២០១៩
វា​ជា​សាសនាចក្រ​របស់​ទ្រង់
ខែ កក្កដា ឆ្នាំ ២០១៩


វា​ជា​សាសនាចក្រ របស់​ទ្រង់

« អ្នក​រាល់គ្នា​ត្រូវ​យក​ព្រះនាម​ព្រះ​គ្រីស្ទ​ដាក់លើ​ខ្លួន ដែល​ជា​នាម​យើង » ( នីហ្វៃ​ទី​៣ ២៧:៥ ) ។

រូបភាព
Its His Church

ខ្ញុំ​កើត​នៅ​ប្រទេស​ហ្វីជី ។ ឪពុក​ម្តាយ​របស់​ខ្ញុំ​ពុំមែន​ជា​សមាជិក​សាសនាចក្រទេ ប៉ុន្តែពួក​គាត់​បាន​ទៅ​ព្រះវិហារ​មួយ​ផ្សេង​ទៀត ។

ពេល​ខ្ញុំ​​ធំឡើង ខ្ញុំ​បាន​រៀប​អាពាហ៍ពិពាហ៍​នឹង​ភរិយា​ខ្ញុំ​ឈ្មោះ​អែននីតា ។ គាត់​គឺជា​សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ គាត់​បាន​បន្ត​អញ្ជើញ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ឲ្យ​មក​ជួប​ខ្ញុំ ។

ថ្ងៃ​មួយ​ខ្ញុំ​បាន​ប្រាប់​ពួកគេ​ថា ពួកគេ​អាច​មក​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ក្នុង​រយៈ​ពេល​បី​ថ្ងៃ ។ ខ្ញុំ​បាន​និយាយ​ថា ពួកគេ​ត្រូវ​ប្រើ​តែ​ព្រះគម្ពីរ​ប៊ីប​ប៉ុណ្ណោះ ដើម្បី​ឆ្លើយ​សំណួរ​ខ្ញុំ ។​ ចម្លើយ​របស់​ពួកគេ​គឺ​ល្អ​ឥត​ខ្ចោះ ។ នៅ​យប់​ថ្ងៃ​ទី​បី ពួកគេ​បាន​សួរ​សំណួរ​មួយ​ដល់ ខ្ញុំ

« ប្រសិនបើ​ខ្ញុំ​មាន​ហាង​លក់​គ្រឿង​ទេស​មួយ តើ​ខ្ញុំ​នឹង​ដាក់​ឈ្មោះ​ហាង​នោះ​ដូចម្តេច ? »

ខ្ញុំ​បាន​ឆ្លើយ​ថា « ខ្ញុំ​នឹង​ហៅ​វា​ថា ហាង​លក់​គ្រឿង​ទេស​គ្រួសារ​វ៉ាកូឡូ​ ដោយសារ​វា​ជា​ហាង​របស់​ខ្ញុំ » ។

ពួកគេ​បាន​សួរ​ថា « តើ​ព្រះវិហារ​គួរ​ដាក់​ឈ្មោះ​តាម​នរណា ? »

នោះ​ជា​សំណួរ​ដ៏​អស្ចារ្យ​មួយ ។ ហើយ​ខ្ញុំ​បាន​ដឹង​ចម្លើយ​នោះ ដោយ​អស់​ពី​ចិត្ត និង​ព្រលឹង​ខ្ញុំ ។ សាសនាចក្រ​ពិតប្រាកដ​ត្រូវ​ដាក់​ឈ្មោះ​តាម​ព្រះនាម​ព្រះយេស៊ូវ ដោយសារ​វា​ជា​សាសនាចក្រ​របស់​ទ្រង់ ។ ហើយ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ត្រូវ​បាន​ដាក់​ឈ្មោះ​តាម​ព្រះនាម​របស់​ទ្រង់ !

ខ្ញុំ​បាន​មាន​សំណួរ​មួយ​ទៀត ៖ « តើ​​ពេល​ណាខ្ញុំ​អាច​ជ្រមុជទឹក​បាន ? » មួយ​សប្តាហ៍​ក្រោយ​មក ខ្ញុំ​បាន​ទទួល​បុណ្យ​ជ្រមុជទឹក ។

ពេល​ខ្ញុំ​​ជ្រមុជទឹក​​ ខ្ញុំ​បាន​លើក​យក​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ​ដាក់​លើខ្លួន​ខ្ញុំ ។ នោះ​មានន័យ​ថា ខ្ញុំ​បាន​ក្លាយ​ជា​សមាជិកសាសនាចក្រ​របស់​ទ្រង់ ហើយ​ខ្ញុំ​សន្យា​​ដើរតាម​ទ្រង់ ។ ខ្ញុំ​បាន​ព្យាយាម​អស់​ពី​សមត្ថភាព​រៀងរាល់ថ្ងៃ ដើម្បី​រស់​នៅ​ដូចជា​ទ្រង់ ។ ខ្ញុំ​ដឹង​ថា នេះ​គឺ​ជា​សាសនាចក្រ​ដ៏​ពិត​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ●