២០១៥
រស់នៅ​ជា​សាក្សី​ម្នាក់​នៅក្នុង​ប្រទេស​អាល្លឺម៉ង់
December 2015


ប្រវត្តិរបស់​យុវមជ្ឈិមវ័យ

រស់នៅ​ជា​សាក្សី​ម្នាក់​នៅក្នុង ប្រទេសអាល្លឺម៉ង់

អ្នក​និពន្ធ​រស់​នៅ​ប្រទេស​អាល្លឺម៉ង់ ។

ការការពារ​សេចក្តី​ជំនឿ​របស់​ខ្លួន បាន​ធ្វើ​ឲ្យ​នាង​ចែកចាយ​ជំនឿ​នោះ​បាន​យ៉ាង​ស្រួល ។

រូបភាព
Photo of a young adult woman, Esther Graf, in a field of flowers in Germany.

រូបថត​ទទួល​បាន​សិទ្ធិ​អនុញ្ញាត្ត​ដោយ អេស្ទើរ ហ្គ្រាវ

ដោយ​ចំណាយ​ពេល​តែ ៣០ នាទី​ជិះ​រថភ្លើង​ពី​ទីក្រុង ហាន់ណូវើរ នោះ​មាន​ទីក្រុង​តូច​មួយ​នៃ​ប្រទេស​អាល្លឺម៉ង់​នៅកណ្ដាល​វាល ដែល​ពោរពេញ​ដោយ​ផ្កា​អំឡុង​ពេល​នៃ​រដូវ​ផ្ការីក​គឺ​ទីក្រុង ស្តាតហាហ្គិន ។ នេះ​ជា​កន្លែង​ដែល​នាង អេស្ទើរ ហ្គ្រាវ អាយុ ១៩ ឆ្នាំ​បាន​ធំឡើង ។ វា​ជា​កន្លែង​មួយ​ដែល​អាច​ទៅ​ណា​ក៏​បាន​ដោយ​ថ្នើរជើង ឬ​ជិះកង់ ជា​កន្លែង​ដែល​មាន​ហាង​នំបុ័ង និង ហាង​ការ៉េម​នៅ​ពេញ​តាម​ដង​ផ្លូវ ហើយ​ជា​កន្លែង​ដែល​មាន​មនុស្ស​អ៊ូអរ​រាល់​ថ្ងៃ ។

ស្តាតហាហ្គិន គឺ​ជា​តំបន់​នៃ​សហគមន៍​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដ៏​សំបូរ​ឧត្តុងឧត្តម ។

ទោះបី​ជា​ទីក្រុង​នេះ​តូច​ក្តី ស្តាតហាហ្គិន​មាន​វួដ​មួយ​ដ៏​ធំ — វា​ពិសេស​ណាស់​សម្រាប់​ប្រទេស អាល្លឺម៉ង់ ដែល​មាន​សមាជិក​តិច​ជាង​ប្រាំ​នាក់​ក្នុង​ចំណោម​ប្រជាជន​អាល្លឺម៉ង់ ១០,០០០ នាក់ ។ ប៉ុន្តែ​សម្រាប់​អេស្ទើរ វា​គឺ​ជា​កន្លែង​ដ៏​ល្អបំផុត​ដើម្បី​រៀន​រស់នៅ​តាម​គោលការណ៍​នៃ​ដំណឹង​ល្អ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ និង ប្រើ​គោលការណ៍​ទាំង​នោះ​ដើម្បី​បម្រើ ហើយ​ប្រទានពរ​ដល់​មនុស្ស​ដទៃ ។

កាល​អេស្ទើរ អាយុ ១៤ឆ្នាំនាង​បាន​ទទួល​ពរ​របស់​លោកអយ្យកោ ដែល​ធ្វើ​ឲ្យ​នាង​ដឹង​ពី​អ្វី​មួយ​ដ៏​សំខាន់ ។ នាង​និយាយ​ថា « វា​បាន​ប្រែ​កាន់តែ​ច្បាស់​ចំពោះ​ខ្ញុំ ថា​ខ្ញុំ​សំខាន់​ខ្លាំង​ប៉ុណ្ណា​ចំពោះ​ព្រះ​វរបិតា​សួគ៌ » ។ « ខ្ញុំ​បាន​រៀន​ថា​យើង​ម្នាក់ៗ​សំខាន់​ខ្លាំង​ប៉ុណ្ណា​ចំពោះ​ទ្រង់ » ។

នាង​បាន​យក​ចំណេះដឹង​នោះ ហើយ​អនុវត្ត​វា​ចំពោះ​ទំនាក់ទំនង​របស់​នាង​ជាមួយ​មនុស្ស​ដទៃ​ទៀត ។

ឧទាហរណ៍​នៅក្នុង​ការហៅ​បម្រើ​របស់​នាង ក្នុង​ក្រុមប្រឹក្សា​យុវមជ្ឈិមវ័យ​នៅលីវ​ស្តេក នាង​ទទួល​ខុសត្រូវ​លើ​ការធ្វើ​ឲ្យ​ប្រាកដ​ថា មនុស្ស​គ្រប់គ្នា​មាន​ចំណែក​នៅក្នុង​ក្រុម ។ « ខ្ញុំ​រៀន​មិន​រិះគន់​មនុស្ស​ដទៃ​ឡើយ ប៉ុន្តែ​រៀន​ដើម្បី​ស្គាល់​ពួកគេ​វិញ »។

នាង​ចាំ​ចំណុច​នេះ​ទុក​នៅពេល​នាង​នៅ​សាលា​រៀន​ផងដែរ ។ នាង​និយាយ​ថា « ខ្ញុំ​ត្រូវបាន​គេសួរ​ជា​ញឹកញាប់​អំពី​ជំនឿ​របស់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​ពុំ​ឃើញ​ថា​វា​អាក្រក់​អ្វី​ឡើយ »។ « មាន​ពេលខ្លះ​វា​ធ្វើ​ឲ្យ​ខ្ញុំ​រីករាយ​ជានិច្ច ដោយសារ​ពេលនោះ​ខ្ញុំ​អាច​រំឭក​ខ្លួនឯង​បន្តិច​អំពី​ការណ៍​នេះ​ថា វា​ពិត​ជា​ជួយ​ខ្ញុំ​យ៉ាង​ខ្លាំង ព្រមទាំង​អ្វីៗ​ជា​ច្រើន​ដែល​ខ្ញុំ​បាន​ទទួល​ក្នុង​ជីវិត​នេះ ។ តាមរយៈ​ដំណឹង​ល្អ​នោះ​ខ្ញុំ​បាន​ដឹង​យ៉ាង​ច្រើន ។

នាង​និយាយ​ថា « វា​នឹង​តែងតែ​មាន​មនុស្ស​ចំអក​ដល់​ជំនឿ​របស់​យើង និង​អ្នក​ដែល​ពុំ​យល់​ពី​ជំនឿ​យើង ប៉ុន្តែ​វា​គ្មាន​បញ្ហា​អ្វី​ឡើយ នៅពេល​យើង​ការពារ​សេចក្តី​ជំនឿ​ដែល​យើង​ជឿ​នោះ » ។

សេចក្តី​ស្រឡាញ់ និង ការទុកចិត្ត​របស់​អេស្ទើរ​ចំពោះ​ព្រះ ជួយ​នាង​បាន​ច្រើន​បំផុត​ដើម្បី​រស់នៅ​តាម និង​ចែកចាយ​ដំណឹង​ល្អ ។

នាង​បាន​និយាយ​ថា « ពីមុន​អ្នក​ព្រួយ​បារម្ភ សូម​ទុកចិត្ត​លើ​ព្រះ​ជាមុន​សិន ។ នៅពេល​ខ្ញុំធ្វើបែប​នោះ ហើយ​ខ្ញុំ​មាន​សេចក្តី​ជំនឿ នោះ​អ្វី​ផ្សេង​ទៀត​ដូច​ជា​ធម្មតា ។ ពេល​យើង​ទុក​ចិត្ត​លើ​ព្រះ នោះ​យើង​អាច​បន្ត​ឆ្ពោះ​ទៅមុខ​ក្នុង​ជីវិត​យើង​ដោយ​សេចក្តី​ជំនឿ និង ទំនុកចិត្ត​ក្នុង​ពេល​អនាគត ។ នៅពេល​យើង​ធ្វើ​បែប​នោះ នោះ​យើង​អាច​រស់នៅ​ធ្វើ​ជា​សាក្សី​របស់​ព្រះ » ។