២០១៩
យុវវ័យ
ខែ មករា ឆ្នាំ ២០១៩


យុវវ័យ

រូបភាព
យុវនារី​នៅ​ក្នុង​ព្រះវិហារ

ចុះ​បើ​ខ្ញុំចេញទៅ ? ពេល​ដែល​ខ្ញុំ​ផ្លាស់​មក​នៅ​ទី​នេះ​ជាលើក​ដំបូង មាន​តែ​យុវនារី​ពីរ​នាក់​ផ្សេងទៀត​ប៉ុណ្ណោះនៅ​ក្នុង​សាខា​របស់​ខ្ញុំ ។ យើង​បាន​ក្លាយ​ជា​មិត្ត​នឹង​គ្នា ហើយ​ខ្ញុំ​បាន​ស្គាល់ពួកគេ​យ៉ាង​ច្បាស់ ។ ប៉ុន្តែ​ពួកគេ​បាន​ឈប់​មក​ព្រះវិហារ ។

មាន​គ្រា​មួយ ពេល​ខ្ញុំ​ទៅ​ព្រះវិហារ​បរិសុទ្ធ ខ្ញុំ​បាន​ឃើញ​ប្រធាន​បេសកកម្ម ។ ខ្ញុំ​បាន​ប្រាប់​គាត់​ពី​មិត្ត​របស់​ខ្ញុំ ហើយសួរ​ថា តើ​ខ្ញុំ​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ជួយ​ពួកគេ​ឲ្យ​ត្រឡប់​មកក្នុង​​សាសនាចក្រ​វិញ ។ គាត់​បា​នប្រាប់​ខ្ញុំឲ្យ​នៅ​កន្លែង​ដែល​ខ្ញុំនៅ ចូរ​រឹងមាំ ហើយ​អធិស្ឋាន​ឲ្យ​ពួកគេ ។

បន្ទាប់​ពី​គ្រា​នោះ​មកមិន​យូរប៉ុន្មាន ខ្ញុំ​បាន​ឃើញ​មិត្តខ្ញុំ​ម្នាក់ ហើយ​ខ្ញុំ​រីករាយ​ខ្លាំង​ណាស់ ដែល​បាន​ជួប​នឹង​នាង ។ ពេល​ខ្ញុំ​ត្រឡប់​មក​ផ្ទះ​វិញនៅ​យប់​នោះ ខ្ញុំ​បាន​អធិស្ឋាន ហើយ​បាន​ទទួល​អារម្មណ៍​យ៉ាង​ម៉ឺងម៉ាត់​ថា ខ្ញុំ​ត្រូវ​បន្ត​នៅ​ត្រង់​កន្លែង​ដែល​ខ្ញុំ​នៅ ហើយ​បន្ត​ទៅ​ព្រះវិហារ បន្ត​ទៅ​ថ្នាក់​សិក្ខាសាលា ហើយ​បន្ត​ធ្វើ​ជា​គំរូ​ដល់​មិត្ត​របស់​ខ្ញុំ ។ ចុះ​បើ​ខ្ញុំ​ចេញ​ទៅ ហើយ​មិន​ត្រឡប់​មក​វិញ ហើយ​មិត្ត​ខ្ញុំ​ម្នាក់​បាន​ត្រឡប់​មក​ព្រះវិហារ​វិញ ? តើ​បាន​នរណា​ធ្វើ​មិត្ត​របស់​ពួកគេ ហើយ​ជួយពួកគេ​ឲ្យ​ត្រឡប់​មក​វិញ ?

រឿង​ទាំង​ឡាយ​មាន​ភាព​ងាយ​ស្រួល នៅពេល​យើង​ធ្វើ​វា​រួម​គ្នា ។

អាលីអូណាខាគីវ អូប្លាស ប្រទេស​អ៊ុយក្រែន

បោះពុម្ព