២០១៩
អែលឌើរ​គ្រីស្ដូហ្វឺសិន​ទៅ​ទស្សនកិច្ច​ប្រទេស​ហ្វីលីពីន
ខែ កក្កដា ឆ្នាំ ២០១៩


ពួក​សាវក​នៅ​ជុំ​វិញ​ពិភពលោក

អែលឌើរ​គ្រីស្ដូហ្វឺសិន​ទៅ​ទស្សនកិច្ច​ប្រទេស​ហ្វីលីពីន

ពួក​សាវក​ធ្វើ​ដំណើរ​ជុំវិញ​ពិភព​លោក ដើម្បី​ផ្តល់​ការងារ​បម្រើ​ដល់​មនុស្ស ហើយ​បង្រៀន​ពួកគេ​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

រូបភាព
Elder Christofferson Visits the Philippines

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន និង​ស៊ីស្ទើរ ខាធី គ្រីស្តូហ្វឺសិន បាន​ទៅ​សួរ​សុខទុក្ខ​សមាជិក​សាសនាចក្រ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន ។ ​​ប្រទេស​នេះ​មាន​កោះ​ជាង ៧០០០ កោះ ។ ហើយ​វា​មានសមាជិក​សាសនាចក្រ​ជាង ៧៧០០០០ នាក់ ។

អែលឌើរ​គ្រីស្ដូហ្វឺសិន​បាន​បង្រៀន​ថា ៖

ចូរ​មានសន្តាន​ចិត្ត​ល្អ ហើយ​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក ។ ការណ៍នេះ​ហៅ​ថា​ការងារ​បម្រើ ។

ចូររស់នៅតាម​ដំណឹង​ល្អ—​គ្រប់​បទបញ្ញត្តិ​ទាំង​អស់ !

ចែកចាយ​ដំណឹងល្អ​​​ជាមួយ​មនុស្សដទៃ ។

មាន​សមាជិក​សាសនាចក្រ​ជា​ច្រើន​នាក់​មក​ពី​ប្រទេស​ហ្វីលីពីន—ជា​ពិសេស​យុវនារី—បម្រើ​បេសកកម្ម ។ អែលឌើរ​គ្រីស្ដូហ្វឺសិន​បាន​មាន​ប្រសាសន៍​ថា គេ​ស្គាល់​ពួកគេ​ថា ជា​អ្នក​ពូកែ​រៀន​ភាសា ។

អែលឌើរ​គ្រីស្ដូហ្វឺសិន​បាន​មាន​ប្រសាសន៍​ថា ប្រសិនបើ​អ្នក​ទៅ​ទស្សន​កិច្ច​ប្រទេស​ហ្វីលីពីន នោះ​អ្នក​នឹង​មក​​ផ្ទះ​វិញ​ដោយ​ស្នាមញញឹម​នៅលើ​មុខ​របស់​អ្នក !

« វា​គឺ​ជា​កិច្ចការ​តូចតាច​ដែល​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​យ៉ាង​ធំ​នៅក្នុង​ជីវិត​នៃ​បុគ្គល​ម្នាក់ៗ និង​គ្រួសារ » ។ —អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន