២០១៩
សាសនា ៖ ពរជ័យ​មួយ​សម្រាប់​ជីវិត និង សហគមន៍​របស់​យើង
ខែ កក្កដា ឆ្នាំ ២០១៩


សាសនា ៖ ពរជ័យ​មួយ​សម្រាប់​ជីវិត និង សហគមន៍​របស់​យើង

រូបភាព
Religion: A Blessing to Our Lives and Communities

សេចក្តីជំនឿ និង​សាសនា​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​​អត្តសញ្ញាណ​របស់​យើង ។ ជាទូទៅ សេចក្ដី​ជំនឿ និង​សាសនា​របស់​យើង​ជះ​ឥទ្ធិពល​ដល់​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់យើង ។ ការសិក្សា​ជា​ច្រើន​របស់​និកាយ​ពួក​គ្រិស្តសាសនិក និង​សាសនា​ដទៃ​ផ្សេង​ទៀត​បាន​រក​ឃើញ​ថា ពួក​អ្នក​ជឿ​​មាន​ស្ថានភាពល្អ​ជាង ហើយ​ហាក់ដូចជា​មាន​ការរួម​ចំណែក​ច្រើន​ជាង​​ដល់​សហគមន៍​របស់​ពួកគេ ។ គំហើញ​ពី​ការ​ស្រាវជ្រាវ​ដែល​បាន​បង្ហាញ​នេះ​គឺ​គ្រាន់តែ​ជា​គំរូ​មួយ​នៃ​របៀប​ជា​ច្រើន ដែល​សាសនា​បាន​ជួយ​ធ្វើ​ឲ្យ​ជីវិត​យើង​បាន​ល្អ​ប្រសើរ ៖

មនុស្ស​គោរព​សាសនា ៖

សហគមន៍

  • ស្ម័គ្រ​ចិត្ត​ច្រើន ផ្តល់​សេចក្តី​សប្បុរស​ច្រើន និង​ចូលរួម​ក្លឹប និង​ក្រុម​នានា​ច្រើន ។

ទំនាក់ទំនង

  • មាន​ស្ថានភាព « ទំនាក់ទំនង​សង្គម និង​អាពាហ៍ពិពាហ៍​មាន​លំនឹង » ល្អ​ប្រសើរ​ជាង ព្រមទាំង​មាន​បណ្តាញ​សង្គម​ច្រើន ។

  • « រៀប​អាពាហ៍ពិពាហ៍​ច្រើន ហើយ​មិន​សូវ​លះលែង [ ហើយ​ពួកគេ​ ] បង្ហាញ​កម្រិត​នៃ​ការពេញចិត្ត​ពេញ​ថ្លើម​ជាមួយ​នឹង​ស្វាមី​ភរិយា​ពួកគេ​ខ្ពស់​ជាង » ។

សុខភាព

  • « មួយ​ភាគ​បី​នៃ​ពួកគេ​ទំនង​ជា…អាច​និយាយ​បាន​ថា ពួកគេ​ជា​មនុស្ស​រីករាយ​ណាស់ » ។

  • មាន​អត្រានៃ​ជំងឺ​បាក់ទឹកចិត្ត​ទាប ហើយ​ពុំ​សូវ​មាន​ជំងឺ​ថប់​បារម្ភ ។

  • មាន​និន្នាការ​រស់នៅ​បាន​វែង​ជាង​មនុស្ស​គ្មាន​សាសនា ៧ ឆ្នាំ ។

កំណត់​ចំណាំ

  1. សូមមើល Arthur C. Brooks Gross National Happiness: Why Happiness Matters for America—and How We Can Get More of It ( ឆ្នាំ ២០០៨ ) ទំព័រ ៥២ ។

  2. សូម​មើល Rodney Stark America’s Blessings: How Religion Benefits Everyone, Including Atheists ( ឆ្នាំ ២០១២ ) ទំព័រ ៤ ។

  3. សូមមើល Robert D. Putnam Bowling Alone ( ឆ្នាំ ២០០០ ) ទំព័រ ៦៦–៦៧ ។

  4. Tyler J. VanderWeele « Does Religious Participation Contribute to Human Flourishing? » Big Questions Online ថ្ងៃ​ទី ១៤ ខែ មករា ឆ្នាំ ២០១៧ គេហទំព័រ bigquestionsonline.com ។

  5. Stark How Religion Benefits Everyone ទំព័រ ៤ ។

  6. Brooks Gross National Happiness ទំព័រ ៤៨ ។

  7. សូមមើល Andrew Sims Is Faith Delusion? Why Religion is Good For Your Health ( ឆ្នាំ ២០០៩ ) ទំព័រ ២២០ ។

  8. សូមមើល Stark How Religion Benefits Everyone ទំព័រ ៤, ១០៦–១០៧, ១១១ ។