២០១៩
ព្រះយេស៊ូវ​បាន​រៀន ហើយ​ចម្រើន​វ័យ​ធំ​ឡើង
ខែ មករា ឆ្នាំ ២០១៩


ការ​ធ្វើ​តាម​ព្រះយេស៊ូវ

ព្រះយេស៊ូវ​បាន​រៀន ហើយ​ចម្រើន​វ័យ​ធំ​ឡើង

រូបភាព
Jesus Learned and Grew 1
រូបភាព
Jesus Learned and Grew 2
រូបភាព
Jesus Learned and Grew 3

ព្រះយេស៊ូវ​បាន​ប្រសូត​មក​ជា​ព្រះ​ឱរស​តូច​មួយ ។ ខ្ញុំ​ក៏​ធ្លាប់​ជា​ទារក​ម្នាក់​ផងដែរ !

ម៉ារា និង​យ៉ូសែប​បាន​ជួយ​មើល​ថែ​ព្រះយេស៊ូវ ។ តើ​នរណា​ជួយ​ខ្ញុំ ?

ព្រះយេស៊ូវ​បាន​ចម្រើន​វ័យ​ធំ​ឡើង​តាម​របៀប​ដែល​ខ្ញុំ​ធំ​ឡើង​ផងដែរ ។ ទ្រង់​បាន​មាន ប្រាជ្ញា​ឡើង ។ នោះ​មាន​ន័យ​ថា ទ្រង់​បាន​រៀន​អ្វី​ថ្មីៗ ។

ទ្រង់​បាន​មាន ព្រះ​កាយ​ធំ​ឡើង ។ នោះ​មាន​ន័យ​ថា រូបរាង​របស់​ទ្រង់​បាន​ធំ​ឡើង ។

ទ្រង់​កើន​នូវ​ទី​គាប់​ព្រះហឫទ័យ ដល់​ព្រះ ។ នោះ​មាន​ន័យ​ថា ទ្រង់​បាន​រៀន​អំពី​ព្រះ​វរបិតាសួគ៌ ។ ទ្រង់​បាន​រៀន​អធិស្ឋាន ។ ទ្រង់​បាន​អាន​ព្រះ​គម្ពីរ ។

ទ្រង់​កើន​នូវ​ទី​គាប់​ចិត្ត ដល់​មនុស្ស ។ នោះ​មាន​ន័យ​ថា ទ្រង់​បាន​រាប់​អាន​មិត្តភក្តិ​ថ្មីៗ ។ ទ្រង់​មាន​ព្រះហឫទ័យ​ល្អ​ចំពោះ​មនុស្ស​ដទៃ ។ ទ្រង់​បាន​ជួយ​គ្រួសារ​របស់​ព្រះអង្គ ។

ខ្ញុំ​អាច​ជួយ​ឲ្យ​គំនិត និង​រូបកាយ​ខ្ញុំ​លូតលាស់​បាន ។ ខ្ញុំ​អាច​រៀន​ធ្វើ​តាម​ព្រះ ។ ខ្ញុំ​អាច​ក្លាយ​ជា​កល្យាណ​មិត្ត​ល្អ​ម្នាក់ ។ ខ្ញុំ​អាច​រីកចម្រើន​តាម​របៀប​ល្អៗ ដូច​ព្រះយេស៊ូវ​បាន​ធ្វើ​ដែរ !