សន្និសីទទូទៅ
គេហដ្ឋាន​ដ៍​ល្អ​បំផុត​
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២០


គេហដ្ឋាន​ដ៍​ល្អ​បំផុត​

ព្រះអង្គ​សង្គ្រោះ​គឺ​ជា​វិស្វករ អ្នកសាង​សង់ និង​អ្នក​រចនា​ផ្ទៃក្នុង​ដ៏​ល្អឥតខ្ចោះ ។ គម្រោង​របស់​ទ្រង់​​គឺ​ភាព​ឥតខ្ចោះ និង​សេចក្តី​អំណរ​ដ៍​អស់​កល្ប​នៃ​ព្រលឹង​វិញ្ញាណ​របស់​យើង ។

ថ្មីៗ​នេះ​ផ្ទាំង​ប៉ាណូ​មួយ​នៅ​ទីក្រុង​សលត៍ លេក​​ បានទាក់​ភ្នែក​របស់​ខ្ញុំ ។ វា​បានផ្សព​ផ្សាយ​ក្រុម​ហ៊ុន​ផលិត​គ្រឿង​សង្ហារឹម​ និងរចនា​ផ្ទៃក្នុង ។ វា​បាន​និយាយ​យ៉ាង​សាមញ​ថា​ « ការ​បម្រើ​គេហដ្ឋាន​ដ៍ល្អបំផុត​នៅ​ក្នុង​​ក្រុង​​​សលត៍ លេក​​ » ។

សារ​នេះ​គឺ​គួរ​ឲ្យ​ចាប់​អារម្មណ៍ណាស់​ —តើ​គេហដ្ឋាន​មួយ​ណា​ដែល​ល្អ​ជាង​គេ ? ខ្ញុំ​​យល់​ឃើញ​ថា​ខ្ញុំ​កំពុង​គិត​អំពី​សំណួរ​នោះ​ ជា​ពិសេស​ទាក់​ទង​ទៅ​នឹង​កូនៗ​ ដែល​ប្រពន្ធ​របស់​ខ្ញុំ ឃែធី និងខ្ញុំ​បានចិញ្ចឹម​បីបាច់​ថែរក្សា​ និង​កូនៗ​របស់ពួក​គេ​កំពុង​ចិញ្ចឹម​សព្វ​ថ្ងៃ​នេះ ។ ដូច​ឪពុក​ម្តាយ​គ្រប់​ទី​កន្លែង​ យើង​ព្រួយ​បារម្ភ​ និង​អធិស្ថាន​ឲ្យ​គ្រួសារ​របស់​យើង​ ។ យើង​នៅ​តែ​ធ្វើ ។ យើង​ប្រាថ្នា​ចង់​បាន​អ្វី​ដែល​ល្អបំផុតសម្រាប់​ពួក​គេ ។ តើ​ពួក​គេ​និង​កូន​ៗ អាច​រស់​នៅ​ក្នុង​គេហដ្ឋាន​ណា​ដែល​ល្អ​បំផុត​ដោយ​របៀប​ណា​ ? ខ្ញុំ​បាន​សញ្ជឹង​គិត​អំពី​គេហដ្ឋាន​របស់​សមាជិក​នៃសាសនាចក្រ​​ដែល​ ឃែធី និង​ខ្ញុំ​បានមានឱកាស​ទៅ​ទស្សនា ។ យើង​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ទៅ​គេហដ្ឋាន​នៅ​កូរ៉េ​ និងកេនយ៉ា នៅ​ហ្វីលីពីន និងប៉េរ៉ូ នៅ​ប្រទេស​ឡាវ និង​ឡាតវី ។ ខ្ញុំ​សុំ​ចែក​រំលែក​ការ​សង្កេត​បួន​យ៉ាង​អំពី​គេហដ្ឋាន​ល្អ​ទាំងនេះ ។

ទី​មួយ តាម​ទស្សនៈរបស់​ព្រះ​អម្ចាស់​ ការ​​បង្កើត​គេហដ្ឋាន​ដ៍​ល្អ​បំផុត​មាន​អ្វីៗ​ទាំង​អស់​ដែល​ពាក់ព័ន្ធជា​មួយ​គុណសម្បត្តិ​ផ្ទាល់​ខ្លួន​របស់​មនុស្ស​ដែល​រស់​នៅ​ទី​នោះ ។ គេហដ្ឋាន​ទាំង​នេះ​មិន​ត្រូវ​បាន​កែលម្អ​តាម​របៀប​សំខាន់​ឬុយូរអង្វែង​ដោយ​គ្រឿង​សង្ហា​រឹម​របស់​ពួកគេ​ ឬ​ដោយ​ទ្រព្យសម្បត្តិ ឬ​ស្ថានភាព​សង្គម​របស់​មនុស្ស​ដែល​ជា​ម្ចាស់​វា​នោះ​ទេ ។ លក្ខណៈ​ល្អ​បំផុត​នៃ​​គេហដ្ធានណា​មួយ​គឺ​​ជា​រូបភាព​របស់​ព្រះ​គ្រីស្ទ​ ដែល​ឆ្លុះ​បញ្ចាំង​​នៅក្នុង​ទី​លំនៅ​របស់​គេហដ្ធាននោះ ។ អ្វី​ដែល​សំខាន់​គឺ​ការរចនា​ផ្នែក​ខាង​ក្នុង​នៃ​ព្រលឹង​វិញ្ញាណ​របស់​មនុស្ស មិន​មែន​​រចនា​សម្ព័ន្ធរបស់​វា​នោះ​ទេ ។

លក្ខណៈ​របស់​ព្រះ​គ្រីស្ទ​ត្រូវ​បាន​ទទួល​នៅ​ក្នុង​« ដំណើរ​ការ​នៃ​ពេលវេលា »​ដោយ​ការរីកចម្រើន​ដោយ​ចេតនា​នៅ​លើ​ផ្លូវ​នៃ​សេចក្តី​សញ្ញា ។ លក្ខណៈ​ដូច​ព្រះ​គ្រីស្ទ​តុបតែង​ជីវិត​របស់​អ្នក​ដែល​ខិត​ខំ​រស់​នៅ​ដោយ​សេចក្តី​អំណរ ។ ពួក​គេ​បំពេញ​គេហដ្ឋានជា​មួយ​ពន្លឺនៃដំណឹង​ល្អ មិន​ថា​កម្រាល​ជា​ន់​​ជា​ភក់​ឬ​ជា​ថ្ម​កែវនោះទេ ។ ទោះបី​អ្នក​ជា​មនុស្ស​តែ​ម្នាក់​គត់​ក្នុង​គ្រួសារ​របស់​អ្នក​ដែល​ធ្វើ​តាម​សេចក្តី​បង្គាប់​ដើម្បី​« ស្វែង​រក​របស់​ទាំង​នេះ »​ អ្នក​អាច​ចូល​រួម​ក្នុង​ការ​ផ្គត់​ផ្គង់​ខាង​វិញ្ញាណ​នៃ​គេហដ្ធាន​គ្រួសារ​របស់​អ្នក ។

យើង​ធ្វើតាម​ការ​ណែនាំរបស់​ព្រះអម្ចាស់​ដើម្បី « រៀប​ចំ​ { ខ្លួន​របស់​យើង } រៀប​ចំ​របស់​ចាំបាច់​គ្រប់​យ៉ាង​ ហើយ​បង្កើត​គេហដ្ឋាន »​​ ដោយ​រៀប​ចំ​ ទុក​ដាក់​​​ និងបង្កើត​ជីវិត​ខាង​វិញ្ញាណ​របស់​យើង​ មិន​មែនជា​ទ្រព្យ​សម្បត្តិ​របស់​យើង​នោះ​ទេ ។ នៅ​ពេល​យើង​ស្វែង​រក​ផ្លូវ​នៃ​សេចក្តី​សង្រ្គោះ​របស់​ព្រះ​អង្គ​សង្រ្គោះ​ដោយ​អត់​ធ្មត់​នោះ ​គេហដ្ឋាន​របស់​យើង​នឹង​ក្លាយ​ទៅ​ជា​« ដំណាក់​នៃ​សិរី​ល្អ ជា​គេហដ្ឋាន​ដែល​មាន​សណ្តាប់ធ្នាប់​ និង​ជា​ដំណាក់​របស់​ព្រះ » ។​

ទីពីរ​អ្នក​ដែល​រស់​នៅ​ក្នុង​គេហដ្ឋានដ៍​ល្អ​នឹង​ឆ្លៀត​ពេល​ដើម្បី​សិក្សា​បទគម្ពី​​ និង​ពាក្យរបស់​ព្យាការី​ដែល​នៅ​រស់​ជា​រៀង​រាល់​ថ្ងៃ ។ ប្រធាន រ័សុល អិម ណិលសុន​បាន​អញ្ជើញ​យើង​ឲ្យ « កែប្រែ » និង « កែ » គេហដ្ឋាន​របស់​យើង​តាមរយៈ​ការ​សិក្សា​ដំណឹងល្អ ។ ការ​អញ្ជើញ​របស់​លោក​ទទួល​ស្គាល់​ថា​ គេហដ្ឋាន​ល្អៗ​ជា​កន្លែង​ដ៍​សំខាន់​នៃ​ការ​លូត​លាស់​ផ្ទាល់​ខ្លួន​ និង​កែរលម្អរភាព​ទន់​ខ្សោយ​របស់​យើង ។ ការ​ប្រែ​ចិត្ត​ជា​រៀង​រាល់​ថ្ងៃ គឺ​ជា​ឧបករណ៍​ផ្លាស់​ប្តូរ​ដែល​អាច​ធ្វើ​ឲ្យ​យើង​រីក​ចម្រើន​ដោយមានចិត្តកាន់​តែ​ទន់​ភ្លន់​ មាន​សេចក្តី​ស្រឡាញ់ និង​ការ​យល់​ដឹង​កាន់​តែ​ច្រើន​ឡើង ។ ការ​សិក្សា​ព្រះ​គម្ពី​នាំ​យើង​ខិតទៅ​ជិត​ព្រះ​អង្គ​សង្រ្គោះ ដែល​សេចក្តី​ស្រឡាញ់​ និង​ព្រះគុណដ៍សប្បុរស​ជួយ​នៅ​ក្នុង​ការ​លូត​លាស់​​របស់​យើង ។

ព្រះគម្ពីរ​ប៊ីប​ព្រះគម្ពី​មរមន និង​មុក្ដាដ៏មាន​តម្លៃ​មហិមា និទាន​រឿង​ក្រុម​គ្រួសារ​ ដូច្នោះ​វា​មិន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ​ដែល​បរិមាណដ៍​ទេវភាព​ទាំង​នោះគឺ​ជា​សៀវភៅ​​ដៃ ដែល​មិន​អាច​បៀប​ផ្ទឹម​បាន​សម្រាប់​សាង​សង់​គេហដ្ឋាន​ដ៍​ល្អ​​បំផុត ។ ពួក​គរ​រៀប​រាប់​ពី​ការ​បារម្ភ​របស់​ឪពុក​ម្តាយ​ គ្រោះ​ថ្នាក់​នៃ​ការ​ល្បួង ជ័យ​ជំនះ​នៃ​សេចក្តី​សុចរិត ការ​សាក​ល្បង​នៃភាព​អត់​ឃ្លាន និង​ភាព​បរិបូរណ៍ ហើយ​នឹង​ភាព​ភ័យ​រន្ធត់​នៃ​សង្រ្គាម និង​រង្វាន់​នៃ​សន្តិភាព ។ ម្តង​ហើយ​ម្តង​ទៀត ព្រះគម្ពី​បង្ហាញ​យើង​ពី​​របៀប​ដែល​ក្រុម​គ្រួសារ​ទទួល​បាន​ជោគ​ជ័យ​តាម​រយៈ​ការ​រស់​នៅ​ដោយ​សុចរិត និង​របៀប​ដែល​ពួក​គេ​ធ្លាក់បរាជ័យ​​ដោយ​ស្វែងរក​ផ្លូវ​ផ្សេង​ទៀត ។

ទី​បី គឺ​គេហដ្ឋាន​ល្អៗ​ធ្វើ​តាម​ប្លង់​មេ​​ដែល​បង្កើត​ឡើង​ដោយ​ព្រះ​អម្ចាស់​សម្រាប់​​គេហដ្ឋាន​ដ៍​ល្អ​បំផុត​របស់​ទ្រង់ គឺ​ព្រះ​វិហា​រ​បរិសុទ្ធ ។ ការ​សាង​សង់​ព្រះ​វិហារ​បរិសុទ្ធ​ចាប់ផ្តើម​ពី​ជំហាន​សាមញ —ការសម្អាត និងការធ្វើ​ដី​​ឲ្យ​រៀប ។ ការ​ខិត​ខំ​ឌំបូង​ទាំង​នោះ​ដើម្បី​ត្រៀម​ដី​ អាច​ត្រូវ​បាន​បៀប​ធៀប​ទៅ​នឹង​ការ​រក្សា​បទ​បញ្ញត្តិ​ជា​មូល​ដ្ធាន ។ បទ​បញ្ញាត្តិ គឺ​ជា​គ្រឹះ​ដែល​បង្កើត​ភាព​ជា​សិស្ស ។ ភាព​ជា​សិស្ស​ដែល​ស្ថិតស្ថេរ​នាំ​យើង​ឲ្យ​ក្លាយ​ទៅ​ជា​​រឹង​មាំ​ ខ្ចាប់​ខ្ជួន និង​មិនរលំ ដូច​ជា​គ្រោង​​ដែក​សម្រាប់​ព្រះ​វិហារ​បរិសុទ្ធ ។ ក្រប​ខ័ណ្ឌ​យ៉ាងរឹងមាំ​នេះ​អនុញ្ញាត​ឲ្យ​ព្រះ​អម្ចាស់ បញ្ចូន​ព្រះ​វិញ្ញាណ​របស់​ទ្រង់ ដើម្បី​ផ្លាស់​ប្តូរ​ដួងចិត្ត​របស់​យើង ។​ បទ​ពិសោធន៏​នៃ​ការផ្លាស់​ប្តូរ​បេះដូង​ដ៏​អស្ចារ្យ​គឺ​ដូច​ជា​ការ​បន្ថែម​នូវ​លក្ខណៈ​ពិសេស​ដ៍​ស្រស់​ស្អាត​ដល់​ផ្នែក​ខាង​ក្នុង​នៃ​ព្រះវិហារ​បរិសុទ្ធ ។

នៅ​ពេល​យើង​បន្ត​ដោយ​ជំនឿ​ ព្រះ​អម្ចាស់​ផ្លាស់​ប្តូរ​យើង​បន្តិច​ម្តងៗ ។​ យើង​ទទួល​បាន​រូប​ភាព​របស់​ទ្រង់​នៅ​ក្នុង​ទឹក​មុខ​របស់​យើង​ ហើយ​ចាប់​ផ្តើម​ឆ្លុះ​បញ្ចាំង​​ពី​សេចក្តី​ស្រឡាញ់​ និង​សម្រស់​នៃចរិត​របស់​ទ្រង់ ។ នៅ​ពេល​ដែល​យើង​ប្រែក្លាយ​ដូច​ជា​ទ្រង់​បន្ថែមទៀត យើង​នឹង​មាន​អារម្មណ៍​នៅក្នុង​គេហដ្ឋាន​របស់​ទ្រង់​ ហើយ​ទ្រង់​នឹង​មាន​អារម្មណ៍​នៅ​ក្នុង​គេហដ្ឋាន​នៃ​យើង​ផង​ដែរ ។

យើង​អាច​រក្សា​ទំនាក់ទំនង​យ៉ាងជិតស្និទ្ធចំពោះគេហដ្ឋាន​របស់​យើង​ទៅ​នឹង​គេហដ្ធាន​របស់​ទ្រង់​​បាន​ដោយ​ការ​បំពេញ និង​ប្រើ​ប្រាស់​ប័ណ្ណ​ព្រះ​វិហារ​បរិសុទ្ធ​តាម​​ដែល​កាលៈទេសៈ​អនុញ្ញាត ។ នៅ​ពេល​យើង​​​ធ្វើ​ដូច្នោះ ភាព​បរិសុទ្ធ​នៃ​គេហដ្ឋាន​របស់​ព្រះ​អម្ចាស់​ក៍ស្ថិត​នៅ​ក្នុង​គេហដ្ឋាន​របស់​យើង​​ដែរ ។

ព្រះវិហារបរិសុទ្ធ​ទីក្រុង​សលត៍ លេក​ដ៏​ស្កឹមស្កៃ​ឈរ​នៅ​ជិត ។ ព្រះ​វិហារ​បរិសុទ្ធ​នេះ​ត្រូវ​បាន​សាង​សង់​ឡើង​ដោយ​អ្នក​ត្រួស​ត្រាយ​ដែល​មាន​ប្រដាប់​ប្រដារ​សម្ភារៈ​ក្នុង​ស្រុក​ និងការ​ខិត​ខំ​ប្រឹង​ប្រែង​គ្មាន​ទី​បញ្ចប់​ ព្រះ​វិហារ​បរិសុទ្ធ​ត្រូវ​បាន​សាង​សង់​តាំង​ពី​ឆ្នាំ​ ១៨៣០​ ទៅ​​ឆ្នាំ ១៨៩៣ ។ សមាជិក​ព្រះ​​វិហារដំបូង​បង្អស់​ដែល​ល្អ​បំផុត​ត្រូវ​ផ្តល់​ជូន​នៅ​ក្នុង វិស្វកម្ម ស្ថាបត្យកម្ម និង​រចនា​​ផ្ទៃ​ខាង​ក្នុង​បង្កើត​បាន​ជា​ស្នា​ដៃឯកដែល​ត្រូវ​បាន​ទទួល​ស្គាល់​ ដោយ​មនុស្ស​រាប់​លាន​នាក់ ។

ជិត ​១៣០​​ឆ្នាំ​​​បាន​កន្លង​ផុត​ទៅ​​តាំង​ពី​ព្រះ​វិហារ​បរិសុទ្ធ​ត្រូវ​បាន​ឧទ្ទិស​ឆ្លង ។ ដូច​អែលឌើរ ហ្គារី អ៊ី ស្ទីវីនសិន បាន​កត់សម្គាល់​កាល​ពី​ម្សិលមិញ​ថាគោល​ការណ៍​វិស្វកម្ម​ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​រចនា​ព្រះ​វិហារ​បរិសុទ្ធ​ត្រូវ​បាន​ជំនួស​ដោយ​ស្តង់ដារ​ថ្មី ដែល​មាន​សុវត្ថិភាព​ជាង​មុន ។ ការ​បរាជ័យ​ក្នុង​ការបង្កើត​វិស្វកម្ម​​ និង​ការជួស​ជុល​ភាព​ទន់​ខ្សោយ​នៃ​រចនា​​សម្ព័ន្ធ​ នឹង​ក្បត់​ទំនុក​ទុក​ចិត្ត​របស់​អ្នក​ត្រួស​ត្រាយ​ផ្លូវ​ដោយ​បាន​ធ្វើ​អស់​ពី​សមត្ថភាព​ ហើយ​បន្ទាប់​មក​បាន​ទុក​ឲ្យ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ព្រះ​វិហារ​បរិសុទ្ធ​ទៅ​មនុស្ស​ជំនាន់​​ក្រោយ​ៗ​ទៀត ។

សាសនា​ចក្រ​បាន​ចាប់​ផ្តើម​គម្រោង​ជួស​ជុល​រយៈ​ពេល​បួន​ឆ្នាំ​ ដើម្បី​កែរលម្អ​ភាព​រឹង​មាំ​នៃ​រចនា​សម្ព័ន្ធ​ព្រះ​វិហារ​បរិសុទ្ធ និង​កម្លាំង​រញ្ជួយ​ដី ។ គ្រឹះ ឥតការ៉ូ​ និង​ជញ្ជាំង​នឹង​ត្រូវ​បាន​ពង្រឹង ។ ចំណេះ​ដឹង​វិស្វកម្ម​ល្អ​បំផុត​ដែល​មាន​នៅ​ថ្ងៃ​នេះ​ នឹងនាំមកនូវ​ព្រះ​វិហារ​បរិសុទ្ធ​ដែលមាន​ស្តង់ដារ​ទំនើប ។ យើង​មិន​អាច​មើល​ឃើញ​ការ​ផ្លាស់​ប្តូរ​រចនាសម្ព័ន្ធ​ទេ​ ប៉ុន្តែ​លទ្ធផល​របស់វា​នឹង​ក្លាយ​ទៅ​ជា​ការ​ពិត​និង​សំខាន់ ។ នៅ​ក្នុង​ការងារ​ទាំង​អស់​នេះ​ ការ​រចនា​ផ្នែក​ខាង​ក្នុង​ដ៍​ស្រស់​ស្អាត​របស់​ព្រះ​វិហារ​បរិសុទ្ធ​​នឹង​ត្រូវ​បាន​រក្សា​ទុក ។

យើង​គួរ​តែ​ធ្វើ​តាម​គំរូ​ដែល​ត្រូវ​បាន​ផ្តល់​ឲ្យ​យើង​ដោយ​ការជួសជុល​ព្រះ​វិហារ​​បរិសុទ្ធ សលត៍ លេក ហើយ​ចំណាយ​ពេល​ដើម្បី​វាយ​តម្លៃ​ការ​រញ្ជួយ​ខាង​វិញ្ញាណ​​ផ្ទាល់​​ខ្លួន​របស់​យើង​ដើម្បី​ឲ្យ​ប្រាកដ​ថា​វា​ទាន់​សម័យ ។​​ ការ​វាយ​តម្លៃ​ខ្លួន​ឯង​តាម​កាល​កំណត់ រួម​ជា​មួយ​ការ​សួរ​ព្រះអម្ចាស់ « តើ​ខ្ញុំ​នៅ​ខ្វះ​អ្វី​ទៀត ? » អាច​ជួយ​យើង​ម្នាក់ៗ​បរិច្ចាគ​ក្នុង​ការ​សាង​សង់​គេហដ្ឋាន​ដ៍​ល្អ​បំផុត​មួយ ។

ទីបួន គេហដ្ឋាន​ដ៍​ល្អ​បំផុត​គឺ​ជា​ជម្រក​ពី​ព្យុះ​នៃ​ជីវិត ។ ព្រះ​អម្ចាស់​បាន​សន្យា​​នឹង​ពួកគេ​ថា ប្រសិន​បើ​ពួកគេ​រក្សា​ព្រះបញ្ញត្តិ​របស់​ព្រះ នោះ​ពួកគេ​នឹង​បាន​« រីកចម្រើន​នៅ​លើ​ដែនដី »។១០ ភាព​រុង​រឿង​របស់​ព្រះ​អម្ចាស់​គឺ​ជា​អំណាច​ដើម្បី​ឈាន​​ទៅ​មុខ​ទោះ​បី​ជា​មាន​បញ្ហា​នៅ​​ក្នុង​ជីវិត​ក៍​ដោយ ។

ក្នុង​ឆ្នាំ​២០០២​ ខ្ញុំ​បានរៀន​មេរៀន​សំខាន់​មួយ​អំពី​បញ្ហា ។ កាល​នៅទីក្រុង​ ​អាស៊ុនីស៊ីអុននៃ​ ប្រទេស​ប៉ារ៉ាហ្គាយ ខ្ញុំ​បាន​ជួប​ជា​មួយ​ប្រធាន​​ស្តេក​​នៃ​ទី​ក្រុង ។ នៅ​ពេល​​នោះ ប្រទេស​ប៉ារ៉ាហ្គាយ បាន​ប្រឈម​មុខ​នឹង​វិបត្តិ​សេដ្ឋកិច្ច​ ហើយ​សមាជិកនៃ​សាសនាចក្រ​ជា​ច្រើន​​​កំពុង​រង​ទុក្ខ​ និង​មិន​អាច​រក​ប្រាក់ចំណូលចាំបាច់​បាន ។ តាំង​ពី​​បេសកកម្ម​របស់​ខ្ញុំ ខ្ញុំ​មិន​បាន​ទៅ​អាមេរិក​ខាង​ត្បូង​​ចាប់​ ហើយមិន​ដែល​បាន​ទៅ​​ប្រទេស​ប៉ារ៉ាហ្គាយ​ដែរ ។ ខ្ញុំ​ទើប​បាន​បម្រើ​ការ​ជា​ប្រធាន​តំបន់​នៅ​ទី​នោះ​ប្រហែល​ពី​របី​សបា្តហ៍​នេះ​តែប៉ុណ្ណោះ ។ ដោយ​ដឹង​អំពី​អសមត្ថភាព​របស់​ខ្ញុំ​នៅ​ក្នុង​ការ​ផ្តល់​ការ​ណែនាំ​ដល់​ប្រធាន​ស្តេក​ទាំង​នោះ ខ្ញុំ​បាន​សុំ​ឲ្យ​ពួគ​គេ​ប្រាប់​ខ្ញុំ​តែ​អំ​ពី​អ្វី​ដែល​កំពុង​ដំណើរ​ការ​ល្អ​នៅ​ក្នុង​ស្តេក​របស់​ពួក​គេ ។ ប្រធាន​សេ្តក​ទី​មួយ​បាន​ប្រាប់​ខ្ញុំ​អំពី​​អ្វី​ដែល​​កំពុង​ដំណើរ​ការ​ល្អ ។ រឿង​ដែល​បាន​លើក​ឡើង​បន្ទាប់​ដែល​បាន​កំពុង​ដំណើរ​ការ​ល្អ​ និង​បញ្ហាមួយ​ចំនួនតូច ។ នៅ​ពេល​​ដែល​យើង​ទៅ​ដល់​ប្រធាន​ស្តេក​ចុង​ក្រោយ​ គាត់​បាន​លើក​​ឡើង​តែ​បញ្ហា​ប្រឈម​មុខ​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ ។ ក្នុង​នាម​ប្រធាន​ស្តេក​ទាំង​អស់​បាន​ពន្យល់​អំពី​ទំហំ​​នៃ​ស្ថានភាព​ទាំង​នោះ ខ្ញុំ​កាន់​តែ​មាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ឡើង​ស្ទើ​តែ​អស់​សង្ឃឹម​អំពី​អ្វី​ដែល​ត្រូវ​និយាយ ។

ដូច​ជា​ប្រធាន​ស្តេក​ចុងក្រោយ​បាន​បញ្ចប់​យោបល់​របស់​លោក​នូវ​គំនិត​មួយ​បាន​កើត​ឡើង​នៅ​ក្នុង​គំនិត​ខ្ញុំ៖​« អែលឌើ ក្លេតុន ​បាន​សួរ​សំណួរ​នេះ​ទៅពួក​គេ​ថា ៖ « លោក​ប្រធាន សមាជិក​នៅ​ក្នុង​ស្តេក​របស់​អ្នក​តើ​អ្នក​ណា​បង់​ដង្វាយ​មួយ​ក្នុង​ដប់ បង់​ដង្វាយ​តម​អាហារ​ដោយ​ចិត្ត​សប្បុរស ពង្រីក​ការ​ហៅ​បម្រើ​របស់​ពួក​គេ​នៅ​ក្នុង​ព្រះ​វិហារ​ ទៅ​សួរសុខ​ទុក្ខគ្រួសារ​របស់​ពួក​គេ​ជា​គ្រូ​បង្រៀន​តាម​គេហដ្ឋាន ឬទៅ​សួរ​សុខ​ទុក្ខ ១១រៀង​រាល់​ខែ រៀប​ចំ​រាត្រី​ក្រុម​គ្រួសារ​ សិក្សា​ព្រះ​គម្ពី​និង​អធិស្ឋាន​ជា​គ្រួសារ​រាល់​ថ្ងៃ តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​គេ​មាន​បញ្ហា​ដែល​ពួក​គេ​មិន​អាច​ដោះ​ស្រាយ​​ដោយ​ខ្លួន​ឯង​បានដោយ​ពុំចាំបាច់ឲ្យព្រះវិហារ​ចូល​មក​ជួយ​​ដោះ​ស្រាយ​បញ្ហា​របស់​ពួក​គេ​សម្រាប់​ពួកគេ ? »

ឆ្លើយ​​តប​នឹង​ចំណាប់​អារម្មណ៍​ដែល​ខ្ញុំ​បាន​ទទួល ខ្ញុំ​បាន​សួរ​ទៅ​ប្រធាន​ស្តេក​ទាំង​នោះ​នូវ​សំណួរ​នោះ ។

ពួក​គេ​បាន​សម្លឹង​មក​ខ្ញុំ​ដោយ​ភាព​ស្ងៀម​ស្ងាត់​គួរឲ្យ​ភ្ញាក់​​ផ្អើល ហើយបន្ទាប់​មក​និយាយ​ថា​ « Pues, ninguno, » មាន​ន័យ​ថា​ « គឺ​ គ្មាន​នរណា​ម្នាក់​ទេ » ។ ពួក​គេ​បាន​ប្រាប់​ខ្ញុំ​ថា​គ្មាន​សមាជិក​ណា​ម្នាក់​ដែល​ធ្វើ​អ្វី​ៗ​ទាំង​អស់​​នោះ​ ដែល​​មាន​បញ្ហាដែល​ពួក​គេ​​ពុំមាន​សមត្ថភាព​ដោះ​ស្រាយ​ដោយ​ខ្លួន​ឯង ។ ហេតុអ្វី​ទៅ ? ពី​ព្រោះ​ពួក​គេ​បាន​រស់​នៅ​ក្នុង​​គេហដ្ឋាន​ដ៍​ល្អ​ផុត ។ ការ​រស់​នៅ​ស្មោះ​ត្រង់​របស់​ពួក​គេ​បាន​ផ្តល់​ឲ្យ​ពួក​គេ​នូវ​កម្លាំង​ចក្ខុវិស័យ​ និង​ជំនួយ​ពី​ស្ថាន​សួគ៍​ដែល​ពួក​គេ​ត្រូវ​ការនៅក្នុង​ចលាចល​ខាង​សេដ្ឋកិច្ច​នៅ​ជុំវិញ​ពួក​គេ ។

នេះ​មិន​មែន​មាន​​ន័យ​ថា​ មនុស្ស​​សុចរិត​នឹង​មិន​ចេះ​ឈឺ ទទួល​រង​គ្រោះ​ថ្នាក់ ប្រឈម​មុខ​នឹង​ការ​ផ្លាស់​ប្តូរ​​​អាជីវកម្ម ឬ​ប្រឈម​មុខ​នឹង​ការ​លំបាក​ជា​ច្រើន​​នៅ​ក្នុង​ជីវិត​នោះ​ទេ ។ ជីវិត​រមែង​ស្លាប់​តែង​តែ​នាំ​មក​នូវ​​ឧបសគ្គ​ ម្តង​ហើយ​ម្តង​ទៀត ខ្ញុំ​បាន​ឃើញ​ថា​ អ្នក​ដែល​ព្យាយាម​គោរព​បទ​បញ្ញតិ្ត​ត្រូវ​បាន​​ប្រទាន​ពរ​ដើម្បី​រក​ផ្លូវ​ឆ្ពោះ​ទៅ​មុខ​ដោយ​សន្តិភាព​ និងសេច​ក្តី​សង្ឃឹម ។ ពរជ័យ​ទាំង​នោះ​មាន​សម្រាប់​មនុស្ស​គ្រប់​រូប​នៅ​គ្រប់​ទី​កន្លែង ។១២

ដាវិឌ បាន​ប្រកាស​ថា « លើក​លែង​តែ​ព្រះអម្ចាស់​សាងសង់​ព្រះ​ដំណាក់​នោះ​ពួក​គេ​ធ្វើ​ការ​សាង​សង់​គេហដ្ឋាន​ដោយ​ឥត​ប្រយោជន៏​១៣ ទោះបី​ជា​​​អ្នក​រស់​នៅ​កន្លែង​ណា​​ក៍​ដោយ​​ ទោះ​បី​ជា​គេហដ្ឋាន​របស់​អ្នក​មើល​ទៅ​ដូច​ជា​អ្វី​ក៍​ដោយ​ និង​​សមាសធាតុ​នៃក្រុ​ម​​គ្រួសា​រ​របស់អ្នក​ក៍​ដោយ​​ ក៍​អ្នក​អាច​ជួយ​សង់​គេហដ្ឋាន​ដែល​ល្អ​បំផុត​សម្រាប់​គ្រួសារ​របស់អ្នក​បាន​​ដែរ ។ ដំណឹង​ល្អ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​ដែល​បាន​ស្ដារ​ឡើង​វិញ​​ផ្តល់នូវ​ផែន​ការ​សម្រាប់​គេហដ្ឋាន​នោះ ។ ព្រះអង្គ​សង្គ្រោះ​គឺ​ជា​វិស្វករ អ្នកសាង​សង់ និង​អ្នក​រចនា​ផ្ទៃក្នុង​ដ៏​ល្អឥតខ្ចោះ ។ គម្រោង​របស់​ទ្រង់​​គឺ​ភាព​ឥត​ខ្ចោះ​ និង​សេចក្តី​អំណរ​ដ៍​អស់​កល្ប​នៃ​ព្រលឹង​វីញ្ញាណ​របស់​យើង ។ ដោយ​មាន​ជំនួយ​ពី​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ព្រលឹង​របស់​អ្នក​អាច​ជា​អ្វី​ដែល​ទ្រង់​ចង់​ឲ្យ​វា​ក្លាយ​ទៅ​ជា​ហើយ​អ្នក​អាច​ក្លាយ​ទៅ​ជា​កំណែរ​ដ៍​ល្អ​បំផុត​សម្រាប់​ខ្លួន​អ្នក​ដែល​បាន​រៀបចំ​ដើម្ពី​ស្ថាបនា និង​រស់នៅ​ក្នុង​គេហដ្ឋាន​ដ៏ល្អ​បំផុត ។

ខ្ញុំសូម​​ថ្លែង​​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅថា ព្រះ និងព្រះបិតា​នៃ​យើង​ទាំង​អស់​គ្នា​មានព្រះជន្មនៅ​រស់ ។ បុត្រា​របស់ទ្រង់ ព្រះអម្ចាស់​ព្រះ​យេស៊ូវ​គ្រីស្ទ គឺជា​អង្គ​សង្រ្កោះ និង​ជា​អ្នក​លោះ​បាបរបស់មនុស្ស​លោក​ទាំង​អស់ ។​ ទ្រង់ទាំង​ពី​រអង្គស្រឡាញ់​​យើងឥត​ខ្ចោះ ។ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ជា​នគរ​ព្រះនៅ​លើ​ផែនដី​នេះ ។ ព្យាការី​និង​សាវក​ដែល​នៅ​រស់​ដឹក​នាំ​វា​នៅ​ថ្ងៃ​នេះ ។ ព្រះគម្ពីរ​មរមន​គឺ​ពិត ។ ដំណឹងល្អ​ដែល​បានស្ដារឡើងវិញ​របស់​ព្រះយេស៊ូវគ្រិស្ទ គឺជា​ប្លង់មេ​យ៉ាង​ល្អ​ឥតខ្ចោះ​សម្រាប់​ការ​ស្ថាបនា​គេហដ្ឋាន​ដ៏​ល្អ​ឥតខ្ចោះ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕