២០២០
តើ​យើង​អាច​រៀន​អ្វី​ចេញ​មក​ពី​គម្ពីរ​មរ៉ូណៃ ?
ខែ ធ្នូ ឆ្នាំ ២០២០


ចូរ​មក​តាម​ខ្ញុំ ៖ ព្រះគម្ពីរ​មរមន

តើ​យើង​អាច​រៀន​អ្វី​ចេញ​មក​ពី​គម្ពីរ​មរ៉ូណៃ ?

មរ៉ូណៃ ១–៦

( ថ្ងៃទី ៣០ ខែ វិច្ឆិកា–ថ្ងៃទី ៦ ខែ ធ្នូ )

រូបភាព
What can we learn from the Book of Moroni?

មរ៉ូណៃ​រស់នៅ​ក្នុង​គ្រា​ដ៏​លំបាក ។ លោក​បាន​ធ្វើ​ជាសាក្សី​ចំពោះ​ការបំផ្លិច​បំផ្លាញ​ចុង​ក្រោយ​របស់​សាសន៍​នីហ្វៃ ឪពុក​របស់​លោក​បាន​ស្លាប់​នៅក្នុង​សង្គ្រាម ( សូមមើល មរមន ៨:៣ ) ហើយ​ពួក​សាសន៍​នីហ្វៃ​ណា​ដែល​មិន​ព្រម​បដិសេធ ព្រះ​យេស៊ូវ គ្រីស្ទ នឹង​ត្រូវ​សម្លាប់​ចោល ( សូមមើល មរ៉ូណៃ ១:២ ) ។ មរ៉ូណៃ ក៏បាន​បដិសេធ « ពុំបដិសេធព្រះគ្រីស្ទ » ( មរ៉ូណៃ ១:៣ ) ។ លោក​ក៏​បាន​រត់​ភៀស​ខ្លួន​ដើម្បី​សុវត្ថិភាព និង​បាន​រស់​នៅ​ដោយ​ការលាក់​ខ្លួន​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ ។

« ខ្ញុំ​សរសេរ​នូវ​ការណ៍​ខ្លះទៀត » ( មរ៉ូណៃ ១:៤ )

អំឡុង​គ្រានោះ មរ៉ូណៃបាន​គិតថា ការសរសេរ​របស់​លោក​នៅលើ​ផ្ទាំង​ចំណារ​គឺត្រូវ​បាន​បញ្ចប់ ប៉ុន្តែ​វាគឺជា​ឆន្ទៈ​របស់​ព្រះអម្ចាស់​ដែល​លោក​ត្រូវ « សរសេរ​នូវ​ការណ៍​ខ្លះទៀត ដែល​ប្រហែលជា​អាច​មាន​ប្រយោជន៍​ដល់​ពួក​បងប្អូន​របស់​ខ្ញុំ… នៅ​ថ្ងៃណា​មួយ​ក្នុង​ពេល​អនាគត » ( មរ៉ូណៃ ១:៤ ) ។

តើ​លោក​បាន​សរសេរ​អ្វីខ្លះ?

មរ៉ូណៃ បាន​បន្ថែម ជំពូកទី ៨ និង ៩ ចូលក្នុង គម្ពីរ​មរមន រួមទាំង សេចក្តី​សង្ខេប​របស់​លោក​អំពី​គម្ពីរ​អេធើរ និង​បាន​បន្ថែម​គម្ពីរ​លោក​ផ្ទាល់ ( គឺ​គម្ពីរ​មរ៉ូណៃ ) ទៅក្នុង​ផ្ទាំង​ចំណារ​មរមន ។

ការ​សរសេរ​របស់​មរ៉ូណៃ មាន​នូវ​អ្វីៗ​ជាច្រើន​ដែល​មាន​តម្លៃ​សម្រាប់​យើង ។ លោក​បាន​សរសេរ​អំពី​កិច្ច​ការ​នៃ​សាសនាចក្រ ( សូម​មើល មរ៉ូណៃ ១–៦ ) រួមទាំង​ការបង្រៀន មក​ពីឪពុក​លោក​មរមន ( សូម​មើល មរ៉ូណៃ ៧–៩ ) និង​បាន​កត់ត្រា​ទីបន្ទាល់​ចុង​ក្រោយ​របស់​លោក ( សូមមើល មរ៉ូណៃ ១០ ) ។

ហេតុអ្វី​បាន​ជា​លោក​សរសេរ​វា ?

ការដឹង​អំពី​គោលបំណង​ដ៏​ទេវភាព​នៃ​ព្រះគម្ពីរ​មរមន មរ៉ូណៃ​បាន​ជ្រើសរើស​ដោយ​យក​ចិត្ត​ទុកដាក់​អំពី​អ្វី​ដែល​លោក​ត្រូវ​សរសេរ ។ បន្ទាប់​ពីការអាន​គម្ពីរ​មរ៉ូណៃ សូម​ពិចារណា​សួរថា​ហេតុ​អ្វី​មរ៉ូណៃ ជ្រើសរើស​កត់ត្រា​នូវ​អ្វី​ដែល​លោក​បាន​កត់ត្រា ។ អ្វី​ដែល​លោក​បាន​ទទួល​អារម្មណ៍​នោះ​គឺសំខាន់​ណាស់ ។ តើ​ទីបន្ទាល់​ចុង​ក្រោយ​របស់​មរ៉ូណៃ មាន​ឥទ្ធិពល​លើ​អារម្មណ៍​របស់​បងប្អូន​អំពី​ព្រះគម្ពីរ​មរមន​យ៉ាង​ដូចម្តេច ?