២០២០
អំណោយនៃ​សេចក្ដី​ស្រឡាញ់​សម្រាប់​ព្រះយេស៊ូវ
ខែ ធ្នូ ឆ្នាំ ២០២០


មកពី​គណៈ​ប្រធាន​ទី​មួយ

អំណោយនៃ​សេចក្ដី​ស្រឡាញ់ សម្រាប់​ព្រះយេស៊ូវ

សម្រួល​ចេញមកពី « Gifts of Love » ការប្រជុំធម្មនិដ្ឋាន​សាកល​វិទ្យាល័យ ព្រិកហាំ យ៉ង់ ខែ ធ្នូ ឆ្នាំ ១៩៨០ ។

រូបភាព
Gifts of Love for Jesus

ព្រះវរបិតាសួគ៌ បានប្រទាន​ព្រះរាជបុត្រា​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់​បាន​លះបង់​ព្រះជន្ម​របស់​ទ្រង់ ដើម្បី​យើង​អាច​ត្រឡប់​ទៅ​រស់នៅ​ជាមួយ​ទ្រង់​វិញ​ម្តង​ទៀត ។ អំណោយទាន​នេះ​មហិមា​បំផុត​ក្នុង​ចំណោម​គ្រប់​អំណោយទាន​ទាំង​ឡាយ ។ ព្រះយេស៊ូវ បាន​ប្រទាន​អំណោយ​នេះ​ដោយ​សទ្ធា​ ។

អ្នក​អាច​បង់ថ្វាយ​អំណោយ​មួយ​ដល់​ព្រះយេស៊ូវ ។ តើ​អំណោយ​អ្វី​ដែល​អ្នក​អាច​ថ្វាយ​ទ្រង់​បាន ?

អ្នក​អាច​អធិស្ឋាន ។

អ្នក​អាច​អាន​ព្រះគម្ពីរ ។

អ្នក​អាច​ធ្វើតាម​ព្រះបញ្ញត្តិ ។

ហើយ​នៅមាន​អ្វី​ជាច្រើន​ទៀត ដែល​អ្នក​អាច​ថ្វាយ​ទ្រង់ ។ នៅ​ជុំវិញ​អ្នក​មាន​មនុស្ស​ដែល​ទ្រង់​ស្រឡាញ់ ដែល​អ្នក​អាច​ជួយ ។

ខ្ញុំ​អាច​អធិស្ឋាន​ថា​យើង​អាច​ឲ្យ​ដោយ​សទ្ធា​ដូច​ព្រះយេស៊ូវ​បាន​ធ្វើ ។ ●

សរសេរ​ការបម្រើ​លើ​ក្រដាស​រាង​ជា​ផ្កា​ព្រឹល

ខ្ញុំ​អាច​ថ្វាយ​អំណោយដល់​ព្រះយេស៊ូវ​តាមរយៈ​ការបម្រើ​ដល់​មនុស្ស​ដទៃ ។ ចូលធ្វើ​ក្រដាស​រាង​ជា​ផ្កា​ព្រឹល​ដែល​មាន​សរសេរ​ការបម្រើ​នៅលើ​នោះ ដែល​រំឭកអ្នក​ពី​មនុស្ស​ដែល​អ្នក​អាច​បម្រើ ។

  1. សូម​កាត់​ជារង្វង់ ។

  2. ចូរ​បត់​រង្វង់មូល​ពាក់កណ្តាល តាម​ខ្សែ​បន្ទាត់ ។ បន្ទាប់​មក​បត់​ពាក់កណ្តាល​ម្តងទៀត ។

  3. កាត់​តាម​បន្ទាត់​អុចៗ តាម​ទម្រង់​ជាមនុស្ស ។ កុំកាត់​ផ្នែក​ជើង និង​ដៃ ។

  4. លាត​ក្រដាសនោះ ហើយ​សរសេរ​លើ​មនុស្ស​ម្នាក់ៗ នៅឈ្មោះ​នរណា​ម្នាក់​ដែល​អ្នក​អាច​បម្រើ ។