អេណុក ។ ព្រះបិតា និង​ព្រះរាជបុត្រា និង​ពួក​ទេវតា និង​ពួក​ព្យាការី បាន​លេច​មក​ឯ​ព្យាការី យ៉ូសែប ស៊្មីធ « ត្រូវ​បាន​ដឹកនាំ​ដោយ​ស្ថានសួគ៌​ដើម្បី​ស្ដារ​អំណាច​ចាំបាច់​ដល់​នគរ » ។

ព្យាការី យ៉ូសែប ស៊្មីធ បានទទួល​វិវរណៈ​បន្ដ​បន្ទាប់ ។ វិវរណៈ​ខ្លះ​ត្រូវ​បាន​ថ្លែង​អំឡុង​សន្និសីទ​នេះ ។ វិវរណៈ​ជាច្រើន​បាន​ទទួល​ដោយ​ព្យាការី យ៉ូសែប ត្រូវ​បាន​រក្សា​ទុក​សម្រាប់​ពួក​យើង​នៅក្នុង​គម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា ។ គ្រប់​ព្រះគម្ពីរ​នៃ​សាសនាចក្រ​មាន​នូវ​ព្រះគតិ និងព្រះឆន្ទៈ​នៃ​ព្រះអម្ចាស់​សម្រាប់​យើង​នៅ​ក្នុង​គ្រាកាន់កាប់ត្រួតត្រា​ចុងក្រោយ​នេះ ។

បន្ថែម​ទៅលើ​បទគម្ពីរ​គ្រឹះ​ដ៏​មហិមា​ទាំងនេះ យើង​ត្រូវ​បាន​ប្រទានពរ​ដោយ​ការ​បន្ដ​មាន​វិវរណៈ​មក​កាន់​ពួក​ព្យាការី​នៅរស់ ។ ពួក​ព្យាការី គឺជា « ភ្នាក់ងារ​របស់​ព្រះអម្ចាស់ ហើយ​បាន​អនុញ្ញាត​ឲ្យ​ថ្លែង​ជំនួស​ទ្រង់ » ។

វិវរណៈ​មួយ​ចំនួន​មាន​សារៈសំខាន់​ក្រៃលែង ហើយ​អ្នកដទៃ​ពង្រីក​ការយល់ដឹង​អំពី​សេចក្ដីពិត​នៃ​ព្រះ​ដ៏សំខាន់ ហើយ​ផ្ដល់​ការ​ណែនាំ​សម្រាប់​ជំនាន់​របស់​យើង ។

យើង​មាន​អំណរគុណ​យ៉ាង​ខ្លាំង​ចំពោះ​វិវរណៈ​ចំពោះ​ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល​អំពី​ការ ផ្ដល់​បព្វជិតភាព និង​ពរជ័យ​នៃ​ព្រះវិហារបរិសុទ្ធ​ចំពោះ​អស់​សមាជិក​បុរស​ដែល​មាន​ភាព​សក្ដិសម​ក្នុង​សាសនាចក្រខែ​មិថុនា ឆ្នាំ ១៩៧៨ ។​១០

ខ្ញុំ​បាន​បម្រើ​ជាមួយ​នឹង​ពួក​សាវក​ដប់ពីរ​នាក់​ជាច្រើន​ដែល​មាន​វត្តមាន និង​ចូលរួម នៅ​ពេល​ដែល​វិវរណៈ​ដ៏​មាន​តម្លៃ​ត្រូវ​បាន​ទទួល ។ ពួកគេ​ម្នាក់ៗ នៅក្នុងការ​សន្ទនា​ផ្ទាល់ខ្លួន បាន​បញ្ជាក់​អំពី​ការដឹកនាំ​ខាង​វិញ្ញាណ​ដ៏​មាន​អានុភាព និង​រួបរួមគ្នា​របស់​ប្រធាន​ឃឹមបឹល ហើយ​ពួកគេ​មាន​បទពិសោធន៍​នោះ ។ មាន​មនុស្ស​ជាច្រើន​បាន​និយាយ​ថា​វា​ជា​វិវរណៈ​ដ៏​មាន​អានុភាព​បំផុត ដែល​ពួក​គេ​បាន​ទទួល​ពី​មុន ឬ​បន្ទាប់​ពីគ្រា​នោះ។១១

ពួក​យើង​ដែលមាន​កំពុង​បម្រើ​នៅក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បច្ចុប្បន្ន​នេះ មាន​ពរ​នៅ​ក្នុង​ជំនាន់​របស់​យើង នៅពេល​វិវរណៈសំខាន់​បាន​កើត​មាន​តាមរយៈ​ពួក​ព្យាការី​បច្ចុប្បន្ន ។១២ ប្រធាន រ័សុល អិម ណិលសុន គឺជា​ភ្នាក់ងារ​ដែល​បាន​ទទួល​ព្រះបង្គាប់​របស់​ព្រះអម្ចាស់ ជាពិសេស ជាមួយ​នឹង​វិវរណៈ​នានា​ដើម្បី​ជួយ​ក្រុមគ្រួសារ​ស្ថាបនា​ទី​បរិសុទ្ធ​នៃ​សេចក្ដីជំនឿ​នៅក្នុង​ផ្ទះ​របស់​ពួកគេ ប្រមូលផ្ដុំ​ពួក​អ៊ីស្រាអែល​ខ្ចាត់ព្រាត់​នៅ​ទាំង​សងខាង​នៃ​វាំងនន ហើយ​ប្រទានពរ​ដល់​ពួកបរិសុទ្ធ​ដែល​ទទួល​អំណោយទានពិសិដ្ឋ​នៅក្នុង​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារបរិសុទ្ធ​ដ៏​ពិសិដ្ឋ ។

នៅពេល​ការ​ផ្លាស់ប្ដូរ​សំខាន់ៗ​ប្រទានពរ​ដល់​គេហដ្ឋាន​របស់​យើង ត្រូវ​បាន​ប្រកាស​នៅក្នុង​សន្និសីទ​ទូទៅ​ខែ​តុលា ឆ្នាំ ២០១៨ ខ្ញុំ​បាន​ថ្លែង​ទីបន្ទាល់ « ថា​នៅក្នុងការ​ពិភាក្សា​របស់​ក្រុមប្រឹក្សា​នៃ​គណៈប្រធាន​ទីមួយ និង កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​នៅក្នុង​ព្រះវិហារបរិសុទ្ធ … បន្ទាប់ពី​ព្យាការី​ជាទីស្រឡាញ់​របស់​យើង ដាក់​ញ្ញត្តិ​ថ្វាយ​ព្រះអម្ចាស់​សូម​វិវរណៈ … នោះ​ការ​បញ្ជាក់​ដ៏​មាន​អានុភាព​ត្រូវ​បាន​ប្រគល់​ឲ្យ​ពួក​យើងទាំងអស់គ្នា » ។១៣

នៅ​គ្រា​នោះ វិវរណៈ​ដទៃទៀត ទាក់ទង​នឹង​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារបរិសុទ្ធ​ដ៏ពិសិដ្ឋ ត្រូវ​បាន​ផ្ដល់​ឲ្យ ប៉ុន្តែ​ពុំ​ទាន់បាន​ប្រកាស ឬ​អនុវត្ត​នៅឡើយ ។១៤ ការណែនាំ​នេះ​បាន​ចាប់​ផ្ដើម​ជាមួយ​នឹង​វិវរណៈ​ជា​ព្យាការី​ចំពោះ​ប្រធាន រ័សុល អិម ណិលសុន​ផ្ទាល់ និង​ការ​បញ្ជាក់​ដ៏​ទន់ភ្លន់ និង​មាន​អានុភាព​ចំពោះ​អស់​អ្នក​ដែល​ចូលរួម​នៅ​ក្នុង​ដំណើរការ ។ ប្រធាន ណិលសុន ជាពិសេស​បាន​ដាក់​បញ្ចូល​បងប្អូន​ស្រី​ដែល​ធ្វើជា​អធិបតី​នៅ​ក្នុង​សមាគម​សង្គ្រោះ អង្គការ​យុវនារី និង អង្គការ​បឋមសិក្សា ។ ការណែនាំ​ចុង​ក្រោយ នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ​ចំពោះ​គណៈប្រធានទីមួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ គឺ​ខាង​វិញ្ញាណ និង​ប្រកប​ដោយអានុភាព​យ៉ាង​ខ្លាំង ។ យើង​ម្នាក់ៗ​បាន​ដឹង​ថា​យើង​បាន​ទទួល​ព្រះគតិ ព្រះឆន្ទៈ និង​សម្លេង​របស់​ព្រះអម្ចាស់ ។១៥

ខ្ញុំ​សូម​ប្រកាស​ដ៏​ឧឡារិក​ថា វិវរណៈ​ជាបន្ដបន្ទាប់ ត្រូវ​បាន​ទទួល ហើយ​ត្រូវ​បាន​ប្រគល់​ឲ្យ​តាមរយៈ​បណ្ដាញ​ដែល​ព្រះអម្ចាស់​បាន​ស្ថាបនាឡើង ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី ការ​ប្រកាស​ថ្មី ដែល​ប្រធាន ណិលសុន បាន​ផ្ដល់​ឲ្យ​នៅព្រឹកនេះ គឺ​វិវរណៈ​មួយ​ដើម្បី​ប្រទានពរ​ដល់​មនុស្ស​ទាំងអស់ ។

យើង​សូម​ផ្ដល់​ការ​អញ្ជើញ​មួយ​ដល់​មនុស្ស​ទាំងអស់​ឲ្យ​ទទួល​ទាន​នៅ​តុ​នៃ​ព្រះអម្ចាស់ ។

យើង​ក៏​ប្រកាស​ផងដែរ​ពី​បំណង​ប្រាថ្នា​ដ៏​អស់​ពី​ដួងចិត្ត​យើង​ដើម្បី​រួបរួម​ជា​ថ្មី​នឹង​អស់អ្នក​ដែល​មាន​បញ្ហា​នឹង​ទីបន្ទាល់​របស់ពួកគេ ដែល​មិនសូវសកម្ម ឬ​ដែល​ឈ្មោះ​របស់​ពួកគេ​ត្រូវ​បាន​ដក​ចេញ​ពី​កំណត់ហេតុ​សាសនាចក្រ ។ យើង​មាន​បំណងប្រាថ្នា​ដើម្បី​ទទួល​ទាន​ជាមួយ​នឹង​អ្នក « នូវ​ព្រះបន្ទុល​នៃ​ព្រះគ្រីស្ទ » នៅ​ឯ​តុ​នៃ​ព្រះអម្ចាស់ ដើម្បី​រៀន​នូវ​អ្វីៗ​ដែល​យើង​ទាំងអស់​គ្នា​គួរ​តែ​ធ្វើ ។១៦ ពួក​យើង​ត្រូវការ​បងប្អូន ! សាសនាចក្រ​ត្រូវការ​បងប្អូន ! ព្រះអម្ចាស់​ត្រូវការ​បងប្អូន ! ការអធិស្ឋាន​ដោយអស់ពី​ដួងចិត្ត​របស់​យើង​គឺ​សូម​ឲ្យ​បងប្អូន​នឹង​ចូលរួម​នឹង​ពួកយើង​ក្នុង​ការ​ថ្វាយ​បង្គំ​ព្រះអង្គសង្គ្រោះ​នៃ​ពិភពលោក ។ យើង​ដឹងថា​បងប្អូន​មួយចំនួន​អាច​ទទួល​នូវ​ការ​ខកចិត្ត អសណ្ដានចិត្ត ឬ​ទង្វើ​ដទៃទៀត​ដែល​ពុំ​មែន​ដូចជា​ព្រះគ្រីស្ទ ។ យើង​ក៏​ដឹង​ថា អ្នកមួយចំនួន​មាន​ឧបសគ្គ​ចំពោះ​ជំនឿ​របស់ពួកគេ ដែល​ពុំ​អាច​មាន​អំណរគុណ ការយល់ដឹង ឬ​បានដោះស្រាយ​ដោយពេញលេញ ។

សមាជិក​ស្មោះត្រង់ និងរឹងមាំ​បំផុត​មួយចំនួន​បាន​រងទុក្ខ​នឹង​បញ្ហា​មួយ​ចំពោះ​សេចក្ដីជំនឿ​ពួកគេ​ដោយ​មូលហេតុ​មួយ ។ ខ្ញុំ​ស្រឡាញ់​ដំណើររឿង​ពិត​របស់ W. W. Phelps ដែល​បាន​បោះបង់​ព្រះវិហារ ហើយ​បាន​ថ្លែង​ទីបន្ទាល់​ទាស់​នឹង​ព្យាការី យ៉ូសែប ស៊្មីធ នៅ​តុលាការ​មីសសួរី ។ បន្ទាប់ពី​ការ​ប្រែចិត្ត គាត់​បានសរសេរ​ទៅកាន់​យ៉ូសែប​ថា « ខ្ញុំ​ដឹង​ពី​ស្ថានភាព​របស់ខ្ញុំ លោក​ក៏​បានដឹង ហើយ​ព្រះដឹង ហើយ​ខ្ញុំ​ចង់​បាន​សង្គ្រោះ បើ​មិមត្ត​របស់​ខ្ញុំ​នឹង​ជួយ​ខ្ញុំ » ។១៧ យ៉ូសែប បាន​អភ័យទោស​ដល់​លោក បាន​ដាក់​លោក​ឲ្យ​មក​ធ្វើ​ការ​វិញ ហើយ​បាន​សរសេរ​ជាទីស្រឡាញ់​ថា « មិត្ត​ពី​ដំបូង គឺជា​មិត្ត​ម្ដងទៀត​នៅ​ទីបផុត » ។១៨

បង​ប្អូន​ប្រុស​ស្រី​ទាំងឡាយ មិន​ថា​ស្ថានភាព​របស់​បងប្អូន​យ៉ាងណាទេ សូម​ដឹង​ថា សាសនាចក្រ និង​សមាជិក​នឹង​ស្វាគមន៍​បងប្អូន​ត្រឡប់មកវិញ !

វិវរណៈ​ផ្ទាល់​ខ្លួន​ដើម្បី​ដឹកនាំ​ជីវិត​របស់​យើង

វិវរណៈ​ផ្ទាល់​ខ្លួន​គឺ​មានចំពោះ​អស់​អ្នក​ដែល​ស្វែងរក​ការ​ដឹកនាំ​មក​ពី​ព្រះ​អម្ចាស់​ដោយ​រាបសារ ។ វា​សំខាន់​ដូចជា​វិវរណៈ​ជា​ព្យាការី​ផងដែរ ។ វិវរណៈ​ផ្ទាល់​ខ្លួន វិវរណៈ​ខាង​វិញ្ញាណ​មកពី​ព្រះវិញ្ញាណបរិសុទ្ធ ផ្ដល់​លទ្ធផល​នៅ​ក្នុង​មនុស្ស​រាប់លាន​ដែល​កំពុង​ទទួល​ទីបន្ទាល់​ចាំបាច់​ត្រូវ​បាន​ទទួល​បុណ្យជ្រមុជទឹក និង​បាន​បញ្ជាក់​ជា​សមាជិក​នៃ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។

វិវរណៈ​ផ្ទាល់​ខ្លួន​គឺ​ជា​ពរជ័យ​ដ៏​អស្ចារ្យ​ដែល​បាន​ទទួល​បន្ទាប់​ពី​ពិធីបុណ្យជ្រមុជទឹក នៅពេល​យើង « បាន​ញែក​ចេញ​ជាបរិសុទ្ធ ដោយ​ការ​ទទួល​នូវ​ព្រះ​វិញ្ញាណ​បរិសុទ្ធ » ។១៩ ខ្ញុំ​អាច​ចងចាំ​អំពី​វិវរណៈ​ខាង​វិញ្ញាណ​ជាពិសេស​មួយ នៅពេល​ខ្ញុំ​មាន​អាយុ ១៥ ឆ្នាំ ។ បងប្រុស​ដ៏​មាន​តម្លៃ​របស់​ខ្ញុំ​ស្វែងរក​ការណែនាំ​មកពី​ព្រះអម្ចាស់​ដើម្បី​ដឹង​របៀប​ឆ្លើយតប​ទៅនឹង​ឪពុក​ជា​ទីស្រឡាញ់​របស់​យើង ដែល​ពុំ​ចង់​ឲ្យ​បងប្រុស​ខ្ញុំ​ចេញ​បម្រើ​បេសកកម្ម ។ ខ្ញុំ​បាន​អធិស្ឋាន​ដោយ​បំណង​ដ៏​ស្មោះ​ផងដែរ ហើយ​បាន​ទទួល​វិវរណៈ​ផ្ទាល់ខ្លួន​អំពី​សេចក្ដីពិត​ពេញលេញ​នៃ​ដំណឹងល្អ ។

តួនាទី​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ

វិវរណៈ​ផ្ទាល់​ខ្លួន​ផ្អែក​ទៅលើ​សេចក្ដីពិត​ខាង​វិញ្ញាណ​ដែល​បាន​ទទួល​មកពី​ព្រះវិញ្ញាណបរិសុទ្ធ ។២០ ព្រះ​វិញ្ញាណ​បរិសុទ្ធ​គឺ​ជា​អង្គ​បើកសម្ដែង និង​អង្គ​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​ទាំងអស់ ជាពិសេស​អំពី​ព្រះអង្គសង្គ្រោះ ។ បើ​គ្មាន​ព្រះវិញ្ញាណបរិសុទ្ធ នោះ​យើង​មិន​អាចដឹង​ពិតថា​ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ​ទេ ។ តួនាទី​ច្បាស់​របស់​ទ្រង់​គឺ​ថ្លែង​ជា​សាក្សី​អំពី​ព្រះបិតា និង​ព្រះរាជបុត្រា​ទ្រង់ និង​តំណែង និង​សិរីល្អ​របស់​ពួកទ្រង់ ។

ព្រះ​វិញ្ញាណ​បរិសុទ្ធ​អាច​មាន​ឥទ្ធិពល​ដល់​មនុស្ស​គ្រប់​រូប​តាម​របៀប​ដ៏​មាន​អានុភាព​មួយ ។២១ ឥទ្ធិពល​នេះ​នឹង​មិន​អាច​មាន​ជាប់ជានិច្ចទេ លុះត្រា​តែ​មនុស្ស​ម្នាក់​ត្រូវ​បាន​ទទួល​បុណ្យជ្រមុជទឹក ហើយ​ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​ក៏​បម្រើជា​ភ្នាក់ងារ​លាង​សម្អាត​នៅ​ក្នុង​ដំណើរការ​នៃ​ការ​ប្រែចិត្ត និងការអភ័យទោស​ផងដែរ ។

ព្រះវិញ្ញាណ​ទំនាក់ទំនង​តាមរបៀប​ដ៏​អស្ចារ្យ ។ ព្រះអម្ចាស់​បានប្រើ​ការពិពណ៌នា​ដ៏​ស្រស់​ស្អាត​នេះ​ថា ៖

« យើង​នឹង​ប្រាប់​អ្នក​នៅ​ក្នុង​គំនិត​របស់​អ្នក និង នៅ​ក្នុង​ចិត្ត​របស់​អ្នក ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​នឹង​សណ្ឋិត​មក​លើ​អ្នក ហើយ​ដែល​នឹង​គង់​នៅ​ក្នុង​ចិត្ត​របស់​អ្នក » ។

« ឥឡូវ​នេះ មើលចុះ នេះ​គឺ​ជា​វិញ្ញាណ​នៃ​វិរវណៈ » ។២២

ទោះជា​ឥទ្ធិពល​របស់​ទ្រង់​អាច​ជា​អនុភាព​ដ៏​មហិមា​ក្ដី ក៏​ជាញឹកញាប់​បំផុត កើត​មាន​ដោយ​ស្ងប់ស្ងាត់ ជា​សំឡេង​តូច​រហៀង ។២៣ បទគម្ពីរ​បាន​ដាក់បញ្ចូល​នូវ​ឧទាហរណ៍​ជាច្រើន​អំពី​របៀប​ដែល​ព្រះវិញ្ញាណ​មាន​ឥទ្ធិពល​មក​លើ​គំនិត​របស់​យើង រួមទាំង​ការ​និយាយ​នូវ​ភាព​សុខសាន្ដ​ចំពោះ គំនិត​យើង២៤ ដឹតជាប់​គំនិត​យើង២៥ បំភ្លឺ​គំនិត​របស់​យើង២៦ ហើយ​ជា​សំឡេង​មួយ​ក្នុង​គំនិត​យើង ។២៧

គោលការណ៍​មួយចំនួន​ដែល​រៀបចំ​យើង​ដើម្បី​ទទួល​វិវរណៈ​រួមមាន ៖

  • ការអធិស្ឋាន​សូម​ការ​ណែនាំ​ខាង​វិញ្ញាណ ។ យើង​ចាំបាច់​ត្រូវ​ស្វែងរក និង​សូម​ដោយគោរព និង​រាបសារ២៨ ហើយ​អត់ធ្មត់ និង​ចុះចូល ។២៩

  • ការរៀបចំខ្លួន​សម្រាប់​ការ​បំផុសគំនិត ។ ការណ៍​នេះ​តម្រូវ​ថា យើង​ត្រូវ​មាន​ភាព​សុខុដុម​ជាមួយ​នឹង​ការ​បង្រៀន​របស់​ព្រះអម្ចាស់ ហើយ​ប្រព្រឹត្ត​តាម​បទបញ្ញត្តិ​របស់​ទ្រង់ ។

  • ការទទួលទាន​សាក្រាម៉ង់​ដោយភាព​សក្ដិសម ។ នៅពេល​យើង​ធ្វើ​ដូចនេះ នោះ​យើង​ធ្វើ​ជា​សាក្សី និង​ចុះ​សេចក្ដីសញ្ញា​ជាមួយ​ព្រះ​ថា យើង​លើក​ដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះនាម​នៃ​ព្រះរាជបុត្រា​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ហើយ​ថា​យើង​ចងចាំ​ទ្រង់ និង​រក្សា​បទបញ្ញត្តិ​របស់​ទ្រង់ ។

គោលការណ៍​ទាំងនេះ​រៀបចំ​យើង​ដើម្បី​ទទួល ទទួលស្គាល់ និង​ធ្វើ​តាម​ការ​បំផុសគំនិត និង​ការណែនាំ​ពី​ព្រះវិញ្ញាណបរិសុទ្ធ ។ នេះ​រួមមាន​ទាំង « រឿង​ទាំងឡាយ​ដែលសុខសាន្ដ…អាច​ឲ្យ​មាន​អំណរ​[នឹង] …​ជីវិត​អស់កល្បជានិច្ច »។៣០

ការ​រៀបចំ​ខាង​វិញ្ញាណ​របស់​យើង គឺ​ពង្រីក​យ៉ាង​អស្ចារ្យ នៅពេល​យើងសិក្សា​បទគម្ពីរ និង​សេចក្ដីពិត​នៃ​ដំណឹងល្អ​ជា​ទៀងទាត់ ហើយ​ពិចារណា​នៅ​ក្នុង​គំនិត​យើង​នូវ​ការណែនាំ​ដែល​យើង​ស្វែងរក ។ ប៉ុន្ដែ​សូម​ចងចាំ​ឲ្យ​មាន​ភាពអត់ធ្មត់ ហើយ​ទុកចិត្ត​លើ​កាល​កំណត់​របស់​ព្រះអម្ចាស់ ។ ការណែនាំ​ត្រូវ​បាន​ផ្ដល់​ឲ្យ​ដោយ​ព្រះ​អម្ចាស់​ដ៏​មាន​គ្រប់​ព្រះចេស្ដា នៅពេល​ទ្រង់ « ជ្រើសរើស​បង្រៀន​យើង​ដោយ​ព្រះចេតនា » ។៣១

វិវរណៈ​នៅ​ក្នុង​ការហៅ និង​ការចាត់តាំង​របស់​យើង

ព្រះ​វិញ្ញាណ​បរិសុទ្ធ​ក៏​នឹង​ផ្ដល់​វិវរណៈ​នៅ​ក្នុង​ការ​ហៅ និង​ការចាត់តាំង​របស់​យើង​ផងដែរ ។ តាម​បទពិសោធន៍​ខ្ញុំ ការណែនាំ​ខាង​វិញ្ញា​សំខាន់បំផុត ជា​ញឹកញាប់​កើត​មាន​នៅពេល​យើង​ព្យាយាម​ប្រទានពរ​ដល់អ្នកដទៃ​នៅ​ក្នុង​ការ​បំពេញ​តាម​ការទទួលខុសត្រូវ​របស់​យើង ។

ខ្ញុំ​អាច​ចងចាំ​កាល​ជា​ប៊ីស្សព​វ័យ​ក្មេង ទទួល​ទូរសព្ទ​ដ៏​អន្ទះសារ​មួយ​មក​ពី​គូស្វាមីភរិយា​រៀបការ​មួយគូរ​ក្នុង​រយៈពេល​ដ៏​ខ្លី​មួយ​ពី​មុន​ខ្ញុំ​ឡើង​យន្ដហោះ​ទៅ​ធ្វើ​កិច្ចការ​ជំនួញ ។ ខ្ញុំ​បាន​ទូល​អង្វរ​ព្រះអម្ចាស់​ពី​មុន​ការ​មកដល់​របស់​ពួកគេ​ដើម្បី​ដឹង​ពី​របៀប​ដែល​ខ្ញុំ​អាច​ប្រទានពរ​ដល់​ពួកគេ ។ ខ្ញុំ​ទទួល​ការ​បើក​បង្ហាញ​ពី​ឬសគល់​នៃ​បញ្ហា និង​ចម្លើយ​ដែល​ខ្ញុំ​គួរ​ឆ្លើយ ។ ការ​ណែនាំ​ប្រកប​ដោយ​វិវរណៈ​នោះ​បាន​អនុញ្ញាត​ឲ្យ​ខ្ញុំ​បំពេញ​ការទទួលខុសត្រូវ​ដ៏ពិសិដ្ឋ​នៃ​ការហៅ​របស់ខ្ញុំ ក្នុងនាមជា​ប៊ីស្សព មិន​ថា​ខ្ញុំ​មាន​ពេល​ប្រថុចញ៉ុច​យ៉ាងណា​ក្ដី ។ ប៊ីស្សព​នៅ​ទូទាំង​ពិភពលោក​ក៏​ចែកចាយ​បទពិសោធន៍​ដូចគ្នា​ទាំងនេះ​ជាមួយ​នឹង​ខ្ញុំ​ដែរ ។ ក្នុងនាមជា​ប្រធានស្ដេក​មួយរូប ខ្ញុំ​មិន​គ្រាន់តែ​ទទួល​វិវរណៈ​សំខាន់​ប៉ុណ្ណោះទេ ប៉ុន្តែ​ក៏​ទទួល ការ​កែតម្រូវ ផ្ទាល់ខ្លួន ដែល​ចាំបាច់​ដើម្បី​សម្រេច​ព្រះរាជបំណង​របស់ព្រះអម្ចាស់​ផងដែរ ។

ខ្ញុំ​សូម អះអាង​នឹង​បងប្អូន​ថា ការណែនាំ​ប្រកប​ដោយ​វិវរណៈ​អាច​ទទួលបាន​តាមរយៈ​យើង​ម្នានក់ៗ នៅពេល​យើង​ធ្វើ​កិច្ចការ​ដោយ​រាបសារ​នៅក្នុង​ចម្ការ​របស់​ព្រះអម្ចាស់ ។ ការណែនាំ​ភាគ​ច្រើន​បំផុត​របស់​យើង​គឺ​មកពី​ព្រះវិញ្ញាណបរិសុទ្ធ ។ ពេលខ្លះ និងគោលបំណង​ខ្លះ វា​កើត​មក​ពី​ព្រះអម្ចាស់​ផ្ទាល់ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ដោយ​ផ្ទាល់​ថា រឿងនេះជាការពិត ។ ការណែនាំ​សម្រាប់​សាសនាចក្រ ទាំងមូល កើត​មក​ពី​ប្រធាន និង​ព្យាការី​នៃ​សាសនាចក្រ ។

យើង ជា​ពួកសាវក​សម័យ​ទំនើប បាន​មាន​ឯកសិទ្ធិ​ក្នុង​ការ​ធ្វើការ និង​ធ្វើដំណើរ​ជាមួយ​ព្យាការី​បច្ចុប្បន្ន​របស់​យើង ប្រធាន ណិលសុន ។ ខ្ញុំ​សូម​ថាឡើងវិញ​នូវ​អ្វី​ដែល វិលហ្វួឌ វូឌដ្រុព្វ បាន​ថ្លែង​អំពី​ព្យាការី យ៉ូសែប ស៊្មីធ វា​ពិត​ដូចជា​ប្រធាន ណិលសុន​ផងដែរ ។ ខ្ញុំ​បាន​ឃើញ « កិច្ចការ​នៃ​ព្រះវិញ្ញាណ​របស់​ព្រះ​ជា​មួយ​នឹង​លោក និង​វិវរណៈ​នៃ​ព្រះយេស៊ូវគ្រីស្ទ​មក​ដល់​លោក ព្រមទាំង​ការ​បំពេញ​នូវ​វិវរណៈ​ទាំងនោះ » ។៣២

ការ​អង្វរ​ដ៏​រាបសារ​របស់​ខ្ញុំ​នា​ថ្ងៃ​នេះ គឺ​ថា យើង​ម្នាក់ៗ​នឹង​ស្វែងក​វិវរណៈ​ជាបន្ដបន្ទាប់​ដើម្បី​ដឹកនាំ​ជីវិត​របស់​យើង ហើយ​ធ្វើ​តាម​ព្រះវិញ្ញាណ នៅពេល​យើង​ថ្វាយ​បង្គំ​ព្រះ ជាព្រះបិតា​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះអង្គសង្គ្រោះ​យើង ព្រះយេស៊ូវគ្រីស្ទ ជា​អង្គ​ដែល​ខ្ញុំ​ថ្លែង​ជាសាក្សី​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. នៅក្នុង​ឆ្នាំ ១៩៦០ នៅពេល​អាយុ​សម្រាប់​ការ​បម្រើ​ផ្សព្វផ្សាយសាសនា​សម្រាប់​យុវជន​ត្រូវ​បាន​កាត់បន្ថយ​ពី ២០ ឆ្នាំ មក ១៩ ឆ្នាំ ខ្ញុំគឺ​ជា​មានអាយុ ២០ ឆ្នាំ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ជា​អែលឌើរ​ម្នាក់ មាន​អាយុ ១៩ ឆ្នាំ​ដំបូង​គេ ។

  2. សូមមើល​« The Restoration of the Fulness of the Gospel of Jesus Christ: A Bicentennial Proclamation to the World » in Russell M. Nelson, « Hear Him, » Liahona, ខែ ឧសភា ឆ្នាំ ២០២០​ទំព័រ ៩១. ។ ការប្រកាស​នេះ​បាន​ចូលរួម​ដោយ​មនុស្ស​ប្រាំ​នាក់​ទៀត ដែល​បាន​ផ្ដល់​ឲ្យ​នៅ​ក្នុង​គ្រាកាន់កាប់ត្រួតត្រានេះ ដោយ​គណៈ​ប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ ។

  3. Teachings of Presidents of the Church: Spencer W. Kimball ​( ឆ្នាំ ២០០៦ ) ទំព័រ ២៤៣, សូមមើល​ផងដែរ ម៉ាថាយ ១៦:១៣–១៩ ។

  4. ម៉ូសេ ៧:៦១ ។

  5. ម៉ូសេ ៧:៦២ ។ ព្រះអម្ចាស់​បាន​បន្ដ « ឯ​សេចក្ដីសុចរិត និង​សេចក្ដីពិត នោះ​យើង​នឹង​បណ្ដាល​ឲ្យ​បោស​ផែនដី​ដូចជា​ទឹកជំនន់ ដើម្បី​ប្រមូល​ពួក​អ្នក​ជម្រើស​របស់​យើង​ពី​ទិសទាំង​បួន​នៃ​ផែនដី » ( ម៉ូសេ ៧:៦២សូមមើល​ផងដែរ ទំនុកតម្កើង ៨៥:១១ )។

  6. អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន, « The Gift of Modern Revelation, » Ensign,ខែ វិច្ឆិកា ឆ្នាំ ១៩៨៦ ទំព័រ ៨០  ។

  7. សូមមើល អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន, « The Gift of Modern Revelation » ទំព័រ ​៨០ ។

  8. Hugh B. Brown, « Joseph Smith among the Prophets» (Sixteenth Annual Joseph Smith Memorial Sermon, Logan Institute of Religion, ថ្ងៃទី ៧ ខែ​ធ្នូ ១៩៥៨ ), ៧ ។

  9. សូមមើល Hugh B. Brown, « Joseph Smith among the Prophets,» ៧ ។ នៅគ្រប់ករណី វិវរណៈ​គឺ​សុខុដុម​ជាមួយ​នឹង​ព្រះបន្ទូល​នៃ​ព្រះ​ដែល​បាន​ប្រទាន​ឲ្យ​ដល់​ពួក​ព្យាការី​មុនៗ ។

  10. សូមមើល ការប្រកាស​ជាផ្លូវការទី ២; សូមមើល​ផងដែរ នីហ្វៃទី ២ ២៦:៣៣ ។ វិវរណៈ​អនុវត្ត​គោលលទ្ធិ​ដែល​មាន​ក្នុង​ព្រះគម្ពីរ​មរមន​ថា​គ្រប់ « មនុស្ស​ទាំងអស់​គឺ​ដូចគ្នា​នៅ​ចំពោះ​ព្រះ » រួម « ទាំង​ខ្មៅ និង​ស ទាំង​បាវ​គេ និង​សេរី ទាំង​ប្រុស និង​ស្រី » ( នីហ្វៃទី​២ ២៦:៣៣ ) ។ វិវរណៈ​ដ៏​អស្ចារ្យ​នៃ​គឺ​ទទួលបាន និងបញ្ជាក់​នៅក្នុង​បន្ទប់​ពិសិដ្ឋ​ជាន់លើ ក្នុង​ព្រះវិហារបរិសុទ្ធ​សលត៍លេក ដោយ​ក្រុមប្រឹក្សា​នៃ​គណៈប្រធានទីមួយ និង កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។

  11. ពួក​សាវក​ជា​ច្រើន​បាន​បង្ហាញ​ថា វិវរណៈ​គឺ​ប្រកប​ដោយ​អានុភាព និង​ពិសិដ្ឋ​បំផុត ដែល​គ្មាន​ពាក្យណា​អាច​ពិពណ៌នា​បាន​ល្មម​គ្រប់គ្រាន់ ហើយ​បើ​តាម​របៀប​ផ្សេង នោះ​អាច​នឹង​បំបាត់​ភាព​ស៊ីជម្រៅ និង​អានុភាព​នៃ​លក្ខណៈ​ដើម​វិវរណៈ ។

  12. សូមមើល « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោកLiahonaខែ​ឧសភា ឆ្នាំ ២០១៧ ទំព័រ ១៤៥ ។ ការប្រកាស​នេះ​ត្រូវបាន​អាន​ដោយ​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ជាផ្នែក​នៃ​សារលិខិត​របស់​លោក​នៅក្នុង​ការប្រជុំ​សមាគមសង្គ្រោះ​ទូទៅ​ដែលបាន​ធ្វើឡើង​នៅថ្ងៃ​ទី ២៣ ខែ​កញ្ញា ឆ្នាំ ១៩៩៥ នៅក្នុង​ទីក្រុង​សលត៍ លេក រដ្ឋយូថាហ៍ ។ សូម​មើល ថូម៉ាស អេស ម៉នសុន « Welcome to Conference »Liahonaខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ៤–៥ ។ ប្រធាន ម៉នសុន បាន​ប្រកាស​បន្ទាប​អាយុ​ដែល​តម្រូវ​ឲ្យ​ចេញ​បម្រើ​ផ្សព្វផ្សាយសាសនា ។

  13. សូមមើល ឃ្វីនថិន អិល ឃុក « Deep and Lasting Conversion to Heavenly Father and the Lord Jesus Christ, »Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ១១ ។

  14. វិវរណៈ​ទាក់ទង​នឹង​ពិធីបរិសុទ្ធ​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ​ត្រូវ​បាន​អនុវត្ត​នៅ​គ្រប់​ព្រះវិហារបរិសុទ្ធ​ទាំងអស់​ដែល​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី ១ ខែ​មករា​ឆ្នាំ ២០១៩ ។ វា​ចាំបាច់​ត្រូវ​យល់​ថា​ព័ត៌មាន​លំអិត​ជាក់លាក់​អំពី​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារបរិសុទ្ធ​ត្រូវ​បាន​ពិភាក្សា​តែ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ប៉ុណ្ណោះ ។ ទោះជា​យ៉ាង​ណា គោលការណ៍​ទាំងឡាយ​ត្រូវ​បាន​បង្រៀន ។ អែលឌើរ​ដាវីឌ​អេ​បែដណា​បាន​បង្រៀន​យ៉ាង​ល្អ​អំពី​សារៈសំខាន់​នៃ​សេចក្ដីសញ្ញា​និង​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារបរិសុទ្ធ​និង​របៀប​ដែល​តាមរយៈ​« ព្រះចេស្តា​នៃ​ព្រះ​អាច​ហូរ​ចូល​ក្នុង​ជីវិត​របស់​យើង » ​( «Let This House Be Built unto My Name, » Liahona, ខែ ឧសភា ឆ្នាំ ២០២០ ឆ្នាំ ៨៦ ) ។

  15. ដំណើរការ​និង​ការប្រជុំ​នេះ​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ​សលត៍លេក​នៅ​ខែ​មករា កុម្ភៈ មីនា និង​ខែ​មេសា ឆ្នាំ ២០១៨។ វិវរណៈ​ចុងក្រោយ​ដល់​គណៈប្រធានទីមួយ​និង​កូរ៉ុម​នៃ​ពួកដប់ពីរ​នាក់​នៅ​ថ្ងៃ​ទី ២៦ ខែ​មេសាឆ្នាំ ២០១៨ ។

  16. សូមមើល នីហ្វៃទី ២ ៣២:៣ ។

  17. ពួក​បរិសុទ្ធ ៖ រឿង​អំពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយវ៉ុល ១, The Standard of Truth, ១៨១៥–១៨៤៦ ( ឆ្នាំ​២០១៨ )​ ទំព័រ ៤១៨ ។

  18. Saints, ១:៤១៨ ។

  19. នីហ្វៃទី ៣ ២៧:២០ ។

  20. ព្រះវិញ្ញាណបរិសុទ្ធ គឺជា​សមាជិក​មួយ​អង្គ​នៃ​ក្រុមព្រះ ( សូមមើល យ៉ូហានទី ១ ៥:៧; គោលលទ្ធិ និងសេចក្ដីសញ្ញា ២០:២៨ ) ។ ទ្រង់​មាន​រូបកាយ​ជា​វិញ្ញាណ​នៅ​ក្នុង​ទម្រង់​ដូចជា​មនុស្ស ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣០:២២ ) ។ ឥទ្ធិពល​របស់​ទ្រង់​អាច​នៅ​គ្រប់ទីកន្លែង ។ ទ្រង់​គឺ​មានគោលបំណង​រួម​ជាមួយ​នឹង​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ជា​អង្គសង្គ្រោះ​របស់​យើង ។

  21. សម្រាប់​ការយល់ដឹង​ទូលំទូលាយ​អំពី​ពន្លឺ​នៃ​ព្រះគ្រីស្ទ​និង​ភាពខុសគ្នា​រវាង​ពន្លឺ​នៃ​ព្រះគ្រីស្ទ​និង​ព្រះវិញ្ញាណបរិសុទ្ធ,សូមមើល នីហ្វៃ ទី​២ ៣២; គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៧, ១១–១៣; « Light of Christ, » Bible Dictionary ។ សូមមើល​ផងដែរ ប៊យ ខេ ផាកកឺ, « The Light of Christ » Liahona,ខែឧសភា ឆ្នាំ ២០០៥, ៨–១៤ ។

  22. គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨:២–៣ ។

  23. សូមមើល ហេលេមិន ៥:៣០គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨៥:៦ ។

  24. សូមមើល គោលលទ្ធិ និង សេចក្តី សញ្ញា ៦:២៣ ។

  25. សូម​មើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១២៨:១ ។

  26. សូមមើល គោលលទ្ធិ និង សេចក្តី សញ្ញា ១១:១៣ ។

  27. សូម មើល អេណុស ១:១០ ។

  28. សូម​មើល ម៉ាថាយ ៧:៧-៨ ។

  29. សូមមើល ម៉ូសាយ ៣:១៩ ។

  30. គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:៦១ ។

  31. នែល អេ. ម៉ាកស្វែល All These Things Shall Give Thee Experience ( ឆ្នាំ ២០០៧ ) ទំព័រ ៣១ ។

  32. វិលហ្វូឌ វូឌដ្រុព្វ នៅក្នុង ​Teachings of Presidents of the Church: Joseph Smith ( ឆ្នាំ ២០០៧ ) ទំព័រ ២៨៣ ។