ថ្នាក់​វិទ្យាស្ថាន
សៀវភៅ​សិក្សា​ការរៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ៧ ៖ ការស្ដារ​បព្វជិតភាព​ឡើងវិញ


« សៀវភៅ​សិក្សា​ការរៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ៧ ៖ ការស្ដារ​បព្វជិតភាព​ឡើងវិញ » សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ ( ឆ្នាំ ២០១៩ )

« សៀវភៅ​សិក្សា​ការរៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ៧ » សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ

សៀវភៅ​សិក្សា​ការរៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ៧

ការស្ដារ​បព្វជិតភាព​ឡើងវិញ

រូបភាព
យ៉ូសែប ស៊្មីធ ជ្រមុជទឹក​ឲ្យ អូលីវើរ ខៅឌើរី ដោយ ឌេល ផាសុន

សូម​គិត​អំពី​ពេលវេលា​ចុងក្រោយ ដែល​បងប្អូន​បាន​ចូលរួម​ក្នុង​ពិធីបរិសុទ្ធ​បព្វជិតភាព ឬ​ទទួល​បាន​ពរជ័យ​បព្វជិតភាព ។ តើ​បងប្អូន​មាន​អារម្មណ៍​យ៉ាងណា​អំឡុង​បទពិសោធន៍​នោះ ? កាល​បងប្អូន​សិក្សា សូម​ពិចារណា​ពី​របៀប​ដែល​សិទ្ធិ​អំណាច និង​កូនសោ​ទាំងឡាយ​នៃ​បព្វជិតភាព​ត្រូវបាន​ផ្ដល់​ដល់​បងប្អូន ឲ្យ​ទទួល​បាន​ពរជ័យ​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ផ្នែក​ទី ១

តើ​ព្រះអម្ចាស់​បាន​ស្តារ​សិទ្ធិ​អំណាច​បព្វជិតភាព​មក​កាន់​ផែនដី​នេះ​ឡើងវិញ​ដោយ​របៀប​ណា ?

យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី បាន​មាន​សំណួរ​អំពី​សិទ្ធិ​អំណាច​បព្វជិតភាព កាល​ពួកលោក​បាន​បកប្រែ​ព្រះគម្ពីរ​មរមន ។ យ៉ូសែប និង អូលីវើរ បាន​អាន​ក្នុង​នីហ្វៃ​ទី​៣​ថា ក្រោយពី​ព្រះយេស៊ូវ​បាន​បង្រៀន​ពួកសិស្ស​សាសន៍​នីហ្វៃ​ទាំង​ដប់ពីរ​នាក់​របស់​ទ្រង់​ថា ពិធីបុណ្យ​ជ្រមុជទឹក​គឺ​ចាំបាច់​សម្រាប់​សេចក្ដី​សង្គ្រោះ នោះ​ទ្រង់​បាន​ប្រទាន​សិទ្ធិ​អំណាច​បព្វជិតភាព​ដល់​ពួកសិស្ស​ឲ្យ​ជ្រមុជទឹក ( សូមមើល យ៉ូសែប ស្ម៉ីធ—ប្រវត្តិ ១:៦៨, នីហ្វៃ​ទី​៣ ១១:២១–២៧ ) ។

យ៉ូសែប និង អូលីវើរ​បាន​ឆ្ងល់​ពី​ការបង្រៀន​ទាំងនេះ ។​… យ៉ូសែប​មិន​ធ្លាប់​បាន​ជ្រមុជ​ទឹក​ឡើយ ហើយ​លោក​ចង់​ដឹង​បន្ថែម​ទៀត​អំពី​ពិធីបរិសុទ្ធ និង​សិទ្ធិ​អំណាច​ដែល​ចាំបាច់​ដើម្បី​ធ្វើ​ពិធី​នេះ ។

នៅ​ថ្ងៃ​ទី ១៥ ខែ ឧសភា ឆ្នាំ ១៨២៩ ភ្លៀង​បាន​រាំង ហើយ​យ៉ូសែប និង អូលីវើរ​បាន​ដើរ​ទៅក្នុង​ព្រៃ​ក្បែរ​ទន្លេ​សុសគ្វីហាណា ។ ដោយ​លុត​ជង្គង​ចុះ ពួកលោក​បាន​ទូល​សួរ​ព្រះ​អំពី​ពិធីបុណ្យ​ជ្រមុជទឹក និង​ការផ្ដាច់​បាប ។ កាល​ពួកលោក​បាន​អធិស្ឋាន នោះ​សំឡេង​ព្រះប្រោសលោះ​បាន​មាន​បន្ទូល​មក​កាន់​ពួកលោក ហើយ​ទេវតា​មួយ​អង្គ​បាន​បង្ហាញ​ព្រះកាយ​លើ​ពពក​ដ៏​ភ្លឺ​មួយ ។ លោក​បាន​ណែនាំ​ខ្លួន​ថា​ជា​យ៉ូហាន បាទីស្ទ ហើយ​បាន​ដាក់​ដៃ​របស់​លោក​លើ​ក្បាល​របស់​ពួកលោក ។ សេចក្ដី​អំណរ​បាន​ពោរពេញ​ក្នុង​ដួងចិត្ត​របស់​ពួកលោក កាល​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​បាន​ហ៊ុមព័ទ្ធ​ពួកលោក ។( ពួកបរិសុទ្ធ ៖ រឿង​អំពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ វ៉ុល ១ បទដ្ឋាន​នៃ​សេចក្តីជំនឿ ១៨១៥–១៨៤៦ [ ឆ្នាំ ២០១៨ ] ទំព័រ ៦៦–៦៧ )

រូបភាព
នៅ​លើ​អ្នក ជា​ពួក​អ្នក​បម្រើ​ដូច​រូប​ខ្ញុំ​អើយ ដោយ​លីនដា ឃើរលី គ្រីស្ទានសិន

រួចហើយ​យ៉ូហាន បាទីស្ទ​បាន​ប្រគល់​បព្វជិតភាព​អើរ៉ុន​ដល់​ពួកលោក ដូច​បាន​កត់ត្រា​នៅក្នុង យ៉ូសែប ស៊្មីធ—ប្រវត្តិ និង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣ ។

រូបភាព
រូបតំណាង ការសិក្សា

សិក្សា​រៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន យ៉ូសែប ស្ម៉ីធ—ប្រវត្តិ ១:៦៨–៧០, ៧២ ។ ( សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣ ) ។

មួយ​រយៈ​ក្រោយពី​យ៉ូសែប ស្ម៉ីធ និង អូលីវើរ ខៅឌើរី បាន​ទទួល​បព្វជិតភាព​អើរ៉ុន​ពី​យ៉ូហាន​បាទ្ទីស​ហើយ ពួកលោក​ទទួល​បព្វជិតភាព​មិលគីស្សាដែក​ពី​ពេត្រុស យ៉ាកុប និង​យ៉ូហាន ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៧:១២–១៣ ) ។ កាលបរិច្ឆេទ​ជាក់លាក់​នៃ​ព្រឹត្តិការណ៍​នេះ​មិន​មាន​នរណា​ដឹង​ទេ ។ ប៉ុន្ដែ ភស្ដុតាង​ខាង​ប្រវត្តិសាស្ដ្រ​បាន​ផ្តល់​យោបល់​ថា វា​កើតឡើង​នៅ​ខែ ឧសភា ឬ មិថុនា ឆ្នាំ ១៨២៩ ។ ( សូមមើល ឡារី ស៉ី ផតទើរ « The Restoration of the Aaronic and Melchizedek Priesthoods » Ensign ខែ ធ្នូ ឆ្នាំ ១៩៩៦ ទំព័រ ៣០–៤៧ ) ។

រូបភាព
សំឡេង​ពេត្រុស យ៉ាកុប និង យ៉ូហាន ដោយ​លីនដា ឃើរលី គ្រីស្ទានសិន

ព្រះអម្ចាស់​បាន​បើក​សម្ដែង​បន្ថែម​ទៀត​បន្ដិច​ម្ដងៗ​អំពី​បព្វជិតភាព និង​មុខងារ​របស់​វា ហើយ​បានបញ្ជូន​សារទូត​ដែល​បាន​ផ្ដល់​កូនសោ​បព្វជិតភាព​បន្ថែម​ទៀត​ដល់​យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ។ តារាង​ខាងក្រោម​បង្ហាញ​ពី​ការស្ដារ​ឡើងវិញ​នេះ ។

ការស្ដារ​ឡើងវិញ​នៃ​សិទ្ធិ​អំណាច​បព្វជិតភាព កូនសោ​ទាំងឡាយ និង​ចំណេះដឹង

កាលបរិច្ឆេទ

សារទូត​មកពី​សា្ថនសួគ៌ និង​វិវរណៈ

សិទ្ធិ​អំណាច​បព្វជិតភាព កូនសោ​ទាំងឡាយ និង​ចំណេះដឹង​ដែល​បាន​ស្ដារឡើង​វិញ

កាលបរិច្ឆេទ

ឆ្នាំ ១៨២៩

សារទូត​មកពី​សា្ថនសួគ៌ និង​វិវរណៈ

យ៉ូហាន បាទីស្ទ

សិទ្ធិ​អំណាច​បព្វជិតភាព កូនសោ​ទាំងឡាយ និង​ចំណេះដឹង​ដែល​បាន​ស្ដារឡើង​វិញ

បាន​ប្រគល់​សិទ្ធិ​អំណាច និង​កូនសោ​ទាំងឡាយ​នៃ​បព្វជិតភាព​អើរ៉ុន ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣ )

កាលបរិច្ឆេទ

ឆ្នាំ ១៨២៩

សារទូត​មកពី​សា្ថនសួគ៌ និង​វិវរណៈ

ពេត្រុស យ៉ាកុប និង យ៉ូហាន

សិទ្ធិ​អំណាច​បព្វជិតភាព កូនសោ​ទាំងឡាយ និង​ចំណេះដឹង​ដែល​បាន​ស្ដារឡើង​វិញ

បាន​ប្រគល់​បព្វជិតភាព​មិលគីស្សាដែក និង​កូនសោ​ទាំងឡាយ​នៃ​នគរ ( គោលលទ្ធិ និង សេចក្ដីសញ្ញា ២៧:១២–១៣ )

កាលបរិច្ឆេទ

ឆ្នាំ ១៨៣០

សារទូត​មកពី​សា្ថនសួគ៌ និង​វិវរណៈ

គោលលទ្ធិ និង សេចក្តី​សញ្ញា ២០

សិទ្ធិ​អំណាច​បព្វជិតភាព កូនសោ​ទាំងឡាយ និង​ចំណេះដឹង​ដែល​បាន​ស្ដារឡើង​វិញ

បាន​បើក​សម្ដែង​ដំណើរការ​នៃ​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធីសាក្រាម៉ង់ ហើយ​បាន​បង្ហាញ​ពី​កាតព្វកិច្ច​របស់​អ្នកកាន់​បព្វជិតភាព

កាលបរិច្ឆេទ

ឆ្នាំ ១៨៣២

សារទូត​មកពី​សា្ថនសួគ៌ និង​វិវរណៈ

គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៤

សិទ្ធិ​អំណាច​បព្វជិតភាព កូនសោ​ទាំងឡាយ និង​ចំណេះដឹង​ដែល​បាន​ស្ដារឡើង​វិញ

បាន​បើក​សម្ដែង​ប្រវត្តិសាស្ដ្រ គោលបំណង និង​សេចក្ដីសញ្ញា​នៃ​បព្វជិតភាព

កាលបរិច្ឆេទ

ឆ្នាំ ១៨៣១, ឆ្នាំ ១៨៣៥

សារទូត​មកពី​សា្ថនសួគ៌ និង​វិវរណៈ

គោលលទ្ធិ និង សេចក្តី​សញ្ញា ១០៧

សិទ្ធិ​អំណាច​បព្វជិតភាព កូនសោ​ទាំងឡាយ និង​ចំណេះដឹង​ដែល​បាន​ស្ដារឡើង​វិញ

បាន​បើក​សម្ដែង​ឈ្មោះ ការគ្រប់គ្រង និង​រចនាសម្ព័ន្ធ​នៃ​តំណែង និង​កូរ៉ុម​បព្វជិតភាព

កាលបរិច្ឆេទ

ឆ្នាំ ១៨៣៦

សារទូត​មកពី​សា្ថនសួគ៌ និង​វិវរណៈ

ម៉ូសេ

សិទ្ធិ​អំណាច​បព្វជិតភាព កូនសោ​ទាំងឡាយ និង​ចំណេះដឹង​ដែល​បាន​ស្ដារឡើង​វិញ

បាន​ប្រគល់​កូនសោ​ទាំងឡាយ​ដើម្បី​ប្រមូលផ្ដុំ​វង្ស​អ៉ីស្រាអែល ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១១០:១១ )

កាលបរិច្ឆេទ

ឆ្នាំ ១៨៣៦

សារទូត​មកពី​សា្ថនសួគ៌ និង​វិវរណៈ

អេលីយ៉ាស

សិទ្ធិ​អំណាច​បព្វជិតភាព កូនសោ​ទាំងឡាយ និង​ចំណេះដឹង​ដែល​បាន​ស្ដារឡើង​វិញ

បាន​ប្រគល់ « គ្រាកាន់កាប់​ត្រួតត្រា​នៃ​ដំណឹងល្អ​របស់​លោក​អ័ប្រាហាំ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១១០:១២ )

កាលបរិច្ឆេទ

ឆ្នាំ ១៨៣៦

សារទូត​មកពី​សា្ថនសួគ៌ និង​វិវរណៈ

អេលីយ៉ា

សិទ្ធិ​អំណាច​បព្វជិតភាព កូនសោ​ទាំងឡាយ និង​ចំណេះដឹង​ដែល​បាន​ស្ដារឡើង​វិញ

បាន​ប្រគល់​កូនសោ​ទាំងឡាយ​សម្រាប់​អំណាច​ផ្សារភ្ជាប់ ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១១០:១៣–១៦ )

កាលបរិច្ឆេទ

ឆ្នាំ ១៨៣៩

សារទូត​មកពី​សា្ថនសួគ៌ និង​វិវរណៈ

គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៣៤–៤៦

សិទ្ធិ​អំណាច​បព្វជិតភាព កូនសោ​ទាំងឡាយ និង​ចំណេះដឹង​ដែល​បាន​ស្ដារឡើង​វិញ

បាន​បើក​សម្ដែង​ចំណេះដឹង​អំពី​ការប្រព្រឹត្ត​របស់​អ្នកកាន់​បព្វជិតភាព

កាលបរិច្ឆេទ

ពុំ​ស្គាល់

សារទូត​មកពី​សា្ថនសួគ៌ និង​វិវរណៈ

អ័ដាម កាព្រីយ៉ែល រ៉ាផាអែល និង​ទេវតា​ជាច្រើន

សិទ្ធិ​អំណាច​បព្វជិតភាព កូនសោ​ទាំងឡាយ និង​ចំណេះដឹង​ដែល​បាន​ស្ដារឡើង​វិញ

បាន​ប្រកាស​គ្រាកាន់កាប់​ត្រួតត្រា​របស់​ពួកលោក សិទ្ធិ កូនសោ​ទាំងឡាយ និង​អំណាច​នៃ​បព្វជិតភាព​របស់​ពួកលោក ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៨:២១ )

កាលបរិច្ឆេទ

ឆ្នាំ ១៩៧៨

សារទូត​មកពី​សា្ថនសួគ៌ និង​វិវរណៈ

សេចក្តី​ប្រកាស​ជា​ផ្លូវការ​ទី ២

សិទ្ធិ​អំណាច​បព្វជិតភាព កូនសោ​ទាំងឡាយ និង​ចំណេះដឹង​ដែល​បាន​ស្ដារឡើង​វិញ

បាន​បើក​សម្ដែង​ថា ពួក​សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែល​ជា​បុរស​ស័ក្តិសម​ទាំងអស់​អាច​ទទួលបាន​បព្វជិតភាព

កំណត់​ចំណាំ ៖ អត្ថន័យ​នៃ​កូនសោ​បព្វជិតភាព​ជាក់លាក់​នឹង​ត្រូវ​ពិភាក្សា​បន្ថែម​ទៀត​នៅក្នុង​មេរៀន​ទី ១៦ « ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ និង​កូនសោ​បព្វជិតភាព​ទាំងឡាយ » ។

រូបភាព
រូបតំណាង ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​ទីបន្ទាល់​របស់​បងប្អូន​អំពី​បព្វជិតភាព​អាច​ត្រូវបាន​ពង្រឹង ដោយ​ការដឹង​ពី​របៀប​ដែល​វា​ត្រូវបាន​ស្ដារឡើង​វិញ​មកកាន់​ផែនដី​នេះ​ដោយ​របៀប​ណា ?

ផ្នែក​ទី ២

តើ​មាន​ទំនាក់ទំនង​អ្វី​រវាង​សិទ្ធិ​អំណាច​បព្វជិតភាព និង​កូនសោ​បព្វជិតភាព ?

ប្រធាន យ៉ូសែប អេហ្វ ស្ម៉ីធ បាន​បង្រៀន ៖

ជាទូទៅ បព្វជិតភាព​គឺជា​សិទ្ធិ​អំណាច​ដែល​ត្រូវបាន​ប្រទាន​ដល់​បុរស​ឲ្យ​ធ្វើ​កិច្ចការ​សម្រាប់​ព្រះ ។ មនុស្ស​គ្រប់រូប​ដែលបាន​តែងតាំង​ទៅតាម​កម្រិត​នានា​នៃ​បព្វជិតភាព មាន​សិទ្ធិ​អំណាច​នេះ​ដែល​បាន​ផ្ទេរ​ដល់​គាត់ ។

ប៉ុន្ដែ​វា​ចាំបាច់​ថា រាល់​ទង្វើ​ដែល​សម្ដែង​ឡើង​នៅក្រោម​សិទ្ធិ​អំណាច​នេះ​គួរ​តែ​ធ្វើ​ឡើង​នៅពេល និង​កន្លែង​សមរម្យ តាម​របៀប​ត្រឹមត្រូវ និង​បន្ទាប់​ពីមាន​ការបញ្ជា​ត្រឹមត្រូវ ។ អំណាច​នៃ​ការដឹកនាំ​កិច្ចការ​ទាំងនេះ​បង្កើត​ជា​កូនសោ​នៃ​បព្វជិតភាព ។( Teachings of Presidents of the Church: Joseph F. Smith [ ឆ្នាំ ១៩៩៨ ] ទំព័រ ២២៤ ) ។

ប្រធាន ដាល្លិន អេក អូក នៃ​គណៈប្រធាន​ទីមួយ​ក៏​បាន​បង្រៀន ៖

« កូនសោ​បព្វជិតភាព​គឺជា​សិទ្ធិ​អំណាច​ព្រះ ដែល​បាន​ប្រទាន​ដល់​[ អ្នកកាន់ ]​បព្វជិតភាព​ដើម្បី​ដឹកនាំ គ្រប់គ្រង និង​ត្រួតត្រា​ការប្រើប្រាស់​បព្វជិតភាព​របស់​ទ្រង់​នៅ​លើ​ផែនដី » [ សៀវភៅ​ក្បួនខ្នាត​ភាគទី ២ ៖ ការគ្រប់គ្រង​សាសនាចក្រ ( ឆ្នាំ ២០១០ ) ចំណុច ២.១.១ ] ។ រាល់​កិច្ចការ ឬ​ពិធីបរិសុទ្ធ ដែល​ធ្វើ​ក្នុង​សាសនាចក្រ​គឺ​ធ្វើ​ឡើង​ក្រោម​ការអនុញ្ញាត​ដោយ​ផ្ទាល់ ឬ​ប្រយោល​ពី​បុគ្គល​ម្នាក់ ដែល​កាន់​កូនសោ​សម្រាប់​មុខងារ​នោះ ។ ដូច​អែលឌើរ អិម រ័សុល បាឡឺដ បាន​ពន្យល់​ថា « បុគ្គល​ដែល​មាន​កូនសោ​បព្វជិតភាព​អនុញ្ញាត​ឲ្យ​បុគ្គល​ទាំងអស់ ដែល​បម្រើ​ដោយ​ស្មោះត្រង់​ក្រោម​ការដឹកនាំ​របស់​ខ្លួន​អនុវត្ត​សិទ្ធិ​អំណាច​បព្វជិតភាព ហើយ​មាន​សិទ្ធិ​ប្រើ​អំណាច​បព្វជិតភាព​នោះ​បាន » ។​…

នៅទីបំផុត រាល់​កូនសោ​បព្វជិតភាព​បាន​កាន់​ដោយ​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ ដែល​បព្វជិតភាព​នេះ​ជា​របស់​ផង​ទ្រង់ ។ ទ្រង់​ជា​អង្គ​ដែល​កំណត់​ថា កូនសោ​ណាមួយ​ត្រូវ​ប្រទាន​ដល់​មនុស្ស និង​ពី​របៀប​ប្រើប្រាស់​កូនសោ​ទាំងនោះ ។ ( ដាល្លិន អេក អូក « កូនសោ និង សិទ្ធិ​អំណាច​នៃ​បព្វជិតភាព » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៤៩–៥០ )

ផ្នែក​ទី ៣

តើ​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព​ជួយ​យើង​ឲ្យ​ទទួល​បាន​អំណាច​នៃ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​យ៉ាង​ដូចម្ដេច ?

នៅក្នុង​សាសនាចក្រ ពិធី​បរិសុទ្ធ​គឺជា​ពិធី​ដ៏​ពិសិដ្ឋ ជា​ផ្លូវការ​មួយ ដែល​ត្រូវបាន​ធ្វើ​ឡើង​ដោយ​សិទ្ធិ​អំណាច​នៃ​បព្វជិតភាព ។ ពិធី​បរិសុទ្ធ​ខ្លះ​គឺ​ចំាបាច់​ចំពោះ​ភាពលើក​តម្កើង​របស់​យើង ។ ពិធី​បរិសុទ្ធ​ទាំងនេះ​ត្រូវបាន​ហៅ​ថា ពិធី​បរិសុទ្ធ​នៃ​សេចក្ដី​សង្គ្រោះ ។ វា​រួមមាន​នូវ​ពិធី​បុណ្យ​ជ្រមុជ​ទឹក ពិធី​បញ្ជាក់ ការតែងតាំង​ដល់​បព្វជិតភាព​មិលគីស្សាដែក ( សម្រាប់​បុរស ) អំណោយទាន​ពិសិដ្ឋ​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង ពិធី​ផ្សារភ្ជាប់​អាពាហ៍ពិពាហ៍ ។ ជាមួយ​នឹង​ពិធី​បរិសុទ្ធ​នីមួយៗ​នៃ​ពិធី​បរិសុទ្ធ​ទាំងនេះ យើង​ចូល​ទៅក្នុង​សេចក្ដី​សញ្ញា​ដ៏​មុតមាំ​ជាមួយ​ព្រះអម្ចាស់ ។( « Ordinances Gospel Topics នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org )

អែលឌើរ ឌេល ជី រេនឡាន់ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ពន្យល់​ពី​អំណាច ដែល​យើង​ទទួល​បាន​តាមរយៈ​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព ៖

ដើម្បី​ឲ្យ​ព្រះ​រាជបំណង​របស់​ព្រះបិតាសួគ៌​បាន​សម្រេច ព្រះចេស្តា​ដ៏​ធួន​របស់​ព្រះ​គ្រីស្ទ​ចាំបាច់​ត្រូវ​មាន​សម្រាប់​កូនចៅ​របស់​ព្រះ [ សូមមើល នីហ្វៃ​ទី​១ ១១:៣១; នីហ្វៃ​ទី​២ ២:៨ ] ។ បព្វជិតភាព​ផ្ដល់​នូវ​ឱកាស​ទាំងនេះ ។​… បព្វជិតភាព​គឺ​សំខាន់​ណាស់ ដោយសារ​ពិធីបរិសុទ្ធ និង​សេចក្ដីសញ្ញា​ដ៏​ចាំបាច់​នៅលើ​ផែនដី​ត្រូវ​បាន​ធ្វើ​ឡើង​តែ​តាមរយៈ​សិទ្ធិអំណាច​នេះ​ប៉ុណ្ណោះ ។ បើ​បព្វជិតភាព​ពុំ​បាន​ផ្ដល់​ឱកាស​ដើម្បី​ជា​ប្រយោជន៍​មក​ពី​ព្រះចេស្តា​ដ៏​ធួន​របស់​ព្រះអង្គសង្គ្រោះ​ទេ តើ​គោលបំណង​របស់​វា​ជា​អ្វី​ទៅ ?​…

…តាមរយៈ​បព្វជិតភាព អំណាច​នៃ​សេចក្ដីល្អ គឺ​បង្ហាញ​ឡើង​នៅ​ក្នុង​ជីវិត​នៃ​អស់​អ្នក​ដែល​ធ្វើ ហើយ​រក្សា​សេចក្ដីសញ្ញា​នៃ​ដំណឹងល្អ ហើយ​ទទួល​ពិធីបរិសុទ្ធ​ដែល​ជាប់​ទាក់ទង [ សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:១៩–២១ ] ។ នេះ​គឺជា​របៀប​ដែល​យើង​ម្នាក់ៗ​មក​រក​ព្រះគ្រីស្ទ គឺ​ត្រូវ​បាន​ធ្វើ​ឲ្យ​បរិសុទ្ធ ហើយ​ត្រូវ​បាន​ផ្សះផ្សារ​នឹង​ព្រះ ។ ព្រះចេស្តា​ដ៏​ធួន​របស់​ព្រះគ្រីស្ទ គឺ​មាន​ឡើង​តាមរយៈ​បព្វជិតភាព ។ ( ឌែល ជី រេនឡាន់ « បព្វជិតភាព និង​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦៥ )

ប្រធាន អូក​ក៏​បាន​ផ្ដល់​ការពន្យល់​ដូច​តទៅ​នេះ​អំពី​របៀប​ដែល​បព្វជិតភាព​អើរ៉ុន​គឺជា​បណ្ដាញ​មួយ ដើម្បី​ទទួល​បាន​អំណាច​សម្អាត​របស់​ព្រះអម្ចាស់ ៖

ពិធីបុណ្យ​ជ្រមុជទឹក គឺ​សម្រាប់ការផ្ដាច់បាប ហើយ​ពិធីសាក្រាម៉ង់ គឺ​រំឭក​សេចក្ដីសញ្ញា និង​ពរជ័យ​ទាំងឡាយ​នៃ​ពិធីបុណ្យ​ជ្រមុជទឹក ។ ទាំងពីរ គួរ​តែ​ដើរ​ឈាន​មុខ​ដោយ​ការប្រែចិត្ត ។ …

គ្មាន [ យើង ] ណា​ម្នាក់​បាន​រស់នៅ​ដោយ​គ្មាន​អំពើបាប​សោះ ចាប់តាំងពី​ពិធីបុណ្យ​ជ្រមុជទឹក [ របស់​យើង ] ទៅ​នោះទេ ។ បើ​គ្មាន​ការផ្ដល់​នូវ​ការ​លាង​សម្អាត​បន្ថែម​ខ្លះៗ ក្រោយ​ពី​ពិធី​បុណ្យ​ជ្រមុជ​ទឹក​យើងទេ នោះ​យើង​ម្នាក់ៗ​នឹង​ត្រូវ​វង្វេង​នូវ​រឿង​ខាង​វិញ្ញាណ​មិនខាន ។

យើង​ត្រូវ​បាន​បញ្ជា​ឲ្យ​ប្រែចិត្ត​ពី​អំពើបាប​របស់​យើង ហើយ​មក​រក​ព្រះអម្ចាស់​ដោយ​ដួងចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប ហើយ​ទទួលទាន​សាក្រាម៉ង់​ដោយ​ការគោរពតាម​សេចក្ដីសញ្ញា​នានា​នៃ​ពិធីសាក្រាម៉ង់ ។ នៅពេល​យើង​រំឭក​ពីសេចក្ដី​សញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជទឹក​របស់​យើង​តាម​វិធី​នេះ នោះ​ព្រះអម្ចាស់​នឹង​រំឭក​ឥទ្ធិពល​នៃ​ការ​លាង​សម្អាត​នៃ​ពិធីបុណ្យ​ជ្រមុជទឹក​របស់​យើង ។ …

យើង​ពុំ​អាច​ថ្លែង​បំផ្លើស​ពី​សារសំខាន់​នៃ​បព្វជិតភាព​អើរ៉ុន​ក្នុង​នេះ​នោះទេ ។ ជំហាន​សំខាន់ៗ​ទាំងអស់​នេះ​មាន​នូវ​ការផ្ដាច់បាប ដែល​ត្រូវ​ធ្វើឡើង​តាមរយៈ​ពិធីបរិសុទ្ធ​នៃ​ការសង្គ្រោះ​នៃ​ពិធីបុណ្យ​ជ្រមុជទឹក និង​ការរំឭក​ពិធីបរិសុទ្ធ​នៃ​ពិធីសាក្រាម៉ង់ ។ ( ដាល្លិន អេក អូក « The Aaronic Priesthood and the Sacrament » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ទំព័រ ៣៨ )

រូបភាព
សង្ឃ​ចែក​សាក្រាម៉ង់​ដល់​សាលជំនុំ
រូបភាព
រូបតំណាង​ការកត់ត្រា

កត់ត្រា​គំនិត​របស់​បងប្អូន