២០២០
ធ្វើឲ្យ​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម​ក្លាយ​ជាកន្លែង​វិជ្ជមាន
ខែ ធ្នូ ឆ្នាំ ២០២០


យុវមជ្ឈិមវ័យ

ធ្វើឲ្យ​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម​ក្លាយ​ជាកន្លែង​វិជ្ជមាន

រូបភាព
person holding a smartphone sending text messages

ប្រាំឆ្នាំ​កន្លងទៅ​ហើយ​ស្វាមី​របស់​ខ្ញុំ​និង​ខ្ញុំ​សម្រេច​បង្កើត​ប៉ុស្តិ៍​YouTube​មួយ ជាកន្លែង​ដែល​យើង​ចាប់​ផ្តើម​ចែក​ចាយ​អំពី​របៀប​ដែល​យើង​រស់នៅ ជាទៀង​ទាត់​ក្នុង​នាម​ជាសមាជិ​នៃសាសនា​ចក្រ​នៃព្រះយេស៊ូវ គ្រីស្ទ ។ គំនិត​របស់យើង​គឺនិយាយ​អំពី​ជំនឿ​របស់យើង តាម​រយៈ​ជីវិត​រស់នៅ​របស់យើង ។

យើង​មាន​ពរជ័យ​ដ៏អស្ចារ្យ​តាមរយៈ​ការ​ទទួល​សារ​បំផុស​គំនិត​មកពី​អ្នក​តាមដាន​របស់យើង ប្រាប់យើង​អំពី​ការ​ចូលរួម​ព្រះវិហារ​លើក​ដំបូង ឬ សូម្បី​តែ​នៅពេល​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។ សារលិខិត​ទាំងនេះ​បាន​ធ្វើ​ឲ្យ​យើង ពេញ​ដោយ​សេចក្តី​អំណរ​យ៉ាង​ខ្លាំង ។

យើង​មាន​អំណរ​គុណ​ចំពោះ ការ​រីក​ចម្រើន​លើ​បទ​ពិសោធន៍​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដែល​បាន​ជួយ​យើង​ឲ្យ​ផ្សាយ​សារលិខិត នៃដំណឹងល្អ​ដែល​បាន​ស្តារ​ឡើង​វិញ ដោយ​គ្រាន់​តែ​ចែក​ចាយ​ពី ជីវិត​របស់យើង ។ ប៉ុន្តែ​ខណៈ​ពេល​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​អាច​បង្កើត​ឲ្យ​មាន​បទ​ពិសោធន៍​ដ៏អស្ចារ្យ ដែល​ជួយយើង​អភិវឌ្ឍន៍ ទំនាក់​ទំនង​ដ៏មាន​អត្ថន័យ និង​អនុញ្ញាត​ឲ្យ​យើង​ចែក​ចាយ​ទីបន្ទាល់​នៃដំណឹងល្អ របស់យើង វាក៏អាច​ផ្តល់​បទពិសោន៍​ដ៏អាក្រក់​ខាងវិញ្ញាណ ដល់យើង ដឹកនាំ​ឲ្យ​យើង​ថ្កោលទោស អ្នកដទៃ​ក្នុង​របៀប មិន​យុត្តិធម៌ និង​បាត់បង់ សតិ​ថាការ​ពិត​យើង​ជានរណា ។

សម័យ​ប្រជុំ យុវ​មជ្ឈិមវ័យ ខែនេះ នឹង​ថ្លែង​អំពី​ប្រធាន​បទ​ទាំងនោះ​បន្ថែម​ទៀត ។ វាងាយ​ស្រួល​ក្នុង​ការប្រៀប​ធៀប​ខ្លួន​យើង ឬ ជីវិត​យើង​ទៅ​នឹង​អ្វី​ដែល​យើងឃើញ នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ប៉ុន្តែ​យើង​ត្រូវ​រៀន​ប្រើប្រាស់ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បង្កើត​ចន្លោះ​វិជ្ជមាន ជាកន្លែង​ដែល​យើង ទប់ទល់​នឹង​ការ​វិនិច្ឆ័យ​ខ្លួន​ឯង ឬ​អ្នក​ដទៃ និង​បង្កើន​ទំនុក​ចិត្ត នៅក្នុង​និស្ស័យ​ដ៏​ទេវ​ភាព​របស់យើង ហើយ​អ្វី​ដែល​សំខាន់​ជាង​គេ​បំផុត គឺ ការ​បង្ហាញ​អ្នក​ដទៃ​ឲ្យ​ឃើញ​តាម​រយៈ គំរូ​របស់​យើង និង​សុភមង្គល ដែល​ដំណឹង​ល្អនៃ​ព្រះយេស៊ូវ​គ្រីស្ទ​នាំមក ។

បាបារ៉ា រ៉ូដរីហ្គាស