២០២០
ទន្ទឹង​រង់ចាំ​ទស្សនាវដ្តី​ថ្មី​ទាំង​បី
ខែ ធ្នូ ឆ្នាំ ២០២០


ទន្ទឹង​រង់ចាំ​ទស្សនាវដ្តី​ថ្មី​ទាំង​បី

ទស្សនាវដ្ដី​សាសនាចក្រ​ផ្លាស់​ប្តូរ​គឺជា​សញ្ញានៃ​ការរីក​ចម្រើន​របស់​សាសនាចក្រ​នៅ​ទូទាំង​ពិភពលោក ។

រូបភាព
photograph of the covers of the Liahona, For the Strength of Youth, and Friend magazines

ដូចជា​ត្រីវិស័យដ៏ទេវភាព​ដែល​វា​ត្រូវ​បាន​ដាក់​ឈ្មោះតាម ( សូមមើល អាលម៉ា ៣៧:៣៨–៤៥ ) ទស្សនាវដ្តី លីអាហូណា មាន​គោល​បំណង​​ចង្អុល​បង្ហាញ​អ្នក​អាន​ឆ្ពោះទៅ​រក​ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវ គ្រីស្ទ​របស់យើង ។ឥឡូវ​នេះ​វាកំពុងចាប់ផ្តើមជំពូកថ្មីដែលជាផ្នែកមួយនៃការផ្លាស់ប្តូរដ៏គួរឲ្យរំភើបចំពោះការបោះពុម្ពផ្សាយរបស់​សាសនាចក្រ ។

​ដោយ​​ចាប់ផ្តើម​នៅ​ខែ​ក្រោយ​ សាសនាចក្រ​នឹង​បោះពុម្ភ​ ទស្សនាវដ្តីថ្មី ចំនួន​បី ទូទាំង​​ពិភពលោក៖ លីអាហូណា សម្រាប់មនុស្ស​ពេញវ័យ ទស្សនាវដ្តី ដើម្បីកម្លាំង​នៃយុវជន សម្រាប់យុវវ័យ និង ទស្សនាវដ្តីបិ្រយមិត្ត ​សម្រាប់ កុមារ ។ ទស្សនាវដ្តី​នឹង​មាន រៀង​រាល់​ខែ​ឬ រៀងរាល់ ពីរ​ខែម្តង​ អាស្រ័យទៅ​លើ​ភាសា ។

បើសិនបងប្អូន​ជាអ្នកដែលជាវ លីអាហូណាបច្ចុប្បន្ន ការជាវ​របស់បងប្អូន នឹង​បន្ត​ដោយ​ស្វ័យប្រវត្តិ នឹងនៅ​តែមាននៅលើការជាវរបស់បងប្អូន នៅ​ឆ្នាំ​ក្រោយ​សម្រាប់ពេលវេលា​ណា​មួយ ។ បើសិនគ្រួសារបងប្អូន​ចង់​ទទួល​បានទស្សនាវដ្តីបិ្រយមិត្ត​ឬ​ទស្សនាវដ្តី ដើម្បីកម្លាំង​នៃយុវជន​ បងប្អូន​អាច​ជាវ​នៅ​មជ្ឈមណ្ឌល​ចែកចាយ​ក្នុង​ស្រុក​ឬ​នៅ​តាម​ហាង​លក់ លើ​គេហទំព័រ ChurchofJesusChrist.org ។

វួដនិងសាខា​ទាំងឡាយនឹងត្រូវបានលើកទឹកចិត្តឲ្យផ្តល់ ការជាវ​ដល់​សមាជិក​ទាំងឡាយ​ណា​ដែល​ទើបបាន​ទទួល​បុណ្យុជ្រមុជទឹក​ក៏​ដូច​ជាស​ម្រាប់កុមារ​ និង យុវវ័យ ដែលចូលរួម​ព្រះវិហារ​ដោយ​គ្មាន​ឪពុក​ម្តាយ​ផងដែរ ។

ទស្សនាវដ្តី លីអាហូណា ៖ សម្រាប់​មជ្ឈិមវ័យ

សារលិខិត​មក​ពី​ថ្នាក់ដឹកនាំ​សាសនាចក្រ

បទ​ពិសោធន៍​មក​ពី​សមាជិកស្មោះត្រង់

អត្ថបទ​ដែល​ជួយ​ក្នុងការ​សិក្សា ចូរ​មកតាម​ខ្ញុំ

មូល​ដ្ឋាន​គ្រឹះ​នៃ​ដំណឹល្អ​សម្រាប់​សមាជិក​ថ្មី

ការដាក់​បញ្ជូល​ដែល​មាន​នូវ​ព័ត៌មាន និង​អត្ថបទ​ពិសេសៗ​មក​ពីតំបន់​របស់​អ្នក

ទស្សនាវដ្តី ដើម្បី​កម្លាំង​នៃ​យុវជន ៖ សម្រាប់​យុវវ័យ

សារលិខិត​មក​ពី​ថ្នាក់ដឹកនាំ​សាសនាចក្រ

មេរៀន​ដែល​ប្រើប្រាស់​វត្ថុ​ជា​ជំនួយ​សម្រាប់​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

ចម្លើយ​ដល់​សំណួរ​ដែល​មកពី​យុវវ័យ

អត្ថបទ​អំពី​ប្រព័ន្ធ​ផ្សព្វផ្សាយ បទដ្ឋាន មិត្តភក្តិ និង​ប្រធាន​បទ​ដែល​ជាប់​ទាក់ទង​ដទៃទៀត

ទស្សនាវដ្តី ប្រិយមិត្ត ៖ សម្រាប់​កុមារ

សារលិខិត​មក​ពី​ថ្នាក់ដឹកនាំ​សាសនាចក្រ

សកម្មភាព​សម្រាប់​កុមារ​តូចៗ

ដំណើរ​រឿង​សរសេរ​ដោយ​កុមារ

អត្ថបទ​ដែល​ស្ថាបនា​ការ​យល់​ដឹង​ដំណឹង​ល្អ

រូបភាព​សិល្បៈ​របស់​កុមារ