២០១៩
ជូន​ចំពោះ​មាតាបិតា
ខែ កក្កដា ឆ្នាំ ២០១៩


ជូន​ចំពោះ​មាតាបិតា

រូបភាព
Dear Parents

ព្រះយេស៊ូវ​បាន​មានបន្ទូល​ប្រាប់​ពួកសិស្ស​ទ្រង់ ឲ្យ​នាំ​ដំណឹងល្អ​ទៅ « ពេញ​សព្វ​ក្នុង​លោកីយ៍​ទាំង​មូល » ( ម៉ាកុស ១៦:១៥ ) ។ ទស្សនាវដ្តី​ខែ​នេះ​អាច​ផ្តល់​យោបល់​ដល់​គ្រួសារ​របស់​អ្នក សម្រាប់​ការចែកចាយ​ដំណឹង​ល្អ ទោះ​អ្នក​រស់នៅ​ទីណា​ក្តី ។ ប្រសិនបើ​មនុស្ស​គ្រប់​រូប​ដែល​មាន​ទស្សនាវដ្តី​នេះ​​បាន​ចែកចាយ​ដំណឹងល្អ​ជាមួយ​តែ​មួយ​គ្រួសារ​ផ្សេង​ទៀត នោះ​សូម​ស្រមៃ​ថា តើ​មាន​មនុស្ស​ច្រើន​ថែម​ទៀត​ប៉ុន្មាន​នាក់​ដែល​នឹង​រៀន​ពី​ព្រះយេស៊ូវ ! នេះ​ជាសំណួរ​មួយ​ចំនួន​ដែល​អ្នក​អាច​​​សួរ​គ្នា ពេល​អ្នក​អាន​រឿង​នីមួយៗ ៖

  • តើ​មាន​នរណា​ម្នាក់​ដែល​គ្រួសារ​យើង​អាច​អញ្ជើញ​មក​ថ្នាក់​អង្គការ​បឋម​សិក្សា បុណ្យ​ជ្រមុជទឹក ឬ​សកម្មភាព​សាសនាចក្រ​ដែរ​ឬ​ទេ ?

  • តើ​គ្រួសារ​យើង​អាច​ធ្វើ​អ្វី​បាន​ក្នុង​ខែ​នេះ ដើម្បី​ចែកចាយ​ដំណឹងល្អ​តាមរយៈ​គំរូ​របស់​យើង ?

  • តើ​មិត្តភក្តិ និង​អ្នក​ជិតខាង​របស់​យើង​ដឹង​ថា យើង​គឺ​ជា​គ្រិស្តសាសនិក​ដែរ​ឬ​ទេ ?

ជាគ្រួសារ​ សូម​គូស​ចំណាំ​នូវ​គ្រប់​ពេល​ទាំងអស់​ដែល​នរណា​ម្នាក់​នៅក្នុង​រឿង​ទាំង​នេះ​ចែកចាយ​ដំណឹងល្អ ។ បន្ទាប់​មក​សូម​ដាក់​ផែនការ​បេសកកម្ម​សម្រាប់​គ្រួសារ​អ្នក​ផ្ទាល់ ។ ហើយ​សូម​ប្រាប់​ឲ្យ​ពួកយើង​ដឹង​ថា វា​ដំណើរការ​ដូចម្តេច​ដែរ !

ចូរ​បំពេញ​ពិភពលោក​ដោយ​សេចក្តីល្អ !

ទស្សនាវដ្តី ប្រិយមិត្ត

New Friend section

50 E. North Temple St., Room 2393

Salt Lake City, UT 84150, USA

liahona@ldschurch.org