២០១៩
គ្រាប់​ពូជ​នៃ​សេចក្តីជំនឿ
ខែ មករា ឆ្នាំ ២០១៩


គ្រាប់​ពូជ​នៃ​សេចក្តីជំនឿ

រូបភាព
Seeds of Faith

ព្យាការី​អាលម៉ា​បាន​ប្រៀបធៀប​ការរីកចម្រើន​នៃ​ទីបន្ទាល់​ទៅ​នឹង​ការដាំ​គ្រាប់ពូជ​មួយ ( សូមមើល អាលម៉ា ៣២ ) ។ នៅពេល​អ្នក​អធិស្ឋាន អាន​ព្រះគម្ពីរ និង​ជួយ​មនុស្ស​ដទៃ នោះ​សេចក្តីជំនឿ​របស់​អ្នក​នឹង​រីក​ដុះដាល​ឡើង ! សូម​សាកល្បង​ការពិសោធន៍​នេះ​ដើម្បី​មើល​ពន្លក​នៃ​គ្រាប់ពូជ ។

អ្វី​ដែល​អ្នក​នឹង​ត្រូវការ ៖

គ្រាប់​សណ្តែក ( ប្រភេទ​ណា​ក៏​បាន )

ក្រដាស​ជូត

ថង់​ជ័រ​ថ្លា​ដែល​អាច​បិទភ្ជិត​បាន

  1. សូម​ដាក់​ក្រដាស​ជូត​នៅក្នុង​ថង់​ជ័រ ។ ដាក់​គ្រាប់​សណ្តែក​នៅពីលើក្រដាសជូត​ ហើយ​បិទ​ថង់​នោះ ។

  2. ដាក់​ថង់​នោះ​នៅ​កន្លែង​មាន​ពន្លឺ​ព្រះអាទិត្យ ។ ប្រហែល​ជា​មួយ​សប្តាហ៍​ក្រោយ​មក គ្រាប់​សណ្តែក​ចាប់ផ្តើម​ចេញ​ពន្លក !

  3. សូម​ទុក​ឲ្យ​វា​បន្ត​លូតលាស់​មួយ​រយៈ ។ នៅពេល​អ្នក​ឃើញ​វា​មាន​ឫស សូម​យក​វា​ទៅដាំ​នៅលើ​ដី ។ សូម​ស្រោច​ទឹក និង​ដាក់​វា​ឲ្យ​ត្រូវ​ពន្លឺ​ព្រះអាទិត្យ ហើយ​មើល​ថា តើ​វា​នឹង​លូតលាស់​ប៉ុណ្ណា !

ការ​ផ្គូផ្គង​ដំណាំ

ទីបន្ទាល់​របស់​មនុស្ស​ម្នាក់ៗ​រីក​ដុះដាល​ផ្សេងៗ​គ្នា ។ តើ​អ្នក​អាច​ផ្គូផ្គង​ដំណាំ​នីមួយៗ​ទៅ​នឹង​ស្រមោល​របស់​វា​បាន​ដែរ​ឬ​ទេ ?