២០២០
មិត្តភក្តិ​របស់ខ្ញុំ​មួយ​ចំនួន មិន​មាន​ឥទ្ធិពល​ល្អទេ ។ តើ​យើង​អាច​នៅ​ជាមិត្ត​ល្អ​នឹងគ្នា​បានទេ ?
ខែ ធ្នូ ឆ្នាំ ២០២០


សំណួរ និង​ចម្លើយ

មិត្តភក្តិ​របស់ខ្ញុំ​មួយ​ចំនួន មិន​មាន​ឥទ្ធិពល​ល្អទេ ។ តើ​យើង​អាច​នៅ​ជាមិត្ត​ល្អ​នឹងគ្នា​បានទេ ?

រូបភាព
girl with friends in background

រូបថត​មក​ពី Getty Images បង្ហាញ​ដោយ​គំរូ

សូម​ចែកចាយ​អ្វីដែល​ល្អ

ប្រសិន​បើពួកគេ​ជាមិត្ត​របស់ខ្ញុំ វាគឺជា​កាតព្វកិច្ច​របស់​ខ្ញុំ ដើម្បី​ជួយ​ពួកគេ​ឲ្យ​កាន់​តែ​ល្អប្រសើរ ត្រូវ​ចែក​ចាយ​ដំណឹងល្អ និង​ពរជ័យ​ទាំងឡាយ​ដែល​ខ្ញុំ​បាន​ទទួល​តាមរយៈ​ការរស់នៅ​តាមវា ។ ប្រសិន​បើពួកគេ​មិន​ចាប់​អារម្មណ៍​លើ​សេចក្តី​ល្អ​ទាំងនេះ​ទេ ខ្ញុំ​ប្រហែល​ជាចាប់ផ្តើម​បាត់បង់​ពួកគេ​បន្តិច​ម្តងៗ ។ ទោះបី​ជាវា​ពិបាក ប៉ុន្តែពេល​ខ្លះ​នោះគឺ​ជារឿង​ល្អបំផុត​ដែលត្រូវ​ធ្វើ ។

ម៉ាតធាស ធី អាយុ ១៦ ឆ្នាំ ទីក្រុង មីណាស ហ្គើរេស ប្រទេស​ប្រេស៊ីល

រូបភាព
Matheus

ហ៊ាន​និយាយ​ដោយ​មិនភ័យ​ខ្លាច

មិត្តភក្តិ​របស់​ខ្ញុំ​បាន​ដឹង​ថា​ខ្ញុំគឺជា​សមាជិក​នៃ​សាសនាចក្រ ។ យើង​បាន​និយាយ​គ្នា​អំពី​អ្វី​ដែលត្រូវ​ធ្វើ និង​មិនត្រូវ​ធ្វើ ។ ឥឡូវ​នេះមិត្ត​របស់ខ្ញុំ​នៅជាមួយ​ខ្ញុំ ឥរិយាបទ​របស់​គាត់គួរ​ឲ្យ​យក​គំរូតាម ហើយ​រឿងនេះ​ធ្វើ​ឲ្យខ្ញុំ​សប្បាយ​ចិត្តណាស់ ។ វាបាន​បង្រៀន​ខ្ញុំ​ថា ខ្ញុំគួរ​ហ៊ាន​និយាយ​ដោយ​មិន​ភ័យខ្លាច ។

ឌីហ្គោស អ័រ អាយុ ១៦ ឆ្នាំ ទីក្រុង ម៉ិកស៊ីកូ ប្រទេស ម៉ិកស៊ីកូ

ចូរធ្វើ​ជាមនុស្ស​កាន់តែ​មាន​ឥទ្ធិពល​ល្អប្រសើរ

ខ្ញុំ​មាន​មិត្តភក្តិ​មួយ​ចំនួន​ដែល​គ្មាន​ឥទ្ធិពល​ល្អ​ទេ ប៉ុន្តែ​មិនមាន​ន័យថា​យើង​មិន​និយាយ​ជាមួយ​ពួកគេទេ ។ ខ្ញុំ​បាន​ប្រព្រឹត្ត​ដោយ​ការគោរព និង​សណ្ដានចិត្ត​ល្អ ។ ខ្ញុំ​មិន​ថ្កោលទោស ឬ​រិះគន់​ពួកគេទេ ។ ខ្ញុំដឹង​ថា​មិត្តភក្តិ​នឹង​មាន​ឥទ្ធិពល​លើ​ការគិត និង ការប្រព្រឹត្ត​របស់យើង ហើយថែមទាំង​អាច​កំណត់​ថា​មនស្ស​នោះ​ក្លាយ​ទៅជា​បែបណា​ទៀត​ផង ។ ខ្ញុំ​ចែក​ចាយ​ដំណឹងល្អ​ជាមួយ​ពួកគេ និង​អញ្ជើញ​ពួកគេ​មក​សកម្មភាព​នៃសាសនាចក្រ នៅពេល​ណាដែល​អាច ។

ស៊ែរិត វី អាយុ ១៨ ឆ្នាំ ទីក្រុង ម៉ូរេឡូស ប្រទេស ម៉ិកស៊ីកូ

រូបភាព
Saireth

ទុក​ព្រះ​ជាមុន

សូម​កុំ​បាក់ទឹក​ចិត្ត ប្រសិន​បើ​មិត្ត​របស់​បងប្អូន មិន​ព្រម​ទទួល​យក​គំរូ​ល្អ​របស់​បងប្អូន ។ មាន​គំនូស​យ៉ាង​ស្តើង​រវាង​ភាព​អាត្មានិយម និង​ការ​ការពារ​ខ្លួន ។ បងប្អូន​មិនត្រូវ​បន្ទាប​បទដ្ឋាន​របស់​បងប្អូន ឬ​ទុក​ជំនឿ​បងប្អូន​មួយ​ឡែក សម្រាប់​អ្នកដទៃឡើយ យើង​រស់នៅ​ដើម្បី​ធ្វើឲ្យ​ព្រះវរបិតាសួគ៌​សព្វព្រះទ័យ មិនមែន​មនុស្ស​ណាម្នាក់ឡើយ ។ សូមអធិស្ឋាន និង​ស្រាវជ្រាវ​បទគម្ពីរ​សម្រាប់​ការណែនាំ សូម​ស្តាប់តាមការ​បំផុស​គំនិត​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​អ្វី​ដែល​សំខាន់បំផុត មិនត្រូវ​ទុកឲ្យ​កិច្ចការ​ខាង​លោកិយ បណ្តាល​ឲ្យ​បងប្អូន ឃ្លាត​ឆ្ងាយ​ពីផ្លូវ​ត្រង់ និង​ចង្អៀត​នោះទេ ។

រីឡេ អ៊ី អាយុ ១៥ ឆ្នាំ ទីក្រុង ម៉ានីឡា ប្រទេស ហ្វីលីពីន

រូបភាព
Riley

ឈរនៅទីបរិសុទ្ធ

ខ្ញុំ​បាន​រៀន​ពី​អ្នក​ដឹកនាំ​សាសនាចក្រ​របស់​ខ្ញុំ​ថា​យើង​ត្រូវ​តែ​ឈរ​នៅ​បរិសុទ្ធ សូម្បី​តែ​យើង​មាន​តែ​ម្នាក់​ឯង​ក្តី ។ បន្តរស់នៅតាមបទដ្ឋាន​ដែល​បាន​កំណត់​នៅ​ក្នុង​ជីវិត​និង​ក្នុង​ចិត្ត​របស់​បងប្អូន ។ សូម ព្យាយាម​អញ្ជើញ​ពួកគេ​ឲ្យ​រៀន មេរៀន ឬចូលរួម​ការប្រជុំ​សាក្រាម៉ង់ ។ បងប្អូន​អាច​នាំយក​ពន្លឺ​នៃ​ដំណឹងល្អទៅ​គ្រប់​ទីកន្លែង ដែល​បងប្អូន​ទៅ ! ហើយសំខាន់បំផុតនោះ សូមបង្ហាញសេចក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះ​ចំពោះ​ពួកគេ​ម្នាក់ៗ ។

អាឡាន់នីស អូ អាយុ ១៨ ឆ្នាំ សេដាប់ប៊ុល ប្រទេសព័រទុយហ្កាល់