ថ្នាក់​វិទ្យាស្ថាន
សៀវភៅ​សិក្សា​ការរៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ១ ៖ សេចក្ដីផ្ដើម​នៃ​ការស្ដារ​ឡើងវិញ


« សៀវភៅ​សិក្សា​ការរៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ១ ៖ សេចក្ដីផ្ដើម​នៃ​ការស្ដារ​ឡើងវិញ » សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ ( ឆ្នាំ ២០១៩ )

« សៀវភៅ​សិក្សា​ការរៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ១ » សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ

សៀវភៅ​សិក្សា​ការរៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ១

សេចក្ដីផ្ដើម​នៃ​ការស្ដារ​ឡើងវិញ

រូបភាព
ពន្លឺ​ព្រះអាទិត្យ​លើ​ភ្នំ

សូម​ស្វាគមន៍​មក​កាន់​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ ។ នៅក្នុង​វគ្គ​សិក្សា​នេះ បងប្អូន​នឹង​សិក្សា​ពី​វិវរណៈ​គ្រឹះ គោលលទ្ធិ ប្រជាជន និង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​ដែល​ទាក់ទង​ទៅនឹង​ការស្ដារ​ឡើងវិញ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ថ្ងៃ​ចុងក្រោយ ។ ការសិក្សា​ប្រកប​ដោយ​ការអធិស្ឋាន​អំពី​រឿង​ទាំងនេះ នឹង​ជួយ​បងប្អូន​ឲ្យ​ភ្ជាប់​គោលគំនិត និង​ប្រជាជន​ទាំងនេះ​ទៅនឹង​ជីវិត និង​កាលៈទេសៈ​របស់​បងប្អូន ។ បងប្អូន​ក៏​នឹង​អាច​ទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​កាន់តែ​ប្រសើរ ហើយ​ញែកដឹង​សេចក្ដីពិត​ពី​កំហុស​ឆ្គង ។

សៀវភៅ​សិក្សា​ការរៀបចំ​នេះ​ផ្ដល់​ជា​មូលដ្ឋាន​គ្រឹះ​មួយ​ដល់​បងប្អូន​ដើម្បី​ទទួល​បាន​បទពិសោធន៍​ក្នុង​ថ្នាក់​របស់​បងប្អូន ។ ការសិក្សា​មេរៀន​នីមួយៗ​ក្នុង​សៀវភៅ​សិក្សា​ការរៀបចំ​មុនពេល​មក​ថ្នាក់រៀន នឹង​ជួយ​បងប្អូន​ឲ្យ​ទទួលបាន​បទពិសោធន៍​រៀនសូត្រ​កាន់តែ​ស៉ីជម្រៅ និង​មាន​អត្ថន័យ​ជាង​មុន ។

នៅពេល​បងប្អូន​រៀន​វគ្គ​សិក្សា​នេះ​ប្រកប​ដោយ​ការអធិស្ឋាន បងប្អូន​នឹង​ឃើញ​ព្រះហស្ដ​របស់​ព្រះអម្ចាស់​នៅក្នុង​ប្រវត្តិ​នៃ​ការស្ដារ​ឡើងវិញ និង​ស្ដាប់​ឮ​សំឡេង​របស់​ទ្រង់​ក្នុង​វិវរណៈ​នៃ​ការស្ដារ​ឡើងវិញ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១៨:៣៤–៣៦ ) ។ នៅ​ចុងបញ្ចប់​មេរៀន​ដំបូង​នេះ បងប្អូន​គួរ​អាច​ពន្យល់​ពី​មូលហេតុ​ដែល​សាសនាចក្រ​ត្រូវតែ​បាន​ស្ដារ​ឡើង​វិញ ។ បងប្អូន​ក៏​គួរតែ​ដឹង​ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​រៀបចំ​ផ្លូវ សម្រាប់​គ្រា​កាន់កាប់​ត្រួតត្រា​ថ្មី​មួយ​នៃ​សេចក្ដីពិត​ក្នុង​ជំនាន់​របស់​យើង​នេះ​ផងដែរ ។

ផ្នែក​ទី ១

តើ​អ្វី​ទៅ​ដែល​បាននាំ​ឲ្យ​មាន​ការក្បត់​សាសនា​ដ៏​ធំ ?

ក្រោយពី​ការសុគត និង​ការរស់​ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ពួកសាវក​របស់​ទ្រង់​បាន​បន្ដ​ដឹកនាំ​សាសនាចក្រ កាល​វា​បាន​រីកចម្រើន ។ ប្រធាន អិម រ័សុល បាឡឺដ នៃ​កូរ៉ុម​នៃពួក​សាវក​ដប់ពីរនាក់​បាន​ពន្យល់​ពី​របៀប ដែល​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្លាក់​ទៅក្នុង​ការក្បត់​សាសនា​ ៖

ព្រះគម្ពីរ​សញ្ញា​ថ្មី​បង្ហាញ​ថា ពួកសាវក​ពី​បុរាណ​បាន​ធ្វើការ​យ៉ាងខ្លាំង​ដើម្បី​រក្សា​សាសនាចក្រ ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ទុក​ឲ្យ​ពួកគេ​ថែទាំ និង​រក្សា ប៉ុន្ដែ​ពួកគេ​បាន​ដឹង​ថា កិច្ចខិតខំ​របស់​ពួកគេ​នឹង​ឥត​ប្រយោជន៍​នៅ​ទីបញ្ចប់ ។ ប៉ុល​បាន​សរសេរ​សំបុត្រ​ទៅ​ពួកបរិសុទ្ធ​នៅ​ថែស្សាឡូនីច ដែល​ទន្ទឹង​រង់ចាំ​យ៉ាង​អន្ទះសា​ដល់​ការយាង​មក​លើក​ទីពីរ​របស់​ព្រះគ្រីស្ទ​ថា « ដ្បិត​ថ្ងៃ​នោះ​មិន​មក​ឡើយ ទាល់​តែ​មាន​សេចក្តី​ក្បត់​សាសនា​មក​ជា​មុន » ( ថែស្សាឡូនីច​ទី​២ ២:៣ ) ។ …

ក្រោយមក ជាមួយ​នឹង​ការលើកលែង​ដែល​បាន​ដឹង​នេះ យ៉ូហាន បាទីស្ទ ពេត្រុស និង​ពួកសាវក​ផ្សេងទៀត​ត្រូវបាន​គេ​ធ្វើឃាត ។ សាវក​យ៉ូហាន និង​សមាជិក​នៃ​សាសនាចក្រ​បាន​ពុះពារ​នឹង​ការរស់រាន​ក្នុង​ស្ថានភាព​សង្កត់​សង្កិន​ដ៏​ឃោរឃៅ​នេះ ។ ដោយសារ​គុណ​ដ៏​និរន្ដរ៍​របស់​ពួកលោក គ្រិស្ដសាសនា​បាន​នៅមាន​ជីវិត ហើយ​ពិតជា​កម្លាំង​ដ៏​វិសេស​មួយ​នៅ​ចុង​បញ្ចប់​សតវត្សរ៍​ទី​ពីរ​ក្រោយ​គ្រិស្ដ​សករាជ ។ ពួកបរិសុទ្ធ​ដ៏​ក្លាហាន​ជាច្រើន​គឺជា​ឧបករណ៍​ក្នុង​ការជួយ​គ្រិស្ដសាសនា​ឲ្យ​បន្ដ​មាន ។

ថ្វីបើ​វា​សំខាន់​ក្នុង​ការងារ​បម្រើ​ចំពោះ​ពួកបរិសុទ្ធ​ទាំងនេះ​ក្ដី ក៏​ពួកគេ​មិន​បាន​មាន​សិទ្ធិ​អំណាច​សាវក​ដូចគ្នា​នឹង​ពេត្រុស ក៏​ដូចជា​ពួកសាវក​ផ្សេងទៀត​ដែល​បាន​ទទួល​តាមរយៈ​ការតែងតាំង​ក្រោម​ព្រះហស្ដ​របស់​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ​ផ្ទាល់​ឡើយ ។ នៅពេល​សិទ្ធិ​អំណាច​នោះ​បាន​បាត់បង់ មនុស្ស​បាន​ចាប់ផ្ដើម​រកមើល​ធនធាន​ផ្សេងទៀត​ដើម្បី​យល់​ពី​គោលលទ្ធិ ។ ជាលទ្ធផល សេចក្ដីពិត​ច្បាស់លាល់ និង​មាន​តម្លៃ​ជាច្រើន​ត្រូវបាន​បាត់បង់ ។ ( អិម រ័សុល បាឡឺឌ « Restored Truth » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៤ ទំព័រ ៦៥–៦៦ ) ។

ព្យាការី​នីហ្វៃ​បាន​ឃើញ​ការក្បត់​សាសនា​ដ៏​ធំ​នៅក្នុង​ការនិមិត្ត ។ លោក​បាន​ឃើញ​ការណ៍​នោះ​អំឡុង​ការក្បត់​សាសនា​នេះ មនុស្ស​ទុច្ចរិត « បាន​ដកយក​ភាគ​ដ៏​ច្បាស់ និង​ពិសេសៗ​ជាច្រើន​ចេញ​ពី​ដំណឹងល្អ​នៃ​កូនចៀម ហើយ​ថែមទាំង​ដកយក​សេចក្ដី​សញ្ញា​ទាំងឡាយ នៃ​ព្រះអម្ចាស់​ជាច្រើន​ចេញ​ដែរ » ( នីហ្វៃ​ទី​១ ១៣:២៦ ) ។ លោក​ក៏​បាន​ឃើញ​ដែរ​ថា « សេចក្ដី​ដ៏​ច្បាស់ និង​ពិសេសៗ​ជាច្រើន ត្រូវ​បាន​ដក​យក​ពី » ព្រះគម្ពីរ​ប៊ីប​អំឡុង​ការក្បត់​សាសនា​ដ៏​ធំ​នេះ ( នីហ្វៃ​ទី​១ ១៣:២៨ ) ។ ទេវតា​បាន​មាន​បន្ទូល​ទៅ​នីហ្វៃ​ថា « ពីព្រោះ​មកពី​សេចក្ដី​ទាំងនេះ​ត្រូវបាន​ដកយក​ចេញពី​ដំណឹងល្អ​នៃ​កូនចៀម បានជា​មនុស្ស​ជាច្រើន​លើសលប់ ត្រូវ​ជំពប់​ដួល មែន​ហើយ រហូតដល់​អារក្ស​សាតាំង​មាន​អំណាច​ដ៏​ធំ​ទៅ​លើ​ពួកគេ » ( នីហ្វៃ​ទី​១ ១៣:២៩ ) ។

រូបភាព
រូបតំណាង ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

ហេតុអ្វី​ការស្ដារ​ឡើងវិញ​នៃ​ភាពពេញលេញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ចាំបាច់ ?

ផ្នែក​ទី ២

តើ​ព្រះអម្ចាស់​បាន​រៀបចំ​ផ្លូវ​សម្រាប់​ការស្ដារ​ឡើង​វិញ​ដោយ​របៀប​ណា ?

ក្រោយពី​ការក្បត់​សាសនា​រាប់​សតវត្សរ៍​មក ដែល​ក្នុង​ពេល​នោះ​មាន​មនុស្ស​តិចតួច​ណាស់​បាន​មាន​ព្រះគម្ពីរ នោះ​មាន​បុរស និង​ស្ដ្រី​ដ៏​បំផុស​គំនិត​បាន​ធ្វើ​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន ជាញឹកញាប់​គ្រោះថ្នាក់​លើ​ខ្លួនគេ​ផ្ទាល់ ដើម្បី​ជួយ​មនុស្ស​ដទៃ​ឲ្យ​ស្វែងរក​សេចក្ដីពិត ។ នៅ​ចុង​ទសវត្សរ៍​ឆ្នាំ ១៣០០ យ៉ូហាន វីក្លីហ្វ បាន​ចាប់ផ្ដើម​បកប្រែ​ព្រះគម្ពីរ​ប៊ីប​ទៅជា​ភាសា​អង់គ្លេស ហើយ​ជាលទ្ធផល​ត្រូវបាន​គេ​ដាក់​ទោស​ថា​ជា​អញ្ញទិដ្ឋិកជន តាមរយៈ​អំណាច​សាសនា​នៅ​ជំនាន់​របស់​គាត់ ។ ការបង្កើត​ម៉ាស៉ីន​បោះពុម្ព​នៅ​ពាក់​កណ្ដាល​ទសវត្សរ៍​ឆ្នាំ ១៤០០ បាន​ធ្វើឲ្យ​មាន​ការចម្លង​ព្រះគម្ពីរ​ប៊ីប​ក្នុង​តម្លៃ​សមរម្យ​ដល់​មនុស្ស​ជាច្រើន​បន្ថែម​ទៀត ។ នៅ​ទសវត្សរ៍​ឆ្នាំ ១៥០០ ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​បាន​សណ្ឋិត​លើ​ម៉ាទីន លូធើរ, ហុលឌ្រីច ស្វីងលី, យ៉ូហាន ខាលវីន, យ៉ូហាន ណក, អាន អាសគូ និង​មនុស្ស​ជាច្រើន​ទៀត​ដែល​បាន​ចាប់ផ្ដើម​និយាយ​ប្រឆាំង​នឹង​កំហុស​នៃ​សាសនាចក្រ​ដែល​គ្រប​សង្កត់​នៅ​ជំនាន់​របស់​ពួកគេ ។ វិល្លាម ធីនដេល និង​មនុស្ស​ផ្សេងទៀត​ក៏​បាន​ធ្វើការ​បកប្រែ​ព្រះគម្ពីរ​ប៊ីប​ថ្មី​ផងដែរ ។ អ្នកកែទម្រង់​ទាំងនេះ​ជាច្រើន​បាន​បង់​ជីវិត​របស់​ពួកគេ​សម្រាប់​សកម្មភាព​ខ្លួន ។ កិច្ច​ខិតខំ​របស់​ពួកគេ​បាន​នាំ​ទៅរក​អង្គការ​ថ្មី​នៃ​សាសនាចក្រ​ប្រូតេស្ដង់ ។ ដោយសារ​ទ្វីប​អឺរ៉ុប​ខ្វះ​សេរីភាព​ខាង​សាសនា ការបង្កើត​សាសនាចក្រ​ថ្មី​ទាំងនេះ​បាន​នាំ​ឲ្យ​មាន​វិបត្តិ​សំខាន់ៗ​ជាច្រើន ។

ការបៀតបៀន​ខាង​សាសនា​បាន​បំផុស​ឲ្យ​បុគ្គល​ទាំងនេះ និង​បុគ្គល​ផ្សេងទៀត​ជាច្រើន​ទៅ​ស្វែងរក​ផ្ទះ​ថ្មី​មួយ ជា​កន្លែង​ដែល​ពួកគេ​អាច​ថ្វាយ​បង្គំ​ដោយ​សេរី រួម​ទាំង​អ្នកធម្មយាត្រា​ដែល​បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​អង់គ្លេស​ទៅ​អាមេរិក​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ ១៦០០ ។ ព្យាការី​នីហ្វៃ​បាន​ឃើញ​អ្នកកែទម្រង់​សាសនា​បែបនេះ​ជាច្រើន​នៅក្នុង​ការនិមិត្ត ជា​អ្នក​ដែល​បាន​រស់នៅ​ក្នុង​ដែនដី​អាមេរិក​នៅ​ទីបំផុត ។

រូបភាព
រូបតំណាង ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន នីហ្វៃទី​១ ១៣:១៣–១៦, ១៩ ។

កូនចៅ​របស់​ពួកអ្នកធម្មយាត្រា និង​ជនអន្ដោប្រវេសន៍​ផ្សេងទៀត​ដែល​បាន​ស្វែងរក​សេរីភាព​ផ្សេងទៀត​បាន​ចាកចេញ​ពី​ចក្រភព​អង់គ្លេស ដែល​នាំ​ទៅរក​សង្គ្រាម​បដិវត្តន៍​អាមេរិក ។ ទាហាន​ម្នាក់ ដែល​បាន​ប្រយុទ្ធ​ឲ្យ​ខាង​ពួក​អាមេរិកកាំង​មាន​ឈ្មោះ​ថា អាសែល ស្ម៉ីធ ។ អាសែល ជា​ជីតា​ខាង​ឪពុក​របស់​ព្យាការី​យ៉ូសែប ស្ម៉ីធ ត្រូវ​បាន​គេ​សម្គាល់​ថា​បាន​ថ្លែង​នៅក្នុង​ឱកាស​មួយ​ថា « វា​បាន​ចាំ​ក្នុង​ព្រលឹង​ខ្ញុំ​ថា កូនចៅ​ខ្ញុំ​ម្នាក់​នឹង​ប្រកាស​ឲ្យ​មាន​កិច្ចការ​មួយ ដើម្បី​ធ្វើ​បដិវត្តន៍​ពិភព​នៃ​សេចក្ដីជំនឿ​ខាង​សាសនា » ( យ៉ូសែប ហ្វីលឌីង ស៊្មីធ Church History and Modern Revelation វ៉ុល​ទី ២ [ ឆ្នាំ ១៩៥៣ ], ១:៤ ) ។ អាសែល​បាន​ធ្វើជា​សាក្សី​ដល់​ការបង្កើត​ជាតិ​សាសន៍​ថ្មី​មួយ ជា​ជាតិ​សាសន៍​ដែល​មាន​សេរីភាព​ខាង​សាសនា​ជា​ស្នូល ។

អែលឌើរ រ៉ូបឺត ឌី ហែល ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា ការបង្កើត​សហរដ្ឋ​អាមេរិក​គឺជា​ជំហាន​មួយ​ក្នុង​ការរៀបចំ​ពិភពលោក​សម្រាប់​ការស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ ៖

អារម្មណ៍​ខាង​សាសនា​បាន​ដឹកនាំ​អ្នកបង្កើត​ជាតិ​ថ្មី​មួយ​នៅលើ​ទ្វីប​អាមេរិក ។ នៅក្រោម​ព្រះហស្ដ​របស់​ព្រះ ពួកគេ​បាន​ការពារ​សេរីភាព​ខាង​សាសនា​សម្រាប់​ពលរដ្ឋ​គ្រប់រូប​ឲ្យ​មាន​សិទ្ធិ​ដ៏​បំផុស​គំនិត​មួយ ។ ដប់​បួន​ឆ្នាំ​ក្រោយមក នៅ​ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ១៨០៥ ព្យាការី យ៉ូសែប ស៊្មីធ​បាន​កើត​មក ។ ការរៀបចំ​បាន​ជិត​ដល់​ចុង​បញ្ចប់​ហើយ​សម្រាប់​ការស្ដារ​ឡើងវិញ​នេះ ។

… ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា ព្រះហស្ដ [ របស់​ព្រះយេស៊ូវ​គ្រីស្ទ ] មាន​ពេញ​ក្នុង​កិច្ចការ​នៃ​ការស្ដារ​ឡើងវិញ​នេះ​តាំង​ពីមុន​ការបង្កើត​ពិភពលោក​នេះ​មក​ម្ល៉េះ ។ ( រ៉ូបឺត ឌី ហែល « Preparations for the Restoration and the Second Coming: ‘My Hand Shall Be over Thee’ » EnsignLiahona ខែ​វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ៩០, ៩២ ) ។

ប្រធាន អិម រ័សុល បាឡឺដ បាន​បង្រៀន​ដូច​តទៅ​នេះ ៖

យ៉ូសែប ស្ម៉ីធ ស៉ីញ្ញ័រ ឪពុក​របស់​ព្យាការី​បាន​រងទុក្ខ​ខាង​ហិរញ្ញវត្ថុ ។​… [ លោក ] បាន​ចូល​ធ្វើ​អាជីវកម្ម​ជាមួយ​ដៃគូ​ម្នាក់ ។ ដៃគូ​អាជីវកម្ម​នោះ​បាន​យក​លុយ ហើយ​បាត់បង់​លុយ​នោះ ។ ពួកគេ​បាន​ទិញ​ចម្ការ​មួយ ដែល​កប់​ចោល ។ ពួកគេ​បាន​ទិញ​ចម្ការ​មួយ​ទៀត ហើយ​វា​កប់​ចោល ហើយ​ទិញ​មួយ​ទៀត ហើយ​កប់​ចោល​ទៀត ។ ទីបំផុត យ៉ូសែប ស្ម៉ីធ ស៉ីញ្ញ័រ បាន​ប្ដូរ​លំនៅ​ទៅ​ភូមិ​ប៉ាល់ម៉ៃរ៉ា ។ ព្រះហស្ដ​របស់​ព្រះអម្ចាស់​នៅក្នុង​កិច្ចការ ដោយ​នាំ​គ្រួសារ​ស្ម៉ីធ​ទៅ​កន្លែង ដែល​ទ្រង់​តម្រូវ​ឲ្យ​ពួកគេ​នៅ ។ ( អិម រ័សុល បាឡឺដ « The Tapestry of God’s Hand » [Joseph Smith Memorial Fireside ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១១ វិទ្យាស្ថាន​នៃ​សាសនា​នៅ​ឡូហ្គេន សាកលវិទ្យាល័យ​រដ្ឋ​យូថាហ៍ ] )

តាមរយៈ​ការរចនា​ដ៏​ទេវភាព យ៉ូសែប ស៊្មីធ​បាន​កើត​មក​ចំ​ពេល ចំ​កន្លែង និង​ក្រោម​ស្ថានភាព​ត្រឹមត្រូវ​ដើម្បី​ផ្ដួចផ្ដើម​ការបង្កើត​ព្រឹត្តិការណ៍​នៃ​ការស្ដារ​ឡើងវិញ ។ ប្រធាន ព្រិកហាំ យ៉ង់​បាន​ថ្លែង​ទីបន្ទាល់ ៖

[ យ៉ូសែប ស៊្មីធ ] ត្រូវបាន​តែងតាំង​ជាមុន​នៅក្នុង​ភាពអស់​កល្ប​ជានិច្ច ដើម្បី​ធ្វើ​ជា​អធិបតី​នៅ​គ្រា​កាន់កាប់​ត្រួតត្រា​ចុង​ក្រោយ​នេះ ។ ( Teachings of Presidents of the Church: Brigham Young [ ឆ្នាំ ១៩៩៧ ] ទំព័រ ៩៦ )

រូបភាព
រូបតំណាង ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​យើង​អាច​រៀន​អ្វីខ្លះ​អំពី​ព្រះអម្ចាស់ តាមរយៈ​របៀប​ដែល​ទ្រង់​បាន​រៀបចំ​ផ្លូវ​សម្រាប់​យ៉ូសែប ស្ម៉ីធ និង​ការស្ដារ​ឡើងវិញ ?