២០១៩
រៀន​អំពី​ព្រះយេស៊ូវ
ខែ មករា ឆ្នាំ ២០១៩


សារ​លិខិត​គណៈ​ប្រធាន​ទី​មួយ

រៀន​អំពី ព្រះយេស៊ូវ

ដកស្រង់​មក​ពី « ការ​ទាញ​យក​ព្រះចេស្ដា​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​មក​ក្នុង​ជីវិត​របស់​យើង » Liahona, ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៣៩–៤២ ។

រូបភាព
Learn about Jesus

ព្រះ​បាន​បញ្ជូន​ព្រះរាជបុត្រា​របស់​ទ្រង់​ព្រះយេស៊ូវគ្រីស្ទ​ដើម្បី​មក​ជួយ​យើង ។ អ្នក​អាច​មាន​អំណាច​មក​ពី​ព្រះយេស៊ូវគ្រីស្ទ នៅពេល​អ្នក​ធ្វើ​កិច្ចការ​ទាំងនេះ ៖

  • ការរៀនសូត្រ​អំពី​ព្រះអង្គសង្គ្រោះ ។ ជាច្រើន​ឆ្នាំ​កន្លង​ទៅ ខ្ញុំ​បាន​អាន ហើយ​គូស​បន្ទាត់​ពី​ក្រោម ខគម្ពីរ​នីមួយៗ នៅក្នុង​ព្រះគម្ពីរ​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ ពេល​ខ្ញុំ​បាន​អាន​ចប់ ខ្ញុំ​បាន​ប្រាប់​ភរិយា​របស់​ខ្ញុំ​ថា « បង​ជា​មនុស្ស​ផ្សេង​ម្នាក់ ! »

  • សិក្សា « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្មរស់ » ។ វា​ជា​ទីបន្ទាល់​មួយ​អំពី​ព្រះយេស៊ូវគ្រីស្ទ​មក​ពី​ពួកព្យាការី និង​ពួកសាវក ។

  • ចូរ​មាន​ឆន្ទៈ​ការពារ បញ្ចេញ​មតិ ហើយ​ធ្វើ​ខុស​ពី​មនុស្ស​នៃ​លោកិយ ។

  • សូម​ព្យាយាម​មើល​ទៅ​កាន់​ទ្រង់គ្រប់ ទាំង គំនិត ( សូមមើល គោលលទ្ធិ និង​សេចក្តីសញ្ញា ៦:៣៦ ) ។ នៅពេល​អ្នក​ធ្វើ​ដូច្នោះ នោះភាព​សង្ស័យ និង​ការភ័យ​ខ្លាច​របស់​អ្នក​នឹង​រលាយ​បាត់​អស់ ។

  • ចុះ​សេចក្តីសញ្ញា​ពិសិដ្ឋ និង​រក្សា​សេចក្តីសញ្ញា​ទាំង​នោះ ។

ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ ! អំណាច​របស់​ទ្រង់​មាន​សម្រាប់​ពួក​អ្នក​គ្រប់​គ្នា ។