២០១៩
ប្រធាន​បាឡឺដ​ទស្សនកិច្ច​នៅ​រដ្ឋ​តិចសាស ស.រ.អា
ខែ មករា ឆ្នាំ ២០១៩


ពួក​សាវក​នៅ​ជុំ​វិញ​ពិភពលោក

ប្រធាន​បាឡឺដ​ទស្សនកិច្ច​នៅ​រដ្ឋ​តិចសាស ស.រ.អា

ពួក​សាវក​ធ្វើ​ដំណើរ​ជុំវិញ​ពិភព​លោក ដើម្បី​ផ្តល់​ការងារ​បម្រើ​ដល់​មនុស្ស ហើយ​បង្រៀន​ពួកគេ​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

រូបភាព
President Ballard Visits Texas, USA

នៅពេល​ព្យុះ​ដ៏​ខ្លាំង​ដែល​ហៅ​ថា ហើរីខេន ហាវី បាន​បោក​បក់​នៅ​ទីក្រុង​ហូស្តុន រដ្ឋ​តិចសាស ស.រ.អា. មាន​ផ្ទះ​របស់​មនុស្ស​ជាច្រើន​ត្រូវបាន​ជន់​លិចលង់ ឬ​ត្រូវបាន​បំផ្លាញ ។ ប្រធាន អិម រ័សុល បាឡឺដ បាន​ធ្វើ​ដំណើរ​ទៅ​ទីនោះ​ដើម្បី​ជួយ !

មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​យន្តហោះ​របស់​លោក​បាន​ចុះ​ចត លោក​បាន​ទៅ​មជ្ឈមណ្ឌល​មេ​បញ្ជា​ការ​ភ្លាម ជា​កន្លែង​ដែល​សាសនាចក្រ​ប្រមូល​គ្រឿង​បរិក្ខារ​នានា ហើយ​បញ្ជូន​ឲ្យ​ទៅ​ពួកស្ម័គ្រ​ចិត្ត​ដៃ​ជំនួយ​មរមន ។

បន្ទាប់​មក លោក​បាន​ទៅ​សួរ​សុខ​ទុក្ខ​ប្រជាជន​ដែល​មាន​ផ្ទះ​ជាច្រើន​ត្រូវ​ជន​លិច​លង់ ។ មាន​ផ្លូវ​មួយ​ចំនួន​ត្រូវ​បាន​កក​ស្ទះ ដូច្នេះ​លោក​បាន​ដើរ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ទៀត ។ លោក​បាន​ស្តាប់​មនុស្ស​ទាំង​នោះ ហើយ​ចែកចាយ​សេចក្តីស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​ជាមួយ​ពួកគេ ។

លោក​បាន​ជួប​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា និង​សមាជិក​ដទៃ​ទៀត​នៃ​សាសនាចក្រ​ដែល​កំពុង​ជួយ ។

លោក​បាន​ថ្លែង​នៅក្នុង​ការប្រជុំ​ធម្មនិដ្ឋាន​មួយ និង​ការប្រជុំ​សាក្រាម៉ង់​ចំនួន​បី ដូច្នេះ​លោក​អាច​ចែកចាយ​សេចក្តី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​ជាមួយ​មនុស្ស​ជា​ច្រើន !

ពេល​លោក​បាន​ជួប​បុរស​ចំណាស់​ម្នាក់ ដែល​ផ្ទះ​របស់​គាត់​ត្រូវបាន​បំផ្លិចបំផ្លាញ នោះ​ប្រធាន​បាឡឺដ​បាន​ថ្លែង​ថា ៖

ខ្ញុំ​ជា​សាវក​ម្នាក់​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ … ពួក​យើង​ចង់​ឲ្យ​អ្នក​ដឹង​ថា យើង​ស្រឡាញ់​អ្នក ។ ហើយ​យើង​នៅ​ទីនេះ ដោយសារ​ព្រះយេស៊ូវគ្រីស្ទ​សព្វព្រះទ័យ​ឲ្យ​យើង​នៅ​ទីនេះ ។