ថ្នាក់​វិទ្យាស្ថាន
សៀវភៅ​សិក្សា​ការរៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ៨ ៖ ការរៀបចំ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ


« សៀវភៅ​សិក្សា​ការរៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ៨ ៖ ការរៀបចំ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ » សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ ( ឆ្នាំ ២០១៩ )

« សៀវភៅ​សិក្សា​ការរៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ៨ » សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ

សៀវភៅ​សិក្សា​រៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ៨

ការរៀបចំ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ

រូបភាព
យ៉ូសែប ស៊្មីធ​ឈរ​នៅ​មុខ​សាលជំនុំ

តើ​សមាជិកភាព​របស់​បងប្អូន​ក្នុង​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​បងប្អូន ? កាល​បងប្អូន​សិក្សា​មេរៀន​នេះ សូម​ពិចារណា​ពី​របៀប​ដែល​ការចូលរួម​របស់​បងប្អូន​ក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់​អាច​ដឹកនាំ​ទៅរក​ពរជ័យ​ដ៏​អស្ចារ្យ​ជាង​នេះ​សម្រាប់​បងប្អូន និង​គ្រួសារ​របស់​បងប្អូន ក៏​ដូចជា​មនុស្ស​ដទៃ​ដែល​បងប្អូន​ស្គាល់​ពេញ​មួយ​ជីវិត​របស់​បងប្អូន​ផងដែរ ។

ផ្នែក​ទី ១

តើ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​មាន​ភាពវិសេស​ក្នុង​ចំណោម​សាសនាចក្រ និង​សាសនា​ផ្សេងទៀត​ទាំងអស់​ដោយ​របៀប​ណា ?

កាលកំពុង​ឈរ​ក្បែរ​ដង​ទន្លេ​នៅ​ថ្ងៃទី ៦ ខែ មេសា ឆ្នាំ ១៨៣០ យ៉ូសែប ស៊្មីធ « បាន​ធ្វើ​ជា​សាក្សី​ដល់​បុណ្យ​ជ្រមុជទឹក​របស់​ម្ដាយ និង​ឪពុក​លោក​ទៅក្នុង​សាសនាចក្រ ។ ក្រោយពី​ការដើរ​ផ្លូវ​ខុសគ្នា​រាប់ឆ្នាំ​ក្នុង​ការស្វែងរក​សេចក្ដីពិត​របស់​ពួកគេ នោះ​ពួកគេ​បាន​រួបរួម​គ្នា​ក្នុង​សេចក្ដី​ជំនឿ​នៅ​ទីបញ្ចប់ ។ កាល​ឪពុក​របស់​លោក​បាន​ងើប​ចេញ​ពី​ទឹក យ៉ូសែប​បាន​ចាប់​ដៃ​គាត់ បាន​ជួយ​គាត់​ឡើង​ទៅលើ​ច្រាំង ហើយ​បាន​ឱប​គាត់ ។

« លោក​បាន​យំ​ក្ដោប​មុខ​លោក​ទៅលើ​ទ្រូង​របស់​ឪពុក​លោក​ដោយ​ពោល​ថា ‹ ព្រះ​អើយ ខ្ញុំ​បាន​រស់នៅ​ដើម្បី​ឃើញ​ឪពុក​ខ្ញុំ​ជ្រមុជ​ទឹក​ទៅក្នុង​សាសនាចក្រ​ដ៏​ពិត​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ! › » ( ពួកបរិសុទ្ធ ៖ រឿង​អំពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ វ៉ុល ១ បទដ្ឋាន​នៃ​សេចក្តីជំនឿ ១៨១៥–១៨៤៦ [ ឆ្នាំ ២០១៨ ] ទំព័រ ៨៦ )

បន្ទាប់ពី​យ៉ូសែប ស្ម៉ីធ បាន​បកប្រែ​ព្រះគម្ពីរ​មរមន និង​បាន​ទទួល​សិទ្ធិ​អំណាច​បព្វជិតភាព​មកពី​សារទូត​ស្ថានសួគ៌​ហើយ ព្រះអម្ចាស់​បាន​ដឹកនាំ​លោក « តាមរយៈ​ព្រះវិញ្ញាណ​នៃ​ការព្យាករ និង​វិវរណៈ​… ឲ្យ​រៀបចំ​សាសនាចក្រ [ របស់​ព្រះយេស៊ូវ​គ្រីស្ទ ] ម្ដងទៀត​នៅលើ​ផែនដី​នេះ » ( យ៉ូសែប ស៊្មីធ នៅក្នុង​ប្រវត្តិ ប្រហែល​ខែ មិថុនា ឆ្នាំ ១៨៣៩–​ប្រហែល​ឆ្នាំ ១៨៤១ [ សេចក្ដី​ព្រាង​ទី ២ ] ទំព័រ ២៩ នៅលើ​គេហទំព័រ josephsmithpapers.org ) ។ នៅ​ថ្ងៃទី ៦ ខែ មេសា ឆ្នាំ ១៨៣០ មាន​មនុស្ស​ប្រហែល ៦០ នាក់​បាន​ប្រជុំ​គ្នា​នៅ​ផ្ទះ​របស់ ពេត្រុស វិតមើរ សុញ្ញ័រ នៅ​ភូមិ​ហ្វាយ៉ែត រដ្ឋ​នូវ​យ៉ក ដើម្បី​ធ្វើ​ជា​សាក្សី​ដល់ « ការតាំង​ឡើង​នៃ​សាសនាចក្រ​នៃ​ព្រះគ្រីស្ទ​នៅ​ថ្ងៃ​ចុងក្រោយ​ទាំងនេះ » ស្របតាម « ព្រះ​ហឫទ័យ និង​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ » ( គោលលទ្ធិ និង សេចក្តីសញ្ញា ២០:១ ) ។

នៅ​ថ្ងៃ​ដែល​សាសនាចក្រ​ត្រូវបាន​រៀបចំ​ឡើង ពួកបរិសុទ្ធ​បាន​គាំទ្រ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ជា​ថ្នាក់ដឹកនាំ​របស់​ពួកគេ បាន​ទទួល​ទាន​សាក្រាម៉ង់ និង​ធ្វើ​ជា​សាក្សី​ដល់​ការតែងតាំង​បុរស​ទាំងពីរ​នាក់​ទៅក្នុង​តំណែង​បព្វជិតភាព ហើយ​បាន​ឃើញ​អស់​អ្នក​ដែល​បាន​ជ្រមុជទឹក​ពីមុន​មក​ទទួល​បាន​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ និង​បាន​បញ្ជាក់​ជា​សមាជិក​នៃ​សាសនាចក្រ ។

ព្យាការី យ៉ូសែប ស៊្មីធ​បាន​សង្កេត​ពី​ថ្ងៃ​នេះ​ថា ៖

ក្រោយពី​មាន​ពេល​ដ៏​រីករាយ​មួយ​ក្នុង​ការ​ធ្វើ​ជា​សាក្សី និង​មាន​អារម្មណ៍​ដោយ​ខ្លួន​យើង​អំពី​ព្រះចេស្ដា និង​ពរជ័យ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ តាមរយៈ​ព្រះគុណ​នៃ​ព្រះ​ដែល​បាន​ប្រគល់​ដល់​យើង នោះ​យើង​បាន​ចាក​ចេញ​ដោយ​មាន​ចំណេះដឹង​ដ៏​សោមន្ស​ថា ឥឡូវ​យើង​ម្នាក់ៗ​គឺជា​សមាជិក​នៃ និង​បាន​ទទួល​ស្គាល់​ព្រះ​នៃ « សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ » ដែល​ត្រូវបាន​រៀបចំ​ស្របតាម​ព្រះបញ្ញត្តិ និង​វិវរណៈ​ដែល​បាន​ប្រទាន​ដោយ​ទ្រង់ ។ ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ១៣៨ )

ព្រះអម្ចាស់​បាន​រៀបចំ​តាមរយៈ​វិវរណៈ​នូវ​ថ្ងៃ​ដ៏​ជាក់លាក់ ដែល​សាសនាចក្រ​របស់​ទ្រង់​ត្រូវ​រៀបចំ​ឡើង​ម្ដងទៀត​នៅលើ​ផែនដី​នេះ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០ ក្បាល​កណ្ឌ ) ហើយ​ក្រោយមក ទ្រង់​បាន​ប្រទាន​ឈ្មោះ ដែល​គេ​គួរ​ហៅ​សាសនាចក្រ​នេះ ។

រូបភាព
រូបតំណាង ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១៥:៤–៥ ។

ប្រហែល​មួយ​ឆ្នាំ​កន្លះ​ក្រោយពី​សាសនាចក្រ​ត្រូវបាន​រៀបចំ ព្រះអម្ចាស់​បាន​ប្រកាស​ថា ទ្រង់​បាន​ប្រទាន​ដល់​យ៉ូសែប ស៊្មីធ និង​មនុស្ស​ដទៃ​ទៀត​នូវ​អំណាច « ដើម្បី​កសាង​គ្រឹះ​នៃ​សាសនាចក្រ​នេះ ហើយ​ដើម្បី​នាំ​សាសនាចក្រ​ចេញ​ពី​ទី​អាប់អួ និង​ពី​ទី​នៃ​សេចក្ដី​ងងឹត គឺជា​សាសនាចក្រ​តែមួយ ដែល​ពិត ហើយ​សកម្ម​នៅលើ​ផ្ទៃ​ផែនដី​ទាំងមូល ដែល​យើង​ជា​ព្រះអម្ចាស់​សព្វ​ព្រះហឫទ័យ​ណាស់ ដោយ​និយាយ​ដល់​សាសនាចក្រ​ទាំងស្រុង ហើយ​មិនមែន​នីមួយៗ​ទេ » ( គោលលទ្ធិ និង សេចក្តី​សញ្ញា ១:៣០ ) ។

រូបភាព
រូបតំណាង ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​ការធ្វើ​ជា​សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ជះឥទ្ធិពល​យ៉ាង​ដូចម្ដេចខ្លះ​ទៅលើ​ជីវិត​របស់​បងប្អូន ?

ផ្នែក​ទី ២

តើ​មាន​មូលហេតុ​ណាខ្លះ ដែល​ព្រះអម្ចាស់​បាន​ប្រកាស​សាសនាចក្រ​នេះ​ថា​ជា « សាសនាចក្រ​តែមួយ​ដែលពិត ហើយ​សកម្ម » ?

ប្រធាន ដាល្លិន អេក អូក នៃ​គណៈប្រធាន​ទីមួយ​បាន​បង្រៀន ៖

លក្ខណៈ​ពិសេស​ចំនួន​បី​—​( ១ ) ភាពពោរពេញ​នៃគោលលទ្ធិ ( ២ ) អំណាច​បព្វជិតភាព និង ( ៣ ) ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​—ពន្យល់​អំពី មូលហេតុ​ដែល​ព្រះ​បាន​ប្រកាស និង​មូលហេតុ​ដែល​យើង​គឺ​ជា​អ្នក​បម្រើ​របស់​ទ្រង់​អះអាង​ថា នេះ​គឺ​ជា​សាសនាចក្រ​តែ​មួយ​ដែល​ពិត ហើយ​សកម្ម​នៅលើ​ផ្ទៃផែនដី​ទាំងមូល ។ …

ដោយសារ​មាន​អ្វីជាច្រើន​ដែល​បាន​បាត់បង់​នៅក្នុង​ការក្បត់​សាសនា ដូច្នេះ​វា​ចាំបាច់​ថា ព្រះអម្ចាស់​ត្រូវ​ស្ដារ​ភាពពេញលេញ​នៃ​គោលលទ្ធិ​របស់​ទ្រង់​ឡើង​វិញ ។ …

គោលលទ្ធិ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ដែល​បាន​យល់​នៅក្នុង​ភាពពេញលេញ​របស់​វា គឺ​ជា​ផែនការ​ដែល​យើង​អាច​ប្រែក្លាយ​ទៅ​ជា​បុត្រា​បុត្រី​នៃ​ព្រះ ដែល​យើង​គួរតែ​ប្រែក្លាយ ។ …

លក្ខណៈ​ទីពីរ និង​ដ៏​សំខាន់​បំផុត …​គឺជា​សិទ្ធិ​អំណាច​បព្វជិតភាព ។ …

ជា​លទ្ធផល​នៃ​ការមាន​អំណាច​បព្វជិតភាព​របស់​យើង ថ្នាក់ដឹកនាំ និង​សមាជិក​ដែល​មាន​សិទ្ធិ​ត្រឹមត្រូវ …​បាន​ទទួល​កម្លាំង​ឲ្យ​ធ្វើ​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព​ដែល​ចាំបាច់​នេះ ។ …

មូលហេតុ​ទីបី​នៃ​ការដែល​យើង​គឺជា​សាសនាចក្រ​ដ៏​ពិត​តែមួយ​នោះ​គឺ​ថា យើង​មាន​សេចក្ដីពិត​ដែល​បាន​បើក​សម្ដែង​អំពី​លក្ខណៈ​នៃ​ព្រះ និង​ទំនាក់ទំនង​របស់​យើង​ជាមួយ​ទ្រង់ ហេតុដូច្នេះ​ហើយ​យើង​មាន​ទីបន្ទាល់​ដ៏​ពិសេស​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ អ្វី​ដែល​សំខាន់​នោះ​គឺ ជំនឿ​របស់​យើង​លើ​លក្ខណៈ​នៃ​ព្រះ​ដែល​ជា​អ្វី​ដែល​បែងចែក​យើង​ពី​ជំនឿ​សាសនា​ផ្លូវការ​នៃ​ក្រុម​ជំនឿ​គ្រីស្ទាន​ភាគច្រើន ។ ( ដាល្លិន អេក អូក « The Only True and Living Church » New Era ខែ សីហា ឆ្នាំ ២០១១ ទំព័រ ៣–៥ )

រូបភាព
បុរស​ម្នាក់​កំពុង​ប្រសិទ្ធពរ​ដល់​យុវនារី

អែលឌើរ ដាវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ពន្យល់​បន្ថែម​ទៀត​ថា សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ « គឺជា​សាសនាចក្រ​ដ៏​សកម្ម​ដោយសារតែ​កិច្ចការ និង​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ » ( « Receive the Holy Ghost » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៩៧ ) ។

បងប្រុស ថាត អរ ខាលីស្ទើរ អតីត​ប្រធាន​សាលា​ថ្ងៃអាទិត្យ​ទូទៅ​ក៏​បាន​បង្រៀន​ដែរ​ថា ៖

[ សេចក្ដី​ប្រកាស​របស់​ព្រះអម្ចាស់​នៅក្នុង គោលលទ្ធិ និង សេចក្តី​សញ្ញា ១:៣០ ] ពុំ​មាន​ន័យ​ថា សាសនាចក្រ​ផ្សេងទៀត​មិន​មាន​សេចក្ដីពិត​មួយ​ចំនួន​នោះ​ទេ ប្រាកដ​ណាស់​ពួកគេ​មាន​សេចក្តីពិត​ខ្លះ ។ វា​ពុំ​មាន​ន័យ​ថា សាសនាចក្រ​ផ្សេងទៀត​មិន​ធ្វើ​ការណ៍​ល្អ​នោះ​ទេ ពីព្រោះ​ពួកគេ​ធ្វើ​ការណ៍​ល្អ​ជាច្រើន ។ អ្វី​ដែល​វា​មាន​ន័យ​នោះ​គឺ​ថា នេះ​គឺជា​សាសនាចក្រ​តែ​មួយ​គត់​ដែល​មាន​សេចក្ដីពិត​ទាំងអស់ ដែល​បាន​បើក​សម្ដែង​មក​ដល់​ពេល​នេះ​នៅក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​នេះ​—​ជា​សាសនាចក្រ​តែមួយ​គត់​ដែល​មាន​ពិធីបរិសុទ្ធ​ចាំបាច់​សម្រាប់​ការលើក​តម្កើង និង​ជា​សាសនាចក្រ​តែមួយ​គត់​ដែល​មាន​បព្វជិតភាព​នៃ​ព្រះ​ដើម្បី​ធ្វើ​ពិធីបរិសុទ្ធ​ទាំងនោះ​ដោយ​សុពលភាព​នៃ​ស្ថានសួគ៌ ។ តើ​យើង​មាន​ភស្ដុតាង​អ្វីខ្លះ​អំពី​ការលើក​ឡើង​ដូចនេះ ? …

ប្រសិនបើ​មនុស្ស​ម្នាក់​ត្រូវ​រក​ប្លង់​មេ​ដូច​នៃ​សាសនាចក្រ​ដើម​របស់​ព្រះគ្រីស្ទ ប្រៀប​នឹង​សាសនាចក្រ​ទាំងអស់​នៅក្នុង​ពិភពលោក​សព្វថ្ងៃ​នេះ នោះ​គេ​នឹង​ឃើញ​ថា​…​វា​នឹង​មាន​តែ​សាសនាចក្រ​មួយ​គត់​ដែល​ត្រូវគ្នា​—​គឺ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ ( ថាត អរ ខាលីសធើរ « តើ​អ្វី​ជា​ប្លង់​មេ​នៃ​សាសនាចក្រ​របស់​ព្រះគ្រីស្ទ ? » [ ការប្រជុំ​ធម្មនិដ្ឋាន​ប្រព័ន្ធ​អប់រំ​សាសនាចក្រ​សម្រាប់​យុវមជ្ឈិមវ័យ​នៅ​ថ្ងៃ​ទី ១២ ខែ មករា ឆ្នាំ ២០១៤ ] លើ​គេហទំព័រ ChurchofJesusChrist.org )

វា​សំខាន់​ដើម្បី​យល់​ថា ការធ្វើ​ជា​សមាជិក​នៃ « សាសនាចក្រ​តែមួយ​ដែលពិត ហើយ​សកម្ម » របស់​ព្រះយេស៊ូវគ្រីស្ទ​ពុំមែន​មាន​ន័យ​ថា យើង​ជឿ​ថា យើង​ប្រសើរ​ជាង​មនុស្ស​ផ្សេងទៀត​នោះ​ទេ ។ ប៉ុន្ដែ​សមាជិកភាព​របស់​យើង​ពិតជា​បញ្ចូល​ការទទួល​ខុសត្រូវ​មួយ​ឲ្យ​ស្រឡាញ់​មនុស្ស​ដទៃ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​មករក​ព្រះគ្រីស្ទ ហើយ​ទទួល​ពរជ័យ​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារឡើង​វិញ​របស់​ទ្រង់ ។

រូបភាព
រូបតំណាង ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​បទពិសោធន៍​អ្វី​ខ្លះ​ដែល​បាន​ជួយ​បងប្អូន​ឲ្យ​ដឹង​ថា សាសនាចក្រ​នៃព្រះយេស៊ូវ​គ្រីស្ទ​នៃពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ គឺ​ជា​សាសនាចក្រ​ដែលពិត ហើយ​សកម្ម​របស់​ព្រះអង្គ​សង្គ្រោះ ?

ផ្នែក​ទី ៣

តើ​ខ្ញុំ​អាច​ចែកចាយ​អ្វី​ជាមួយ​នរណាម្នាក់ ដែល​មាន​អារម្មណ៍​ថា គាត់​អាច​ជឿ​ខាង​សាសនា ឬ​ខាង​វិញ្ញាណ​បាន​ដោយ​មិន​ចូលរួម​ក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់ ?

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា ៖

មាន​ជន​ដែល​គិត​ថា ខ្លួន​ឯង​ជា​អ្នកជឿ​សាសនា ក៏​ប៉ុន្តែ​បាន​បដិសេធ​មិន​ចូល​រួម​ក្នុង​ព្រះវិហារ ឬ​មិន​ត្រូវការ​ស្ថាប័ន​មួយ​បែប​នេះ​ទេ ។ ចំពោះ​ពួកគេ ការអនុវត្ត​ខាង​សាសនា​គឺជា​រឿង​ផ្ទាល់ខ្លួន​សុទ្ធសាធ ។ ប៉ុន្តែ​សាសនាចក្រ​គឺ​ជា​ការបង្កបង្កើត​របស់​ទ្រង់ ដែល​ជីវភាព​ខាង​វិញ្ញាណ​របស់​យើង​ផ្ដោត​ទៅ​លើ​—​គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។​…

…​គោលបំណង​ពី​បុរាណ​នៅតែ​បន្ដ ៖ ការណ៍​នោះ​គឺ ការប្រកាស​ដំណឹងល្អ​នៃ​ព្រះសិក្ខាបទ​នៃ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ចាត់​ចែង​ពិធី​បរិសុទ្ធ​នៃ​សេចក្ដីសង្គ្រោះ​—​គឺ​មាន​ន័យ​ថា ដើម្បី​នាំ​មនុស្ស​មករក​ព្រះគ្រីស្ទ ។​…

… វា​ពិតជា​សំខាន់​ដើម្បី​ទទួល​ស្គាល់​ថា ព្រះរាជបំណង​ដ៏ខ្ពង់ខ្ពស់​បំផុត​របស់​ព្រះ​គឺ​ការរីក​ចម្រើន​របស់យើង ។ ព្រះបំណង​ទ្រង់​គឺ​ឲ្យ​យើង​បន្ត « បាន​ព្រះគុណ​ថែមលើ​ព្រះគុណ​ជាបន្ត​បន្ទាប់​មក​រហូត​ដល់ [ យើង​ទទួលបាន ] នូវ​ភាពពោរពេញ » [ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៣:១៣ ] នៃ​រាល់អ្វីៗ​ដែល​ទ្រង់​អាច​ប្រទានឲ្យ ។ ការណ៍​នោះ​តម្រូវ​ឲ្យមាន​លើសពី​ការគ្រាន់តែ​មាន​ចិត្តល្អ ឬ​អារម្មណ៍​ស្លូតបូត​ទៅទៀត ។ វា​តម្រូវឲ្យ​មាន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ការប្រែចិត្ត បុណ្យជ្រមុជ​ទឹក​ដោយ​ទឹក និង​ដោយ​ព្រះវិញ្ញាណ និង​ការខ្ជាប់​ដរាប​ដល់​ចុងបំផុត​ដោយ​សេចក្ដីជំនឿ [ សូមមើល នីហ្វៃ​ទី​២ ៣១:១៧–២០ ] ។ មនុស្ស​ម្នាក់​មិន​អាច​សម្រេច​រឿង​នេះ​បាន​ពេញលេញ​តែម្នាក់ឯង​បាន​ឡើយ ដូច្នេះ​ហេតុផល​ដ៏ចម្បង​មួយ ដែល​ព្រះអម្ចាស់​មាន​ព្រះវិហារ​គឺ ដើម្បី​បង្កើត​សហគមន៍​នៃ​ពួកបរិសុទ្ធ​មួយ​ឡើង ដែល​នឹង​ជួយគ្នា​ទៅវិញ​ទៅមក​នៅក្នុង « ផ្លូវតូច ហើយ​ចង្អៀត​នោះ​ដែល​នាំទៅឯ​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច » [ នីហ្វៃ​ទី​២ ៣១:១៨ ] ។ …

ប្រសិនបើ​មនុស្សម្នាក់​ជឿថា ផ្លូវ​ទាំងអស់​ដឹកនាំ​ទៅ​ស្ថានសួគ៌ ឬ​ថា​គ្មាន​តម្រូវការ​ជាក់លាក់​ចំពោះ​សេចក្ដី​សង្គ្រោះ នោះ​គាត់​នឹង​មិនឃើញ​ពី​សេចក្ដី​ត្រូវការ​សម្រាប់​ការប្រកាស​ដំណឹងល្អ ឬ​សម្រាប់​ពិធីបរិសុទ្ធ និង​សេចក្ដី​សញ្ញា​ក្នុង​ការប្រោសលោះ​មនុស្ស​នៅរស់ ឬ​អ្នកស្លាប់​នោះទេ ។ ប៉ុន្តែ​យើង​ពុំ​មែន​និយាយ​តែ​រឿង​នៃ​អមតៈភាព​ប៉ុណ្ណោះ​ទេ តែ​ក៏​និយាយ​ពី​ជីវិត​អស់កល្ប​ផងដែរ ហើយ​ដោយសារ​រឿង​នោះ​ហើយ​ទើប​ផ្លូវ​នៃ​ដំណឹងល្អ និង​សេចក្ដីសញ្ញា​នៃ​ដំណឹងល្អ​ចាំបាច់ ។ ហើយ​ព្រះអង្គ​សង្គ្រោះ​ត្រូវការ​ព្រះវិហារ​មួយ ដើម្បី​ធ្វើឲ្យ​កិច្ចការ​ទាំងនោះ​កើតមាន​ដល់​កូនចៅ​ទាំងអស់​របស់​ព្រះ—ទាំង​អ្នក​នៅរស់ និង​អ្នកស្លាប់ ។ ( ឌី ថត គ្រីស្តូហ្វឺសិន « ហេតុអ្វី​សាសនាចក្រ​នេះ » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ១០៨, ១១០ )

រូបភាព
គ្រួសារ​ដើរចេញ​ពី​អគារ

ស៉ិស្ទើរ បូនី អិល អូស្ការ​សុន ដែល​បាន​បម្រើ​ជា​ប្រធាន​យុវនារី​ទូទៅ​បាន​បង្រៀន​ថា ការចូលរួម​ក្នុង​សាសនាចក្រ​ក៏​ជួយ​យើង​ឲ្យ​កាន់តែ​ក្លាយ​ដូចជា​ព្រះអង្គ​សង្គ្រោះ​ផងដែរ តាមរយៈ​ការផ្ដល់​ឱកាស​ឲ្យ​យើង​បម្រើ និង​ផ្ដល់​ការងារ​បម្រើ​ដល់​មនុស្ស​ដទៃ ៖

វា​គឺជា​ការពិត​ដែល​យើង​ចូល​រួម​ការប្រជុំ​សាសនាចក្រ​ប្រចាំ​សប្ដាហ៍ ដើម្បី​រួម​ចំណែក​ក្នុង​ពិធីបរិសុទ្ធ​នានា រៀន​អំពី​គោលលទ្ធិ ហើយ​ទទួល​ការបំផុសគំនិត ប៉ុន្តែ​មូលហេតុ​ដ៏​សំខាន់​មួយទៀត​ក្នុង​ការចូលរួម​គឺ​ថា ក្នុងនាមជា​គ្រួសារ​វួដ​មួយ និង​ក្នុងនាម​ជា​សិស្ស​នៃ​ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវ​គ្រីស្ទ យើង​មើល​ថែ​គ្នា​ទៅវិញ​ទៅមក លើកទឹកចិត្ត​គ្នា​ទៅវិញ​ទៅមក ហើយ​ស្វែងរក​វិធី​ដើម្បីបម្រើ ហើយ​ពង្រឹង​គ្នា​ទៅវិញ​ទៅមក ។ យើង​ពុំ​គ្រាន់​តែ​ជា​អ្នក​ទទួល និង​អ្នកយក​នូវ​អ្វី​ដែល​បាន​ផ្ដល់​ឲ្យ​នៅ​ព្រះវិហារ​ប៉ុណ្ណោះ​នោះ​ទេ យើង​ចាំបាច់​ត្រូវ​ធ្វើ​ជា​អ្នក​ផ្ដល់​ឲ្យ និង​ជា​អ្នក​ផ្គត់ផ្គង់​ផងដែរ ។ …

ចូរទូល​សូម​ដល់​ព្រះវរបិតាសួគ៌​របស់​អ្នក​ឲ្យ​បង្ហាញ​អ្នក​អំពី​អស់​អ្នក​ដែល​ត្រូវការ​ជំនួយ​របស់អ្នក ហើយ​បំផុសគំនិត​អ្នក​អំពី​របៀប​ល្អ​បំផុត​ដើម្បី​បម្រើ​ពួកគេ ។ សូម​ចងចាំ​ថា ព្រះអង្គ​សង្គ្រោះ​ជាញឹកញាប់ បម្រើ​មនុស្ស​ម្ដង​ម្នាក់ៗ ។ ( បូនី អិល អូស្ការសុន « សេចក្ដី​ត្រូវការ​នៅ​ចំពោះ​យើង » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ២៦ )

រូបភាព
រូបតំណាង ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​ការចូលរួម​យ៉ាង​សកម្ម​នៅក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់​អាច​ជួយ​បងប្អូន​ឲ្យ​ក្លាយ​កាន់តែ​ដូចជា​ទ្រង់ និង​ព្រះវរបិតាសួគ៌​របស់​បងប្អូន​យ៉ាង​ដូចម្ដេច ? តើ​បងប្អូន​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​ចូលរួម​កាន់តែ​ពេញលេញ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ?