២០១៩
ខ្ញុំ​ជា​គ្រិស្តសាសនិក !
ខែ កក្កដា ឆ្នាំ ២០១៩


ខ្ញុំ​ជា​គ្រិស្តសាសនិក !

រូបភាព
Im Christian

ពេល​ខ្ញុំ​ទទួល​បុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់ នោះ​ខ្ញុំ​បាន​យក​ព្រះនាម​នៃ​ព្រះគ្រីស្ទ ។

នោះមានន័យ​ថា ខ្ញុំ​ជ្រើសរើស​ធ្វើ​តាម​ទ្រង់ ហើយ​ព្យាយាម​ធ្វើ​នូវ​អ្វី​ដែល​ត្រឹមត្រូវ ។

ខ្ញុំ​ជា​គ្រិស្តសាសនិក ! ខ្ញុំ​ជឿ​ថា ព្រះគ្រីស្ទ​គឺជា​ព្រះ​រាជ​បុត្រា​បង្កើត​តែ​មួយ​របស់ព្រះ—

ព្រះអម្ចាស់​នៃ​មេត្រីភាព អ្នក​គង្វាល​ល្អ នំប៉័ង​នៃ​ជីវិត ព្រះ​ដ៏​បរិសុទ្ធ​ ។

ខ្ញុំ​ជា​គ្រិស្តសាសនិក ! ខ្ញុំ​អាន​ព្រះគម្ពីរ​រៀងរាល់​ថ្ងៃ ដោយ​រៀន​ពី​ព្រះជន្ម​របស់​ទ្រង់

អព្ហូតហេតុ ការបង្រៀន ការពលិកម្ម​អស់កល្ប​របស់​ទ្រង់ ។

ខ្ញុំ​ជា​គ្រិស្តសាសនិក ! ខ្ញុំ​ចង់​ឲ្យ​ពិភពលោក​ដឹង​ថា ព្រះយេស៊ូវ​បាន​សុគត​សម្រាប់​ពួកគេ ។

ដោយសារ​ទ្រង់​បាន​ថ្វាយ​ព្រះជន្ម​ទ្រង់​សម្រាប់​ពួកយើង នោះ​យើង​ទាំងអស់​គ្នា​នឹង​រស់​ឡើង​វិញ​ម្តង​ទៀត !

ខ្ញុំ​ជា​គ្រិស្តសាសនិក ! ពេល​ព្រលឹង​ខ្ញុំ​​មាន​អារម្មណ៍​ឈឺចាប់​ដោយសារ​អំពើបាប ឬ​កង្វល់​នៃ​លោកិយ

នោះ​ខ្ញុំ​បានបង្វែរ​ចិត្ត​ខ្ញុំ​ទៅ​កាន់​ព្រះយេស៊ូវ ហើយ​ខ្ញុំ​ដឹង​ថា ទ្រង់​​គង់នៅ​ទីនោះ ។

ខ្ញុំ​ជា​គ្រិស្តសាសនិក ! ខ្ញុំ​ប្រើ​អ្វី​ដែល​ខ្ញុំ​មាន​ដើម្បី​ជួយ​មិត្ត​ភក្តិ​ខ្ញុំ​​នៅពេល​ខ្វះខាត ។

ខ្ញុំ​បាន​ព្យាយាម​ធ្វើ​អ្វី​ដែល​ព្រះគ្រីស្ទ​បាន​ធ្វើ ខ្ញុំ​កំពុង​ដើរ​តាម​​ទ្រង់ ។

ខ្ញុំ​ជា​គ្រិស្តសាសនិក ! ខ្ញុំ​ចង​ចាំ​ព្រះគ្រីស្ទ​តាម​របៀប​ដែល​ទ្រង់​សុំ​ឲ្យយើង​​​ធ្វើ ៖

ខ្ញុំ​ទទួលទាន​សាក្រាម៉ង់​រៀងរាល់​សប្តាហ៍ ហើយ​សន្យា​ថា​ស្មោះត្រង់ ។

ខ្ញុំ​ជា​គ្រិស្តសាសនិក ! ទោះបី​ជានៅ​តែ​ឯង​ក្តី ខ្ញុំ​បង្ហាញ​នូវ​ភាព​ថ្លៃថ្នូរ ។

ខ្ញុំ​ស្មោះត្រង់ ក្លាហាន ហើយ​មាន​គុណ​ធម៌ ។ អ្នក​អាច​ពឹកផ្អែក​លើ​ខ្ញុំ​បាន ។

ខ្ញុំ​ជា​គ្រិស្តសាសនិក ! ខ្ញុំ​អភ័យទោស​ដល់​​អ្នកទាំងឡាយ​ណា​​ដែល​ជ្រើសរើស​ធ្វើ​​ខុស ។

ខ្ញុំ​ស្វាគមន៍​ភាពសុខសាន្ត មិត្តភាព ហើយ​ជួយ​មនុស្ស​ឲ្យ​​ត្រូវ​គ្នា ។

ខ្ញុំ​ជា​គ្រិស្តសាសនិក ! ខ្ញុំ​ស្រឡាញ់​ព្រះយេស៊ូវគ្រីស្ទ​ដោយ​អស់​ពី​ចិត្ត​ខ្ញុំ ។ វា​ជា​ការពិត !

ឥឡូវ​នេះ​ជា​វេន​របស់​អ្នក​ហើយ—សូម​អ្នក​ចែកចាយ​ពី​អត្ថន័យ​នៃ​ការធ្វើ​ជា​គ្រិស្តសាសនិក ! ●