២០១៥
លក្ខណៈសម្បត្តិ​ដ៏​ទេវភាព​របស់​ព្រះយេស៊ូវគ្រីស្ទ ៖ សេចក្តី​អាណិតអាសូរ និង ចិត្ត​សប្បុរស
December 2015


សារលិខិត​បង្រៀន​សួរ​សុខទុក្ខ

លក្ខណៈសម្បត្តិ​ដ៏​ទេវភាព​របស់​ព្រះយេស៊ូវគ្រីស្ទ ៖ សេចក្តី​អាណិតអាសូរ និង ចិត្ត​សប្បុរស

សូម​សិក្សា​អត្ថបទ​នេះ​ប្រកប​ដោយ​ការអធិស្ឋាន ហើយ​ព្យាយាម​ស្វែងយល់​ឲ្យ​ដឹង​ថា​ត្រូវ​ចែកចាយ​អ្វី ។ តើ​ការ​យល់​ពី​លក្ខណៈ​ដ៏​ទេវភាព​របស់​ព្រះអង្គ​សង្គ្រោះ នឹង​បង្កើន​ដល់​សេចក្ដី​ជំនឿ​របស់​អ្នក​ចំពោះ​ទ្រង់ ហើយ​និង​ផ្ដល់​ពរជ័យ​ដល់​អ្នក​ទាំងឡាយ​ដែល​អ្នក​ថែទាំ​តាម​រយៈ​ការ​បង្រៀន​សួរ​សុខ​ទុក្ខ​ដោយ​របៀប​ណា ? សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​គេហទំព័រ reliefsociety.lds.org ។

រូបភាព
ត្រា​សមាគម​សង្គ្រោះ

សេចក្ដី​ជំនឿ ក្រុម​គ្រួសារ ការសង្គ្រោះ

រូបភាព
The daughter of Jairus in dressed in white and sitting up in bed. She is being held by her mother and her father holds her hand.

កូនស្រី​របស់​យ៉ៃរ៉ុស ដោយ វិលសុន អ៊ុង

« នៅក្នុង​ព្រះគម្ពីរ សេចក្តី​អាណិតអាសូរ​មាន​ន័យ​ត្រង់​ថា ‹ អត់ធន់​ជាមួយ​នឹង​អ្វី​មួយ › ។ វា​ក៏​មាន​ន័យថា បង្ហាញ​ចិត្ត​អាណិត​អាសូរ ចិត្តករុណា និង សេចក្តីមេត្តា​ចំពោះ​អ្នក​ឯទៀត »។

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​មាន​ប្រសាសន៍​ថា « ព្រះយេស៊ូវ​ប្រទាន​គំរូ​ជាច្រើន​អំពី​សេចក្តី​អាណិតអាសូរ​ដល់​យើង » ។ « បុរស​ខ្វិន​ជើង​នៅ​ឯ​ស្រះ​បេថែសដា ស្ត្រី​លួច​សាហាយ​ស្មន់ ស្ត្រី​នៅ​អណូង​ទឹក​របស់​យ៉ាកុប កូនស្រី​របស់​យ៉ៃរ៉ុស ឡាសារ ប្អូនប្រុស​របស់ ម៉ារី និង ម៉ាថា — ពួកគេ​ម្នាក់ៗ​គឺ​ដូច​ជា​បុរស​ម្នាក់​ដែល​រងរបួស​នៅតាម​ផ្លូវ​យេរីខូរ​ដែរ ។ ម្នាក់ៗ​ត្រូវការ​ជំនួយ ។

« ចំពោះ​បុរស​ខ្វិន​ជើង​នៅ​បេថែសដា ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា ‹ ចូរ​ក្រោក​ឡើង យក​គ្រែ​អ្នក​ដើរ​ទៅ › ។ ចំពោះ​ស្ត្រី​មាន​បាប​នោះ ទ្រង់​បាន​ទូន្មាន​ថា ‹ អញ្ជើញ​ទៅ​ចុះ តែ​កុំ​ធ្វើ​បាប​ទៀត​ឡើយ › ។ ដើម្បី​ជួយ​នាង​ដែល​បាន​មក​ដង​ទឹក​នោះ ទ្រង់​បាន​ប្រទាន​អណ្តូង​ទឹក​មួយ ‹ ជា​រន្ធ​ទឹក​ដែល​ផុស​ឡើង​ដល់​ទៅ​បាន​ជីវិត​អស់​កល្ប​ជានិច្ច › ។ ចំពោះ​កូនស្រី​ដែល​ស្លាប់​របស់​យ៉ៃរ៉ុស​នោះ​ទ្រង់​បាន​បញ្ជា​ថា ‹ កូន​ស្រី​អើយ យើង​ប្រាប់​ឲ្យ​ឯង​ក្រោក​ឡើង › ។ ចំពោះ​ឡាសារ​ដែល​នៅក្នុង​ផ្នូរ « ឡាសារ​អើយចូរ​ចេញ​មក › ។

« ព្រះអង្គសង្គ្រោះ​បាន​បង្ហាញ​ពី​គោលជំហរ​ដែល​គ្មាន​ដែន​កំណត់​នៃ​សេចក្តី​អាណិតអាសូរ ។ … ចូរ​ឲ្យ​យើង​បើក​ទ្វារ​នៃ​ដួងចិត្ត​របស់​យើង ដែល​ទ្រង់ — ជា​គំរូ​ដ៏​រស់រវើក​នៃ​សេចក្តី​អាណិតអាសូរ​ដ៏​ពិត — អាច​យាង​ចូល » ។

បទគម្ពីរ​បន្ថែម

ទំនុកតម្កើង ១៤៥:៨; សាការី ៧:៩; ពេត្រុសទី ១ ៣:៨; ម៉ូសាយ ១៥:១, ៩; នីហ្វៃទី ៣ ១៧:៥–៧

ចេញ​ពី​ព្រះគម្ពីរ

លីនដា អេស. រីវ៉េស ទីប្រឹក្សា​ទី​ពីរ​ក្នុង​គណៈប្រធាន​សមាគម​សង្គ្រោះ​ទូទៅ​មាន​ប្រសាសន៍​ថា « ស្វាមី​ខ្ញុំ និង រូបខ្ញុំ​បាន​លុត​ជង្គង់​នៅក្បែរ​កូនស្រី​អាយុ ១៧ ឆ្នាំ​របស់​យើង ហើយ​បាន​ទូល​អង្វរ​សុំ​ជីវិត​របស់​នាង » ។ « គ្មាន​ចម្លើយ​បាន​មក​ទេ ប៉ុន្តែ … យើង​ប្រែ​ជា​ដឹង … ថា … [ ព្រះអង្គ​សង្គ្រោះ ] មាន​ក្តី​អាណិតអាសូរ​ដល់​យើង​ចំពោះ​ទុក្ខព្រួយ​របស់​យើង » ។

« រឿង​មួយ​ដែល​ខ្ញុំ​ពេញ​ចិត្ត​ពី​ជីវិត​របស់​ព្រះអង្គ​សង្គ្រោះ​នោះ គឺ​រឿង​របស់​ឡាសារ ។ ព្រះគម្ពីរ​ប្រាប់​យើង​ថា ‹ ព្រះយេស៊ូវ​បាន​ស្រឡាញ់​ម៉ាថា … បងប្អូនស្រី [ ម៉ារី ] និង [ ប្អូនប្រុស របស់​ពួកគេ ] ឈ្មោះ​ឡាសារ › » ។ នៅពេល​ឡាសារ​បាន​ឈឺ ដំណឹង​នោះ​បាន​ឮ​ដល់​ព្រះយេស៊ូវ ប៉ុន្តែ​នៅពេល​ដែល​ទ្រង់​បាន​ទៅ​ដល់ ឡាសារ​បាន​ស្លាប់​ទៅ​ហើយ ។ ម៉ារី បាន​រត់​មក​ឯ​ព្រះយេស៊ូវ ក្រាបចុះ​នៅ​ព្រះបាទ​ទ្រង់ ហើយ​បាន​យំ ។ នៅពេល​ព្រះយេស៊ូវ​បាន​ឃើញ​ម៉ារី​កំពុង​យំ « ទ្រង់​មាន​សេចក្តី​រំជួល​ក្នុង​ព្រះទ័យ ហើយ …ព្រះកន្សែង » ( យ៉ូហាន ១១:៣៣, ៣៥ ) ។

« នោះ​គឺ​ជា​ទំនួលខុសត្រូវ​របស់​យើង ។ យើង​ត្រូវតែ​ទទួល​អារម្មណ៍ ហើយ​ឃើញ​ដោយ​ខ្លួន​ឯង ហើយ​បន្ទាប់​មក​ជួយ​កូនចៅ​របស់​ព្រះ​វរបិតា​សួគ៌​ទាំងអស់​ឲ្យ​ទទួល​អារម្មណ៍ និង​ឃើញ ហើយ​ដឹង​ថា​ព្រះអង្គ​សង្គ្រោះ​របស់​យើង ពុំ​ត្រឹមតែ​ទទួល​ដាក់​លើ​អង្គ​ទ្រង់​នូវ​អំពើ​បាប​របស់​យើង​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ទទួល​យក​ការឈឺចាប់ និង ការរងទុក្ខ ព្រមទាំង​សេចក្តី​វេទនា​របស់​យើង ដូច្នេះ​ទ្រង់​អាច​យល់​ពី​អារម្មណ៍ និង​របៀប​ដើម្បី​លួងលោម​ពួកយើង » ។

កំណត់​ចំណាំ

  1. សេចក្តី​ណែនាំ​ដល់​បទ​គម្តីរ​ទាំងឡាយ « សេចក្តី​អាណិត​អាសូរ » ។

  2. ថូម៉ាស អេស ម៉នសុន « The Gift of Compassion » Liahona, ខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ៤–៥, ៨ ។

  3. លីនដា អេស រីវ៉េស « ព្រះអម្ចាស់​ពុំ​បំភ្លេច​អ្នក​ឡើយ » Liahona, ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ១២០ ។

  4. លីនដា អេស រីវ៉េស « ព្រះអម្ចាស់​ពុំ​បំភ្លេច​អ្នក​ឡើយ » ទំព័រ ១១៨ ។

  5. លីនដា អេស រីវ៉េស « ព្រះអម្ចាស់​ពុំ​បំភ្លេច​អ្នក​ឡើយ » ទំព័រ ១២០ ។