ថ្នាក់​វិទ្យាស្ថាន
បុព្វកថា​នៃ​សម្ភារសិក្សាមូលដ្ឋាន​គ្រឹះ​នៃ​ការស្តារឡើង​សម្រាប់​គ្រូ​បង្រៀន ( សាសនា ២២៥ )


« បុព្វកថា​នៃសម្ភារសិក្សាមូលដ្ឋាន​គ្រឹះ​នៃ​ការស្តារឡើង​សម្រាប់​គ្រូ​បង្រៀន​(សាសនា ២២៥) » ​សម្ភារសិក្សាមូលដ្ឋាន​គ្រឹះ​នៃ​ការស្តារឡើង​សម្រាប់​គ្រូ​បង្រៀន​ ( ឆ្នាំ ២០១៩ )

«បុព្វកថា​នៃសម្ភារសិក្សាមូលដ្ឋាន​គ្រឹះ​នៃ​ការស្តារឡើង​សម្រាប់​គ្រូ​បង្រៀន​(សាសនា ២២៥) » ​សម្ភារសិក្សាមូលដ្ឋាន​គ្រឹះ​នៃ​ការស្តារឡើង​សម្រាប់​គ្រូ​បង្រៀន​

បុព្វកថា​នៃ​សម្ភារសិក្សាមូលដ្ឋាន​គ្រឹះ​នៃ​ការស្តារឡើង​សម្រាប់​គ្រូ​បង្រៀន ( សាសនា ២២៥ )

បុព្វកថា​នៃ​សម្ភារសិក្សាមូលដ្ឋាន​គ្រឹះ​នៃ​ការស្តារឡើង​សម្រាប់​គ្រូ​បង្រៀន ( សាសនា ២២៥ )

សូមស្វាគមន៏មកកាន់ ​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារឡើង​វិញ ! សូមអរគុណចំពោះ​ការព្រមទទួលយកឱកាស ដើម្បីជួយ​សិស្ស​របស់​អ្នក​ ឲ្យមាន​ការ​ផ្លាស់ប្រែ​ចិត្តជឿ​កាន់​តែខ្លាំង​ទៅ​លើ​ព្រះយេស៊ូវ គ្រីស្ទ និងដំណឹងល្អ​របស់ទ្រង់ដែលបាន​ស្តារ​ឡើង​វិញ ។

គោលបំណង​របស់​ថ្នាក់​សិក្ខាសាលា និង ថ្នាក់​វិទ្យាស្ថាន​សាសនាថែ្លងថា ៖

គោលបំណង​របស់​យើង គឺ​ដើម្បី​ជួយ​យុវវ័យ និង យុវមជ្ឈិមវ័យ​យល់ដឹង និងពឹងផ្អែក​លើ​ការបង្រៀន និងដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ឲ្យ​មានភាព​សក្តិសម​សម្រាប់​ពរជ័យ​ទាំងឡាយ​នៃ​ព្រះវិហារ​បរិសុទ្ធ ហើយ​រៀបចំ​ខ្លួនពួកគេ ក្រុមគ្រួសារ​ពួកគេ និង អ្នក​ដទៃទៀត សម្រាប់​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច ជាមួយ​នឹង​ព្រះវរបិតា​របស់​ពួកគេ​ដែល​គង់នៅ​ស្ថានសួគ៌ ។ (ការបង្រៀន និង ការរៀនសូត្រ​ដំណឹង​ល្អ ៖ ក្បួនខ្នាត​សម្រាប់​គ្រូបង្រៀន និងអ្នក​ដឹកនាំ​ទាំងឡាយ​នៅ​ក្នុង​ថ្នាក់​សិក្ខាសាលា និង ថ្នាក់​វិទ្យាស្ថានសាសនា [ ២០១២ ] )

តើ​អ្វី​ជា​គោល​បំណង​​នៃ​វគ្គ​សិក្សា​នេះ ?

វគ្គ​សិក្សា​នេះ ត្រូវ​បាន​រៀបចំ​ដើម្បី​ជួយសិស្ស៖

  • ពង្រឹង​ទីបន្ទាល់របស់ពួកគេ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង ដំណឹងល្អ​ដែលបាន​ស្តារឡើងវិញ​របស់ទ្រង់ ។

  • បង្កើនបំណង​ប្រាថ្នា និងការខិតខំ​របស់​ពួក​គេ​ ដើម្បី​រស់​នៅតាម​គោលការណ៏ និងគោលលទ្ធិនៃដំណឹងល្អ និងប្រែក្លាយ​កាន់​តែ​ដូច​ព្រះវរបិតា និងព្រះយេស៊ូវគ្រីស្ទ ។

  • អនុវត្តគោលការណ៏ នៃការទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ និងទទួលបានបទពិសោធន៏​ នៃការវាយ​តម្លៃ ប្រភព​ព័ត៌មាន។​

  • ស្គាល់ និងពន្យល់ អំពីមូលដ្ឋាននៃគោលលទ្ធិ វិវរណៈ និងព្រឹត្តិការណ៏ប្រវត្តិសាស្រ្ត នៃ​ការស្តារឡើងវិញ ។

តើ​សៀវភៅសិក្សានេះ​រៀបចំយ៉ាងដូចម្តេច?

មាតិកាសៀវភៅសិក្សានេះ​រចនាឡើងដើម្បីជួយសិស្ស មានបទពិសោធន៏ដ៏មានអត្ថន័យ និងមានសិលធម៌ល្អ​ទាំងនៅក្នុង និងក្រៅថ្នាក់រៀន ។ មេរៀននិមួយៗ មាន​នូវ​ការរៀបចំសម្ភារ និង​សម្ភារ​បង្រៀន​សម្រាប់​សម្រាប់គ្រូបង្រៀន ។

ការរៀបចំ​សម្ភារ​

សម្ភាររៀបចំ គឺ​មាន​គោល​បំណង​ដើម្បី​ឲ្យ​អ្នក និង​សិស្ស​យក​មក​សិក្សា​សម្រាប់​ការ​រៀបចំ​ថ្នាក់ ។ វារួម​មាន​ទាំង​អត្ថបទប្រវត្តិសាស្រ្ត និងរូបភាពពាក់ព័ន្ធ​ ការបង្រៀន​ដកស្រង់ចេញ​ពីព្រះគម្ពីរ និងថ្នាក់ដឹកនាំ​សាសនាចក្រ និងវគ្គ « ចង់បានបន្ថែម? » ដែលចង្អុលបង្ហាញ ធនធាន​បន្ថែម​ទាំងឡាយ ដែលទាក់​ទង នឹងមេរៀន ។

សម្ភាររៀបចំ​ក៏មាននូវសំណួរ និងសកម្មភាពទាំងឡាយ ដែល​ជាមធ្យោបាយមួយជួយ​ដល់សិស្ស​ឲ្យ​បង្កើន​បទពិសោធន៏ក្នុងការ​សិក្សានៅក្នុង​ថ្នាក់កាន់តែខ្លាំង ។ ឧទាហរណ៏ នៅក្នុងសម្ភាររៀចំ សម្រាប់មេរៀនទី ៦ « ព្រះគម្ពីរ​មរមន គឺជាមូលដ្ឋានគ្រឹះ​នៃ​សាសនា​របស់​យើង » អ្នក និង​សិស្ស​​របស់​អ្នកត្រូវបានផ្តល់ឱកាស​ដើម្បីសិក្សា​ ការបង្រៀន​មក​ពី​ថ្នាក់​ដឹកនាំសាសនាចក្រ ស្តីអំពីរបៀប​ដែលព្រះគម្ពីរមរមន ជួយយើង​ខិត​កាន់តែជិតព្រះ និងប្រទានពរក្នុងជីវិតរបស់យើង ក្នុងរបៀប​បន្ថែមផ្សេងៗទៀត ៖

តើ​ការសិក្សា​ និងការរស់នៅតាមការបង្រៀនដែលបាន​រក​ឃើញ​នៅក្នុង​ព្រះគម្ពីរ​មរមន ជួយអ្នកខិតកាន់តែជិតព្រះ​យ៉ាង​​ដូច​ម្ដេច ? តើ​វគ្គ​បទគម្ពីរ​ណាខ្លះ ចេញ​មកពី​ព្រះគម្ពីរ​មរមន​ដែល​បាន​ជួយអ្នកកាន់តែប្រែក្លាយដូចទ្រង់? សូមសរសេរចម្លើយរបស់អ្នក ចំពោះសំណួរខាងក្រោមនេះ ក្នុងចន្លោះដែលបានផ្តល់ឲ្យ ។ មកថ្នាក់រៀន​ជាមួយ​នឹងការរៀបចំចែកចាយគំនិត ។

អែលឌើរ គីម ប៊ី ក្លាក នៃ​ពួកចិត​សិប​នាក់​បាន​បង្រៀន​អំពីការរៀបចំ និង​ការខិតខំដោយស្មោះ គឺតម្រូវឲ្យមាន​ការខំរៀនយ៉ាងខ្លាំង ។

រូបភាព
អែលឌើរ គីម ប៊ី ក្លាក

បើអ្នកពិតជាមានបំណងប្រាថ្នា​ខិតខំរៀន បើចិត្តគំនិត​របស់​អ្នក​បាន​បើកដើម្បីរៀនសូត្រ បើអ្នក​ធ្វើសកម្មភាពទៅ​តាម​បំណង​ប្រាថ្នា​នោះ នោះព្រះអម្ចាស់ នឹងប្រទានពរ​ដល់អ្នក ។ ពេលអ្នកធ្វើផ្នែក​របស់អ្នក—អធិស្ឋាន​ដោយ​សេចក្តីជំនឿ រៀបចំ សិក្សា ចូលរួមយ៉ាងសកម្ម និង​ធ្វើ​អស់​ពី​លទ្ធភាព​—​នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ នឹងបង្រៀន​អ្នក ពង្រីកសមត្ថភាពរបស់អ្នក ដើម្បីធ្វើសកម្មភាព​លើអ្វី​ដែលអ្នកបានរៀន និងជួយ​អ្នក​ប្រែក្លាយជាអ្វី​ដែល​ព្រះ​ចង់ឲ្យ​អ្នកប្រែក្លាយ ។ ( «Learning for the Whole Soul» Ensignលីអាហូណា ខែ សីហា ឆ្នាំ ​២០១៧ ទំព័រ ២៧ )

សម្ភារគ្រូបង្រៀន

សម្ភារសម្រាប់​គ្រូបង្រៀនត្រូវបានរចនាឡើង ដើម្បីជួយគ្រូ អញ្ជើញ​សិស្សឲ្យពិភាក្សា អំពីអ្វីដែលពួកគេបាន​រៀន នៅក្នុង​ការរៀបចំរបស់ពួកគេ និងជួយសិស្ស​ឲ្យ​មាន​ការយល់​ដឹង​កាន់តែស៊ី​ជម្រៅ និងទីបន្ទាល់របស់ពួកគេរឹង​មាំ អំពីព្រះអម្ចាស់ និង​ដំណឹងល្អ​របស់ទ្រង់ដែលបានស្តារឡើងវិញ ។ នៅក្នុងបុព្វកថា​នៃ​​មេរៀននិមួយៗ អ្នកនឹងរក​ឃើញ​ការពិពណ៌នា​លទ្ឌផលដែលចង់​បាន​របស់មេរៀន ។ បន្ទាប់មក​តាមរយៈយោបល់ គំនិត​សម្រាប់​ការ​បង្រៀន ដែល​បាន​ផ្តល់​គម្រោង​មេរៀន មាតិកា ពិភាក្សា​អំពី​ជំនួយ ព្រមទាំង​គំនិត​អនុវត្ត ។

ខាង​ក្រោម​នេះ​គឺជា​ឧទាហរណ៍មួយ ពីរបៀបដែលសម្ភារសម្រាប់​គ្រូបង្រៀន ទាក់ទាញ​ការ​រៀបចំ​របស់​សិស្ស ម្តងទៀតចេញពី មេរៀនទី ៦

ចូរ​បំបែក​សិស្ស​ជា​ក្រុមតូចៗ ហើយឲ្យ​ពួកគេចែក​ចាយ និង​ពន្យល់​វគ្គ​បទ​គម្ពីរ​មរមន ដែល​បានជួយ​ពួកគេ​ឲ្យ​ខិត​កាន់​តែ​ជិត​ព្រះ ។ ( សិស្ស​ដែល​បាន​សិក្សា​សម្ភាររៀបចំ អាច​យោង​ទៅលើ​អ្វីដែល​ពួកគេ​បាន​សរសេរនៅ​ចុងបញ្ចប់នៃ ជំពូកទី ៤ ) ។ អ្នក​ក៏អាច​ឲ្យសិស្ស​ពិភាក្សានៅក្នុងក្រុម​របស់ពួកគេ ពីរបៀបដែល​រស់នៅ​តាមការបង្រៀន ដែលបាន​កត់ត្រា​នៅក្នុងវគ្គដែលពួកគេ​ជ្រើសរើសជួយ​ពួកគេឲ្យ​ប្រែក្លាយ​ដូច​ព្រះយេស៊ូវ គ្រីស្ទ ។

នៅពេល​អ្នកអាន​មេរៀនក្នុង​សៀវភៅ​សិក្សានេះ សូមយក​ចិត្តទុក្ខដាក់ទៅលើរបៀបដែល​សម្ភារសម្រាប់​គ្រូបង្រៀន ជាទូទៅ​បាន​ចង្អុល​បង្ហាញ​​ការរៀបចំរបស់សិស្ស ។ ការផ្អែក​ទៅ​លើការ​រៀបចំរបស់សិស្ស​ជាទៀងទាត់ នឹងជួយ​ពួកគេ​ឲ្យ​មាន​អារម្មណ៏ថា​សំខាន់ ក្នុងការរៀបចំ​គ្រប់ថ្នាក់និមួយៗ ។

សម្ភារសម្រាប់​គ្រូបង្រៀនក៏​មានគំរូមូលដ្ឋាននៃការបង្រៀន និងការរៀនសូត្រ​ដំណឹងល្អ (សូម​មើល ការបង្រៀន និង​ការរៀនសូត្រ​ដំណឹងល្អ ទំព័រ ១០, ២៣–៣១, ៣៨–៤១ ) ។ ការណ៍​ទាំង​នេះ​រួមមានទាំង​ ការជួយសិស្ស​ឲ្យស្គាល់ យល់ដឹង និងទទួលអារម្មណ៍​ពីសេចក្ដីពិត និង​សារៈសំខាន់​នៃគោលលទ្ធិ និង គោលការណ៍នៃដំណឹងល្អ នៃព្រះយេស៊ូវ​គ្រីស្ទ ក៏ដូច​ជាការឲ្យ ពួកគេពន្យល់ ចែកចាយ និងថ្លែងទីបន្ទាល់ផងដែរ ។

រូបភាព
រូបតំណាង​ការពិចារណា

ពិចារណាអំពីការរៀបចំដើម្បីបង្រៀន​វគ្គសិក្សានេះ

សូមចំណាយ​ពេលមួយ​​រឺ ពីរនាទី មើលមេរៀននេះ ដើម្បី​ឲ្យស្គាល់ពីរបៀបដែល សម្ភាររៀបចំ និងសម្ភារ​សម្រាប់​គ្រូបង្រៀន ត្រូវបានរចនាឡើង ដើម្បីប្រើប្រាស់ជាមួយគ្នា ពេល​អ្នក​រៀបចំ​បង្រៀន ។ តើអ្នកជួយ​ពួកគេរៀបចំដោយប្រើវិធីណាខ្លះ ដើម្បីពួកគេ​មានបទពិសោធន៏កាន់តែល្អនៅក្នុងថ្នាក់ ?

តើ​ខ្ញុំ​អាចផ្តោតយកចិត្តទុកដាក់លើសិស្ស និង​ជួយពួកគេ ឲ្យ​មាន​បទពិសោធន៍​ដ៏​មាន​អត្ថន័យ​ជាមួយ​នឹងវគ្គ​សិក្សា​នេះ​របៀបណា?

អ្នកនឹង​ប្រទានពរ​ដល់សិស្ស​របស់អ្នក តាមរយៈការរំពឹង​ និងការលើកទឹកចិត្ត​ពួកគេ ឲ្យបំពេញ​តួនាទី របស់ពួកគេ​ជាអ្នករៀនសូត្រ​ទាំង​ក្នុង និងក្រៅថ្នាក់រៀន ។ របៀបមួយចំនួន​ដែលអ្នកអាចធ្វើកិច្ចការនេះបាន គឺ​អាស្រ័យលើ ការរៀបចំរបស់សិស្ស សូមឲ្យពួកគេ​សួរសំណួរ អំពីសម្ភាររៀបចំ ឬកម្មវត្ថុមេរៀន សូមផ្តល់ឱកាស​ឲ្យ​ពួកគេ​ពន្យល់​អំពីគោលលទ្ធិ និងគោលការណ៏ ជាពាក្យសម្ដី​ផ្ទាល់​របស់ពួកគេ និងចែកចាយ​បទពិសោធន៏ និង​ទីបន្ទាល់ដែល​ជាប់​ទាក់ទង ហើយអញ្ជើញពួកគេ​ឲ្យកាន់​តែ​រស់នៅតាមសេចក្តីពិតនៃដំណឹងល្អ​ដែល​បាន​ស្តារ​ឡើង​វិញ​ឲ្យបានពេញលេញ ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

រូបភាព
អែលឌើរ ជេហ្វ្រី អ័រ ហូឡិន

ពេល​ខ្លះ​យើង​អាច​ជា​គ្រូបង្រៀន​កាន់តែ​មាន​អានុភាព​ជាង​យើង​បង្រៀនឥឡូវ​នេះ ។ ដើម្បី​សម្រេច​បាន​កិច្ចការ​បែប​នោះ សូម​ចាំ​ថា សិស្ស​ពុំ​មែន​ជា​ថូ​មួយ​ដើម្បី​ចាក់​បំពេញ​ទេ តែ​សិស្ស​គឺ​ជា​ភ្លើង​មួយ​ដែល​ត្រូវ​ដុត​ឲ្យ​ឆេះ​សន្ធោរសន្ធៅ ។ ( អែលឌើរ ជែហ្វ្រី អ័រ ហូឡិន «Angels and Astonishment» [ Church Educational System Training Broadcast, June 12, 2019 ], ChurchofJesusChrist.org/broadcasts/article/article/2019/06/14holland )

គម្រោង​មេរៀនបានផ្តល់យោបល់ផ្សេងៗ នៅក្នុងសម្ភារ​បង្រៀន​សម្រាប់​គ្រូបង្រៀន អាច​ជួយអ្នក​​មាន​ពេលវេលា​គ្រប់គ្រាន់នៅ​ក្នុង​ថ្នាក់​សម្រាប់​សិស្ស​ឲ្យ​យល់ដឹង និងធ្វើតាម​ការបំផុសគំនិត​ខាងវិញ្ញាណ ។ សម្ភារក៏អាចជួយអ្នក អញ្ជើញសិស្ស ឲ្យអនុវត្តន៏​នូវអ្វី​ដែល​ពួកគេបានរៀន និងប្រែក្លាយ​កាន់​តែ​ដូច​ព្រះវរបិតា និងព្រះយេស៊ូវ គ្រីស្ទ ។ សូមពិចារណាឧទាហរណ៍ ដកស្រង់ចេញពីមេរៀនទី ១៩ « សេចក្ដី​ប្រោស​លោះ​ដល់​មនុស្ស​ស្លាប់» ៖

អ្នកអាច​អញ្ជើញ​សិស្ស​ឲ្យ​គិត​ពី​នរណាម្នាក់​ ដែល​អាច​ជួយ​បង្រៀន​ពួកគេ​ធ្វើកិច្ចការពង្សប្រវត្តិ ។ ប្រសិនបើសិស្សមួយចំនួន មានជំនាញចេះធ្វើកិច្ចការពង្ស​ប្រវត្តិហើយ សូមអញ្ជើញពួកគេឲ្យបង្រៀនសិស្ស​ផ្សេងទៀត នៅក្នុងថ្នាក់ ។ ប្រសិនបើមានពេល អ្នកក៏អាច​បង្ហាញ​គេហទំព័រ​ពង្សប្រវត្តិ​ដល់​សិស្ស ChurchofJesusChrist.org/family-history ហើយ​លើក​ទឹកចិត្ត​ពួកគេ ឲ្យស្រាវជ្រាវ​គេហទំព័រនេះ ដើម្បីជា​គំនិតបន្ថែម អំពីរបៀបដែលយើង​កាន់តែរួមចំណែក​នៅ​ក្នុងកិច្ច​ការពង្សប្រវត្តិ ។

សូម​ចែកចាយ​សេចក្ដីថ្លែងការណ៍​ខាង​ក្រោម​នេះ ដោយ​ប្រធាន រ័សុល អិម ណិលសុន ៖

រូបភាព
ប្រធាន រ័សុល អិម ណិលសុន

ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ពិចារណាប្រកប​ដោយ​ការអធិស្ឋាន​អំពី​ការលះបង់​ណា​មួយ ហើយ​ដែល​សំខាន់​បំផុត​នោះ​គឺ​ការលះបង់​ពេលវេលា ដែល​បងប្អូន​អាច​ធ្វើ​បាន ដើម្បី​ធ្វើកិច្ចការ​ពង្សប្រវត្តិ និងព្រះវិហារ​បរិសុទ្ធ​បន្ថែម​ទៀត​ក្នុង​ឆ្នាំ​នេះ » ។ ( រ័សុល អិម ណិលសុន RootsTech Family Discovery Day—Opening Session 2017, ChurchofJesusChrist.org)

សូម​បញ្ចប់ដោយការអញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន ហើយបន្ទាប់​មក​សូម​​សរសេរពីការលះបង់​ជាក់លាក់ ឬជំហានជាក់លាក់ដែល​ពួកគេនឹងធ្វើ ដើម្បីចូលរួមឲ្យ​បាន​កាន់​តែ​ពេញ​លេញ នៅក្នុងកិច្ចការពង្សប្រវត្តិ និង​ការ​បម្រើ​ក្នុង​ព្រះវិហារបរិសុទ្ធ ។

វគ្គ​សិក្សា​នេះ ត្រូវបាន​រៀបចំ​ឡើង​ជា​វគ្គ​សិក្សា​ដែល​មាន​រយៈពេល​មួយ​ឆមាស ដោយ​មាន ២៨ មេរៀន​សម្រាប់​ថ្នាក់​រៀន​ដែល​មាន​រយៈពេល ៥០ នាទី ។ ប្រសិនបើ​សិស្ស​របស់​អ្នក​ជួប​គ្នា​តែ​ម្ដង​ក្នុង​មួយ​សប្ដាហ៍ រយៈពេល​ពី ៩០ ទៅ ១០០ នាទី សូម​បញ្ចូល​គ្នា និង​បង្រៀន​មេរៀន​ពីរ​អំឡុងពេល​បង្រៀន​ម្តងៗ ។ ជាជាងការខ្វល់ខ្វាយចំពោះ​ការបង្រៀនឲ្យ​បាន​គ្រប់មាតិកា​ទាំងអស់ នៅក្នុងសម្ភារ​សម្រាប់​គ្រូបង្រៀន ផ្ទុយទៅ​វិញ​សូមយក​ចិត្ត​ទុក​ដាក់លើការ ជួយសិស្សឲ្យ​យល់​ដឹង​កាន់​តែ​ស៊ី​ជម្រៅ​លើ​គោលលទ្ធិ ឬគោលការណ៏នានា ដែល​ជាពិសេស​ទៅ​លើ​អ្វី​ដែល​ទាក់ទង​នឹងពួកគេ ហើយ​ដែលនឹងជួយពួកគេ កាន់តែ​រស់នៅ​តាម​សេចក្តី​ពិត​ទាំងនោះ​បាន​ពេញលេញ ។

រូបភាព
រូបតំណាង​ការពិចារណា

ពិចារណាអំពីការរៀបចំដើម្បីបង្រៀន​វគ្គសិក្សានេះ

តើ​មាន​របៀប​ណា​ខ្លះ​ដែល​អ្នក​អាចលើក​ទឹក​ចិត្ត​សិស្ស ឲ្យ​ចែកចាយ នៅក្នុងថ្នាក់អំពីអ្វី​ដែលពួកគេបាន​រៀន ចេញ​ពី​ការរៀបចំ​របស់​ពួកគេ ? តើ​អ្នក​ត្រូវ​ធ្វើដូចម្តេចដើម្បីរួមចំណែកសិស្ស​ដែលមិនបានសិក្សា​សម្ភាររៀបចំ ?

តើ​ខ្ញុំ​អាច​រៀបចំ​បង្រៀន​ដោយ​មានប្រសិទ្ធភាពរបៀប​ណា ?

ព្រះវបិតានឹងជួយអ្នក នៅ​ពេល​អ្នក​រៀបចំ​បង្រៀន​កូន​ចៅ​របស់ទ្រង់ ។ ការខិតខំរស់នៅ​តាម​ដំណឹងល្អ​ដោយឧស្សាហ៍ព្យាយាមរបស់​អ្នក​ នឹងជួយឲ្យអ្នកមានលក្ខណៈសម្បត្តិខាង​វិញ្ញាណ នៅក្នុង​ការ​រៀបចំ​ខ្លួន​របស់​អ្នក​ដើម្បី​បង្រៀន ។

នៅពេលអ្នករៀបចំ សូមពិចារណាអំពីរបៀបដែលអ្នក​អាច​សម្រប​សម្រួលសម្ភារសម្រាប់​គ្រូបង្រៀនឲ្យបាន​ត្រូវ​ទៅ​នឹង​តម្រូវការ និងកាលៈទេសៈ​សិស្ស​របស់​អ្នក ។ ធ្វើតាម​ដំបូន្មានមកពី ប្រធាន ដាល្លិន អេក អូក នៃ​គណៈប្រធាន​ទី​មួយ​អំពី​ការធ្វើ​ការសម្របសម្រួល​នេះ ៖

រូបភាព
ប្រធាន ដាល្លិន អេក អូក

ខ្ញុំបានស្តាប់ឮ ប្រធាន [ប៊យដ៍ ឃេ ] ផាកកឺ លោកបាន​បង្រៀន​​ជាញឹកញាប់​ថា ដំបូង​យើង​ត្រូវ​ទទួល​យក បន្ទាប់មក​សម្រប​តាម​វា ។ ប្រសិនបើ​យើង​ធ្វើ​តាម​គ្រប់​ជំហាន​​យ៉ាង​ហ្មត់ចត់​ដូច​ដែល​បាន​រៀប​រាប់​នៅ​ក្នុង​​មេរៀន​​ដែល​យើង​ត្រូវ​បង្រៀន នោះ​យើង​នឹង​អាច​ធ្វើ​តាម​ព្រះវិញ្ញាណ​ដើម្បី​សម្រប​តាម​វា​បាន ។ ប៉ុន្ដែ​មាន​ការល្បួង​មួយ ក្នុង​ការចាប់​ផ្ដើម​ដោយ​ការសម្រប​តាម ជាជាង​ការទទួល​យក នៅពេល​ដែល​យើង​និយាយ​អំពី​ការចេះ​បត់បែន​នេះ ។ វា​ជា​តុល្យភាព ។ វា​ជា​ឧបសគ្គ​ដ៏​ឥត​ឈប់ឈរ​មួយ ។ ប៉ុន្ដែ​វិធានការ​នៃ​ការទទួល​យក​ជាដំបូង ហើយ​បន្ទាប់មក​សម្រប​តាម គឺជា​របៀប​ដ៏​ល្អ​មួយ​ដើម្បី​មាន​ជំហរ​ឈរ​នៅ​លើ​គោលការណ៍​ដ៏​រឹងមាំ​មួយ ។ ( ដាល្លិន អេក អូក នៅ​ក្នុង « ការពិភាក្សា​តុ​មូល​ជាមួយ​នឹង​អែលឌើរ ដាល្លិន អេក អូក » ( ការចាក់ផ្សាយ​ពី​ថ្នាក់​សិក្ខាសាលា និង [ថ្នាក់សិក្ខាសាលា និង ថ្នាក់វិទ្យាស្ថាន​សាសនា ថ្ងៃ​ទី ៧​ ខែ សីហា ឆ្នាំ ២០១២» ] broadcasts.ChurchofJesusChrist.org)

អ្នកអាចឃើញថាវា​អាច​ជួយ​ដល់​អ្នក​ក្នុង​ការសួរ​ខ្លួនឯង​នូវ​សំណួរ​ខាងក្រោម​នេះ ដែល​ជាផ្នែក​មួយ​នៃការ​រៀបចំ​ខ្លួន​របស់​អ្នក​ដើម្បី​បង្រៀន ៖

  • តើ​ខ្ញុំ​បាន​អធិស្ឋាន​ដើម្បី​ទទួល​បាន​ការដឹកនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែរ​ឬ​ទេ ?

  • តើខ្ញុំបាន​សិក្សាសម្ភាររៀបចំដែរឬទេ ?

  • តើ​ខ្ញុំមាន​អារម្មណ៏​ថា​រៀបចំសម្ភារ​សម្រាប់​គ្រូបង្រៀន បានល្អគ្រប់គ្រាន់ឬទេ? តើមានអ្វី​ខ្លះ​ដែលខ្ញុំចាំបាច់​ត្រូវ​កែសម្រួល​ដើម្បី​បំពេញ​នូវ​តម្រូវការ​របស់​សិស្ស​ខ្ញុំ​ទេ ?

  • តើយើង​អាចរៀនចេញ​ពី​ព្រះគម្ពីរដោយ​មានប្រសិទ្ធ​ភាព​នៅក្នុងថ្នាក់របៀបណា ?

  • តើ​ខ្ញុំអាច​ជួយសិស្ស​ឲ្យ​យក​ចិត្ត​ទុកដាក់លើព្រះអង្គសង្គ្រោះ និងរៀនសូត្រពីព្រះវិញ្ញាណបរិសុទ្ធ នៅក្នុងមេរៀន​នេះ​របៀប​ណា ?

  • តើ​ខ្ញុំអាច​ជួយសិស្ស​របស់ខ្ញុំរៀនសូត្រ យល់ដឹង និង​រីក​ចម្រើន​នៅ​ក្នុង​ទី​បន្ទាល់​របស់​ពួកគេ អំពី​គោលការណ៏ ដែល​ទាក់​ទង​នឹង​ទិដ្ឋភាព​នៃ​ដំណឹង​ល្អ ឲ្យកាន់តែ​មានប្រសិទ្ធ​ភាព​តាម​របៀបណា ?

  • តើ​ខ្ញុំអាច​ចូលរួមដ៏មានអត្ថន័យនូវ​អ្វី​ដែល​សិស្ស​បានរៀនសូត្រ​មកពីការរៀប​ចំថ្នាក់របស់ពួកគេ និងបទ​ពិសោធន៏​ក្នុង​ជីវិត​ពួក​គេ​របៀប​ណា?

  • តើ​ខ្ញុំ​អាច​ជួយ​ដល់​សិស្ស​ម្នាក់ៗ​របស់​ខ្ញុំ ឲ្យរួមចំណែក​ក្នុង​មេរៀន​នេះ​បាន​យ៉ាង​ពេញលេញ​ដោយ​របៀប​ណា ?

  • តើខ្ញុំអាច​ផ្លាស់ប្ដូរ​សកម្មភាព​រៀនសូត្រ និង​វិធានការ​នានា ដែល​អ្នក​ប្រើ​នៅក្នុង​ថ្នាក់​នីមួយៗរបៀបណា ?

  • តើយើង​អាច​បង្កើត​នូវ​បរិយាកាស​រៀនសូត្រ​មួយ​ដែល​អញ្ជើញ​ព្រះវិញ្ញាណ និង​ផ្តល់​ឯកសិទ្ធិ​ដល់​សិស្ស និង​ការទទួល​ខុសត្រូវ​ក្នុង​ការបង្រៀន និង​រៀន​ពី​គ្នា​ទៅ​វិញ​ទៅ​មក របៀបណា ? (សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៨:៧៨ ១២២ ) ។

តើ​ខ្ញុំ​អាច​សម្រប​សម្រួល​មេរៀន​ទាំងឡាយ សម្រាប់​អ្នក​ពិការ​ដោយ​របៀប​ណា ?

នៅពេល​អ្នក​រៀបចំ​បង្រៀន សូម​គិតគូរ​ដល់​សិស្ស​ដែល​មាន​តម្រូវការ​ជាពិសេស​ផង​ដែរ ។ សូម​កែសម្រួល​សកម្មភាព​នានា និង​ការរំពឹងទុក​ ដើម្បី​រួមចំណែ​ពួកគេ និង​ដើម្បីជួយ​ពួកគេ​ឲ្យបាន​ជោគជ័យ (សូមមើល ទំព័រ​ធនធាន​ជនពិការ នៅគេហទំព័រ disabilities.ChurchofJesusChrist.org) ។

រូបភាព
រូបតំណាងកំណត់ត្រា

កត់ត្រាគំនិតរបស់អ្នក

សូមពិចារណា​អំពីប្រភេទនៃ​បទពិសោធន៏ដែល​អ្នកសង្ឃឹម​ថា​សិស្ស​របស់អ្នកមាន​នៅក្នុងវគ្គសិក្សានេះ ។ សូមសរសេរគំនិតរបស់អ្នកពីរបី អំពីរបៀបដែល​អ្នកមាន​ផែនការ​ជួយពួកគេ ឲ្យមានបទពិសោធន៏នៃ​ការរៀន​សូត្រ​ដ៏មាន​អត្ថន័យ ។​

តើ​អ្វី​ជា​ក្តីរំពឹងទុក​ពីសិស្ស ដើម្បីទទួលបានពិន្ទុ?

ដើម្បីទទួលបានពិន្ទុបញ្ចប់ការសិក្សា​ថ្នាក់វិទ្យាស្ថាន សិស្ស​ទាំងឡាយ​ត្រូវតម្រូវឲ្យ៖

  1. សិក្សាសម្ភាររៀបចំ យ៉ាងតិចណាស់ឲ្យបាន ៧៥ ភាគរយ នៃមេរៀន ។

  2. មានវត្ថមាន​ក្នុងថ្នាក់ ៧៥ ភាគរយ ។

  3. បញ្ចប់បទពិសោធន៍​ការ​រៀនសូត្រមួយក្នុង​ចំណោមបី ៖ សរសេរ​ក្នុងសៀវភៅកំណត់ហេតុសិក្សា​សរសេរ​ចម្លើយ​ចំពោះ​សំណួរសាកល្បងទាំងបី ឬរៀបចំ​ហើយបញ្ចប់ គម្រោងរៀនសូត្រផ្ទាល់ខ្លួន (​ដោយមាន​ការអនុមតិ​ពីគ្រូ) ដែលទាក់ទងទៅ​នឹងមាតិកានៃ​វគ្គសិក្សានេះ ។ សូមស្វែងរកព៌ត័មានលម្អិតនៅទីនេះ៖ ChurchofJesusChrist.org/si/institute/learning-experiences ។​

ប្រសិនបើសិស្សកត់ត្រារាល់ចម្លើយដែលឆ្លើយនឹងសំណួរទាំង​អស់​ និងសកម្មភាព​ទាំងឡាយនៅក្នុង​សម្ភាររៀបចំ​រួច​ហើយ​នោះគឺបំពេញគ្រប់តាមតម្រូវ​ការ បទពិសោធន៍​ការ​រៀនសូត្រហើយ ។ សិស្ស​មិន​ចាំបាច់​បញ្ជូន​ចម្លើយពួកគេទៅ​អ្នកទេ ។ នៅ​ចុងបញ្ចប់​ឆមាស ពួកគេគ្រាន់តែត្រូវបង្ហាញ​វាដល់​អ្នក នូវ​អ្វី​ដែលពួកគេ​បានបញ្ចប់នោះបានហើយ ។