២០២០
អ្នកអាច​បញ្ចាំង​ពន្លឺ​ដល់​ពិភពលោក
ខែ ធ្នូ ឆ្នាំ ២០២០


អ្នកអាច​បញ្ចាំង​ពន្លឺ​ដល់​ពិភពលោក

រូបភាព
actors portraying Joseph and Mary, who is riding a donkey

នៅពេល​អ្នក​ប្រារព្ធខួបប្រសូត្រ និងព្រះជន្ម​របស់​ព្រះយេស៊ូវ គ្រីស្ទ ខែនេះ នេះគឺជាគំនិត​មួយ​ចំនួន ដើម្បី​ជួយ​អ្នក​ឈោង​ទៅរក​អ្នកដទៃ និងចែក​ចាយ​ពន្លឺដែល​ទ្រង់​នាំមកក្នុង​ជីវិត​របស់អ្នក ។

អញ្ជើញ​មនុស្សមក​សាសនាចក្រ ។

  • អធិស្ឋាន​​ដើម្បី​ដឹង​ថាតើនរណា​ត្រូវអញ្ជើញ ។

  • អញ្ជើញ​អ្នក​ដទៃមកកាន់ កម្មវិធីពិសេសនៃ​បុណ្យគ្រីស្ទម៉ាស់ នៅថ្ងៃទី ២០ ខែ ធ្នូ ។

  • អញ្ជើញ​ដោយ​ផ្ទាល់ និង​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។

  • អញ្ជើញ​មិត្តភក្តិ​ដើម្បី​ចូលរួមសកម្មភាព ​បុណ្យគ្រីស្ទម៉ាស់ ។

រូបភាព
four people wearing white aprons serving food

រូបថត មនុស្ស​កំពុង​​បម្រើម្ហូបអាហារ មកពី Getty Images

ផ្ដល់​អាហារ​ដល់​អ្នក​ស្រេក​ឃ្លាន

  • ស័្មគ្រចិត្ត​បម្រើ​នៅផ្ទះបាយ

  • ចូលរួម​ក្នុង​ការដឹក​ជញ្ជូន​អាហារ ។

  • យកអាហារ​ទៅ​ឲ្យនរណា​ម្នាក់ ។

  • អញ្ជើញនរណាម្នាក់ឲ្យចូលរួមអាហារ​ពេលល្ងាចនៃ​​បុណ្យ​គ្រីស្ទ​ម៉ាស់ ។

សួរសុខទុក្ខអ្នកឈឺ និង​រងទុក្ខ

  • រៀបចំដាក់​កញ្ចប់​អនាម័យ​ ។

  • ចំណាយ​ពេល​ជាមួយអស់​អ្នកដែលឈឺ ។

  • សួរ​តើមានអ្វីដែល​អ្នក​អាច​ជួយ ។

  • បរិច្ចាគ​ដល់​កម្មវិធី​សប្បុរសធម៌ ។

លួងលោម​មនុស្ស​ឯកោ

  • អង្គុយ​ជិត​នរណា​ម្នាក់​ដែល​ឯកោ ។

  • សួរសុខទុក្ខ​នរណា​ម្នាក់​ដែល​ឯកោ ។

  • អញ្ជើញ​​​អ្នក​ដែល​ឯកោមកផ្ទះអ្នក ។

  • បង្កើត​មិត្ត​ភក្តិ​ថ្មី ។

ចែកចាយ វីដេអូ The Christ Child 

  • ចែកចាយ វីដេអូ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។

  • ចាក់​បញ្ចាំង​នៅក្នុង​គេហដ្ឋាន​របស់​អ្នក ជាមួយ​មិត្ត​ភក្តិ​នៃ​ជំនឿ​ផ្សេង ។

  • សូម​ចែកចាយ​វា​នឹង​មនុស្ស​ចម្លែកនៅលើ​ឡានក្រុង ។

  • ប្រើវា​នៅក្នុង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ ។