២០២០
អំណោយគ្រីស្ទម៉ាស់ ឬដង្វាយ​មួយភាគដប់ ?
ខែ ធ្នូ ឆ្នាំ ២០២០


អំណោយគ្រីស្ទម៉ាស់ ឬដង្វាយ​មួយភាគដប់ ?

ខ្ញុំជឿថា​ដំណឹង ល្អពិត ប៉ុន្តែ​តើ​ខ្ញុំ​អាច​មាន​លទ្ធិភាព​ដើម្បី​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ដែរ​ទេ ?

រូបភាព
a hand with an envelope that has money inside

រចនា​រូបភាព​ដោយ អេលែន ហ្គានស៍

ខ្ញុំ​បាន​ស្វែងរក​ព្រះវិហារ​មួយ រហូត​ដល់​ស៊ីស្ទើរ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា បាន​ណែនាំ​ខ្ញុំ​ឲ្យ​ស្គាល់​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃចុងក្រោយ​ ។ មួយ​ខែ​កន្លះ​ក្រោយ​មក ខ្ញុំ​បាន​ទទួល​បុណ្យ​ជ្រមុជទឹក និង​បាន​ទទួល​ពិធី​បញ្ជាក់ ។ អ្វី​មួយ​ដែលពួក​អ្នកផ្សព្វផ្សាយ​សាសនា​បាន​បង្រៀន​ខ្ញុំ គឺ​គោលការណ៍​នៃ​ដង្វាយ​មួយ​ភាគ​ដប់ ។

ពួកគេ​បាន​ប្រាប់​ខ្ញុំ​ថា « បង​ស្រី​នឹង​ទទួល​បាន​ពរជ័យ បើ​បង​ស្រី​បង់ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ » ។

ខ្ញុំ​ជា​ម្តាយ​ទោល​ម្នាក់ ។ ខ្ញុំ​មាន​ប្រាក់​ត្រឹម​តែ​សម្រាប់​ទិញ​អាហារ និង​បង់​ថ្លៃ​ចំណាយ​ផ្សេងៗ​ប៉ុណ្ណោះ ។ បញ្ហា​កើត​ឡើង​ញឹកញាប់​នោះ​គឺ បង់ ដង្វាយ​មួយ​ភាគ​ដប់ ឬ​ទិញ​អាហារ បង់​ទឹក​ភ្លើង ឬ​បង់ថ្លៃ​ឡាន ។

ខ្ញុំ​បាន​ឆ្លង​កាត់​ដំណាក់​កាល​នៃ​ការព្យាយាម បង់ដង្វាយ​មួយ​ភាគ​ដប់ អស់​រយៈពេល​ជាច្រើន​ឆ្នាំ ។ នៅទីបញ្ចប់ ខ្ញុំបាននិយាយ​ថា « ប្រសិនបើ​អ្នកជឿថា​ដំណឹង​ល្អ​ពិត អ្នកត្រូវឆ្ពោះទៅមុខ ។ កាលណាអ្នក​ឆ្ពោះទៅមុខ នោះព្រះ​អាច​ប្រទាន​ពរ​ដល់​អ្នក » ។

ខ្ញុំ​ជំពាក់ដង្វាយ​មួយភាគក្នុងដប់ ៥០០​$ ប៉ុន្តែខ្ញុំ​ត្រូវការ ៥០៣$ ដើម្បី​ថ្លៃ​ចំណាយ​ផ្សេងៗ​ទៀត ។ ខ្ញុំមើល​មិនឃើញ​ថា​អាច​ធ្វើ​បាន​យ៉ាងដូចម្តេច​ទេ ប៉ុន្តែខ្ញុំ​បាន​និយាយថា « ខ្ញុំ​ត្រូវតែ​សាកល្បង » ។ ខ្ញុំ​បានបង់​ដង្វាយ​មួយភាគ​ដប់​របស់​ខ្ញុំ ។ គ្មាននរណា​ម្នាក់ដឹងថា ខ្ញុំខ្វះលុយ ៥០៣$ ប៉ុន្តែ​មានជន​អនាមិក បានផ្ញើ​ក្រដាស​ប្រាក់ ១០០$ ប្រាំសន្លឹក ឲ្យខ្ញុំ​ក្នុង​ស្រោម​សំបុត្រ ។

វា​ជាការផ្លាស់​ប្តូរ​មួយដ៏ធំសម្រាប់ខ្ញុំ ។ វា​បាន​ផ្លាស់ប្ដូរ​ខាង​វិញ្ញាណ​របស់​ខ្ញុំ ។ ខ្ញុំ​ដឹង​ថា ព្រះ​ស្រឡាញ់ខ្ញុំ ទ្រង់យកចិត្ត​ទុកដាក់ចំពោះខ្ញុំ ហើយ​ទ្រង់​ចង់ឲ្យ​ខ្ញុំទទួលបាន​ជោគជ័យ ។ ចាប់តាំងពី​គ្រា​នោះមក​ខ្ញុំ​បានបង់ដង្វាយ​មួយភាគ​ក្នុង​ដប់របស់ខ្ញុំ ។ ប៉ុន្តែវា​មិនងាយ​ស្រួល​ជានិច្ច​នោះទេ ។

ជាច្រើនឆ្នាំកន្លងទៅហើយ នៅថ្ងៃ​បុណ្យគ្រីស្ទម៉ាស់មួយ កូនស្រី​ច្បង​របស់ខ្ញុំ​បានចាំឮខ្ញុំនិយាយថា ម៉ាក់​មិនអាច​មាន​លទ្ធភាព​បង់ដង្វាយ​មួយភាគ​ក្នុង​ដប់ផង និង ទិញ​អំណោយ​ផង​សម្រាប់​នាង និង បងប្អូន​របស់នាង​ទេ ។

ក្រោយមក​កូនស្រីរបស់ខ្ញុំ បានប្រាប់ខ្ញុំថា « យើង​ដឹងថា​យើង​នឹង​មិនទទួលបាន​អ្វីនោះទេ ប៉ុន្តែវាក៏មិនអីដែរ » ។ « យើង​សម្រេច​ចិត្ត​ថា​ចង់​ឲ្យ​ម៉ាក់​បង់​ដង្វាយ​មួយ​ភាគ​ដប់ » ។

ដូច​រាល់​ដង​អញ្ចឹង ព្រះ​អម្ចាស់​តែងតែ​ប្រទាន​ដល់យើង ហើយ​ពួកគេ​មិន​ដែល​គ្មាន​អំណោយ​បុណ្យ​គ្រីស្ទ​ម៉ាស់​នោះទេ ។

សម្រាប់ម្តាយ​ទោល​ដើម្បី​មានលទ្ធភាពផ្គត់ផ្គង់កូនៗរបស់​នាង និង​បង់ដង្វាយ​មួយ​ភាគ​ដប់ គឺជារឿង​ធំធេង​ណាស់ ។ ចាប់​តាំង​ពីពេល​ដែល​ខ្ញុំ​សម្រេច​ចិត្ត​ថា បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ខ្ញុំបាន​ទទួល​ពរជ័យ​ជានិច្ច ។ ខ្ញុំ​មិនមែន​ជាអ្នក​មានទេ ប៉ុន្តែ​ព្រះអម្ចាស់​តែង​រៀបចំ​ផ្លូវឲ្យ​ខ្ញុំ ។

ខ្ញុំក៏បាន​ទទួល​ពរជ័យ​ក្នង​របៀប​ជាច្រើន ។ គំរូដ៏ល្អ​នៃ​សមាជិក​សាសនាចក្រ និង ក្រុមគ្រួសារ​ពួកគេ បាន​ជួយ​កូនៗខ្ញុំ និង​ខ្ញុំ​ឲ្យនៅ​សកម្ម​ក្នុង​សាសនាចក្រ ។ ខ្ញុំបានប្រាប់ពួកគេថា គ្រប់ផ្នែក​ទាំងអស់​នៃពរជ័យដែល​ព្រះអម្ចាស់​បានសន្យា—នោះ​គឺ​បង្អួច​នៃ​ស្ថាន​សួគ៌​បាន​បើក​សម្រាប់​យើង ។ ◼