២០២០
មេរៀន​ជីវិតទី ៣ មកពី​មរ៉ូណៃ
ខែ ធ្នូ ឆ្នាំ ២០២០


មេរៀន​ជីវិតទី ៣ មកពី​មរ៉ូណៃ

រូបភាព
actor portraying Moroni

តាំង​ពី​ដើម​រហូត​ដល់​ចប់​នៃ​ព្រះគម្ពីរ​មរមន គឺសរសេរ​ពី​ព្រះចេស្តានៃ​សេចក្តី​ពិត​ដ៏អស់កល្ប​ជានិច្ច វាគឺជាការ​សន្យា​នឹង​ជាមេរៀន​ដ៏អស្ចារ្យ និង​គំរូ​ដ៏បំផុសគំនិត​នៃ​សេចក្តី​ជំនឿ​លើព្រះយេស៊ូវ គ្រីស្ទ ។ ផ្នែក​ដ៏សំខាន់​គឺថា វាមាន​សេចក្តី​ពិត​ទាំងអស់!

ប៉ុន្តែ​នៅពេល​យើង​អាន​ជិត​ចប់​ហើយ​ដល់​ជំពូក​មរ៉ូណៃ ប្រាកដណាស់​លោក​មាន​ព្រះចេស្តា​នៃសេចក្តីពិត​ដ៏ខ្លាំងបំផុត ហើយ​វាជាមេរៀន​ដែល​បាន​ផ្លាស់​ប្តូរ​ជីវិតសម្រាប់​យើង ។ មរ៉ូណៃ​បាន​បញ្ចប់​ព្រះគម្ពីរ​មរមន​ជាមួយ នឹងទីបន្ទាល់​ដ៏អស្ចារ្យ និង ការអញ្ជើញ​ផ្ទាល់​របស់​លោក​ឲ្យ​មក​កាន់​ព្រះគ្រីស្ទ និង​ស្វែង​រក​ចំណេះ​ដឹង​នៃ​សេចក្តី​ពិត​សម្រាប់​ខ្លួន​យើង ។ ប៉ុន្តែ​ក្នុង​ចំណោម​សេចក្តី​ថ្លែង​ដែល​ប្រកប​ដោយ​ព្រះ​ចេស្តា​ទាំងនោះ ទីនេះ​គឺមេរៀន​ទាំង​បីបន្ថែម​នៃ​ការផ្លាស់​ប្តូរ​ជីវិត ដែល​យើង​អាច​រៀន​មកពី ជំពូក​ចុង​ក្រោយ នៅក្នុង​គម្ពីរ​ដ៏គួរឲ្យ​ស្ងប់​ស្ងែង​នេះ ។

១. មើល​ឃើញ​លើស​ពីហេតុការណ៍​អតីតកាលដែល​បាន​បញ្ចប់

វាគឺជាអារម្មណ៍​នៃការពេញ​ចិត្ត ដែល​មាន​នៅចុង​បញ្ចប់​នៃគ្រាដ៏លំបាក ប៉ុន្តែ ជារង្វាន់​នៃគម្រោង ៖ ដែល​បាន​ដាក់​នៅផ្នែក​ចុង​ក្រោយ​នៃបំណែក​រូបផ្គុំ ដែល​បាន​ផ្គុំចូល ឬ​បាន​ប្រែក្លាយ​ជាគម្រោង​កំពូល​នៅសាលា​រៀន ។

មរ៉ូណៃ បាន​គិតថា​លោក​បាន​បញ្ចប់ ការ​បរិច្ចាគ​របស់​លោក​នៅក្នុង​ព្រះគម្ពីរ​មរមន បន្ទាប់​ពីបាន​កត់ត្រា អំពី​ការដួល​រលំ​នៃ​សាសន៍​យ៉ារ៉េឌ ដែល​អាច​រក​ឃើញ​នៅក្នុង​គម្ពីរ​អេធើរ ។ លោក​បាន​ចាប់​ផ្តើម​ជាមួយ « ឥឡូវ​នេះ ខ្ញុំ​មរ៉ូណៃ បន្ទាប់​ពី​បាន​បញ្ចប់​នូវ​ការ​សង្ខេប​អំពី​ដំណើរ​រឿង​នៃ​ប្រជាជន​យ៉ារេឌ​ហើយ នោះ​ខ្ញុំ​បាន​គិត​ស្មាន​ថា ខ្ញុំ​មិន​ត្រូវ​សរសេរ​អ្វី​ទៀត​ទេ ប៉ុន្តែ​ខ្ញុំ​នៅ​ពុំ​ទាន់​វិនាស​នៅ​ឡើយ » ( មរ៉ូណៃ ១:១ ) ។

កត្តា​ដែល​លោក​នៅមាន​ជីវិត ប្រហែល​ជាមាន​អ្វី​បន្ថែម​ទៀត​នឹង​កើត​មាន​ដោយ​ការភ្ញាក់​ផ្អើល​ជាង​អ្វី​ដែល​បងប្អូន​អាច​សង្ស័យ ។ បន្ទាប់​ពីអ្វីគ្រប់យ៉ាង មក លោក​បាន​ងឿយឆ្ងល់​តែឯង ដោយ​លាក់ខ្លួន​ពីសត្រូវ​ព័ទ្ធ​ជុំវិញ​គ្រប់​ទីកន្លែង ។

លោក​មាន​ពេល​បន្ថែម​ទៀត ។ មរ៉ូណៃធ្វើបានល្អបំផុតនៅក្នុង​ជំពូក​ទាំងដប់ ។ លោក​បាន​បញ្ចូល​សេចក្តី ពិត​ពីរបី​ចំណុច​ទៀត គឺ វិធីសាស្ត្រ​នៃ​ការតែងតាំង​គ្រូ​និង សង្ឃ សេចក្តី​ណែនាំ​សម្រាប់​ពិធី​សាក្រាម៉ង់ ( រួម​ទាំងការ​អធិស្ឋាន ) បង្រៀន​អំពី​របៀប​ដឹក​នាំការប្រជុំ​សាសនាចក្រ ជាសុន្ទរកថា​ដ៏មាន​អានុភាព​របស់​ឳពុកលោក លើសេចក្តីជំនឿ សេចក្តីសង្ឃឹម និង​សេចក្តី​សប្បុរស និង​សេចក្តី​សន្យា​ពិសិដ្ឋ​ដែល​រក​ឃើញ​នៅក្នុង មរ៉ូណៃ ១០:៣–៥ ដែល​បង្រៀន​ដល់​យើង​ម្នាក់ៗ​អំពី​របៀប​ទទួល​វិវរណៈ​ផ្ទាល់​ខ្លួន​និងអំពី​សេចក្តី​ពិត​នៃ​ព្រះគម្ពីរ​មរមន ។ អស្ចារ្យ​មែន !

នៅក្នុង​ជំពូក​ទាំងដប់​នោះ គឺលោក​គ្មាន​ផែនការ​សរសេរ​ទេ មរ៉ូណៃ បាន​បន្ថែម​សេចក្តី​ពិត​សំខាន់​បំផុត​សម្រាប់​អ្នក​អាន​ព្រះគម្ពីរ​មរមន​នាពេល​អនាគត ។

យើងទាំង​អស់គ្នា​អាច​រៀន​ពី​គំរូ​របស់​លោក ។ ពេល​ក្រោយ​នៅពេល​បងប្អូន ឃើញ​ថា​ខ្លួន​មាន​ពេល បន្ថែម​ជាង​ការរំពឹងទុក ឬ នៅពេល​បងប្អូន មាន​អារម្មណ៍ថា​បានធ្វើការ​យ៉ាងខ្លាំង ហើយ​ប្រាកដ​ណាស់​អ្វី​គ្រប់យ៉ាង​ស្ទើតែ​បាន​បញ្ចប់ រួចហើយ វាមាន​តម្លៃណាស់​ក្នុង​ការអធិស្ឋាន និង​ពិចារណាថា​តើមាន​អ្វី​បន្ថែម​ទៀត ដែល​បងប្អូន​នៅតែ​អាច​ធ្វើការ​បរិច្ចាគ​បាន ?

បន្ទាប់ពីអ្វី​គ្រប់យ៉ាង​មក​ពិភពលោក​ទាំងមូល ត្រូវ​បាន​ប្រទានពរ​ដោយ​សារ​អ្វីដែល​មរ៉ូណៃ​បានធ្វើ ។

២.ចូរ​ចងចាំ​ប្រអប់​ថ្ម

រូបភាព
replica of stone box with gold plates inside

ប្រសិន​បើបងប្អូន​សម្រេចចិត្ត​ដាំដើម​ឈើ​ដែល​បងប្អូន​ពេញចិត្ត​នៅ​ទីធ្លា​ក្រោយ​ផ្ទះ​របស់​បងប្អូន នោះ​បងប្អូន​ត្រូវ​មាន​ចិត្ត​អំណត់​កាន់តែច្រើន ។ ទោះបី​ជាបាន​ដាំវា​នៅក្នុង​រដូវ​កាល​ដ៏ត្រឹមត្រូវ​នៃ​ឆ្នាំក្តី បង​ប្អូន​អាច​មាន​គំនិត​អំពី​ស្ថានភាព​លូត​លាស់​របស់​វា បងប្អូន​ដឹងថា​វានឹង​មិនបាន​ផល​ក្នុង​រយៈ​ពេល​ពីរបីឆ្នាំ​ពីផលផ្លែ ដំបូង​ពីការខិតខំ​របស់​បងប្អូន​ឡើយ ។

ប៉ុន្តែ​នៅទីបញ្ចប់​គឺនៅតែអាច​ធ្វើបាន​មែនទេ ? បន្ទាប់​ពីអ្វី​គ្រប់យ៉ាង​រឿងល្អៗ នឹងកើត​មាន​ដល់​អស់​អ្នក​ដែល​រងចាំ ។ ហើយ​ប្រសិន​បើ​បងប្អូន​បាន​ដាំ​ប្រភេទ​នៃដើមឈើ​ផ្សេងៗ​ដែល​នឹង​មិន​ងាយ​លូតលាស់​ពេញលេញ រហូត​ដល់​រាប់​ទសវត្ស ( ដូច​ជាដើម​អូលីវ ) ប៉ុន្តែ​យ៉ាងណា​បងប្អូន​នៅតែ​ពេញចិត្ត​ក្នុង​ការដឹងថា កូនៗ​និង​ចៅៗ​របស់​បងប្អូន​នឹង​បាន​ទទួល​អត្ថប្រយោជន៍​ពីវា ។

ទោះយ៉ាងណា បទពិសោធន៏​របស់​ប្អូនៗ​មិន​អាច​ប្រៀប​ជាមួយ​មរ៉ូណៃ​បានទេ ។ កិច្ចការ​ពេញ​មួយ​ជីវិត​របស់​ឪពុក​លោក ប្រែក្លាយ​ជាកិច្ចការ មរ៉ូណៃ បន្ទាប់​ពីឪពុក​លោក​ទទួល​មរណៈភាព ដោយ​មិន​បាន​ទទួល​ផលផ្លែ​ក្នុងពេល​ឆាប់ៗ​ទេ ។ មិនមែន​ក្នុង​រយៈពេល ១០ ឆ្នាំ មិន​មែន​ក្នុងរយៈ​ពេល​មួយពាន់​ឆ្នាំ មរមន​បាន​សរសេរថា « ការណ៍​ទាំង​នេះ​ត្រូវ​បាន​សរសេរ​ទុក​សម្រាប់​សំណល់​នៃ​វង្ស​យ៉ាកុប … ហើយ​ការណ៍​ទាំង​នេះ​នឹង​ត្រូវ​បាន​លាក់​ថ្វាយ​ព្រះ​អម្ចាស់​ដើម្បី​ឲ្យ​បាន​ចេញ​មក « តាម​ពេល​កំណត់​របស់​ទ្រង់​ផ្ទាល់ » ( មរមន ៥:១២ គូសបញ្ជាក់បន្ថែម ) ។

មរ៉ូណៃ មិនបាន​ដឹង​ប្រាកដថា ពេលណា​កិច្ច​ការរបស់​លោក នឹង​បានផល​នោះទេ ប៉ុន្តែ​លោក​ប្រហែល​ជាមាន​គំនិតល្អ ថា​វានឹងត្រូវ​ចំណាយ​ពេល​យ៉ាងយូរ ។ លោក​បាន​មើល​ឃើញ​ការ​និមិត្ត​អំពី​ជំនាន់​របស់យើង និង​បាន​ព្យាករណ៍ អំពី​ស្ថានភាព​ជាក់លាក់​ដែល​នឹង​កើតឡើង ( សូមមើល មរមន ៨:៣៥ ) ។

តែប៉ុណ្ណេះ​យើង​បាន​ដឹងជាប្រាកដ​ថា ៖ មរ៉ូណៃ​មិន​បាន​ធ្វើកិច្ចការនេះ សម្រាប់​សេចក្តីល្អ​នៃក្រុមគ្រួសារ ឬ មិត្តភក្តិ​របស់​លោក ឬ​សូម្បីតែ​មនុស្ស​ដែល​លោក​រាប់អាន​នោះទេ ។ នៅក្នុង​ពាក្យសម្តី​ដ៏ឈឺចាប់​បំផុត​ដែល​លោក​ធ្លាប់​បាន​សរសេរ​នោះ មរ៉ូណៃ បានមាន​ប្រសាសន៍ថា « តែ​ខ្ញុំ​ម្នាក់​ឯង ។ ​ឪពុក​ខ្ញុំ​ត្រូវ​គេ​សម្លាប់​បង់​នៅ​ក្នុង​ចម្បាំង ព្រម​ទាំង​សាច់ញាតិ​របស់​ខ្ញុំ​ទាំង​អស់ ហើយ​ខ្ញុំ​គ្មាន​មិត្តភក្តិ ឬ​ទីណា​សម្រាប់​ទៅ​ឡើយ ហើយ​ព្រះ​ទ្រង់​ទ្រាំ​ឲ្យ​ខ្ញុំ​រស់​ដល់​កាលណា​នោះ​ខ្ញុំ​ក៏​ពុំ​ដឹង​ដែរ » ( មរមន ៨:៥ ) ។

លោក​បាន​បាត់បង់ គ្រួសារ ទាំងអស់ របស់លោក ។ មិត្តភក្តិ ទាំងអស់ របស់លោក ។ អរិយធម៌ ទាំងមូល របស់​លោក ! ហើយនៅពេល​លោក​បញ្ចប់​កំណត់​ត្រា​របស់លោក លោក​បាន​ធ្វើប្រអប់​ថ្មមួយ​ដើម្បី​បិទ​កំណត់​ត្រាពិសិដ្ឋ​ដែល​នឹង​មិនឃើញ​ពន្លឺថ្ងៃ​រហូត​ដល់​រាប់​រយ​ឆ្នាំ ។

ការ​រស់​នៅដោយ​សុចរិត​បង្កើត​ឲ្យមាន​ការផ្លាស់​ប្តូរ​វិជ្ជមាន​នៅក្នុង​ពិភពលោក ។ នៅពេលខ្លះ ដំណក់​ទឹកគួច​នោះ ត្រូវការ​ពេល​វេលា​ជា​ច្រើន​ជំនាន់​ដើម្បី ឈោង​ទៅរក​អានុភាព​ពេញ​លេញ ។ ប៉ុន្តែ​មរ៉ូណៃ​បាន​បង្រៀន​យើងថា យើង​ត្រូវ​ទុកចិត្ត​លើ​ពេលវេលា​របស់​ព្រះ ។ យើង​ត្រូវការ​ធ្វើ​តែ​ផ្នែក​យើង​ប៉ុណ្ណោះ ។

៣ .រក្សា​ទស្សនវិស័យ​អស់​កល្បជានិច្ច

រូបភាព
actor portraying Moroni walking alone through a field

ចូរ​ទទួលស្គាល់​ការពិត ៖ ការសាកល្បង​កើត​មាន ជីវិត​មិនយុត្តិធម៌ ហើយ​នៅពេល​ខ្លះ​គ្រប់​យ៉ាង​ធ្វើ​ឲ្យ​មាន​ការឈឺចាប់ ។ ជាពិសេស​ជីវិត​នឹង​ពិបាក នៅពេល​យើង​គិតថា ទីបំផុត​យើង​បាន​ឆ្លង​កាត់ ឧបសគ្គ​រួច​រាល់​ហើយ ឧបសគ្គ​ទាំង​នោះ​គឺដូច​ជា​អាចម៍ផ្កាយ​ ដែ​ល​នឹងធ្លាក់មក​ចំយើង​ជាថ្មី ។

នៅពេល​ដែល​យើង​ប្រឈមមុខ​នឹងការថប់បារម្ភ ឬ ការធ្លាក់ទឹក​ចិត្ត ការបាត់​បង់​មនុស្ស​ជាទីស្រឡាញ់ ឬ​ឧបសគ្គ​ដទៃផ្សេងទៀត នៅពេល​ខ្លះ​ការកាន់​ជាប់​ទៅនឹង​សេចក្តី​ជំនឿ និង សេចក្តីសង្ឃឹម​អាច​ហាក់ដូចជាធ្វើ​ឲ្យ​រុញរា ។ នៅក្នុង​ស្ថាន​ភាព​ដ៏ពិបាក​បែប​នេះ​វាមិន​ងាយ​ស្រួល​គិត​នោះ​ទេ « តើអ្វីៗ អាចប្រែក្លាយ​កាន់តែ​អាក្រក់​របៀបណា ? »

មែន​ហើយ សម្រាប់​ មរ៉ូណៃ នោះ​គឺជា​សេចក្តី​ថ្លែង​ពិត​ប្រាកដ ។ អ្វីៗ​ប្រហែល​ជាមិនអាច​កាន់តែអាក្រក់ទេ​សម្រាប់​លោក​រហូត​ដល់ចុងបញ្ចប់​នៃជីវិត​របស់លោក ។ ក្នុង​អំឡុង​គ្រាលំបាក នៅពេល​ដែល​មាន​អារម្មណ៍ថា គ្មាន​មូលហេតុដែលត្រូវ​ឆ្ពោះទៅមុខ ឬ មានក្តីសង្ឃឹម យើង​អាច​ក្រឡេកមើល គំរូរបស់លោកអំពីសេចក្តី​ជំនឿ មិនងាករេ​នៅក្នុង​ការប្រឈមមុខ​នឹង ការសោក​សៅយ៉ាងច្រើន ។

មនុស្ស​ខ្លះ​ហៅ​ជីវិត​របស់​មរ៉ូណៃ ជាសោកនាដកម្ម ។ សូម្បីតែលោក​ជាមនុស្ស​ស្មោះត្រង់ក្តី ក៏លោក​នៅតែបាត់​បង់​មនុស្សគ្រប់គ្នា ដែលលោក​ស្រឡាញ់ ។ លោក​គឺជាមនុស្ស​ចុងក្រោយ ដែល​នៅមានជីវិត​នៃអរិយធម៌​លោ​កទាំងមូល ។ លោកត្រូវ​បញ្ចប់​កំណាត់ត្រា​របស់ឳពុកលោក ពីព្រោះ​មរមន ត្រូវ​បានសម្លាប់ មុនពេលលោក​មានឱកាស​បញ្ចប់​វា ។ ហើយ​មរ៉ូណៃ ត្រូវពួកសាសន៍​លេមិន​តាមប្រម៉ាញ់ និង​កំពុង​រត់គេច​ជីវិត នៅពេលដែល​លោក សរសេរ​សៀវភៅ​ព្រះគម្ពីរ​របស់លោក ។

តើបងប្អូន​អាច​ស្រមៃឃើញទេ​ថា តើ​វាតក់ស្លុត និង អស់សង្ឃឹម​យ៉ាងណា ចំពោះ​ស្ថាន​ភាព​បែបនោះ ? ប្រសិន​បើមាន​នរណាទៀត ដែលមាន​បទពិសោធន៍​​នៃការសាក​ល្បងដូច មរ៉ូណៃ បានជួប​ពួកគេ​ប្រហែល​ជាត្រូវ​ល្បួង​ឲ្យ​ចាកចេញ​ពី​ជំនឿ​របស់​ពួកគេ​ដើម្បី​បដិសេធ​ព្រះគ្រីស្ទ ហើយ​បន្ទោស​ព្រះ​វរ​បិតា​សួគ៌​សម្រាប់ស្ថាន​ភាព​អាក្រក់របស់ពួកគេ ។ ប៉ុន្ដែ មរ៉ូណៃ ពុំបាន​ធ្វើដូច្នេះទេ ។

ផ្ទុយទៅវិញ មរ៉ូណៃ ក៏បានរក្សា​ជំនឿ​របស់គាត់​រហូត​ដល់​ទីបញ្ចប់ ( សូមមើល ​មរ៉ូណៃ ១:៣​ ) ។ លោក​បានរក្សា​ទស្សនវិស័យ​ដ៏​អស់កល្ប​ដើម្បី​ជួយ​លោក​ប្រឈមមុខ និងឧបសគ្គ​របស់លោក ។ លោកដឹងនូវអ្វី​ដែល​ជាការពិត ហើយ​លោកដឹងថា មិនថា​មានអ្វីកើតឡើង ចំពោះលោក ដរាបណា​លោកមាន​សេចក្តី​ជំនឿ​លើព្រះអង្គសង្គ្រោះ ហើយ​ទុកចិត្តទៅលើ​​ព្រះវរបិតាសួគ៌​រាល់ព្រះពរ​ទាំងអស់​ដែល​បាន​សន្យាចំពោះលោក​នឹងបំពេញ​នៅថ្ងៃណាមួយ ហើយលោក​នឹងត្រូវ​បាន​សង្គ្រោះ ដោយព្រះចេស្តា​នៃព្រះយេស៊ូវ​គ្រីស្ទ និង ពរជ័យនៃ​ដង្វាយធួន របស់ទ្រង់ ( សូម​មើល មរ៉ូណៃ មរ៉ូណៃ ១០ ) ។

ឥឡូវ នោះគឺជា ទីប​ន្ទាល់មួយ​ដ៏​មាន​អានុភាព ។

នៅពេល​ដែល​អ្វី​គ្រប់យ៉ាង​ហាក់ដូចជា មិនអាចកាន់តែ​អាក្រក់ឡើង នោះយើង​អាចទទួល​នូវការ​លួងលោម​ក្នុងការ​រក្សា​ទស្សនវិស័យ​ដ៏​នៅ​អស់​កល្ប​ជានិច្ច ហើយ​បណ្តុះបណ្តាល​សេចក្តីជំនឿដូច មរ៉ូណៃ ។ ប្រសិន​បើយើង​ធ្វើ​ដូច្នេះ យើង​ត្រូវបាន​សន្យាថា « អ្នក​រាល់​គ្នា​អាច​ធ្វើ​នូវ​គ្រប់​អ្វីៗ​ទាំង​អស់ ដែល​ជា​ការ​ចាំបាច់​ដល់ [ ព្រះគ្រីស្ទ ] » ( មរ៉ូណៃ ១០:២៣ ) ។ យើង​អាច​ដឹង​ថា​ព្រះវរបិតាសួគ៌​នៅជាមួយ​យើង ។ យើង​អាច​ទុកចិត្ត​ថា ផែនការ​នៃ​សុភមង្គល​នឹងផ្តល់​មធ្យោ​បាយ​សម្រាប់​យើង យកឈ្នះលើ​សោកនាដកម្ម ដែល​យើង​នឹង​ប្រឈមមុខ​នៅក្នុងជីវិត​រមែងស្លាប់ ។ ហើយ​យើង​អាច​ហ៊ុំព័ទ្ធ​ខ្លួន​របស់យើង ដោយពន្លឺ និង ពរជ័យ​នៃ​​ដំណឹងល្អ​នៃព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ស្ដារ​ឡើង​វិញ ។

ជាមួយនឹង​ទស្សនវិស័យ​អស់​កល្ប​ជានិច្ច យើង តែងតែ មាន​មូលហេតុ​ដើម្បីសង្ឃឹម ។ ហើយ​យើង​អាច​ទុកចិត្ត​ថា នៅថ្ងៃណាមួយ​យើងនឹង​អាច​និយាយថា « តើការណ៍​ទាំងនេះ​អាច​បាន​ប្រសើ​រឡើង​របៀបណា ? »