២០១៩
ភាព​ជា​សិស្ស
ខែ មករា ឆ្នាំ ២០១៩


ភាព​ជា​សិស្ស

ពិភពលោក​ដែល​យើង​រស់នៅ​នេះ ហាក់ដូចជា​ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​​សាកល្បង​ការលះបង់​របស់​យើង​ចំពោះភាព​ជាសិស្ស ។ នៅពេល​យើង​សិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មី​ឆ្នាំ​នេះ យើង​អាច​ទទួល​បាន​ការបំផុសគំនិត តាមរយៈការបង្រៀន និង​គំរូ​របស់​ព្រះយេស៊ូវ និង​ពួកសិស្ស​របស់​ទ្រង់ ដែល​ព្យាយាម​ទាំង​រៀន​ពី​ទ្រង់ និង​ប្រែកាន់តែ​ដូច​លោកចៅហ្វាយ​របស់​ពួកគេ ។

ក្នុងនាម​ជា​គ្រូបង្រៀន​ព្រះគម្ពីរ​សញ្ញា​ថ្មី​នៅ​សាកល​វិទ្យាល័យ ព្រិកហាំ យ៉ង់ សហការី​របស់​ខ្ញុំ​ឈ្មោះ ហ្គេយី ស្ទ្រាធើន និង​ខ្ញុំ​បាន​ចែកចាយ​គំនិត​មួយ​ចំនួន​នៅក្នុង​បញ្ហា​នេះ អំពី​គំរូ​នៃ​ភាព​ជាសិស្ស​ដែល​យើង​អាច​រៀន​ពី​ម៉ារា មាតា​របស់​ព្រះយេស៊ូវ ( ទំព័រ ១២ ) និង យ៉ូហានសំណព្វ ( ទំព័រ ១៨ ) ។ បុគ្គល​​ទាំងពីរនាក់​នេះ​គឺនៅក្នុង​ចំណោម​សាក្សី​ដ៏​អស្ចារ្យ​បំផុត​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ក្រៅ​ពី​ព្រះ​ជា​ព្រះវរបិតាទ្រង់​ផ្ទាល់ គ្មានបុគ្គល​ណា​ទៀត​ដែល​បាន​ស្គាល់​ព្រះយេស៊ូវ​ច្បាស់​ដូច​មាតា​របស់​ទ្រង់​ឡើយ ថា​ទ្រង់​គឺ​ពិតជា​ព្រះរាជបុត្រា​របស់​ព្រះ ហើយ​យ៉ូហាន​​ត្រូវបាន​រាប់​ទៅក្នុង​ចំណោម​ពួកសាវក​ដើម​ទាំង​ដប់​ពីរ ហើយ​បង្ហាញ​ថា គឺជា​មិត្ត​ភក្តិ​ជិតស្និទ្ធ​ម្នាក់​របស់​ព្រះអម្ចាស់ ។

ភក្តីភាព​នៃ​ពួកសិស្ស​ទាំង​នេះ និង​សិស្ស​ផ្សេង​ទៀត បង្រៀន​យើង​អំពី​របៀប​ដែល​យើង​អាច​ក្លាយ​ជា​សិស្ស​សំណព្វ​របស់​ព្រះយេស៊ូវគ្រីស្ទ​ដោយ​ខ្លួន​យើង ហើយ​រក្សា​ភាព​ជាសិស្ស​របស់​យើង ទោះជា​មាន​ឧបសគ្គ​ក្នុង​ពិភពលោក​នេះ​ក្តី ។

នៅពេល​យើង​សិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មី​ប្រកប​ដោយ​ការអធិស្ឋាន នោះ​យើង​ពុំ​គ្រាន់តែ​អាច​ដឹង​កាន់តែ​ច្រើន អំពី ព្រះយេស៊ូវគ្រីស្ទ​ប៉ុណ្ណោះ​ទេ យើង​ថែមទាំង​ ស្គាល់ ទ្រង់​កាន់តែ​ច្បាស់​ទៀត​ផង ( សូមមើល យ៉ូហាន ១៧:៣ ) ។

ដោយ​ស្មោះស្ម័គ្រ

អ៊ីរិក ឌី ហាន់ស្មែន