២០២០
ចំទៅ​នឹង​គោលដៅ
ខែ ធ្នូ ឆ្នាំ ២០២០


ចំទៅ​នឹង​គោលដៅ

តើ​វាមិន​ចំឡែក​ទេឬអី សម្រាប់​បង​របស់​យ៉ារេឌ​ក្នុង​ការសុំ​ព្រះអម្ចាស់​ធ្វើឲ្យ ថ្មភ្លឺ ?

រូបភាព
Noah on the ark with animals

ជាដំបូង បង​របស់​យ៉ារេឌ បាន​អធិស្ឋាន​ដោយ​សេចក្តី​ជំនឿ ដោយ​ជឿថា​គាត់​នឹង « អាច​ទទួល​នូវ​អ្វីៗ​ដែល [ គាត់ ]​ ប៉ង​ប្រាថ្នា » ( អេធើរ ៣:២ ) ។ ចំណុច​នេះ​មានន័យ​ថា លោកទុកចិត្តថា « ការ​អ្វី​ដែល​ព្រះ​ទ្រង់​ធ្វើ​ពុំ​បាន នោះ​គ្មាន​សោះ​ឡើយ » ( លូកា ១:៣៧ ) ។ ហើយ​ព្រះអម្ចាស់ ទទួល​ស្គាល់​សំណូមពរ​ដ៏​ស្មោះ​ត្រង់​របស់​លោក ។

ទីពីរ បងរបស់​យ៉ារេឌ ប្រហែល​អាច​នឹង​ធ្វើតាម​គំរូ​ជំនាន់​មុន ៖ ទូក​របស់​ណូអេ ។ ព្រះអម្ចាស់​បាន​ប្រាប់​បង​របស់​យ៉ារេឌ ថាភេត្រា​របស់​គាត់​មិន​អាច​មាន​ភ្លើង ឬ​បង្អួច​ទេ ( សូមមើល អេធើរ ២:២៣–២៤ ) ប៉ុន្តែព្រះគម្ពីរ​ប៊ីប បាននិយាយថា ទូក​របស់​ណូអេ​មាន « បង្អួច » ( លោកុប្បត្តិ ៦:១៦ ) ។ ទោះបី​ជាពាក្យ​នោះបាន​បកប្រែថា « បង្អួច » តែប្រហែល​ជាមិន​មែន​ជា បង្អួច​ពិតនោះទេ ។ ទស្សនៈ វិទូ និង អ្នក​ប្រាជ្ញា មួយ​ចំនួន​បាន​និយាយថា « បង្អួច » របស់ ទូក គឺ ជា​ថ្មដ៏​មាន​តម្លៃ​មួយ ដែល​បញ្ចេញ​ពន្លឺ​នៅ​ក្នុង​ទូក ។ ដំណើររឿង​ទូករបស់ណូអេ ប្រហែល​ជាបង​របស់​យ៉ារេឌ បាន​ដឹង ។ ( កំណត់ត្រា​សាសន៍​យ៉ារេឌ រួមមានដំណើរ​រឿង​ទាំងអស់​ចាប់​តាំងពី​ការបង្កបង្កើត​រហូតដល់​ប៉ម បាបិល ​[ សូម​មើល អេធើរ ១:៣–៤ ] ) ។ ដូច្នេះសំណើបងរបស់​យ៉ារេឌ មិនមែន​ខុសប្រក្រតី​នោះទេ ។