២០១៩
យុវវ័យ
ខែ កក្កដា ឆ្នាំ ២០១៩


យុវវ័យ

រូបភាព
Lily

ខ្ញុំ​លេង​បាល់​ទះ រត់​ប្រណាំង និង​អាន​ច្រើន ។ ប្រសិនបើ​ខ្ញុំ​អាច​ចំណាយ​ពេល​​មួយ​ថ្ងៃ​ដើម្បី​ធ្វើ​អ្វី​មួយ នោះ​ខ្ញុំ​​ប្រហែល​ជា​ទៅ​លេង​មាត់​សមុទ្រ ។

ខ្ញុំ​បាន​កើត​​នៅ​ទីក្រុង​ឈីហ្គាហ្គោ រដ្ឋ​អិលលីណោយ ប៉ុន្តែ​បាន​មក​រស់នៅ​ទីក្រុង​ណៅវូ ពេល​ខ្ញុំ​នៅ​មជ្ឈមណ្ឌល​ក្មេង​កំព្រា ។ ខ្ញុំ​ពុំ​បាន​ចាំ​ច្រើន​ពី​ជីវិត​របស់​ខ្ញុំ​​ពីមុន​ខ្ញុំ​ទៅ​រស់នៅ​​មណ្ឌល​ក្មេង​កំព្រា​ទេ ប៉ុន្តែ​ខ្ញុំ​ចាំ​ថា​ ខ្ញុំ​ពុំ​មាន​អារម្មណ៍​សុវត្ថិភាព​ឡើយ ។ ពេល​ខ្ញុំ​បាន​ទៅ​មណ្ឌល​ក្មេង​កំព្រា​ខ្ញុំ​មាន​អារម្មណ៍​សុវត្ថិភាព ។ ខ្ញុំ​ពេញចិត្ត​នឹង​ការ​ទទួល​បាន​​​ដំណឹងល្អ ។ មិត្តភក្តិ​មួយ​ចំនួន​របស់​ខ្ញុំ​បាន​​្ថិត​នៅ​ក្នុង​ស្ថានភាព​​មួយ​ចំនួន​គួរ​ឲ្យ​ខ្លាច​ដោយសារ​ពួកគេ​ពុំ​ធ្វើ​តាម​បទដ្ឋាន​របស់​យើង ។ ខ្ញុំ​ដឹង​ថា ការគោរព​តាម​ព្រះបញ្ញត្តិ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​សុវត្ថិភាព ។

វា​គឺជា​បទពិសោធន៍​ដ៏​អស្ចារ្យ​​មួយ​ក្នុង​ការ​ជួប​គ្រួសារ​របស់​ខ្ញុំ ។ ម្តាយ​របស់​ខ្ញុំ​បាន​ទៅ​សាលា​មត្តេយ្យ​ដែល​ខ្ញុំ​បាន​ទៅ​រៀន ដោយសារ​គាត់​បាន​​ទៅ​ជួយ​បង្រៀន​ជំនួស​គេ ។ គាត់​បាន​លេង​ជាមួយ​ខ្ញុំ ហើយ​គាត់​បាន​ប្រាប់​គ្រូបង្រៀន​ម្នាក់​ថា គាត់​ចង់​យក​ខ្ញុំ​ទៅ​ផ្ទះ​ដោយសារ​ខ្ញុំ​ជា​ក្មេង​គួរ​ឲ្យ​ស្រឡាញ់ ។​ គ្រូបង្រៀន​នោះ​បាន​និយាយ​ថា « នាង​ត្រូវការ​អ្នក​យក​ទៅ​ចិញ្ចឹម អញ្ចឹង​ប្រហែល​ជា​ប្អូន​អាច​យក​នាង​ទៅបាន ! » ម្តាយ​របស់​ខ្ញុំ​​បាន​​សួរ​នាំ​គេ​អំពី​ដំណើរ​ការនោះ ហើយ​គាត់​បាន​សុំ​ខ្ញុំ និង​បងប្អូន​ប្រុស​ខ្ញុំ​ពីរ​នាក់​ទៀត​យក​ទៅ​ចិញ្ចឹម ។ វា​អស្ចារ្យ​ណាស់​ដោយសារ​ខ្ញុំ​ដឹង​ថា តើ​មាន​សភាព​បែប​ណា​នៅពេល​គ្មាន​គ្រួសារ​នោះ ហើយ​ថា​ការបង្កើត​ក្រុមគ្រួសារ​មួយ​គឺ​វា​កាន់តែ​ពិសេស ។

លីលី អេស អាយុ ១៤ ឆ្នាំ រដ្ឋ អិលលីណោយ ស.រ.អា.

ថតរូប​ដោយ គ្រីស្ទីណា ស្ម៊ីធ