២០១៥
របៀប​យល់​ពី​អត្ថន័យ​ពិត​នៃ​បុណ្យ​គ្រីស្ទម៉ាស់
December 2015


ចម្លើយ​មក​ពី​ថ្នាក់​ដឹកនាំ​សាសនាចក្រ

របៀប យល់​ពី​អត្ថន័យ​ពិត​នៃ​បុណ្យ​គ្រីស្ទម៉ាស់

ដកស្រង់​ចេញ​ពី​ការប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស់​របស់​គណៈប្រធាន​ទី​មួយ ខែ​ធ្នូ ឆ្នាំ ២០១០

រូបភាព
A baby representing the baby Jesus lying in a manger. The hands of a woman representing Mary are seen touching the baby.

នៅពេល​យើង​រៀបចំ​សម្រាប់​បុណ្យ​គ្រីស្ទម៉ាស់​ដោយ​ការពិចារណា​ពី​អត្ថន័យ​ដ៏​ពិត​របស់​វា នោះ​យើង​រៀបចំ​ទទួល​បទពិសោធន៍​អំពី​ព្រះគ្រីស្ទ និង សារលិខិត​របស់​ទ្រង់ ។ សូម​ឲ្យ​ខ្ញុំ​ផ្តល់​យោបល់​បី​ដែល​អ្នក​ចង់​សិក្សា ពិចារណា ហើយ​អនុវត្ត​ការរៀបចំ​នេះ​នៅក្នុង​រដូវកាល​នេះ ។

ទីមួយ សូម​រីករាយ​ជាមួយ​នឹង​ការប្រសូត​របស់​ព្រះអង្គ​សង្គ្រោះ​របស់​យើង ។ យើង​ប្រារព្ធ​ខួប​កំណើត​របស់​ព្រះរាជបុត្រា​នៃ​ព្រះ ព្រះ​ដ៏​បង្កបង្កើត ឬ ព្រះមែស៊ី ។ យើង​រីករាយ​ថា​ស្តេច​នៃ​អស់​ទាំង​ស្តេច​បាន​យាង​មក​ផែនដី ប្រសូត​នៅក្នុង​ស្នូក ហើយ​បាន​រស់នៅ​ក្នុង​ជីវិត​ដ៏​ល្អឥតខ្ចោះ ។ នៅពេល​ព្រះយេស៊ូវ​ប្រសូត នោះ​មាន​សេចក្តី​អំណរ​យ៉ាង​ខ្លាំង​នៅ​លើ​ឋានសួគ៌​ដែល​ពុំ​អាច​កំណត់​បាន ( សូមមើល លូកា ២:៨–១៤ ) ។

ទីពីរ សូម​ពិចារណា​ពី​ព្រះចេស្តា​របស់​ទ្រង់​នៅក្នុង​ជីវិត​របស់​យើង​សព្វថ្ងៃ​នេះ ។ បុណ្យ​គ្រីស្ទម៉ាស់​គឺ​ជា​ពេល​មួយ​ដើម្បី​ចងចាំ​ដល់​ព្រះ​រាជា​បុត្រា​នៃ​ព្រះ ហើយ​រំឭក​ការប្តេជ្ញាចិត្ត​របស់​យើង​ដើម្បី លើក​ដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះនាម​របស់​ទ្រង់ ។ វា​ជា​ពេល​ដែល​គិត​ពី​ជីវិត​របស់​យើង​ឡើង​វិញ ហើយ​ពិនិត្យ​មើល​ពី​គំនិត អារម្មណ៍ និង សកម្មភាព​របស់​យើង ។ ចូរ​ឲ្យ​ឱកាស​នេះ​ជា​ពេល​មួយ​នៃ​ការចងចាំ អំណរគុណ និង​ជា​ពេល​នៃ​ការអភ័យទោស ។ ចូរ​ឲ្យ​វា​ក្លាយ​ជា​ឱកាស​មួយ​ដើម្បី​ពិចារណា​ពី​ដង្វាយធួន​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ និង អត្ថន័យ​របស់​វា​សម្រាប់​យើង​ផ្ទាល់​ខ្លួន​ម្នាក់ៗ ។ ជាពិសេស​ចូរ​ឲ្យ​វា​ក្លាយ​ជា​ពេល​មួយ​នៃ​ការរំឭក​ជាថ្មី និង តាំងចិត្ត​ជាថ្មី ដើម្បី​រស់នៅ​តាម​ព្រះបន្ទូល​ព្រះ ហើយ​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ ។ ធ្វើ​បែប​នេះ យើង​នឹង​គោរព​ទ្រង់​ខ្លាំង​ជាង ការដែល​យើង​ធ្លាប់​មាន​ជាមួយ​នឹង​ពន្លឺ អំណោយ ឬ ពិធី​ជប់លៀង​នានា ។

ទីបី សូម​រក​មើល​យ៉ាង​ខ្ជាប់ខ្ជួន​ពី​ការយាង​មក​ជា​លើក​ទីពីរ​របស់​ទ្រង់ ។ អំឡុង​ពេល​នៃ​រដូវ​បុណ្យ​គ្រីស្ទម៉ាស់​នេះ​គឺ​ជា​ពេល​សាមញ្ញ​មួយ​ដើម្បី​ត្រឡប់​មើល​ក្រោយ ហើយ​ប្រារព្ធ​ការ​ប្រសូត​របស់​ព្រះអម្ចាស់​របស់​យើង សម្រាប់​ខ្ញុំ​វា​ហាក់បី​ដូចជា​ពេល​មួយ​នៃ​ការប្រមើល​មើល​ពី​អនាគតកាល ។ ចូរ​ឲ្យ​យើង​សម្លឹង​ឆ្ពោះ​ទៅមុខ ។ ចូរ​យើង​រៀបចំ​ខ្លួន​សម្រាប់​ថ្ងៃ​ដ៏​មាន​ពរនោះ នៅពេល​ទ្រង់​នឹង​យាង​មក​ម្តង​ទៀត ។ ចូរយើង​មាន​ភាព​ឆ្លាតវៃ​ដូច​មនុស្ស​ជំនាន់​ដើម​ដែល​ចាំមើល​ការយាង​មក​របស់​ទ្រង់ ។

ខ្ញុំ​សូម​អធិស្ឋាន​ថា អំឡុង​ពេល​នៃ​រដូវកាល​នេះ ហើយ​បន្ត​ទៅ​មុខ​ទៀត នោះ​យើង​នឹង​ឃើញ​ពី​ភាព​ច្បាស់លាស់​នៃ​ដំណើររឿង​នៃ​ការប្រសូត​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​មាន​អារម្មណ៍​នៃ​អំណរគុណ​យ៉ាង​ស្មោះសរ​សម្រាប់​ព្រះជន្ម​ទ្រង់ ការបង្រៀន និង ការបូជា​នៃ​សេចក្តីសង្គ្រោះ​របស់​ទ្រង់​សម្រាប់​ពួកយើង ។ សូម​ឲ្យ​អំណរគុណ​នេះ បណ្តាល​ឲ្យ​យើង​រំឭក​ពី​ការប្តេជ្ញា​ចិត្ត​របស់​យើង​ដើម្បី​ធ្វើ​តាម​ទ្រង់​ជា​ថ្មី ។ សូម​ឲ្យ​ឱកាស​នេះ​នាំ​យើង​ខិតកាន់តែ​ជិត​ទៅ​គ្រួសារ​របស់​យើង សាសនាចក្រ​របស់​យើង និង មនុស្ស​ដែល​នៅជុំ​វិញ​យើង ។ ហើយ​សូម​ឲ្យ​យើង​សម្លឹង​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​ថ្ងៃ​នៃ​ពរជ័យ​នោះ នៅពេល​ដែល​ព្រះគ្រីស្ទ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ នឹង​យាង​មក​លើ​ផែនដី​ម្តង​ទៀត​ក្នុង​នាម​ជា​ព្រះអម្ចាស់​របស់​យើង ស្តេច​របស់​យើង និង ព្រះអង្គ​សង្គ្រោះ​ដែល​ប្រទាន​ពរ​ដល់​យើង ។