២០១៩
រៀន​ដើម្បី​ធ្វើ​កិច្ចការ​លំបាក
ខែ មករា ឆ្នាំ ២០១៩


យុវមជ្ឈិមវ័យ

រៀន​ដើម្បី​ធ្វើ​កិច្ចការ​លំបាក

រូបភាព
woman with skunk following

នៅពេល​ខ្ញុំ​គិត​អំពី​ពាក្យ​ភាព​ខ្លួន​ទីពឹង​ខ្លួន ឃ្លា​មួយ​មក​ពី​ប្រធាន​បេសកកម្ម​ខ្ញុំ​បាន​ផុស​ឡើង​ក្នុង​ចិត្ត​ខ្ញុំ ៖ « សូម​ធ្វើកិច្ចការ​លំបាកៗ​ដោយ​ខ្លួន​ឯង » ។ មែនហើយ វា​គឺជា​សេចក្តីថ្លែង​មួយ​ដ៏​ចម្លែក ប៉ុន្តែ​មាន​សេចក្តីពិត​ជាច្រើន​នៅក្នុង​គំនិត​ដែល​ថា មាន​រឿង​លំបាកៗ​ជាច្រើន​នៅក្នុង​ជីវិត​យើង យើង​ពុំ​អាច​សូម​ឲ្យ​មនុស្ស​ដទៃ​ធ្វើ​វា​ជំនួស​យើង​បាន​ឡើយ ។

ដូច្នេះ​តើ​យើង « ធ្វើ​កិច្ចការ​លំបាកៗ​ដោយ​ខ្លួន​ឯង » ទាក់ទង​នឹង​ភាព​ខ្លួន​ទីពឹង​ខ្លួន​ផ្នែក​ផ្លូវ​ចិត្ត​យ៉ាង​ដូចម្តេច ? តើ​យើង​អាច​ដោះស្រាយ​ការខកចិត្ត និង រៀន​ដោះស្រាយ​នូវ​គ្រប់​បញ្ហា​ផ្នែក​ផ្លូវ​ចិត្ត​របស់​យើង​ដោយ​របៀប​ណា ?

ដោយ​អំណរគុណ យើង​ពុំ​ត្រូវ​ទុក​ឲ្យ​នៅក្នុង​ទីងងឹត​ឡើយ—ធនធាន​នានា​មាន​នៅ​ជុំវិញ​យើង ។ យើង​អាច​រកឃើញ​ធនធាន​មួយ​ចំនួន​នេះ​នៅក្នុង « របៀប ១៤ យ៉ាង ដើម្បី​ធ្វើ​ឲ្យ​សុខភាព​ផ្លូវ​ចិត្ត​របស់​អ្នក​ត្រឡប់​មកលើ​ផ្លូវ​វិញ » ។ កាន់តែ​សំខាន់​បំផុត​នោះ យើង​អាច​ធ្វើ​ឲ្យ​ជីវិត​យើង​មាន​ភាព​ងាយ​ស្រួល នៅពេល​យើង​គោរព​បទបញ្ញត្តិ ( សូមមើល​ទំព័រ ៤៤ ) ។

ការរៀន​ឆ្លើយ​តប​ចំពោះ​អ្វីៗដែល​កើត​ឡើង​នៅក្នុង​ជីវិត​យើង​គឺ​ជា​ដំណើរការ​មួយ ។ ការមាន​ភាពខ្លួន​ទីពឹង​ខ្លួន​ផ្នែក​ផ្លូវ​ចិត្ត​ពុំ​មែន​មាន​ន័យ​ថា យើង​នឹង​មាន​អារម្មណ៍​តាម​អ្វី​ដែល​យើង​ចង់​មាន​ជានិច្ច​នោះ​ទេ ។ វា​មាន​ន័យ​ថា តាមរយៈ​ព្រះគុណ​នៃ​ព្រះយេស៊ូវគ្រីស្ទ និង​កិច្ចខិតខំ​ផ្ទាល់​របស់​យើង នោះ​យើង​អាច​គ្រប់គ្រង​ផ្លូវ​ចិត្ត​ក្នុង​របៀប​មួយ​ដែល​មាន​សុខភាព​ល្អ និង​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត ។ ប្រធាន អិម រ័សុល បាឡឺដ ផ្តល់​ការទូន្មាន​មួយ​ចំនួន​ដល់​យើង​ឲ្យ​អនុវត្ត​ដើម្បី​សម្រេច​បាន​នូវ​តុល្យភាព​នេះ ( សូមមើល​ទំព័រ ៤៨ ) ។

នៅពេលយើង ស្វែងរក​ភាព​ខ្លួនទី​ពឹង​ខ្លួន​ផ្នែក​ផ្លូវ​ចិត្ត យើង​អាច​ទទួល​អារម្មណ៍​ថា យើង​ដូចជា​ចាប​តូច​មួយ ( សូមមើល​ទំព័រ ៤៦ ) ប៉ុន្តែ​ពេល​យើង​អនុវត្ត​កិច្ចខិតខំ​នេះ និង​មាន​ភាពជា​ដៃគូ​ជាមួយ​ព្រះវរបិតាសួគ៌ នោះ​យើង​អាច​មាន​ទំនុកចិត្ត​ថា ថ្ងៃ​ណា​មួយ​យើង​នឹង « ហើរ​ឡើង​ទៅ​លើ​ដោយ​ស្លាប​ដូច​ជា​ឥន្ទ្រី » ( អេសាយ ៤០:៣១ ) ដែល​ជា​វិធី​មួយ​ទៀត​នៃ​ការនិយាយ​ថា យើង​នឹង​មាន​កម្លាំង​ដើម្បី​ធ្វើ​កិច្ចការ​លំបាកៗ​ដោយ​ខ្លួន​ឯង​បាន ។

សូម​ជូនពរ​ឲ្យ​អ្នក​បាន​សម្រេច

ហ៊ីស្សើ ជេ ចនសុន