២០១៩
ការចែកចាយ​ដំណឹងល្អ
ខែ កក្កដា ឆ្នាំ ២០១៩


សារ​លិខិត​គណៈ​ប្រធាន​ទី​មួយ

ការចែកចាយ ដំណឹងល្អ

កែសម្រួល​មក​ពី « ការ​ចែកចាយ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ » Liahona ខែ វិច្ឆិកា ឆ្នាំ​២០១៦ ទំព័រ ៥៧–៦០ ។

រូបភាព
Sharing the Gospel

ព្រះអង្គសង្គ្រោះ​​ព្រះយេស៊ូវគ្រីស្ទ​បាន​ត្រាស់​បង្គាប់​ពួក​សិស្ស​របស់​ទ្រង់ ឲ្យ​ចែកចាយ​ដំណឹងល្អ​ជាមួយ​មនុស្ស​គ្រប់​រូប​នៅលើ​ផែនដី​នេះ ។ ទ្រង់​បាន​មាន​បន្ទូល​ថា « ចូរ​អ្នក​រាល់​គ្នា​ទៅ​ពេញ​សព្វ​ក្នុង​លោកីយ៍​ទាំង​មូល ហើយ​ផ្សាយ​ដំណឹង​ល្អ​ទូទៅ​ដល់​គ្រប់​មនុស្ស​ទាំង​អស់​ចុះ » ( ម៉ាកុស ១៦:១៥ ) ។

យើង​ត្រូវការ​សមាជិក​សាសនាចក្រ​គ្រប់​រូប ជួយ​យក​ដំណឹងល្អ​ទៅ​កាន់​ពិភពលោក​ទាំងមូល ។

នេះ​គឺ​ជា​របៀប​មួយ​ចំនួន​ដែល​អ្នក​អាច​ជួយ​បាន ៖

  1. ស្រឡាញ់ មនុស្ស​គ្រប់​គ្នា​ដូចជា​បងប្អូន​ប្រុសស្រី​របស់​អ្នក ដូច​ព្រះយេស៊ូវគ្រីស្ទ​បាន​បង្រៀន ។

  2. គោរព​តាម​ព្រះបញ្ញត្តិ ដូច្នេះ​អ្នក​អាច​ក្លាយ​ជា​គំរូ​ល្អ ។

  3. អធិស្ឋាន ដើម្បី​ដឹង​ថា តើ​នរណា​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​រៀន​ដំណឹងល្អ និង​អធិស្ឋាន​ឲ្យ​ដឹង​ពី​របៀប​​ដែល​អ្នក​អាច​ចែកចាយ​ដំណឹងល្អ​ជាមួយ​ពួកគេ ។

  4. ជួយ​មនុស្ស​ដទៃ ឲ្យ​រៀន​បន្ថែម​ទៀត​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

កិច្ចការ​ផ្សព្វផ្សាយ​សាសនា​មាន​ន័យ​ថា មាន​អត្តចរិត​នៃ​សេចក្តីស្រឡាញ់ និង​ជួយ​មនុស្ស​ដទៃ ។ ទោះបី​មនុស្ស​ដទៃ​ទៀត​ឆ្លើយ​តប​បែប​ណា​ក្តី អ្នក​គឺ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​មាន​ជោគជ័យ​ម្នាក់ ប្រសិនបើ​អ្នក​ចែកចាយ​ដំណឹងល្អ​ដោយ​សេចក្តីស្រឡាញ់ ។