២០១៥
គំនិត​នានា​សម្រាប់​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ
December 2015


គំនិត​នានា​សម្រាប់​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

ច្បាប់​នេះ​មាន​នូវ​អត្ថបទ និង សកម្មភាព​នានា​ដែល​អាច​យក​ទៅ​ប្រើប្រាស់​សម្រាប់​រាត្រី​ជួប​ជុំ​ក្រុម​គ្រួសារ ។ ខាង​ក្រោម​នេះ​គឺ​ជា​ឧទាហរណ៍​ពីរ ។

រូបភាព
The holdings attached to this bib record are part of the 1990 acquisition of Carl Bloch paintings. The painting was cleaned and restored prior to being photographed by Danish photographer Hans Petersen.

ដកស្រង់​ចេញ​ពី ព្រះគ្រីស្ទ​ប្រោស​អ្នក​ខ្វាក់​ភ្នែក ដោយ ដូមែនីកូ ហ្វី​អាសែឡា រចនាលម្អដោយ ​John and Mable Ringling Museum of Art; ស្តាំ​ដៃ ៖ យប់​ដ៏​សុខសាន្ត ដោយ ខាល ហេនរីក ប្លូច

« ចូរ​មាន​សេចក្តី​សុខសាន្ត​ចុះ » ទំព័រ ៣៤ ៖ អែលឌើរ គ្រីស្តូហ្វឺសិន អញ្ជើញ​យើង​ឲ្យ​ឆ្លៀត​យក​ឱកាស​នៃ​រដូវកាល​បុណ្យ​គ្រីស្ទម៉ាស់​នេះ​អង្គុយ​ដោយ​ស្ងាត់ស្ងៀម ហើយ​គិត​អំពី​ព្រះឱរស​យេស៊ូវ ។ សូម​គិត​ពី​ការអាន​អត្ថបទ​នេះ​ជាមួយ​ក្រុម​គ្រួសារ ហើយ​បន្ទាប់​មក​អញ្ជើញ​ឲ្យ​មាន​ស្មារតី​នៃ​គារវភាព​ដោយ​ការអាន​ព្រះគម្ពីរ ច្រៀង​ទំនុកតម្កើង ឬ​ទស្សនា Bible videos ( ដែល​មាន​នៅ​គេហទំព័រ Biblevideos.org ) អំពី​ការប្រសូត​របស់​ព្រះអង្គ​សង្គ្រោះ ។ បន្ទាប់​មក សូម​ទុក​ពេល​ឲ្យ​មនុស្ស​ម្នាក់ៗ​គិត​អំពី​ការប្រសូត​របស់​ព្រះអង្គ​សង្គ្រោះ ព្រម​ទាំង​អត្ថន័យ​នៃ​ការប្រសូត​នោះ​ចំពោះ​ពួកគេ ។ អ្នក​អាច​គិត​ពី​ការផ្តល់​សៀវភៅ​កំណត់ហេតុ ឬ ក្រដាស​ដល់​អស់​អ្នក​ដែល​មាន​បំណង​កត់ត្រា​នូវ​គំនិត​ទាំងឡាយ​របស់​ខ្លួន ។ សូម​ឲ្យ​សមាជិក​គ្រួសារ​ចែកចាយ​គំនិត​របស់​ខ្លួន បើសិនជា​ពួកគេ​ចង់ ។

វីដេអូ​បុណ្យ​គ្រីស្ទម៉ាស់Mormon.org ៖ សូម​គិត​ពី​របៀប​នានា ដែល​គ្រួសារ​អ្នក​អាច​ប្រើ​វីដេអូ​បុណ្យ​គ្រីស្ទម៉ាស់​ឆ្នាំ​នេះ ដើម្បី​ចែកចាយ​ដំណឹង​ល្អ​ជាមួយនឹង​មនុស្ស​ដទៃ​ទៀត ។ អ្នក​អាច​ធ្វើ​នំ​គ្រីស្ទម៉ាស់​ផ្សេងៗ​ចែក​ឲ្យ​មិត្តភក្តិ ហើយ​ផ្ញើ​នំ​នោះ​ជាមួយ​នឹង​ប័ណ្ណ​មួយ​ដែល​មាន​អាសយដ្ឋាន​នៃ​គេហទំព័រ​របស់​វីដេអូ​នេះ ។ អ្នក​ក៏​អាច​ចង់​ដាក់​ផែនការ​ធ្វើ​យុទ្ធនាការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​មួយ​ជា​គ្រួសារ ហើយ​ដាក់​គោលដៅ​នានា​ថា តើ​អ្នក​អាច​ចែកចាយ​វីដេអូ​នេះ​ជាមួយ​នឹង​មនុស្ស​ប៉ុន្មាន​នាក់ ។ ជម្រើស​មួយ​ទៀត​នោះ​គឺ​អញ្ជើញ​មិត្តភក្តិ​ឲ្យ​ទស្សនា​វីដេអូ​នេះ​ជាមួយ​អ្នក ។