២០១៩
ទ្រង់នឹង​មិន​ភ្លេច​កិច្ចការ​របស់​អ្នក​ឡើយ
ខែ កក្កដា ឆ្នាំ ២០១៩


យុវមជ្ឈិមវ័យ

ទ្រង់នឹង​មិន​ភ្លេច​កិច្ចការ​របស់​អ្នក​ឡើយ

រូបភាព
young adult

រូបថត​មក​ពី Getty Images

បីបួន​ខែ​កន្លង​ទៅ ខ្ញុំ​បាន​សុបិន​ឃើញ​​ថា ខ្ញុំ​កំពុង​អង្គុយ​នៅ​កៅអី​ជួរ​ក្រោយ​គេ​នៅ​ក្នុង​ព្រះវិហារ​ដូច​សព្វ​មួយ​ដង ហើយ​ដោយ​គ្មាន​បំណង​នៃ​ការចូលរួម​ឡើយ នោះ​ទស្សនវិស័យ​របស់​ខ្ញុំ​បាន​ផ្លាស់ប្តូរ ។ ខ្ញុំ​បាន​ឃើញ​អ្នក​ត្រឡប់​មក​ពី​បេសកកម្ម​វិញ​មុន​កំណត់​ផ្សេង​ទៀត ដើរ​ពេញ​ក្នុង​ចំណោម​ក្រុម​ជំនុំ ។ បំណង​ប្រាថ្នា​របស់​ខ្ញុំ​ដើម្បី​ជួយ​ពួកគេ​បាន​កើន​ឡើង​នៅក្នុង​ចិត្ត​ខ្ញុំ​ពេល​ខ្ញុំ​​ក្រឡេកមើល​ជុំវិញ ។ ខ្ញុំ​ដឹង​ថា​ ការចែកចាយ​បទពិសោធន៍​របស់​ខ្ញុំ​អាច​ក្លាយ​ជា​របៀប​មួយ​នៃ​ការផ្តល់​ការងារ​បម្រើ​ដល់​ពួកគេ ហើយ​ជួយ​ពួកគេ​ឲ្យ​បន្ត​ដើរ​លើ​ផ្លូវ​នៃ​សេចក្តីសញ្ញា ទោះបី​ផ្លូវ​នេះ​ហាក់ដូចជា​​លំបាក​ក្តី ។

តាមរយៈ​សុបិន​របស់​ខ្ញុំ ព្រះ​វរ​បិតា​សួគ៌​បាន​ឲ្យ​ខ្ញុំ​ដឹង​ថា ទ្រង់​​ខ្វល់ខ្វាយ ។ ទ្រង់​មាន​អំណរគុណ​ដល់​ការបម្រើ​សុចរិត​ដែល​យើង​បាន​ផ្តល់​​​ក្នុង​នាម​ជា​អ្នកផ្សព្វផ្សាយ​សាសនា មិន​ថា​ការបម្រើ​ពេញម៉ោង​របស់​យើង​យូរ​ប៉ុន្មាន​នោះ​ទេ ? « ព្រះ​ទ្រង់​មិន​មែន​ជា​អ្នក​រមឹលគុណ ដែល​ទ្រង់​នឹង​ភ្លេច​ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ និង​សេចក្តី​ស្រឡាញ់​ដែល​អ្នក​រាល់​គ្នា​បាន​​សម្តែង​ដល់​ព្រះនាម​ទ្រង់ » នោះ​ទេ ( ហេព្រើរ ៦:១០ ) ។ នៅក្នុង​អត្ថបទ​របស់​ខ្ញុំ ( សូមមើល​ទំព័រ ៤៧ ) ខ្ញុំ​ចែកចាយ​រឿង​មួយ​មក​ពី​ព្រះគម្ពីរ និង​បទពិសោធន៍​របស់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្សេង​ទៀត ដែល​ត្រឡប់​មក​ពី​បេសកកម្ម​វិញ​មុន​កំណត់ ដែល​អាច​ជួយ​អ្នក​ពេល​អ្នក​​ដើរ​នៅលើ​ផ្លូវ​ដែល​ពុំ​បាន​រំពឹង​ទុក និង​លំបាកនេះ ។ ខ្ញុំ​ក៏​ចូលចិត្ត​របៀប​ដែល​អាឡិច​ប្រើ​រឿង​មួយ​មក​ពី​ព្រះគម្ពីរ​មរមន ដើម្បី​ជួយ​យើង​ឲ្យ​យល់​ថា ទោះបីអ្នក​ត្រឡប់​មក​ពី​បេសកកម្ម​វិញ​មុន​កំណត់​ទាំង​នោះ​ដោយសារ​តែ​បញ្ហាផ្នែក​ភាព​ស័ក្តិសម​ក្តី នោះ​នៅតែ​មាន​សេចក្តីសង្ឃឹម​ដែរ ( សូមមើល​​ទំព័រ ៤៤ ) ។

នៅក្នុង​អត្ថបទ​មានតែ​ឌីជីថល​ប៉ុណ្ណោះ នោះ​អ្នក​នឹង​អាន​ពី​របៀប​ដែល​អែមីលី​ប្តូរ​អារម្មណ៍​នៃ​ការថប់​បារម្ភ ការភ័យខ្លាច និង​ភាពគ្មាន​សង្ឃឹម​ដែល​នាង​បាន​ជួប ឲ្យ​ទៅ​ជា​អំណរ​ផ្ទាល់​ខ្លួន និង​ពិសិដ្ឋ ។ ហើយ​ខេវិន​អ្នក​ផ្តល់​ប្រឹក្សា​ដែលមាន​វិជ្ជាជីវៈ​ផ្តល់​យោបល់​ស្តីពី​របៀប​ដែល​មនុស្ស​ជាទីស្រឡាញ់​អាច​គាំទ្រ​ដល់​អស់​អ្នក​ដែល​កំពុង​ពុះពារ​នឹង​ការ​ត្រឡប់​មក​ផ្ទះ​វិញ​មុន​កំណត់ ។

ហេតុផល​ដែល​យើង​ម្នាក់ៗ​ត្រឡប់​មក​​ផ្ទះ​វិញ​វា​មិន​សំខាន់ ដូច​អ្វី​ដែល​យើង​ធ្វើ​ពេល​យើង​ត្រឡប់​មក​ផ្ទះ​វិញ​នោះ​ទេ ។ ដោយមាន​ជំនួយ​របស់​ព្រះអង្គ​សង្គ្រោះ ​នោះយើង​អាច​ព្យាបាល រីកចម្រើន ហើយ​បន្ត​រកឃើញ​អំណោយ​ជា​ច្រើន​ទៀតនៅក្នុង​ដំណើរ​អស់កល្ប​ជានិច្ច​របស់​យើង ។

ដោយ​ស្មោះស្ម័គ្រ

លីអាហូណា ហ្វីខ្វែត