ថ្នាក់​វិទ្យាស្ថាន
សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន មេរៀន​ទី ១ ៖ សេចក្ដីផ្ដើម​នៃ​ការស្ដារ​ឡើងវិញ


« សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន មេរៀន​ទី ១ ៖ សេចក្ដីផ្ដើម​នៃ​ការស្ដារ​ឡើងវិញ » សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ ( ឆ្នាំ ២០១៩ )

« សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន មេរៀន​ទី ១ » សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ

សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន មេរៀន​ទី ១

សេចក្ដីផ្ដើម​នៃ​ការស្ដារ​ឡើងវិញ

ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ​បាន​បញ្ចប់​ការក្បត់​សាសនា​ដ៏​ធំ នៅពេល​ទ្រង់​បាន​ស្ដារ​ដំណឹងល្អ​របស់​ទ្រង់​ឡើង​វិញ ហើយ​បាន​រៀបចំ​សាសនាចក្រ​របស់​ទ្រង់​ឡើង​វិញ​ម្ដង​ទៀត​នៅលើ​ផែនដី​នេះ ។ ក្រោយពី​ចូលរួម​ក្នុង​មេរៀន​នេះ សិស្ស​គួរតែ​អាច​ស្គាល់​ព្រះហស្ដ​របស់​ព្រះអម្ចាស់​នៅក្នុង​ព្រឹត្តិការណ៍​នានា ពីមុន​មាន​ការស្ដារ​ឡើងវិញ ហើយ​ពន្យល់​ពី​តម្រូវការ​ដើម្បី​មាន​សេចក្ដីពិត​ម្ដងទៀត​ដល់​បុត្រា​បុត្រី​របស់​ព្រះ​នៅ​ជំនាន់​របស់​យើង ។

កំណត់​ចំណាំ ៖ ប្រសិនបើ​អាច សូម​ទាក់ទង​សិស្ស ដែល​ចុះ​ឈ្មោះ​ចូលរៀន​វគ្គ​សិក្សា​នេះ ពីមុន​ថ្ងៃ​ចូលរៀន​ដំបូង​របស់​ពួកគេ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​អាន​សៀវភៅ​សិក្សា​រៀបចំ​សម្រាប់​មេរៀន​ទី ១ ពីមុន​មក​កាន់​ថ្នាក់រៀន ។ ប្រសិនបើ​បងប្អូន​នឹង​បង្រៀន​មេរៀន​ទី ១ និង ទី ២ រួមគ្នា សូម​អញ្ជើញ​សិស្ស​ឲ្យ​សិក្សា​សៀវភៅ​សិក្សា​រៀបចំ​សម្រាប់​មេរៀន​ទី ២ ផងដែរ ។

យោបល់​សម្រាប់​ការបង្រៀន

សូម​បង្ហាញ​សិស្ស ដែល​មិន​ធ្លាប់​ដឹង​ពី​សម្ភារ​រៀបចំ​មេរៀន និង​ពុំ​ដឹង​របៀប​ទទួល​បាន​សម្ភារ​មេរៀន​ទាំងនេះ​ជា​អេឡិច​ត្រូនិច ។ បងប្អូន​ក៏​អាច​ចែក​ជា​ក្រដាស​ចម្លង​ដល់​សិស្ស ដែល​មិន​មាន​ឧបករណ៍​អេឡិច​ត្រូនិច​ផងដែរ ។

អភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

រៀបចំ​មេរៀន​ដោយ​គិត​ដល់​សិស្ស​ក្នុង​ចិត្ត ។ នៅពេល​បងប្អូន​រៀបចំ​មេរៀន​បង្រៀន សូម​ពិចារណា​ពី​អ្វី​ដែល​ដែល​បងប្អូន​សង្ឃឹម​ឲ្យ​សិស្ស​ទទួល​អារម្មណ៍ និង​ធ្វើ ក៏​ដូចជា​ពី​របៀប​ដែល​បងប្អូន​សង្ឃឹម​ថា​ជីវិត​របស់​ពួកគេ​នឹង​ផ្លាស់ប្ដូរ ជា​លទ្ធផល​នៃ​មេរៀន និង​វគ្គ​សិក្សា​នេះ ។ សូម​ពិចារណា​ពី​តម្រូវការ​សិស្ស​របស់​បងប្អូន​ប្រកប​ដោយ​ការអធិស្ឋាន ហើយ​ស្ដាប់​តាម​ការដឹកនាំ​ពី​ព្រះវិញ្ញាណ កាល​បងប្អូន​រៀបចំ​មេរៀន ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន​គ្រូបង្រៀន​ថា « សិស្ស​មិនមែន​ជា​កំប៉ុង​ដែល​ត្រូវ​បំពេញ​ទេ សិស្ស​គឺជា​ភ្លើង​ដែល​ត្រូវ​បង្កាត់ » ( « Angels and Astonishment » ការចាក់​ផ្សាយ​ការហ្វឹកហ្វឺន​ប្រព័ន្ធ​អប់រំ​សាសនាចក្រ ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៩ ) ។

ការក្បត់​សាសនា​ដ៏​ធំ​បាន​ធ្វើឲ្យ​ការស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ​ចាំបាច់ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​ក្នុង​សេចក្ដីផ្ដើម​នៃ​សម្ភារ​ដែល​ត្រូវ​រៀបចំ​មេរៀន​ទី ១ ។

សូម​បង្ហាញ​រុក្ខជាតិ​មាន​ជីវិត​មួយ និង​រុក្ខជាតិ​ងាប់ ឬ​ជិត​ងាប់​មួយ ( ឬ មែកឈើ​ងាប់​មួយ​ដែល​ប្រឡាក់​ដី​បន្ដិច ) ។ ឬ បង្ហាញ​រូបភាព​ដែល​ភ្ជាប់​មក​ជាមួយ ប្រសិនបើ​មិន​មាន​រុក្ខជាតិ​មែនទែន​ទេ​នោះ ។

រូបភាព
រុក្ខជាតិ​មាន​ជីវិត
រូបភាព
រុក្ខជាតិ​ងាប់
  • ហេតុអ្វី​បងប្អូន​គិត​ថា រុក្ខជាតិ​ទាំងនេះ​មើល​ទៅ​ខុសគ្នា ? តើ​យើង​អាច​បង្កើត​រឿង​ស្រដៀងគ្នា​ប្រភេទ​អ្វីខ្លះ អំពី​ស្ថានភាព​ខាង​វិញ្ញាណ​របស់​យើង​ផ្ទាល់​ដោយ​ប្រើ​រុក្ខជាតិ​ទាំងនេះ ?

សូម​ពន្យល់​ថា ព្យាការី​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់​ម្នាក់​ឈ្មោះ​ថា អេម៉ុស បាន​ព្រមាន​ប្រជាជន​អ៉ីស្រាអែល​ដ៏​ទុច្ចរិត​ថា ពួកគេ​នឹង​ដក​ពិសោធន៍​គ្រោះអំណត់​មួយ ។ សូម​សិស្ស​ឲ្យ​អាន អេម៉ុស ៨:១១–១២ ដោយ​រកមើល​ប្រភេទ​អំណត់​ដែល​អេម៉ុស​បាន​ព្រមាន​នោះ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្រាវជ្រាវ​សម្ភារ​ដែល​ត្រូវ​រៀបចំ ផ្នែក​ទី ១ ហើយ​រកមើល​អ្វី​ដែល​បាន​បាត់បង់​អំឡុង​ការក្បត់​សាសនា​ដ៏​ធំ​នេះ ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។

សូម​បង្ហាញ​វីដេអូ « Dispensations: The Pattern of Apostasy and Restoration » ( ៦:៥២ ) ដល់​សិស្ស ។ កាល​ពួកគេ​មើល​វីដេអូ​នេះ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​គំរូ​នៃ​ការក្បត់​សាសនា និង​ការស្ដារ​ឡើងវិញ​អ្វី​ដែល​បាន​បង្ហាញ​នៅក្នុង​វីដេអូ ដែល​បង្រៀន​យើង​អំពី​ព្រះវរបិតាសួគ៌ ។

  • តើ​បងប្អូន​គិត​ថា គំរូ​នៃ​ការក្បត់​សាសនា និង​ការស្ដារ​ឡើងវិញ​នេះ​បង្រៀន​យើង​អ្វីខ្លះ​អំពី​ព្រះវរបិតាសួគ៌ ?

  • ហេតុអ្វី​គ្រា​កាន់កាប់​ត្រួតត្រា​នៃ​ពេល​ពេញ​កំណត់​នេះ​ខុសគ្នា​ពី​គ្រា​កាន់កាប់​ត្រួតត្រា​ផ្សេងៗ​ទៀត ? តើ​បងប្អូន​គិត ឬ​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​ការរស់នៅ​ក្នុង​ជំនាន់​នេះ ?

ព្រះអម្ចាស់​បាន​រៀបចំ​ផ្លូវ​សម្រាប់​ការស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ ។

សូម​បង្ហាញ​សេចក្ដីពិត​ដូច​តទៅ​នេះ ៖ ព្រះអម្ចាស់​បាន​រៀបចំ​ផ្លូវ​សម្រាប់​ការស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​បង្កើត​ជា​ក្រុម​តូចៗ រួច​ហើយ​ប្ដូរ​វេន​គ្នា​អាន​ចេញពី​ផ្នែក​ទី ២ នៃ​សម្ភារ​ដែល​ត្រូវ​រៀបចំ ហើយ​រកមើល​ព្រឹត្តិការណ៍​អ្វី​ដែល​បាន​រៀបចំ​ផ្លូវ​សម្រាប់​ការស្ដារ​ដំណឹងល្អ​ឡើង​វិញ ។ ( ប្រសិនបើ​សិស្ស​របស់​បងប្អូន​ភាគច្រើន​អាច​អាន​សម្ភារ​ដែល​ត្រូវ​រៀបចំ​ពីមុន​មកកាន់​ថ្នាក់រៀន នោះ​បងប្អូន​អាច​អញ្ជើញ​ពួកគេ​ឲ្យ​សង្ខេប​មាតិកា​នៅក្នុង​ផ្នែក​ទី ២ បាន ) ។ សូម​បង្ហាញ​សំណួរ​ដូច​ខាងក្រោម​នេះ ហើយ​ផ្ដល់​ពេល​ឲ្យ​ក្រុម​នីមួយៗ​ពិភាក្សា​រួមគ្នា ។

  • តើ​ព្រះអម្ចាស់​បាន​រៀបចំ​ផ្លូវ​សម្រាប់​ការស្ដារ​ឡើងវិញ​ឲ្យ​កើតឡើង​បាន​ដោយ​របៀប​ណា ?

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​អំពី​ព្រះអម្ចាស់ តាមរយៈ​របៀប​ដែល​ទ្រង់​បាន​រៀបចំ​ផ្លូវ​សម្រាប់​យ៉ូសែប ស្ម៉ីធ និង​ការស្ដារ​ឡើងវិញ ?

សិស្ស​អាច​ដើរតួ​យ៉ាង​សកម្ម​នៅក្នុង​ការរៀនសូត្រ​ដំណឹងល្អ​របស់​ពួកគេ ។

សូម​បង្ហាញ​បញ្ជី​ចំណងជើង​មេរៀន​មួយ​សម្រាប់​វគ្គ​សិក្សា​នេះ ( បងប្អូន​អាច​រក​វា​បាន​នៅក្នុង​តារាង​មាតិកា ) ។ សូម​ពន្យល់​ថា វគ្គ​សិក្សា​នេះ​នឹង​ផ្ដោតលើ​ព្រឹត្តិការណ៍​មូលដ្ឋាន​គ្រឹះ គោលលទ្ធិ និង​បទគម្ពីរ​នៃ​ការស្ដារ​ឡើងវិញ ក៏​ដូចជា​ថ្លែង​ពី​ប្រធានបទ​ពិបាក​នានា ដែល​ពេលខ្លះ​កើត​មាន​ក្នុង​ប្រវត្តិ​សាសនាចក្រ ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​អាន​បញ្ជី​មេរៀន​បន្ដបន្ទាប់ៗ ហើយ​ចែកចាយ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់​ពី​ប្រធានបទ​ណាមួយ ដែល​ពួកគេ​ចង់​រៀន​ខ្លាំង​បំផុត ។ សូម​កត់​ចំណាំ​ចម្លើយ​របស់​ពួកគេ ដើម្បី​បងប្អូន​នឹង​ដឹង​ថា មេរៀន​ណាមួយ​ដែល​បងប្អូន​អាច​សង្កត់​ធ្ងន់​បន្ថែម​បន្ដិច​អំឡុង​វគ្គ​សិក្សា​នេះ ។

សូម​ពន្យល់​ថា សម្ភារ​ដែល​ត្រូវ​រៀបចំ​គឺជា​ផ្នែក​សំខាន់​មួយ​នៃ​វគ្គ​សិក្សា​នេះ ហើយ​អាច​ពង្រីក​ការរៀនសូត្រ​ផ្ទាល់ខ្លួន​របស់​សិស្ស​បាន និង​ជួយ​រៀបចំ​ពួកគេ​ឲ្យ​ចូលរួម​ចំណែក​យ៉ាង​មាន​អត្ថន័យ​អំឡុង​ពេល​បង្រៀន ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​ពរជ័យ​ដែល​អាច​កើត​មាន​មកពី​ការរៀបចំ​សម្រាប់​បទពិសោធន៍​រៀនសូត្រ​នីមួយៗ សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​ដោយ​អែលឌើរ គីម ប៊ី ក្លាក ក្នុង​ពួក​ចិតសិប​នាក់ ៖

ប្រសិនបើ​បងប្អូន​ពិត​ជា​ចង់​រៀនសូត្រ​យ៉ាង​ស៉ីជម្រៅ ប្រសិនបើ​ដួងចិត្ត និង​គំនិត​របស់​បងប្អូន​បើក​ទូលាយ​ដើម្បី​រៀនសូត្រ ហើយ​ប្រសិនបើ​បងប្អូន​ធ្វើសកម្មភាព​តាម​បំណង​ប្រាថ្នា​នោះ ព្រះអម្ចាស់​នឹង​ប្រទានពរ​ដល់​បងប្អូន ។ នៅពេល​បងប្អូន​ធ្វើ​ផ្នែក​របស់​បងប្អូន—​អធិស្ឋាន​ដោយ​សេចក្ដី​ជំនឿ រៀបចំ​ខ្លួន សិក្សា ចូលរួម​យ៉ាង​សកម្ម និង​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​របស់​បងប្អូន—​នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បង្រៀន​បងប្អូន បង្កើន​លទ្ធភាព​របស់​បងប្អូន​ដើម្បី​ធ្វើ​សកម្មភាព​តាម​អ្វី​ដែល​បងប្អូន​បាន​រៀន ហើយ​ជួយ​បងប្អូន​ឲ្យ​ក្លាយជា​អ្វី​ដែល​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​បងប្អូន​ក្លាយ​ទៅជា ។ ( គីម ប៊ី ក្លាក « Learning for the Whole Soul » Ensign ខែ សីហា ឆ្នាំ ២០១៧ ទំព័រ ២៧ )

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ដោយ​ប្រុង​ប្រយ័ត្ន អំពី​របៀប​ដែល​ពួកគេ​នឹង​ឆ្លើយ​សំណួរ​ដូច​តទៅ​នេះ ៖

  • តើ​ការចូលរួម​ដោយ​អស់​ពី​ចិត្ត​ក្នុង​វគ្គ​សិក្សា​នេះ នឹង​ជួយ​ដល់​ការរីកចម្រើន​ខាង​វិញ្ញាណ​របស់​ខ្ញុំ​យ៉ាង​ដូចម្ដេច ?

  • តើ​ខ្ញុំ​មាន​ឆន្ទៈ​ដើម្បី​សិក្សា​ដោយ​ខ្លួន​ខ្ញុំ ពីមុន​ទៅកាន់​ថ្នាក់រៀន​នីមួយៗ ដើម្បី​ឲ្យ​ខ្ញុំ​អាច​មក​រៀន​ដោយ​បាន​រៀបចំ​ខ្លួន ហើយ​រៀន​បាន​កាន់តែ​ស៉ីជម្រៅ​ដែរ​ឬ​ទេ ? តើ​ខ្ញុំ​នឹង​តាំងចិត្ត ដើម្បី​ដាក់​ការសិក្សា និង​ការរៀបចំ​ផ្ទាល់ខ្លួន​ជា​អាទិភាព​ក្នុង​កាលវិភាគ​របស់​ខ្ញុំ​នៅពេល​ណា ?

សូម​ពិចារណា​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​កត់ត្រា​គោលដៅ​របស់​ពួកគេ ទាក់ទង​ទៅនឹង​សំណួរ​ទាំងនេះ ។ បងប្អូន​ក៏​អាច​ពិភាក្សា​ជា​ថ្នាក់​ពី​របៀប ដែល​ពួកគេ​អាច​ជួយ​គ្នា​ទៅវិញ​ទៅមក​ឲ្យ​រៀបចំ​ខ្លួន​ជាស្រេច​ដើម្បី​រៀន​បាន​កាន់តែ​ស៉ីជម្រៅ​ផងដែរ ។ ( គំនិត​នានា​អាច​រួម​មាន ការបង្កើត​ក្រុម​ផ្ញើ​សារ​ជា​ថ្នាក់រៀន ក្រុម​សិក្សា របៀប​ដើម្បី​រំឭក​គ្នា​ពី​គោលដៅ​របស់​ពួកគេ ឬ​វេទិកា​ពិភាក្សា​ដែល​ពួកគេ​អាច​ចែកចាយ​ការយល់ដឹង​ពី​ការសិក្សា​របស់​ពួកគេ ) ។

សម្រាប់​ពេល​ក្រោយ

សូម​ពន្យល់​សិស្ស​ថា សម្ភារ​ដែល​ត្រូវ​រៀបចំ​សម្រាប់​ថ្នាក់​លើក​ក្រោយ​មាន​ផ្នែក​ខ្លះ​នៃ​ដំណើររឿង​ដំបូង​នៃ​ការនិមិត្ត​ដំបូង​របស់​ព្យាការី យ៉ូសែប ស៊្មីធ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ពី​អ្វី​ដែល​យើង​អាច​រៀន​ចេញពី​ដំណើររឿង​ផ្សេងៗ ក៏ដូចជា​សារសំខាន់​នៃ​ការមាន​ទីបន្ទាល់​ផ្ទាល់​ខ្លួន​យើង​អំពី​ភាពពិត​នៃ​ការនិមិត្ត​ដំបូង ។