ថ្នាក់​វិទ្យាស្ថាន
ឯកសារ​រៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ១៣ ៖ ច្បាប់​របស់​ព្រះ


« ឯកសារ​រៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ១៣ ៖ ច្បាប់​របស់​ព្រះ » ឯកសារ​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ ( ឆ្នាំ ២០១៩ )

« ឯកសារ​រៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ១៣ » ឯកសារ​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ

ឯកសារ​រៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ១៣

ច្បាប់​របស់​ព្រះ

រូបភាព
យុវជន​អាន​ព្រះគម្ពីរ

សូម​គិត​អំពី​ឥរិយាបថ​ចំពោះ​ច្បាប់ និង​ព្រះបញ្ញត្តិ​របស់​ព្រះ ដែល​បងប្អូន​ឃើញ​នៅក្នុង​ពិភពលោក​ជុំវិញ​ខ្លួន​បងប្អូន​នេះ ។ តើ​ឥរិយាបថ​ទាំងនេះ​វិជ្ជមាន អវិជ្ជមាន ឬ​មិន​ខុស​គ្នា​ទេ ? កាល​បងប្អូន​សិក្សា​ពី​ច្បាប់ និង​ព្រះបញ្ញត្តិ​ដែល​បាន​ស្ដារ​ឡើងវិញ​តាមរយៈ​ព្យាការី យ៉ូសែប ស៊្មីធ សូម​រកមើល​របៀប​ដែល​ច្បាប់​ទាំងនោះ​អាច​នាំ​មក​នូវ​សេចក្ដី​សុខសាន្ដ និង​ការការពារ​ដល់​បងប្អូន ហើយ​ជួយ​បងប្អូន​ឲ្យ​ក្លាយ​កាន់តែ​ដូចជា​ព្រះអង្គ​សង្គ្រោះ ។

ផ្នែក​ទី ១

តើ​ការគោរព​តាម​ច្បាប់​របស់​ព្រះ​អាច​ផ្ដល់​ពរជ័យ​ដល់​ជីវិត​របស់​ខ្ញុំ​យ៉ាង​ដូចម្ដេច ?

ក្នុង​ខែ ធ្នូ ឆ្នាំ ១៨៣០ ព្រះអម្ចាស់​បាន​ត្រាស់​បង្គាប់​ឲ្យ​ពួកបរិសុទ្ធ​ដែល​រស់នៅ​ទីក្រុង​ញូវយ៉ក ទៅ​ជួបជុំ​ជាមួយ​ពួកបរិសុទ្ធ​នៅ​ឯ​រដ្ឋ​អូហៃអូ ។ ព្រះអម្ចាស់​បាន​សន្យា​ថា ប្រសិនបើ​ពួកគេ​គោរព​តាម នោះ​ទ្រង់​នឹង​បើក​បង្ហាញ​ច្បាប់​របស់​ទ្រង់​ដល់​ពួកគេ ហើយ​ប្រទាន​ដល់​ពួកគេ​នូវ « ព្រះចេស្ដា​មកពី​ស្ថានលើ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៨:៣២ ) ។ ក្រោយពី​បាន​មក​ដល់​រដ្ឋ​អូហៃអូ​មិន​យូរ​ប៉ុន្មាន​នៅ​ខែ កុម្ភៈ ឆ្នាំ ១៨៣១ ព្យាការី យ៉ូសែប ស៊្មីធ​បាន​ទទួល​វិវរណៈ​មួយ​ដែល​ព្រះអម្ចាស់​បាន​បើក​សម្ដែង​ពី​ច្បាប់​របស់​ទ្រង់ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២ ) ។ នៅក្នុង​វិវរណៈ​នោះ ព្រះអម្ចាស់​បាន​បញ្ជាក់​សារជាថ្មី​ពី​ភាពចាំបាច់​ក្នុង​ការកាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ ដែល​ទ្រង់​បាន​ប្រទាន​ដល់​រាស្ដ្រ​របស់​ទ្រង់​ពី​បុរាណ រួម​ទាំង​ច្បាប់​ព្រហ្មចារីភាព​ផងដែរ ។

ព្រះអម្ចាស់​ក៏​បាន​ណែនាំ​ពួកបរិសុទ្ធ​ឲ្យ​ថែទាំ​ដល់​ពួក​អ្នក​ក្រីក្រ និង​កសាង​នគរ​របស់​ទ្រង់​តាមរយៈ​ការរស់នៅ​តាម​ក្រិត្យវិន័យ​នៃ​ការថ្វាយ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២:៣០–៣៥ ) ។ គឺ​ដូចជា​ទ្រង់​បាន​បង្រៀន​ពួកសាវក​របស់​ទ្រង់​កាលពី​បុរាណ​ដែរ ព្រះអម្ចាស់​បាន​ពន្យល់​ថា នៅពេល​ពួកបរិសុទ្ធ​បម្រើ​ដល់​ទ្រង់ និង​កាន់តាម​ព្រះបញ្ញតិ្ត​របស់​ទ្រង់ នោះ​ពួកគេ​កំពុង​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ពួកគេ​ចំពោះ​ទ្រង់ ( សូមមើល យ៉ូហាន ១៤:១៥; គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២:២៩ ) ។

ជាច្រើន​ឆ្នាំ​បន្ទាប់​ពី​នោះ​មក ព្រះអម្ចាស់​បាន​ស្ដារ​ឡើង​វិញ​នូវ​ច្បាប់​ពី​បុរាណ​របស់​ទ្រង់​ជាច្រើន​ថែម​ទៀត តាមរយៈ​យ៉ូសែប ស្ម៊ីធ រួម​ទាំង​ច្បាប់​នៃ​ថ្ងៃ​ឈប់​សម្រាក​ផងដែរ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៩; ៦៨:២៩ ) និង​ច្បាប់​នៃ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៤:២៣១១៩ ) ។ ទ្រង់​ក៏​បាន​បើក​សម្ដែង​ពី​ច្បាប់​សុខភាព ដែល​យើង​ស្គាល់​ថា​ជា ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៩ ) ។

ដើម្បី​រៀបចំ​ខ្លួន​សម្រាប់​ថ្នាក់រៀន សូម​សិក្សា​ច្បាប់​ខាងក្រោម​នេះ​មួយ ឬ​ច្រើន ជា​ច្បាប់​ដែល​ព្រះអម្ចាស់​បាន​បញ្ជាក់​ជា​ថ្មី ឬ​បើក​បង្ហាញ​នៅ​ជំនាន់​របស់​យើង ៖ ( ១ ) ច្បាប់​ព្រហ្មចារីភាព ( ២ ) ច្បាប់​នៃ​ការថ្វាយ ( ៣ ) ច្បាប់​នៃ​ថ្ងៃ​ឈប់​សម្រាក ឬ ( ៤ ) ច្បាប់​សុខភាព ដែល​គេ​ស្គាល់​ថា​ជា​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ ។ សូម​ប្រើ​ធនធាន​ទាំងឡាយ​ខាងក្រោម ពេល​បងប្អូន​សិក្សា​ពី​ច្បាប់ ឬ​ច្បាប់​ទាំងឡាយ​ដែល​បងប្អូន​បាន​ជ្រើសរើស ។ បងប្អូន​ក៏អាច​ស្រាវជ្រាវ​រក​ធនធាន​បន្ថែម​នៅលើ​គេហទំព័រ ChurchofJesusChrist.org បាន​ដែរ ។ សូម​មកកាន់​ថ្នាក់រៀន​ដោយ​បាន​រៀបចំ​ខ្លួន​ដើម្បី​ពិភាក្សា​ពី​សំណួរ​ខាងក្រោម​នេះ ៖

  1. តើ​បងប្អូន​បាន​រៀន​សេចក្ដីពិត​អ្វីខ្លះ​មកពី​ការសិក្សា​របស់​បងប្អូន ?

  2. តើ​មាន​ឧបសគ្គ​អ្វីខ្លះ​ដែល​មកជាប់​ជាមួយ​នឹង​ការគោរព​តាម​ច្បាប់​នេះ​នាពេល​សព្វថ្ងៃ ហើយ​តើ​ពួកគេ​អាច​យក​ឈ្នះ​ឧបសគ្គ​នោះ​ដោយ​របៀប​ណា ?

  3. តើ​បងប្អូន​ផ្ទាល់ខ្លួន​បាន​ទទួល​ពរជ័យ​អ្វីខ្លះ​តាមរយៈ​ការកាន់​តាម​ច្បាប់​នេះ ?

  4. តើ​ការកាន់​តាម​ច្បាប់​នេះ​អាច​ជួយ​បងប្អូន​ឲ្យ​ក្លាយ​កាន់តែ​ដូចជា​ព្រះវរបិតាសួគ៌ និង​ព្រះរាជបុត្រា​របស់​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ​តាម​របៀប​ណា ?

ផ្នែក​ទី ២

ច្បាប់​ព្រហ្មចារីភាព

រូបភាព
គូ​ស្វាមី​ភរិយា​វ័យ​ក្មេង​កំពុង​កាន់ដៃគ្នា
  1. សូម​សិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២:២២–២៥ ហើយ​រកមើល​គោលលទ្ធិ និង​គោលការណ៍​នានា ដែល​ព្រះអម្ចាស់​បង្រៀន​អំពី​ភាពបរិសុទ្ធ​ខាង​ផ្លូវភេទ ។

  2. សូម​ពិចារណា​ពី​អ្វី​ដែល​អែលឌើរ ជេហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន​អំពី​ភាពធ្ងន់ធ្ងរ​នៃ​ការបំពាន​ច្បាប់​ព្រហ្មចារីភាព​របស់​ព្រះ និង​ភាពពិសិដ្ឋ​នៃ​ភាពស្និទ្ធស្នាល​ខាង​ផ្លូវ​ភេទ ។ សូម​សិក្សា​កថាខណ្ឌ​ទី ៩–១៦ នៃ​សុន្ទរកថា​របស់​គាត់ « Personal Purity » ( Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ទំព័រ ៧៥–៧៩ ) ហើយ​រកមើល​មូលហេតុ ដែល​យើង​គួរតែ​ការពារ​ភាពបរិសុទ្ធ​ខាង​ផ្លូវ​ភេទ​របស់​យើង​ដោយ​ប្រុង​ប្រយ័ត្ន ។

  3. សូម​មើល​វីដេអូ « ច្បាប់​ព្រហ្មចារីភាព » ( ២:០៣ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ហើយ​រកមើល​សារសំខាន់ និង​ពរជ័យ​មកពី​ការគោរព​តាម​ច្បាប់​ព្រហ្មចារីភាព ។

ផ្នែក​ទី ៣

ក្រិត្យវិន័យ​នៃ​ការថ្វាយ

រូបភាព
យុវជន​ពីរ​នាក់​ស្ម័គ្រចិត្ត

សូម​រៀន​បន្ថែម​ទៀត​អំពី​ក្រិត្យវិន័យ​នៃ​ការថ្វាយ​តាមរយៈ​ការធ្វើ​អ្វី​ខាងក្រោម ៖

  1. សូម​អាន​អ្វី​ដែល សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ បង្រៀន​អំពី​ក្រិត្យវិន័យ​នៃ​ការថ្វាយ ។

  2. សូម​រំឭក​ពី​របៀប​ដែល​ពួកបរិសុទ្ធ​ពីដើម​មួយ​ចំនួន​បាន​ព្យាយាម​រស់នៅ​តាម​ក្រឹត្យវិន័យ​នៃ​ការថ្វាយ​នេះ ។ ពីមុន​ការមកដល់​របស់ យ៉ូសែប ស៊្មីធ​នៅ​ទីក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ នៅ​ខែ កុម្ភៈ ឆ្នាំ ១៨៣១ ពួកបរិសុទ្ធ​នៅ​ទីក្រុង​ខឺតឡង់​ជាច្រើន​បាន​ខិតខំ​ធ្វើតាម​គំរូ​របស់​ពួកបរិសុទ្ធ​នៅ​ជំនាន់​ព្រះគម្ពីរ​សញ្ញា​ថ្មី​ដែល « គ្រប់​របស់​ទាំង​ប៉ុន្មាន​ជា​របស់​សំរាប់​ប្រើ​ជាមួយ​គ្នា​ទាំងអស់ » ( សូមមើល កិច្ចការ ៤:៣២ ) តាមរយៈ​ការចង់​ចែកចាយ​របស់​របរ និង​ដីធ្លី​របស់​ពួកគេ​ជាមួយ​គ្នា​ទៅជា​គ្រួសារ​ធំ​មួយ ។ សូម​សិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២:៣០–៣៥ ហើយ​រកមើល​ការណែនាំ​របស់​ព្រះអម្ចាស់ ដែល​បាន​បញ្ជាក់​ពី​របៀប​ដែល​ពួកបរិសុទ្ធ​ត្រូវ​ថែទាំ​ដល់​គ្នា​ទៅវិញ​ទៅមក​នៅក្រោម​ក្រិត្យវិន័យ​នៃ​ការថ្វាយ ។

  3. សូម​ធ្វើ​សកម្មភាព​ដូច​ខាងក្រោម​នេះ​មួយ ៖

    • សូម​មើល « ក្រិត្យវិន័យ​នៃ​ការថ្វាយ » ( ៥:០២ ) នៅលើ​គេហទំព័រ ChurchofJesusChrist.org ហើយ​ស្ដាប់​រក​ការពិពណ៌នា​អំពី​របៀប​ដែល​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ពីដើម​បាន​រស់នៅ​តាម​ក្រិត្យវិន័យ​នៃ​ការថ្វាយ ។

    • សូម​សិក្សា​អត្ថបទ « Consecration and Stewardship » នៅលើ​គេហទំព័រ ChurchofJesusChrist.org ហើយ​សូម​ពិចារណា​ពី​របៀប​ដែល​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នៅតែ​រស់នៅ​តាម​ក្រឹត្យវិន័យ​នៃ​ការថ្វាយ​នេះ ។

ផ្នែក​ទី ៤

ច្បាប់​នៃ​ថ្ងៃ​ឈប់​សម្រាក

រូបភាព
យុវវ័យ​នៅ​សាលា​ថ្ងៃអាទិត្យ
  1. កាល​សមាជិក​សាសនាចក្រ​បាន​ចាប់​រស់នៅ​ស្រុក​ចាកសុន រដ្ឋ​មិសសួរី​នៅ​រដូវ​ក្ដៅ​ក្នុង​ឆ្នាំ ១៨៣១ ពួកគេ​បាន​ជួប​ប្រទះ​នឹង​សហគមន៍​ជួរ​មុខ​មួយ ដែល​លេង​ល្បែង ផឹកស្រា ប្រើ​ហិង្សា និង​មិន​រក្សា​ថ្ងៃ​ឈប់​សម្រាក​ឡើយ ។ សូម​សិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៩:៩–១៩ ហើយ​រកមើល​ការណែនាំ​របស់​ព្រះអម្ចាស់​ដល់​ពួកបរិសុទ្ធ​ឲ្យ​ធ្វើ​អ្វី​ដើម្បី​ជួយ​ពួកគេ​ឲ្យ​ប្រឆាំង​នឹង​ឥទ្ធិពល​នៃ​ភាពទុច្ចរិត​នៃ​ពិភពលោក​នេះ ។

  2. ប្រធាន រ័សុល អិម ណិលសុន​បាន​បង្រៀន​អំពី​សារសំខាន់​នៃ​ថ្ងៃ​ឈប់​សម្រាក ។ សូម​អាន​កថាខណ្ឌ​ទី ៣–១៦ នៃ​សុន្ទរកថា​របស់​លោក​អំពី « ថ្ងៃ​ឈប់​សម្រាក​ជា​ថ្ងៃ​មួយ​ដ៏​សប្បាយ » ( EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១២៩–១៣០ ) ។ សូម​រកមើល​ការប្រឹក្សា​ដែល​អាច​ជួយ​បងប្អូន​ឲ្យ​រក្សា​ថ្ងៃ​ឈប់​សម្រាក​ជា​ថ្ងៃ​មួយ​ដ៏​សប្បាយ ។

  3. សូម​មើល​វីដេអូ « Upon My Holy Day—Honoring the Sabbath » ( ១:៣០ ) ជា​កន្លែង​ដែល​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន​ពន្យល់​ពី​ពរជ័យ​មួយ​ចំនួន​ក្នុង​ការគោរព​តាម​ថ្ងៃ​ឈប់​សម្រាក ។

ផ្នែក​ទី ៥

ច្បាប់​សុខភាព

រូបភាព
បន្លែ​ផ្លែឈើ
  1. សាលា​របស់​ពួក​ព្យាការី ដែល​ត្រូវបាន​រៀបចំ​នៅ​ខែ មករា ឆ្នាំ ១៨៣៣ បាន​ចាប់ផ្ដើម​ការប្រជុំ​ជា​ទៀងទាត់​នៅ​បន្ទប់​ខាងលើ​ក្នុង​ហាង​របស់ នូវល ខេ វិតនី​នៅ​ទីក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ។ អំឡុង​ការប្រជុំ​ទាំងនេះ បងប្អូនប្រុស​បាន​ប្រើ​ថ្នាំជក់​ជាញឹកញាប់ ។ ក្រោយពី​ភរិយា​របស់​លោក អិមម៉ា បាន​ថ្លែង​ពី​កង្វល់​របស់​នាង នោះ​យ៉ូសែប ស៊្មីធ​បាន​ទូល​សូម​ដល់​ព្រះអម្ចាស់ ហើយ​បាន​ទទួល​វិវរណៈ​ដែល​យើង​ស្គាល់​ថា​ជា ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ ( សូមមើល ពួកបរិសុទ្ធ ៖ រឿង​អំពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ វ៉ុល ១ បទដ្ឋាន​នៃ​សេចក្តីជំនឿ ១៨១៥–១៨៤៦ [ ឆ្នាំ ២០១៨ ] ទំព័រ ១៦៧–៦៨ ) ។ សូម​សិក្សា គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៩:១–១៤, ១៨–២១ ហើយ​ពិចារណា​គូស​ចំណាំ​ការណែនាំ និង​សេចក្ដី​សន្យា​របស់​ព្រះអម្ចាស់​ដល់​ពួកបរិសុទ្ធ ។

  2. ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​មួយ​ចំនួន​ឆ្ងល់​ថា ហេតុអ្វី​បានជា​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ​មិន​ហាម​ឃាត់​សារធាតុ​គ្រោះថ្នាក់​ដទៃ​ទៀត​ឲ្យ​បាន​ជាក់លាក់​ទៅ ។ ប្រធាន ប៊យដ៏ ឃេ ផាកកឺ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ឆ្លើយ​នឹង​សំណួរ​នេះ ហើយ​បាន​បញ្ជាក់​ពី​ពរជ័យ​ដែល​បាន​សន្យា​មកពី​ការកាន់តាម​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ ។ សូម​អាន​កថាខណ្ឌ ១០–១២ និង ២៣–៣៤ ក្នុង​សុន្ទរកថា​របស់​លោក​អំពី « The Word of Wisdom: The Principle and the Promises » ( Ensign ខែ​ឧសភា ឆ្នាំ​១៩៩៦ ទំព័រ ១៧–១៩ ) ។