ថ្នាក់​វិទ្យាស្ថាន
ឯកសារ​គ្រូបង្រៀន មេរៀនទី ២៤ ៖ ព្យាការី យ៉ូសែប ស្ម៊ីធ​—អ្នក​មើល​ឆុត​ម្នាក់​ដ៏​ជម្រើស


« ឯកសារ​គ្រូបង្រៀន មេរៀនទី ២៤ ៖ ព្យាការី យ៉ូសែប ស្ម៊ីធ​—អ្នក​មើល​ឆុត​ម្នាក់​ដ៏​ជម្រើស » ឯកសារ​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ ( ឆ្នាំ ២០១៩ )

« ឯកសារ​គ្រូបង្រៀន មេរៀនទី ២៤ » ឯកសារ​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ

ឯកសារ​គ្រូបង្រៀន មេរៀនទី ២៤

ព្យាការី យ៉ូសែប ស្ម៊ីធ​—អ្នកមើលឆុត​ជម្រើសម្នាក់

ព្រះអម្ចាស់​បាន​ពិពណ៌នា​អំពី​ព្យាការី​យ៉ូសែប ស្ម៊ីធ​ថា​ជា « អ្នក​មើល​ឆុត​ម្នាក់​ដ៏​ជម្រើស » ម្នាក់​ដែល​នឹង « បាន​តម្កើង​ខ្ពស់ » ដោយ​ប្រជាជន​របស់​លោក ( នីហ្វៃ​ទី ២ ៣:៧ ) ។ ប៉ុន្តែ​ទោះ​ជា​រឿង​ល្អៗ​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​តាមរយៈ​យ៉ូសែប ស្ម៊ីធ​ក្ដី ក៏​ព្យាការីបាន​រង​ការ​រិះគន់​ជាច្រើន​ដែរ ។ មេរៀន​នេះ​នឹង​រៀបចំ​សិស្ស​ឲ្យ​ឆ្លើយ​តប​ដោយ​សេចក្ដី​ជំនឿ​ចំពោះ​ការ​រិះគន់​ទាស់​នឹង​យ៉ូសែប ស្ម៊ីធ ហើយ​ពង្រឹង​ការ​ជឿ​ជាក់​របស់​ពួកគេ​ថា ព្រះអម្ចាស់​លើក​តម្កើង​ដល់​អស់​អ្នក​ដែល​ទ្រង់​ហៅ ។

យោបល់​សម្រាប់​ការបង្រៀន

ព្រះអម្ចាស់​បាន​ហៅ​យ៉ូសែប ស្ម៊ីធ​នៅ​ក្នុង​ភាព​ទន់​ខ្សោយ​របស់​លោក ហើយ​បាន​លើក​តម្កើង​លោក​ឲ្យ​ក្លាយ​​​ជា​អ្នក​មើល​ឆុត​ម្នាក់​ដ៏​ជម្រើស ។

សូម​ដាក់​បង្ហាញ​រូប​គំនូរ​ខាងក្រោម​នេះ​អំពី​យ៉ូសែប ស្ម៊ីធ វ័យ​ក្មេង ។

រូបភាព
បើ​អ្នក​រាល់​គ្នា​ណា​មួយ​ខ្វះ​ប្រាជ្ញា ដោយ វលធើរ រេន

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ពាក្យ និង​ឃ្លា​ក្នុង​ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ​​ដែល​ពិពណ៌នា​ពី​អារម្មណ៍​ដែល​យ៉ូសែប​មាន​ចំពោះ​សមត្ថភាព​របស់​លោក​ផ្ទាល់​នៅ​គ្រា​ដែល​លោក​ត្រូវ​បាន​ហៅ​ឲ្យ​ជួយ​ស្ដារ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ឡើង​វិញ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​ពី​ពេល​ដែល​ពួកគេ​មាន​ការ​ថប់​បារម្ភ ឬ​គិត​ថា​ខ្វះ​សមត្ថភាព​ដើម្បី​ធ្វើ​អ្វី​ដែល​ព្រះអម្ចាស់ ឬ​ពួក​អ្នក​បម្រើ​របស់​ទ្រង់​បាន​សុំ​ឲ្យ​ពួកគេ​ធ្វើ ។

សូម​ពន្យល់​ថា ការ​ហៅ​របស់​ព្រះអម្ចាស់​ទៅ​កាន់​យ៉ូសែប ស្ម៊ីធ​បង្រៀន​ពី​គោលការណ៍​ដ៏​អស្ចារ្យ​មួយ​ដែល​អាច​ជួយ​យើង​ពេល​យើង​មាន​អារម្មណ៍​ថា​ទន់​ខ្សោយ ឬ​ខ្វះ​សមត្ថភាព​នៅ​ក្នុង​ការ​ធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់ ។ នៅ​ក្នុង​ព្រះគម្ពីរ​មរមន ព្យាការី​លីហៃ​បាន​រំឭក​នូវ​ការព្យាករអំ​ពី​យ៉ូសែប​នៅ​ស្រុក​អេស៊ីព្ទ ។ សូម​អាននីហ្វៃ​ទី​២ ៣:៦–១១, ១៥ រួម​គ្នា ដោយ​រក​មើល​ពាក្យ ឬ​ឃ្លា​ដែល​ព្រះអម្ចាស់​បាន​ប្រើ​ដើម្បី​ពិពណ៌នា​អំពី​ព្យាការី​ម្នាក់​នា​ពេល​អនាគត​ដែល​នឹង​មាន​ឈ្មោះ​ថា​យ៉ូសែប​ដែរ ។

  • តើ​ពាក្យ​ ឬ​ឃ្លា​ណាខ្លះ​ដែល​ព្រះអម្ចាស់​បាន​ប្រើ​ដើម្បី​ពិពណ៌នា​អំពី​យ៉ូសែប ស្ម៊ីធ និង​កិច្ចការ​ដែល​ទ្រង់​នឹង​ជួយ​លោក​ឲ្យ​សម្រេច​បាន ?

  • តើ​ព្រះអង្គ​សង្គ្រោះ​សន្យា​ថា​នឹង​ដើរ​តួនាទី​អ្វីខ្លះ​នៅ​ក្នុង​កិច្ចការ​ដែល​យ៉ូសែប​នឹង​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ ?

សូមអាន នីហ្វៃទី ២ ៣:១៣ និង គោលលទ្ធិ និង សេចក្តី​សញ្ញា ១២៤:១ រួម​គ្នាក្នុងថ្នាក់ រក​មើល​ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ពិពណ៌នា​អំពី​យ៉ូសែប ស្ម៊ីធ ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។

  • តើ​បងប្អូនគិត​ថា ព្រះ​ប្រាជ្ញាញាណ​របស់​ព្រះអម្ចាស់​ត្រូវបាន​បង្ហាញ​ដោយ​ការ​ហៅ « ពួក​កម្សោយ​នៃ​ផែនដី » ឲ្យ​ធ្វើ​កិច្ចការ​របស់​ទ្រង់​ដោយ​របៀប​ណា ? ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៤:១ ) ។

  • តើ​យើង​អាច​រៀន​មេរៀន​អ្វីខ្លះ​មក​ពី​ការ​ដែល​ព្រះអម្ចាស់​ហៅ​យ៉ូសែប ស្ម៊ីធ​នៅ​ក្នុង​ភាព​ទន់ខ្សោយ​របស់​លោក ?

សូម​ដាក់​បង្ហាញ​គោលការណ៍​ខាង​ក្រោម​នេះ​ដែល​បាន​បង្រៀន​ដោយ​អែលឌើរ នែល អេ ម៉ាកស្វែល ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ ហើយ​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​វា​ឮៗ ៖

រូបភាព
អែលឌើរ នែល អេ ម៉ាកស្វែល

សារលិខិត​ដ៏​អស្ចារ្យ​មួយ​ដែល​កើត​មាន​មក​ពី​ការ​ដែល​ព្រះអម្ចាស់​ប្រើ​យ៉ូសែប ស្ម៊ីធ​ធ្វើ​ជា ‹ អ្នក​មើល​ឆុត​ម្នាក់​ដ៏​ជម្រើស › នៅ​ថ្ងៃ​ចុង​ក្រោយ​គឺ​ថា មាន​សេចក្ដី​សង្ឃឹម​ដ៏​ជ្រាល​ជ្រៅ​សម្រាប់​យើង​ម្នាក់ៗ ! ព្រះអម្ចាស់​អាច​ហៅ​យើង​នៅ​ក្នុង​ភាព​ទន់ខ្សោយ​របស់​យើង ប៉ុន្តែ​ទ្រង់​នឹង​លើក​តម្កើង​យើង​សម្រាប់​ព្រះរាជ​បំណង​របស់​ទ្រង់ ។ ( នែល អេ ម៉ាក់ស្វែល « A Choice Seer » Ensign ខែ សីហា ឆ្នាំ ១៩៨៦ ទំព័រ ១៤, បាន​បន្ថែម​អក្សរ​ទ្រេត ) ។

  • តើ​គោលការណ៍​នេះ​អាច​ជួយ​មនុស្ស​ដែល​មាន​បញ្ហា​ជាមួយ​នឹង​កំហុស​​​មនុស្ស ដែល​ពួកគេ​បាន​ឃើញ​នៅ​ក្នុង​ខ្លួន​ពួកគេ ថ្នាក់​ដឹកនាំ​សាសនាចក្រ​របស់​ពួកគេ និង​សមាជិក​ដទៃ​ទៀត​តាម​របៀប​ណា ?

  • តើ​នៅ​ពេល​ណា​ដែល​បងប្អូន​បាន​ទទួល​អារម្មណ៍​ថា ព្រះអម្ចាស់​​ជួយ​តម្កើង​ដល់​សមត្ថភាព​របស់​បងប្អូន​ឲ្យ​ធ្វើ​កិច្ចការ​របស់​ទ្រង់ ទោះ​ជា​បងប្អូន​មាន​ភាព​ទន់ខ្សោយ​ក្ដី ? តើ​នៅ​ពេល​ណា​ដែល​បងប្អូន​បាន​ឃើញ​ព្រះអម្ចាស់​ធ្វើ​កិច្ចការ​នេះ​សម្រាប់​មនុស្ស​ដទៃ ?

  • តើ យ៉ូសែប ស៊្មីធ ​បាន​ធ្វើ​អ្វី​ខ្លះ ដើម្បី​ទទួល​បាន​អំណាច​នៃ​ការ​ពង្រឹង​របស់​ព្រះអម្ចាស់ ? ( បងប្អូន​អាច​អញ្ជើញ​សិស្ស​ឲ្យ​រំឭក​សេចក្ដី​ថ្លែង​ការណ៍​របស់​អែលឌើរ ម៉ាកឺស ប៊ី ណាស ដែល​មាន​នៅ​ក្នុង​ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ ) ។

សូម​ទុក​ពេល​មួយ​ភ្លែត​ឲ្យ​សិស្ស​សញ្ជឹងគិត​ដោយ​ការអធិស្ឋាន ហើយ​ប្រហែល​ជា​កត់ត្រា​ពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​អញ្ជើញ​ព្រះចេស្ដា​របស់​ព្រះអម្ចាស់​ចូល​មក​ក្នុង​ជីវិត​របស់​ពួកគេ ដើម្បី​លើក​តម្កើង​ពួកគេ​សម្រាប់​ព្រះរាជ​បំណង​របស់​ទ្រង់ ។

ឈ្មោះ​របស់​យ៉ូសែប ស្ម៊ីធ​នឹង​មាន « ដើម្បី​សេចក្ដី​ល្អ និង​សេចក្ដី​អាក្រក់នៅ​ក្នុង​គ្រប់​ទាំងសាសន៍ » ។

សូម​ពន្យល់​ថា ទោះ​ជា​រាល់​សេចក្ដី​ល្អ​ដែល​យ៉ូសែប ស្ម៊ីធ​បាន​ធ្វើ​ក្ដី ក៏​លោក​មាន​អ្នក​រិះគន់ និង​ការ​ទិតៀន​ជាច្រើន​ដែរ ។ ប៉ុន្តែ​ការណ៍​នេះ​ពុំ​បាន​ធ្វើ​ឲ្យ​យ៉ូសែប​ភ្ញាក់​ផ្អើល​ទេ ។ នៅពេល​មរ៉ូណៃ​បាន​លេច​មក​ឯ​យ៉ូសែប​កាលពីអាយុ ១៧ ឆ្នាំ​ នោះ​លោក​បាន​ផ្ដល់​ការយល់​ដឹង​ដល់​យ៉ូសែបអំ​ពី​អនាគត​របស់​លោក ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន យ៉ូសែប ស្ម៊ីធ — ប្រវត្តិ ១:៣៣ ដោយ​រកមើល​របៀប​ដែល​មនុស្ស​ទូទៅ​នឹង​មាន​អារម្មណ៍យ៉ាងណា​ចំពោះ​យ៉ូសែប ។

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​ចេញមក​ពី​វគ្គបទគម្ពីរ​នេះ ? ( សូម​ជួយ​សិស្ស​ឲ្យ​រកឃើញ​សេចក្ដីពិ​ត​ដូច​តទៅ​នេះ ៖ ឈ្មោះ​របស់​យ៉ូសែប ស្ម៊ីធ​នឹង​ត្រូវបាន​លើក​ឡើង​ទាំង​សម្រាប់​សេចក្ដី​ល្អ និង​សេចក្ដី​អាក្រក់​នៅ​ក្នុង​ចំណោម​មនុស្ស​ទូទៅ ) ។

  • តើ​យើង​កំពុង​មើល​ឃើញ​ការ​ព្យាករ​នេះ​ត្រូវ​បាន​បំពេញ​នៅ​សព្វ​ថ្ងៃ​នេះ​តាម​របៀប​ណា ?

សូម​ពន្យល់​ថា ព្រះអម្ចាស់​បាន​លួង​លោម​យ៉ូសែប​អំឡុង​គ្រា​ដ៏​ខ្មៅ​ងងឹត​បំផុត​មួយ​នៃ​ជីវិត​របស់​លោក នៅពេលដែល​លោក​បានជាប់​ឃុំ​នៅ​លីប៊ើរធី រដ្ឋ​មិសសួរី ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២២:១–៣ ដោយ​រកមើល​ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​អះអាង​ដល់​យ៉ូសែប ស្ម៊ីធ ។

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​ចេញ​ពី​បទគម្ពីរ​នេះ​អំពី​របៀប​ដែល​មនុស្ស​ស្មោះត្រង់​នឹង​ឆ្លើយ​តប​ចំពោះ​យ៉ូសែប ស្ម៊ីធ និង​បេសកកម្ម​របស់​លោក​ជា​ព្យាការី ? ( ខណៈ​ដែល​មនុស្ស​មួយ​ចំនួន​ចំអក​ដល់​យ៉ូសែប ស្ម៊ីធ នោះ​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ​នឹង​ពុំ​ងាក​មក​ទាស់​នឹង​លោក​ឡើយ ប៉ុន្តែ​នឹង​ស្វែង​រក​ពរជ័យ​ដែល​កើត​មាន​តាមរយៈ​ការងារ​បម្រើ​របស់​លោក​វិញ ) ។

សូមឲ្យ​សិស្ស​រំឭក​សេចក្ដី​ថ្លែងការណ៍​នៅ​ក្នុង​ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ​​មក​ពី​អ្នក​ដែល​បាន​ស្គាល់​យ៉ូសែប ស្ម៊ីធ ហើយ​ចែកចាយ​អ្វី​ដែល​ពួកគេ​បានមានការ​ចាប់​អារម្មណ៍ ។

  • តើ​អ្នក​មាន​អារម្មណ៍ និង​ទីបន្ទាល់​យ៉ាង​ណា​ខ្លះ​អំពី​ព្យាការី យ៉ូសែប ស្ម៊ីធ ?

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ​ដោយ​អែលឌើរ នែល អិល អាន់ឌើរសិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់ ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់ធ្វើការ​អាន​វា​ឮៗ ៖

រូបភាព
អែលឌើរ នែល អិល អាន់ឌើរសិន

មតិ​អវិជ្ជមាន​អំពី​ព្យាការី យ៉ូសែប ស៊្មីធ​នឹង​កើន​ឡើង ពេល​យើង​ដើរ​ឆ្ពោះ​ទៅ​រក​ការ​យាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះអង្គ​សង្គ្រោះ ។ សេចក្ដីពិត​ពាក់កណ្ដាល និង​ការបោក​បញ្ឆោត​ដ៏​ប្រសប់​នឹង​មិន​អន់ថយ​ឡើយ ។ នឹង​មាន​សមាជិក​គ្រួសារ និង​មិត្តភក្ដិ​ដែល​នឹង​ត្រូវការ​ជំនួយ​ពី​អ្នក ។ ( នែល អិល អាន់ឌើរសិន « Joseph Smith » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៣០ ) ។

សូម​ពិភាក្សា​រួម​គ្នា ឬ​ជា​ក្រុម​តូចៗ​អំពី​របៀប​ដែល​សិស្ស​អាច​ជួយ​សមាជិក​គ្រួសារ ឬ​មិត្ត​ដែល​មាន​បញ្ហា​ពី​មតិ​អវិជ្ជមាន​ដែល​ពួកគេ​ស្ដាប់​ឮ ឬ​បាន​អាន​អំពី​ព្យាការី យ៉ូសែប ស៊្មីធ ។ ជា​ផ្នែក​មួយ​នៃ​ការ​ពិភាក្សា​នោះ ក្រុម​នីមួយៗ​គួរ​តែ​រំឭក​សេចក្ដី​ថ្លែង​ការណ៍​របស់​អែលឌើរ អាន់ឌើរសិន​នៅ​ក្នុង​ផ្នែក​ទី ៣ នៃ​ឯកសារ​រៀបចំ​ ។ សំណួរ​ដូច​តទៅ​នេះ​ក៏​អាច​មាន​ប្រយោជន៍​ដែលអាចដាក់​បញ្ចូល​ទៅ​ក្នុង​ការ​ពិភាក្សា​នោះ​ផង​ដែរ ៖

  • ហេតុអ្វី​បងប្អូន​គិត​ថា វា​មាន​សារៈសំខាន់​ដើម្បី​លើក​ទឹក​ចិត្ត​មនុស្ស​ម្នាក់​ឲ្យ​សិក្សា​​ធនធាន​ដែល​អាច​ទុក​ចិត្ត​បាន ដោយ​អញ្ជើញ​បុគ្គល​នោះ​ឲ្យ​ពិចារណា ហើយ​អធិស្ឋាន នៅ​ពេល​ស្វែង​រក​ចម្លើយ​ចំពោះ​សំណួរ​អំពី​យ៉ូសែប ស្ម៊ីធ និង​បេសកកម្ម​របស់​លោក​ជា​ព្យាការី ?

  • តើ​បងប្អូន​នឹង​លើក​ទឹក​ចិត្ត​មនុស្ស​ម្នាក់​ឲ្យ​ធ្វើ​អ្វីខ្លះ ដើម្បី​ទទួល​បាន​សាក្សី​ខាង​វិញ្ញាណ​មួយ ឬ​ដើម្បី​ពង្រឹង​សាក្សី​របស់​គាត់​អំពី​បេសកកម្ម​មក​ពី​ព្រះ​របស់​យ៉ូសែប ស្ម៊ីធ ?

សូម​បញ្ចប់​ដោយ​ថ្លែង​ទីបន្ទាល់​អំពី​សារៈសំខាន់​នៃ​ការ​ទទួល​បាន​សាក្សី​ខាង​វិញ្ញាណ​មក​ពី​ព្រះ​ថា យ៉ូសែប ស៊្មីធ​គឺជា​ព្យាការី​របស់​ទ្រង់ ត្រូវបាន​ហៅ​នៅ​ក្នុង​ភាព​ទន់ខ្សោយ​របស់​លោក ហើយ​បាន​តម្កើង​ឡើង​ដោយ​ព្រះអម្ចាស់​ឲ្យ​​ធ្វើ​ជា​អ្នក​មើល​ឆុត​ដ៏​ជម្រើស​នៃ​ការ​ស្ដារ​ឡើង​វិញ ។

សម្រាប់​ពេល​ក្រោយ

សូម​សួរ​ដល់​សិស្ស ប្រសិនបើ​ពួកគេ​ធ្លាប់​មាន​ការ​ព្រួយ​បារម្ភ ហើយ​អធិស្ឋាន​ពី​ការ​សម្រេច​ចិត្ត​ដែល​ជះ​ឥទ្ធិពល​ដល់​អនាគត​របស់​ពួកគេ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​សិក្សា​ឯកសារ​រៀបចំ​​សម្រាប់​សិស្ស​សម្រាប់​ពេល​ក្រោយ ។ នៅ​ក្នុង​ឯកសារ​នោះ ពួកគេ​នឹង​រៀន​អំពី​ភាព​ពុំ​ជាក់​លាក់​ដែល​ពួក​បរិសុទ្ធ​បាន​ដក​ពិសោធន៍ បន្ទាប់​ពី​មរណភាព​របស់​យ៉ូសែប ស្ម៊ីធ និង​សេចក្ដី​ជំនឿ​ដ៏​អស្ចារ្យ​របស់​ពួកគេ​នៅ​ក្នុង​ការ​ធ្វើ​តាម​ថ្នាក់​ដឹកនាំ​ថ្មី​ចូល​ទៅ​ក្នុង​ទីរហោស្ថាន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ត្រៀម​ខ្លួន​ជា​ស្រេច ហើយ​មក​ថ្នាក់​រៀន​ដើម្បី​ពិភាក្សា​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន​មក​ពី​ពួក​បរិសុទ្ធ​អំឡុង​គ្រា​ដ៏​លំបាក​នេះ ។