២០២០
សួស្ដី​មកពី​ប្រទេស​បារាំង !
ខែ ធ្នូ ឆ្នាំ ២០២០


សួស្ដី​មកពី​ប្រទេស​បារាំង !

រូបភាព
Hello from France!

សួស្តី ! ពួក​យើង​ឈ្មោះ ម៉ាហ្គោ និង ប៉ៅឡូ !

យើង​កំពុង​ធ្វើ​ដំណើរ​ជុំ​វិញ​ពិភពលោក​ដើម្បី​រៀន​អំពី​បុត្រា​បុត្រី​របស់​ព្រះ ។ សូម​ចូលរួម​ជាមួយ​ពួកយើង ពេល​យើង​ទៅ​លេង​ប្រទេស​បារាំង !

មាន​សមាជិក​សាសនាចក្រ​ជិត ៤០,០០០ នាក់​នៅ​ប្រទេស​បារាំង ។ ព្រះវិហារ​បរិសុទ្ធ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង បាន​បញ្ចប់​ការសាងសង់​នៅឆ្នាំ ២០១៧ ។

នេះជា​ព្រះ​គម្ពីរ​មរមន​ជាភាសា​បារាំង ។

ឡូវើ នៅ​ប៉ារីស គឺជា​សារមន្ទីរ​សិល្បៈ​ធំ​បំផុត​នៅក្នុង​ពិភពលោក ! វាមាន​ស្នាដៃ​សិល្បៈ​ច្រើន​ជាង ៣៨០,០០០ ។

នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស​បារាំង ប្រជាជន​រៀបចំ​ « ស្នូក » ឬ ឈុតឆាក​ការប្រសូត ។ ឈុត​ឆាក​ទាំងនោះ​មាន​មនុស្ស​ជាច្រើនកំពុង​រងចាំ ការ​ប្រសូត្រ​របស់​ព្រះយេស៊ូវ គ្រីស្ទ ។ នៅយប់​ឆ្លង​ចូល​ថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស់ ពួកគេ​បាន​ដាក់​រូប​ចម្លាក់​ព្រះឱរស​យេស៊ូវ​នៅក្នុង​ស្នូក !

ក្មេងៗ​ជនជាតិ​បារាំង​ចូលចិត្ត​លេង​ល្បែង​ហៅថា « escargot » ។ ប្អូនៗ​លោត​តាម​ទ្រង់​ទ្រាយ​រង្វង់​ដូច​ជា​ខ្យង​រហូត​ដល់​ចុង​បញ្ចប់ !

ប្រទេស​បារាំង​ល្បីល្បាញ​ខាង​នំបុ័ង និង ឈីស ។ មនុស្ស​ភាគ​ច្រើន​ទិញ​នំបុ័ង​ស្រួយ​វែង​ថ្មីៗ មកពី boulangeries ( ហាង​ដុត​នំ ) ជារៀង​រាល់ថ្ងៃ ។

សូម​ជួប​ជាមួយ​មិត្តភក្តិ​មួយ​ចំនួន​របស់​យើង​មក​ពី​ប្រទេស​បារាំង !

ខ្ញុំ​ស្រឡាញ់​អ្វី​គ្រប់​យ៉ាង​ពី​អង្គការ​បឋម​សិក្សា​—​មាន​ចម្រៀង គ្រូ សកម្មភាព និង​អ្វី​គ្រប់​យ៉ាង​ដែល​ខ្ញុំ​បាន​រៀន​អំពី​ព្រះយេស៊ូវ គ្រីស្ទ ។ អ្វី​ដែល​ខ្ញុំ​ចូលចិត្ត​ជាពិសេស​នោះ គឺ​នៅពេល​ដែល​យើង​ជូន​ពរ​ថ្ងៃ​កំណើត​របស់​កុមារ ។ ខ្ញុំ​ទន្ទឹង​រង់ចាំ​ចូលរួម​ថ្នាក់​អង្គការ​បឋម​សិក្សា​រាល់​សប្តាហ៍ ។

ជូលី ប៊ី អាយុ ១០ ឆ្នាំ ទីក្រុង ហាត់ធឺ ហ្គរូនី ប្រទេស បារាំង

ដំណើរ​រឿង​ព្រះគម្ពីរ​មរមន​ដែល​ខ្ញុំ​ចូលចិត្ត​នោះ​​គឺ​អំពី​ការអភ័យ​ទោស​របស់​នីហ្វៃ និង​សេចក្តី​ស្រឡាញ់​របស់​លោក​ចំពោះ​បងប្រុស​របស់លោក ។ សូម​អរគុណ​ចំពោះ​គំរូ​របស់​នីហ្វៃ​ក្នុង​ព្រះ​គម្ពីរ​ផ្នែកនេះ​ពិត​ជាបាន​ជួយ​ខ្ញុំ ឲ្យ​កាន់​តែមាន​ភាព​ងាយ​ស្រួល​ក្នុង​ការសុំ​អភ័យ​ទោស​ពី​បង​ប្រុស​របស់​ខ្ញុំ ពេល​យើង​ឈ្លោះ​គ្នា ហើយ​ក៏អភ័យ​ទោស​ឲ្យគ្នា ។

អ៊ីវើលិន អិន អាយុ ៦ ឆ្នាំ ទីក្រុង អ៊ីល ឌឺ ហ្វ្រង់ ប្រទេស​បារាំង

តើ​បងប្អូន​មក​ពី​ប្រទេស​បារាំង​ឬ ? សូម​សរសេរ​មក​កាន់​ពួកយើង ! ពួក​យើង​ចង់​ឮ​ពី​ប្អូនៗ ។

សូម​អរគុណ​សម្រាប់​មក​ការទស្សនា​ប្រទេស​បារាំង​ជាមួយ​ពួកយើង !