២០២០
តើ​ព្យាការី​នៃ​ព្រះគម្ពីរ​មរមន​បាន​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​បុណ្យគ្រីស្ទម៉ាស់ ?
ខែ ធ្នូ ឆ្នាំ ២០២០


ចូរ​មក​តាម​ខ្ញុំ ៖ ព្រះគម្ពីរ​មរមន

តើ​ព្យាការី​នៃ​ព្រះគម្ពីរ​មរមន​បាន​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​បុណ្យគ្រីស្ទម៉ាស់ ?

បុណ្យគ្រីស្ទម៉ាស់

( ថ្ងៃ​ទី ២១–២៧ ខែ ធ្នូ )

រូបភាព
What do Book of Mormon prophets teach us about Christmas?

នៅពេល​បងប្អូន​អាន​ព្រះគម្ពីរ​ខាងក្រោម តើ​ព្យាការី​ម្នាក់ៗ​បាន​បង្រៀន​យើង​អ្វីខ្លះ​អំពី​ការប្រសូត្រ​របស់​ព្រះអង្គ​សង្គ្រោះ ? សូមពិចារណា​ធ្វើ​ការ​កត់ត្រា​គំនិត​របស់​បងប្អូន ឬ​ការ​ចែកចាយ​វា​ជា​មួយ​នឹង​ក្រុម​គ្រួសារ​របស់​បង​ប្អូន ។

នីហ្វៃ ( ប្រហែល​ឆ្នាំ ៦០០ ម.គ.ស )

« ខ្ញំបាន​ឃើញ​នាង​ព្រហ្ម​ចារី​ម្នាក់ ​…​ នាង​កំពុង​តែ​បី​ព្រះ​ឱរសក្នុង​ដៃ​របស់​នាង ។ ហើយ​ទេវតា​មាន​បន្ទូល​មក​ខ្ញុំ​ថា ៖ មើលន៍ កូនចៀម​នៃ​ព្រះ មែន​ហើយ គឺ​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ វរបិតា​ដ៏​នៅ​អស់កល្ប​ជានិច្ច ! » ( សូមមើល នីហ្វៃទី ១ ១១:១៣–៣៣ ) ។

អ័ប៊ីណាដៃ ( ប្រហែល​ឆ្នាំ ១៤៨ ម.គ.ស )

« ពួកព្យាការី​ទាំង​អស់ … ចាប់តាំង​ពី​កំណើត​លោកិយ​មក​ម្លេះ— …​ តើពួកគេ​ពុំបាន​និយាយ​ថា​ព្រះអង្គ​ទ្រង់​ផ្ទាល់ នឹង​យាង​ចុះ​មក​ក្នុង​ចំណោម​កូនចៅ មនុស្ស … ? » ( សូមមើល ម៉ូសាយ ១៣:៣៣–៣៥ ) ។

ស្ដេច​បេនយ៉ាមីន ( ប្រហែល​ឆ្នាំ ១២៤ ម.គ.ស )

« ព្រះ​អង្គ​ … នឹង​យាង​ចុះ​មក​ … ក្នុង​ចំណោម​រាស្ត្រ​ទ្រង់ … ហើយ​ទ្រង់​នឹង​ត្រូវបាន​ហៅថា ព្រះយេស៊ូវ​គ្រីស្ទ ព្រះរាជបុត្រា​នៃ​ព្រះ … ហើយ​មាតា​របស់​ព្រះអង្គ​នឹង​ត្រូវបាន​ហៅថា​ម៉ារា » ( សូមមើល ម៉ូសាយ ៣:៥–១១ ) ។

អាលម៉ា​ជា​កូន ( ប្រហែល​ឆ្នាំ ៨៣ ម.គ.ស )

« ទ្រង់​នឹង​ប្រសូត្រ​មក​ពីនាង​ម៉ារា …​ មែន​ហើយ​គឺ​ជាព្រះ​រាជ​បុត្រា​នៃព្រះ » ( សូមមើល អាលម៉ា ៧:៧–១៣ ) ។

សាំយូអែល​ជា​សាសន៍​លេមិន ( ប្រហែល​ឆ្នាំ ៦ ម.គ.ស )

« ត្បិត​ទៅ​ប្រាំឆ្នាំ​ទៀត ហើយ​មើល​ចុះ​ពេលនោះ​ព្រះ​រាជ​បុត្រា​នៃព្រះ » ( សូមមើល អាលម៉ា ១៤:១–១៣ ) ។

នីហ្វៃ ជាកូនប្រុស​ហេលេមិន ( ប្រហែល​ឆ្នាំ ១ គ.ស )

« សំឡេង​នៃ​ព្រះអម្ចាស់​បាន​បន្លឺ​មក​កាន់​លោកថា … ថ្ងៃស្អែក​ឡើង យើង​នឹង​ចុះ​មក​ឯ​លោកិយ » ( សូមមើល ​នីហ្វៃទី៣ ១:៤–២២ ) ។