សន្និសីទទូទៅ
ការចែកចាយ​សារលិខិត​នៃ​ការ​ស្ដារឡើងវិញ និង​ការ​រស់ឡើងវិញ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២០


ការចែកចាយ​សារលិខិត​នៃ​ការ​ស្ដារឡើងវិញ និង​ការ​រស់ឡើងវិញ

ការ​ស្ដារឡើងវិញ​ជា​របស់​ផង​លោកិយ ហើយ​សារលិខិត​របស់​វា​មាន​ភាព​បន្ទាន់​នៅ​សព្វថ្ងៃនេះ​ជាពិសេស ។

នៅក្នុងសន្និសីទ​ទូទៅ​នេះ យើង​បាន​ថ្លែង និង​ច្រៀង​ដោយ​អំណរ​អំពី​ភាព​ពេញលេញ​នៃ​ការព្យាករណ៍​ជា​យូរ​មកហើយ អំពី « ការសាង​ឡើង​វិញ​នៃ​រឿងគ្រប់យ៉ាង » អំពី​ការ​នាំមកនូវ « រឿង​ទាំងអស់​នៅក្នុង​ព្រះគ្រីស្ទ » អំពី​ការ​ត្រឡប់មក​ដ៍ពេញលេញ នៃ​ដំណឹងល្អ បព្វជិតភាព និង​សាសនាចក្រ​នៃព្រះយេស៊ូវគ្រីស្ទ​មក​លើ​ផែនដី ជា​អ្វីៗទាំងអស់​ដែល​យើង​មាន​នៅក្នុង​ចំណងជើង « ការស្ដារឡើង​វិញ » ។

ប៉ុន្តែ​ការ​ស្ដារឡើង​វិញ គឺ​មិន​គ្រាន់តែ​សម្រាប់​ពួក​យើង​ដែលពេញ​ចិត្ត​នឹង​វា​នៅ​សព្វថ្ងៃនេះ​ប៉ុណ្ណោះ​ទេ ។ វិវរណៈ​នៃ​ការ​និមិត្ត​ដំបូង គឺ​មិន​មែន​សម្រាប់​យ៉ូសែប ស្ម៊ីធ​តែ ម្នាក់​ឯងនោះទេ ប៉ុន្តែ​ត្រូវ​បាន​ផ្ដល់​ឲ្យ​ជា​ពន្លឺ និង​សេចក្ដីពិត​ដល់​នរណា​ដែល « ខ្វះ​ប្រាជ្ញា » ។ ព្រះ​គម្ពីរ​មរមន​គឺ​ជា​ទ្រព្យ​របស់​មនុស្ស​លោក ។ ពិធីបរិសុទ្ធ​បព្វជិតភាព​នៃ​សេចក្ដីសង្គ្រោះ និង​ភាព​តម្កើង​ឡើង ត្រូវ​បាន​រៀបចំ​សម្រាប់​បុគ្គល​គ្រប់រូប រួមមានទាំង​អ្នកទាំងឡាយ​ដែល​ពុំ​រស់នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ ។ សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ និង​ពរជ័យទាំងឡាយ​គឺ​សមា្រប់​អស់​អ្នក​ដែល​ចង់​បាន ។ អំណោយ​ទាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ គឺ​សម្រាប់​មនុស្ស​គ្រប់រូប ។ ការ​ស្ដារឡើងវិញ​ជា​របស់​ផង​លោកិយ ហើយ​សារលិខិត​របស់​វា​មាន​ភាព​បន្ទាន់​នៅ​សព្វថ្ងៃនេះ​ជាពិសេស ។

« ហេតុ​ដូច្នោះ​ហើយ គឺជា​ការ​សំខាន់​បំផុត ដើម្បី​ធ្វើ​ឲ្យ​ការណ៍​ទាំង​នេះ​បាន​ដឹង​ដល់​បណ្ដាជន​នៅ​លើ​ផែនដី ដើម្បី​ឲ្យ​ពួក​គេ​អាច​ដឹង​ថា គ្មាន​សាច់ឈាម​ណា​អាច​រស់នៅ​ក្នុង​វត្តមាន​នៃ​ព្រះ​បាន​ឡើយ លើក​លែង​តែ​ដោយ​បុណ្យ​គុណ និង​សេចក្ដី​មេត្តាករុណា និង​ព្រះ​គុណ​នៃ​ព្រះ​មែស៊ី​ដ៏​បរិសុទ្ធ ទ្រង់​បាន​ប្ដូរ​ជីវិត​របស់​ទ្រង់ ស្រប​តាម​សាច់ឈាម ហើយ​យក​មក​វិញ ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ ដើម្បី​ទ្រង់​អាច​បណ្ដាល​ឲ្យ​មាន​ដំណើរ​រស់​ឡើងវិញ​ដល់​មនុស្ស​ស្លាប់ » ។

ចាប់តាំង​ពីថ្ងៃ​នោះមក បងប្រុស​របស់​ព្យាការី ឈ្មោះ សាំយូអែល ស្ម៊ីធ បាន​បំពេញ​សម្ពៀត​របស់​គាត់​ដោយ​សំណៅ​បោះពុម្ព​ព្រះគម្ពីរមរមន​ថ្មីៗ ហើយ​បាន​ចេញ​ទៅ​ចែកចាយ​គម្ពីរ​ថ្មី ពួកបរិសុទ្ធ​បាន​ធ្វើ​ការ​ដោយ​គ្មាន​ឈប់ឈរ «ដើម្បី​ឲ្យ​រឿង​ទាំងអស់​នេះ​ត្រូវ​បាន​ប្រជាជន​នៅលើ​ផែនដី​ដឹង » ។

នៅ​ឆ្នាំ ១៩២០ ពេលនោះ អែលឌើរ ដាវីឌអូ មិកឃេ នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ បាន​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ទស្សនកិច្ច​បេសកកម្ម​របស់​សាសនាចក្រ​ជា​ច្រើន​កន្លែង​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ពេញ ។ មក​ត្រឹម​ខែ​ឧសភា ឆ្នាំ ១៩២១ លោក​បាន​ឈរ​នៅ​ទីបញ្ចុះសព​តូចមួយ​នៅ ហ្វាហ្គាលីអី សាម័រ ចំពោះ​ផ្នូ​របស់​កុមារ​តូចៗ​បី​រូប ដែល​ជា​កូនស្រីម្នាក់ និង​កូន​ប្រុស​ពីរ​នាក់ របស់​ថូម៉ាស និង សារ៉ា ហិលតុន ។ កុមារតូចៗ​ទាំងនេះ— កុមារ​ធំជាងគេ អាយុ ពីរ​ឆ្នាំ— បាន​ស្លាប់​អំឡុង​ពេល​ដែល​ថូម៉ាស និង​សារ៉ា បម្រើ​ជា​អ្នក​ផ្សព្វផ្សាយសាសនាជា​គូស្វាមីភរិយា​វ័យក្មេង​នៅ​ចុង ទស្សវត្សរ៍​ឆ្នាំ ១៨០០ ។

ពី​មុន​គាត់​ចាក​ចេញ​ពី​យូថាហ៍ អែលឌើរ ម៉ាក់ឃេ បាន​សន្យា​នឹង​សារ៉ា ដែល​ជា​ស្ត្រី​មេម៉ាយ ថា​គាត់​នឹង​ទៅ​សួរសុខទុក្ខ​ផ្នូរ​កូនៗ​របស់គាត់​នៅ​សាម័រ ខណៈ​ដែល​នាង​ពុំ​អាច​ត្រឡប់​ទៅ​ទីនោះ​វិញ​បាន ។ អែលឌើរ ម៉ាក់ឃេ បាន​សរសេរ​ត្រឡប់មក​នាង​ថា « កូន​តូចៗ​ទាំង​បីនាក់​របស់​អ្នក បងស្រី ហិលតុន ស្ថិត​នៅ​ក្នុង​ភាព​ស្ងប់ស្ងាត់ … បន្ដ​ធ្វើ​កិច្ចការ​ផ្សព្វផ្សាយសាសនា​ដ៏​ថ្លៃ​ថ្នូរ​របស់​អ្នក ដែល​ចាប់​ផ្ដើម​ជិត​សាមសិបឆ្នាំ​កន្លង​ទៅ » ។ បន្ទាប់មក​គាត់​បន្ថែម​ខ​មួយ​ដែល​ជា​ការ​តាក់តែង​ផ្ទាល់ខ្លួន​របស់​គាត់ ៖

ដោយ​ដៃ​ជាទីស្រឡាញ់ នោះ​ភ្នែក​របស់​ពួកគេ​បាន​បិទ​ទៅជិត

ដោយ​ដៃ​ជា​ទីស្រឡាញ់ នោះ​ដៃជើង​តូចៗ​របស់​ពួកគេ​បាន​ផ្គុំ​ឡើង

ដោយ​ដៃ​មនុស្ស​ផ្សេង នោះផ្នូរ​ដ៏​រាបទាប​របស់ពួក​គេ​ត្រូវបាន​តុបតែង

ត្រូវ​បាន​មនុស្ស​ផ្សេងទៀតគោរព និង​ទួញសោក ។

រឿង​នេះ​គឺ​ជា​រឿង​មួយ​ក្នុង​ចំណោម​រឿង​រាប់ពាន់ រាប់រយពាន់ ដែល​ថ្លែង​អំពី​ពេលវេលា ទ្រព្យសម្បត្តិ និង​ជីវិត​ដែល​បាន​លះបង់​ជាង​កាល​ពី ២០០ ឆ្នាំ​កន្លងទៅ ដើម្បី​ចែកចាយ​សារលិខិត​នៃ​ការ​ស្ដារ​ឡើងវិញ ។ សេចក្ដីប្រាថ្នា​របស់​យើង​ឈោង​ទៅ​ជួប​មនុស្ស​គ្រប់ជាតិ សាសន៍ ភាសា និង​មនុស្ស គឺពុំ​រលត់​បាត់ទៅ​នៅ​សព្វថ្ងៃនេះ​ទេ ដូច​បាន​ធ្វើ ជាសាក្សី​ដោយ​យុវជន យុវនារី និង​គូស្វាមីភរិយា​ដប់ម៉ឺន នាក់ ដែល​កំពុង​បម្រើ​នៅ​ក្រោម​ការ​ហៅ​បម្រើ​បេសកកម្ម​ពេញម៉ោង ដោយ​សមាជិក​ទូទៅ​នៃ​សាសនាចក្រ ដែល​បន្ទរ​សំឡេង​អញ្ជើញ​របស់​ភីលីព​ឲ្យមក ហើយ​មើល ហើយ​ដោយ​មាន​ប្រាក់​រាប់លាន​ដុល្លារ​បាន​ចំណាយ​ដើម្បី​ទ្រទ្រង់​ដល់​កិច្ចខិតខំ​នេះ​នៅ​ទូទាំង​ពិភពលោក ។

ខណៈ​ដែល​ការ​អញ្ជើញ​របស់​យើង​គឺ​ពុំ​មាន​ការ​បង្ខិតបង្ខំ នោះ​យើង​សង្ឃឹម​ថា​មនុស្ស​នឹង​រកឃើញ​ថា​វា​គួរ​ឲ្យ​ទាក់ទាញ ។ ខ្ញុំ​ជឿ​ថា​យ៉ាង​ហោច​ណាស់​តម្រូវ​ឲ្យ​មាន​នូវ​រឿង​បីយ៉ាង​ដើម្បី​ធ្វើ​ដូច្នោះ​បាន គឺ ៖ ទីមួយ ក្ដីស្រឡាញ់​របស់​បងប្អូន ទីពីរ គំរូ​របស់​បងប្អូន និង​ទីបី ការ​ប្រើ​ប្រាស់​គម្ពីរមរមន​របស់​បងប្អូន ។

ការ​អញ្ជើញ​របស់​យើង​ពុំ​អាច​ជា​រឿង​ចំណាប់អារម្មណ៍​ផ្ទាល់ខ្លួនទេ ប៉ុន្តែ​វា​ត្រូវ​តែ​ជា​ការ​បង្ហាញ​ពី​សេចក្ដីស្រឡាញ់​ដែល​ពុំ​គិត​ពី​ខ្លួន​ឯង ។ សេចក្ដី​ស្រឡាញ់​នេះ ត្រូវ​បាន​ស្គាល់​ថា​ជា សេចក្ដី​សប្បុរស ជា​សេចក្ដីស្រឡាញ់​ដ៏​សុទ្ធសាធ​របស់ព្រះគ្រីស្ទ គឺជា​របស់​ផង​យើង​ដើម្បី​សួរ​រក ។ យើង​ត្រូវ​បាន​អញ្ជើញ ព្រមទាំង​បានបង្គាប់​ឲ្យ « អធិស្ឋាន​ដល់​ព្រះវរបិតា ដោយ​អស់​ពី​កម្លាំង​ចិត្ត រហូតដល់ [ យើង ] អាច​ពោរពេញ​ដោយ​សេចក្ដីស្រឡាញ់​នេះ »

ជា​ឧទាហរណ៍ ខ្ញុំ​ចែកចាយ​បទពិសោធន៍​មួយ​ទាក់ទង​នឹង​បងស្រី ឡាណិត ហូ ជីង ដែល​កំពុង​បម្រើ​ជាមួយ​នឹង​ស្វាមី​របស់គាត់ ប្រធាន ហ្វ្រានស៊ីស ហូ ជីង ដែល​ជា​អធិបតី​លើ​បេសកកម្ម សាម័រ អាប៉ៃ​បច្ចុប្បន្ន​នេះ ។ បងស្រី ហូ ជីង បាន​រៀបរាប់​ថា ៖

« ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ គ្រួសារ​វ័យ​ក្មេង​របស់​យើង​បាន​ផ្លាស់​ទៅ​កាន់​ផ្ទះ​តូច​មួយ​នៅ​ទីក្រុង ឡាអ៊ីអេ រដ្ឋ ហាវ៉ៃ ។ កន្លែង​ចតឡាន​នៅ ផ្ទះ​របស់​យើង ត្រូវ​បាន​កែ​ទៅ​ជា​ផ្ទះ​ល្វែង​ស្នាក់នៅ ដែល​មាន​បុរស​ម្នាក់​ឈ្មោះ ចូណាថាន រស់នៅ​ទីនោះ ។ ចូណាថាន ធ្លាប់ជា​អ្នក​ជិត​ខាង​របស់​យើង​នៅ​កន្លែង​ផ្សេងទៀត ។ ដោយ​មាន​អារម្មណ៍​ថា វា​មិនមែនជា​រឿង​ចៃដន្យទេ ដែល​ព្រះអម្ចាស់​បាន​ដាក់​យើង​ឲ្យ​នៅ​ជាមួយគ្នា នោះ​ពួក​យើង​បាន​សម្រេច​ចិត្ត​បើក​ចំហរ​អំពី​រឿង​សកម្មភាព​និងភាព​ជា​សមាជិក​នៅ​ក្នុង​សាសនាចក្រ​របស់​យើង ។ ចូណាថាន់ រីករាយ​នឹង​មិត្តភាពរបស់​យើង ហើយ​ចូលចិត្ត​ចំណាយ​ពេល​ជាមួយ​នឹង​គ្រួសារ​របស់​យើង ។ គាត់​ចូលចិត្ត​រៀន​អំពី​ដំណឹងល្អ ប៉ុន្តែ​គាត់​ពុំ​ចាប់​អារម្មណ៍​ក្នុង​ការ​តាំងចិត្ត​ចំពោះ​សាសនាចក្រ​ទេ ។

« ពេល​នោះ ចូណាថាន់​ត្រូវ​បានកូនៗ​របស់​យើង​ដាក់​ឈ្មោះ​ហៅ​ក្រៅ​ថា ពូចូណាថាន់ ។ នៅពេល​គ្រួសារ​បន្ដ​រីកចម្រើន ដូច្នេះ​ចូណាថាន់ក៏​កាន់តែ​ចាប់​អារម្មណ៍​នឹង​អ្វី​ដែល​កើត​ឡើង​ចំពោះ​យើង ។ ការ​អញ្ជើញ​របស់​យើង​ចំពោះ​គាត់​ឲ្យ​មក​កម្មវិធី​ថ្ងៃឈប់​សម្រាក បុណ្យខួបកំណើត កម្មវិធី​សាលា និង​កម្មវិធី​នានា​របស់​សាសនាចក្រ និង​រាត្រីជួបជុំ​ក្រុមគ្រួសារ និង​ពិធីបុណ្យជ្រមុជទឹក​របស់​កុមារតូចៗ ។

« មាន​ថ្ងៃ​មួយ​ខ្ញុំ​បាន​ទទួល​ទូរសព្ទ​មកពី ចូណាថាន់ ។ គាត់​ត្រូវការ​ជំនួយ ។ គាត់​រងទុក្ខ​ដោយសារ​ជំងឺ​ទឹកនោម​ផ្អែម ហើយ​បាន​ក្លាយជា​ដំបៅ​កាន់តែធ្ងន់​ធ្ងរ​ដល់​ជើង ដែល​តម្រូវ​ឲ្យ​កាត់​ចោល ។ គ្រួសារ​របស់​យើង និង​សមាជិក​ជិត​ខាង​ក្នុង​វួដ បាន​ដើរ​ជាមួយ​គាត់​ក្នុង​គ្រា​នៃ​ការ​សាកល្បង​នោះ ។ យើង​បាន​ផ្លាស់វេណគ្នា​នៅ​មន្ទីរពេទ្យ ហើយ​ផ្ដល់​ពរជ័យ​បព្វជិតភាព ។ នៅ​ពេល​ចូណាថាន់​កំពុង​ស្ដារ​និតិសម្បទា​ឡើងវិញ ដោយ​មាន​ជំនួយ​មកពី​ស្ត្រី​សមាគម​សង្គ្រោះ នោះ​ពួក​យើង​បាន​សម្អាត​ផ្ទះ​របស់​គាត់ ។ បងប្អូន​ប្រុស​បព្វជិតភាព​បាន​ធ្វើ​ផ្លូវ​ទៅ​កាន់​ច្រកទ្វារ ហើយ​ធ្វើ​បង្កាន់​ដៃ​នៅ​ក្នុង​បន្ទប់ទឹក ។ នៅពេល​ចូណាថាន់ ត្រឡប់មក​ផ្ទះវិញ គាត់​បាន​ពោរពេញ​ដោយ​អារម្មណ៍​ក្ដុកក្ដួល ។

« ចូណាថាន់ បាន​ចាប់​ផ្ដើម​រៀន​មេរៀន​អ្នក​ផ្សព្វផ្សាយសាសនា​ម្ដងទៀត ។ មួយសប្ដាហ៍​ពីមុន​ចូល​ឆ្នាំថ្មី គាត់​បាន​ទូរសព្ទមក​ខ្ញុំ ហើយ​សួរ​ថា « តើ​អ្នក​កំពុង​ធ្វើ​អ្វី​នៅ​ក្នុង​ថ្ងៃ​មុន​បុណ្យចូលឆ្នាំ ? ខ្ញុំ​បានរំឭក​គាត់អំពី​ពិធីជប់លៀង​ប្រចាំ​ឆ្នាំ​របស់​យើង ។ ផ្ទុយទៅវិញ គាត់​បាន​តប​ថា «ខ្ញុំ​ចង់​ឲ្យ​អ្នក​មក​ពិធីបុណ្យជ្រមុជទឹក​របស់​ខ្ញុំ ! ខ្ញុំ​ចង់​ចាប់​ផ្ដើម​នៅ​ឆ្នាំ​ថ្មី​នេះ។ បន្ទាប់ពី​‹ រយៈពេល ២០ ឆ្នាំ នៃ​ការ​មក ហើយ​មើល មក​ហើយ​ជួយ និង មក​ហើយ​នៅ ព្រលឹង​ដ៏​មាន​តម្លៃ​រូបនេះ បាន​ត្រៀម​ខ្លួន​ដើម្បី​ទទួល​បុណ្យជ្រមុជទឹក › ។

ក្នុង​ឆ្នាំ ២០១៨ នៅពេល​យើង​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​ជា​ប្រធាន​បេសកកម្ម និង​ដៃគូ សុខភាព​របស់​ចូណាថាន កំពុងធ្លាក់​ចុះ ។ យើង​បាន​សុំ​គាត់​ឲ្យ​បន្ដ​នៅ​រឹងមាំ​រង់ចាំ​​ការត្រឡប់មក​វិញ​របស់​ពួក​យើង ។ គាត់​បាន​បន្ដ​អស់រយៈពេល​ជិត​មួយ​ឆ្នាំ ប៉ុន្តែ​ព្រះអម្ចាស់​កំពុង​រៀបចំ​គាត់​ដើម្បី​មក​ផ្ទះ​វិញ ។ គាត់​បាន​ស្លាប់​ដោយ​សុខសាន្ដ​នៅ​ក្នុង​ខែ​មេសា ឆ្នាំ ២០១៩ ។ កូនស្រី​របស់​ខ្ញុំ​បាន​ចូលរួម​ក្នុង​ពិធីបុណ្យសព​របស់​‹ ពូចូណាថាន់ › របស់​ពួកគេ ហើយ​បាន​ច្រៀង​ចម្រៀង​ដូចគ្នា​នឹង​ចម្រៀង​យើង​ច្រៀង​នៅ​ពិធី​បុណ្យជ្រមុជទឹក ។

ខ្ញុំ​ណែនាំ​តម្រូវការ​ទីពីរ​សម្រាប់​ការ​ចែកចាយ​ដំណឹងល្អ​នៃ​ការ​ស្ដារឡើងវិញ​ដោយ​ជោគជ័យ​នូវ​សំណួរ​នេះ ៖ តើ​អ្វី​ដែល ធ្វើ​ឲ្យ​ការ​អញ្ជើញ​របស់​អ្នក​អំពាវ​ទៅ​ដល់​នរណា​ម្នាក់ ? តើ​អ្នក​ពុំ​មែនជា​គំរូ​រនៃ​ជីវិត​របស់​អ្នក​ទេ​ឬអី ? មនុស្ស​ជាច្រើន​ដែល​បាន​ស្ដាប់​ឮ និង​បាន​ទទួល​សារលិខិត​នៃ​ការស្ដារឡើងវិញ គឺ​ត្រូវ​បាន​ទាក់ទាញ ជាដំបូង​ដោយ​អ្វី​ដែល​ពួកគេ​បាន​ទទួល​នៅ​ក្នុង​សមាជិក ឬ​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ។ វា​អាច​នឹង​ជា​របៀប​ដែល​ពួកគេ​ប្រព្រឹត្ត​នឹង​អ្នកដទៃ រឿង​ដែល​ពួកគេ​និយាយ ឬ​មិន​និយាយ ភាព​ខ្ជាប់​ខ្ជួន ដែល​ពួកគេ​បង្ហាញ​នៅ​ក្នុង​ស្ថានភាព​ពិបាក ឬ​នៅលើ​ទឹកមុខ​របស់​ពួកគេ​ដោយ​សាមញ្ញ ។

មិន​ថា​វា​ជា​អ្វី យើង​មិន​អាច​រត់គេច​ពីស្ថានភាព​ពិត​ដែល​យើង​ចាំបាច់​ត្រូវ​យល់ ហើយ​រស់នៅ​តាម​គោលការណ៍​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ តាម​ល្អបំផុត​ដែល​យើង​អាច​ធ្វើ​ទៅ​បាន​ស​ម្រាប់​ការ​អញ្ជើញ​របស់​យើង​ត្រូវ​បាន​អញ្ជើញ ។ វា​ជា​អ្វី​មួយ​ដែល​បាន​សំដៅ​ទៅលើ​ជាញឹកញាប់​មក​សព្វថ្ងៃនេះ​ជាយថាភាព ។ បើ​សេចក្ដីស្រឡាញ់​របស់​ព្រះគ្រីស្ទ​រស់នៅ​ក្នុង​ខ្លួន​យើង អ្នកដទៃទៀត​នឹង​ដឹង​ថា សេចក្ដីស្រឡាញ់​របស់​យើង​ចំពោះ ពួកគេ គឺ​អស្ចារ្យ ។ បើ​ពន្លឺ​នៃ​ព្រះវិញ្ញាណបរិសុទ្ធ​ដុត​នៅ​ក្នុង​ខ្លួន​យើង វា​នឹង​បន្ថែម​ពន្លឺ​នៃ​ព្រះគ្រីស្ទ​នៅ​ក្នុង​ខ្លួន​ពួកគេ ។១០ អ្វី​ដែល​អ្នក​នឹងឲ្យ​ខ្ចី​ជា​យថាហេតុ​ចំពោះ​ការ​អញ្ជើញ​របស់​អ្នក​ឲ្យ​មក​ទទួល​បទពិសោធន៍​អំណរ​នៃ​ភាព​ពេញលេញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

តម្រូវការ​ទីបី គឺ​ការ​ប្រើប្រាស់​ដោយ​សេរី​នូវ​ឧបករណ៍​នៃ​ការ​ផ្លាស់ប្រែចិត្តជឿ ដែល​ព្រះ​បាន​រចនា​សម្រាប់​គ្រាកាន់កាប់ត្រួតត្រា​នៃ​ដំណឹងល្អ​ចុង​ក្រោយនេះ គឺ​ព្រះគម្ពីរមរមន ។ វា​គឺជា​ភស្ដុតាង​រូបី​នៃ​ការហៅ​ជា ព្យាការី​របស់​យ៉ូសែប ស្ម៊ីធ និង​ជាភស្ដុតាង​បញ្ចុះបញ្ចូល​នៃ​ភាពជាព្រះ និង​ការ​រស់ឡើងវិញ​របស់ព្រះយេស៊ូវគ្រីស្ទ ។ វា​ពិពណ៌នា​អំពី​ផែនការ​របស់​ព្រះវរបិតាសួគ៌​របស់​យើង​អំពី ការ​ប្រោសលោះ គឺ​វិសមភាព ។ នៅ​ពេល​អ្នក​ចែកចាយ​ព្រះគម្ពីរមរមន អ្នក​ចែកចាយ​ការស្ដារឡើងវិញ ។

នៅពេល​ចាកសុន អូលសិន នៅក្មេង គាត់​បាន​ព្រមាន​ម្ដងហើយ​ម្ដងទៀត​ដោយ​សមាជិក​គ្រួសារ និង​អ្នកដទៃទៀត​ជំទាស់​នឹង​ការ​ក្លាយជា​គ្រីស្ទាន ។ ទោះជាយ៉ាងណា គាត់​មាន​មិត្ត​ល្អ​ពីរនាក់ ដែល​ជា​សមាជិក​នៃ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ហើយ​ពួកគេ​បាន​ពិភាក្សា​អំពី​សាសនា​ជាញឹកញាប់ ។ មិត្ត​របស់​គាត់ សៀ និង​ដេវ បាន​ជជែកគ្នា​ដោយ​មាន​ការគោរព​ដែល​អ្នកដទៃ​បាន​ប្រាប់​ឲ្យ​ចាកសុន ទាស់​នឹង​ជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ។ ទីបំផុត ពួកគេ​បាន​ប្រគល់​ព្រះគម្ពីរមរមន​មួយ​ក្បាល​ដល់​គាត់ ដោយ​និយាយ​ថា « សៀវភៅ​នេះ​នឹង​ឆ្លើយ​សំណួរ​របស់​អ្នក ។ ដូច្នេះ សូម​អាន​ព្រះគម្ពីរ​នេះ » ។ គាត់​ស្ទាក់​ស្ទើរ​ក្នុង​ការ​ទទួល​គម្ពីរ ហើយ​បាន​ដាក់​វា​នៅក្នុង​កាបូប​ស្ពាយ​របស់គាត់ ដែល​វា​នៅ​ក្នុង​នោះ​អស់ជាច្រើន​ខែ ។ គាត់​ពុំ​ចង់​ទុក​វា​ចោល​នៅ​ផ្ទះ ព្រោះគ្រួសារ​គាត់​អាច​មើលឃើញ ហើយ​គាត់​មិនចង់​ធ្វើ​ឲ្យ​សៀ និង​ដេវ ខកចិត្ត បើ​ប្រគល់​ឲ្យ​ពួកគេ​វិញ​នោះ ។ ទីបំផុត គាត់​បាន​រកដំណោះស្រាយ​ថា​ត្រូវ​ដុត​សៀវភៅ​នោះចោល ។

នៅ​យប់​មួយ ដៃគាត់​ម្ខាង​កាន់​ដែកកេះ ហើយ​ដៃម្ខាងទៀត​កាត់​គម្ពីរមរមន គាត់​ហៀប​នឹង​ដុត​សៀវភៅ​នោះទៅហើយ ស្រាប់តែ​គាត់​បាន​ស្ដាប់​ឮ​សំឡេង​មួយ​ក្នុង​ចិត្តគាត់​ថា « កុំ​ដុត​សៀវភៅ​យើង » ។ គាត់​បាន​ឈប់​ដោយ​ភ្ញាក់ផ្អើល ។ បន្ទាប់មក គាត់គិត​ថា​គាត់​ស្រមៃ​អំពី​សំឡេង​នោះ គាត់​បាន​ព្យាយាម​កេះដែកកេះ​ម្ដងទៀត ។ ស្រាប់តែ​សំឡេង​នោះ​បាន​ឮ​ក្នុង​ចិត្ត​របស់គាត់​ម្ដងទៀត ៖ « ចូរ​ទៅ​ក្នុង​បន្ទប់​អ្នក ហើយ​អាន​សៀវភៅ​យើង​ចុះ » ។ ចាកសុន បាន​ដាក់​ដែកកេះ​ចុះ ដើរ​ត្រឡប់​ទៅ​បន្ទប់​ដេក​របស់គាត់ បើក​គម្ពីរមរមន ហើយ​បាន​ចាប់​ផ្ដើម​អាន ។ គាត់​បាន​បន្ដអាន​មួយ​ថ្ងៃហើយ​មួយថ្ងៃ​ទៀត ជាញឹកញាប់​គាត់​អាន​នៅ​ព្រឹកព្រលឹម ។ នៅពេល​ចាកសុន អាន​ដល់​ចប់ គាត់​បាន​អធិស្ឋាន គាត់​បាន​កត់ត្រា​ថា « ខ្ញុំ​មាន​ពេញ​ដោយ​ព្រះវិញ្ញាណ​តាំង​ពី​ក្បាល​រហូត​ដល់​ចុង​ជើង ។… ខ្ញុំ​មាន ពេញ​ដោយ​ពន្លឺ ។… វា​ជា​បទពិសោធន៍​ពោរពេញ​ដោយអំណរ តាម​ដែល​ខ្ញុំ​ធ្លាប់​មាន​នៅ​ក្នុង​ជីវិត​ខ្ញុំ » ។ គាត់​ចង់​ទទួលបុណ្យជ្រមុជទឹក ហើយ​ក្រោយមករូបគាត់ក៍​ក្លាយជា​អ្នក​ផ្សព្វផ្សាយសាសនា​ ។

មនុស្ស​ជាច្រើន បើ​មិន​ទាំង​អស់ ប្រហែលជា​បន្ដ​ដោយ​គ្មាន​ថ្លែង​ពី​សេចក្ដីស្រឡាញ់​ដ៏​ខ្លាំង និង​ស្មោះ ស្ម័គ្រ និយាយ​ទាំងអស់​សង្ឃឹម​ថា​ការ​អញ្ជើញ​របស់​យើង​ដើម្បី​ចែកចាយ​សារលិខិត​នៃការ​ស្ដារឡើងវិញ នឹង​ត្រូវ​ធ្លាក់ចុះ ។ ប៉ុន្តែ​សូម​ចាំ​រឿងនេះ ៖ មនុស្ស​គ្រប់រូប​សម​នឹង​ទទួល​ការ​អញ្ជើញ​នេះ — « មនុស្ស​ទាំងអស់​គ្នា គឺ​ដូចគ្នា​នៅ​ចំពោះ​ព្រះ » ១១ ព្រះអម្ចាស់​សព្វព្រះទ័យ​គ្រប់​កិច្ចខិតខំ​ដែល​យើង​បាន​ធ្វើ ទោះ​ជា​លទ្ធផល​ចេញ​មក​យ៉ាងណា​ក្ដី ការមិន​ទទួល​យក​ការ​អញ្ជើញ ពុំ​មែនជា​ហេតុផល​ដែល​ទំនាក់ទំនង​របស់​យើង​ត្រូវ​បញ្ចប់​នោះទេ ហើយ​ការ​មិន​ចាប់​អារម្មណ៍​នៅថ្ងៃនេះ អាច​នឹង​បែរ​ទៅជា​ចាប់​អារម្មណ៍​នៅ​ថ្ងៃ​មួយ​នា​ពេល​ស្អែក។ មិន​ថា​យ៉ាងណាទេ សេចក្ដីស្រឡាញ់​របស់​យើង​បន្ដ​មាន​ខ្ជាប់​ខ្ជួន ។

ចូរ​កុំ​ឲ្យ​យើង​ភ្លេច​ថា​ការស្តារឡើងវិញ​បាន​ចេញ​ពី​ភាពលំបាក​និង​ការលះបង់​យ៉ាងខ្លាំង​នោះ​ឡើយ ។ នោះ​គឺ​ជា​ប្រធានបទ​មួយ​សម្រាប់​ថ្ងៃ​ផ្សេង ។ យើង​រីករាយ​នៅ​ថ្ងៃនេះ​នូវ​ផលផ្លែ​នៃ​ការ​ស្ដារឡើងវិញ វា​ជា​ភាព​លើសលប់​ដ៏​ខ្លាំង​មួយ​ដែល​អំណាច​ចាប់​ផ្ដើម​មាន​ម្ដងទៀត​ដើម្បី​ចង​នៅ​ផែនដី និង​នៅ​ស្ថានសួគ៌ ។១២ ដូច​បាន​បង្ហាញ​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ​ដោយ​ប្រធាន ហ្គរដិន ប៊ី ហ៊ីងគ្លី « បើ​គ្មាន​អ្វី​កើត​ចេញ​មកពី​ភាព​សោកសៅ ការ​ឈឺចាប់ និងការ​ប៉ះទង្គិច​យ៉ាងខ្លាំង​ដោយសារ​ការ​ស្ដារឡើងវិញ​ក្រៅពី​អំណាច​នៃ​ការ​ផ្សាភ្ជាប់ នៃ​បព្វជិតភាព​ដ៏​បរិសុទ្ធ​ដើម្បី​ចង​ក្រុមគ្រួសារ​ជាមួយ​គ្នា​ជានិរន្ដរ៍​នោះទេ នោះ​វា​មាន​តម្លៃ​សម​នឹង​ការ​ចំណាយ​ហើយ » ។១៣

ការសន្យា​ចុង​ក្រោយ​អំពី​ការស្ដារឡើងវិញ គឺជា​ការប្រោសលោះ​តាម​រយៈ​ព្រះយេស៊ូវគ្រីស្ទ ។ ការរស់ឡើងវិញ​នៃ​ព្រះយេស៊ូវគ្រីស្ទ​គឺជា​ភស្ដុតាង​ថា ការពិត ទ្រង់​មានអំណាច​ដើម្បី​ប្រោសលោះ​មនុស្ស​ទាំងអស់​ដែល​នឹង​មក​រក​ទ្រង់ ប្រោសលោះ​ពួកគេ​ពី​ទុក្ខព្រួយ ភាព​អយុត្តិធម៌ ភាព​សោកស្ដាយ អំពើបាប ព្រមទាំង​សេចក្ដីស្លាប់ ។ ថ្ងៃនេះ គឺជា​ Palm Sunday មួយ​សប្ដាហ៍​ទៀត គឺ​ជាថ្ងៃបុណ្យអ៊ីស្ទើរ ។ យើង​ចងចាំ យើង​តែងតែ​ចងចាំ​អំពី​ការរងទុក្ខ និងការសុគត​របស់​ព្រះគ្រីស្ទ​ដើម្បី​ធួនអំពើបាប​របស់​យើង ហើយ​យើង​ប្រារព្ធ​ថ្ងៃអាទិត្យ​ដ៏​អស្ចារ្យ​បំផុត​នោះ ជា​ថ្ងៃ​នៃ​ព្រះអម្ចាស់ ដែល​ទ្រង់​បាន​រស់​ឡើងវិញ​ពី​សុគត ។ ដោយសារ​ការរស់ឡើងវិញ​របស់ព្រះយេស៊ូវគ្រីស្ទ ការស្ដារឡើងវិញ មាន​អត្ថន័យ ជីវិត​រមែង​ស្លាប់​របស់​យើង​បាន​អត្ថន័យ ហើយ​ទីបំផុត​ជីវិតគ្រប់រូប​មាន​អត្ថន័យ ។

យ៉ូសែប ស៊្មីធ ជាព្យាការី​ដ៏​អស្ចារ្យ​នៃ​ការ​ស្ដារឡើងវិញ ផ្ដល់​នូវ​ទីបន្ទាល់​ដ៏​សំខាន់​សម្រាប់​ជំនាន់​របស់​យើង​អំពី​ការ​រស់ឡើងវិញ ជា​ព្រះគ្រីស្ទ ៖ « គឺ​ថា​ទញរង់​មាន​ព្រះជន្មរស់ ! ដ្បិត​យើង​ខ្ញុំ​បាន​ឃើញ​ទ្រង់ គង់​នៅ​ខាង​ស្ដាំ​ព្រហស្ត​នៃ​ព្រះ » ១៤ ខ្ញុំ​សូម​បន្ថែម​សាក្សី​ដ៏​រាបសារ​របស់ខ្ញុំ​ទៅ​នឹង​យ៉ូសែប និង​អស់​ពួក​សាវក និង​ពួកព្យាការី ពី​មុន​លោក និង​ពួក​សាវក និង​ពួកព្យាការី​ដែល​ស្នង​ដំណែង​ពី​លោក ថា​ព្រះយេស៊ូវ​នៃ​ណាសារ៉ែត គឺ​ជា​ព្រះមែស៊ី​ដែលបាន​សន្យា ជាព្រះរាជបុត្រាសំណព្វ​របស់ព្រះ និង​ជា​ព្រះប្រោសលោះ​ដែលបាន​រស់ឡើងវិញ​របស់​មនុស្ស​លោក ។

« យើង​ថ្លែង​ទីបន្ទាល់​ថា អស់​អ្នក​ដែល​សិក្សា​សារលិខិត​អំពី​ការ​ស្ដារឡើងវិញ​ប្រកប​ដោយ​ការ​អធិស្ឋាន ហើយ​ធ្វើ​សកម្មភាព​ដោយជំនឿ នឹង​ត្រូវ​ប្រទានពរ​ឲ្យ​ទទួល​បាន​សាក្សី​ផ្ទាល់ខ្លួន​អំពី​ទេវភាព និង​គោលបំណង​របស់​វា​ដើម្បី​រៀបចំ​ពិភពលោក​សម្រាប់​ការយាងមកជាលើក​ទីពីរ​របស់ព្រះអម្ចាស់ និង​ព្រះអង្គសង្គ្រោះ ព្រះ​យេស៊ូវ គ្រីស្ទ​របស់​យើង ដូច​ដែល​បាន​សន្យា » ។១៥ ការរស់ឡើងវិញ​របស់​ព្រះគ្រីស្ទ បាន​ធ្វើ​ឲ្យ​ការសន្យា​របស់​ទ្រង់​មាន​ជាប្រាកដ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕