តើអ្នក គឺជាអ្នកទទួល ឬ ជាអ្នកឲ្យ ?
តើអ្នកធ្លាប់ឈប់មួយសន្ទុះហើយគិតថា តើហេតុអ្វី បានជាអ្នកបម្រើមនុស្សដទៃ និង រក្សាព្រះបញ្ញត្តិដែរឬទេ ? ខែនេះគឺជាឱកាសដ៏ល្អដើម្បីធ្វើកិច្ចការនេះ នៅពេលអ្នកសិក្សាអំពីការកសាងនគរព្រះនៅក្នុងមេរៀនរបស់អ្នកនៅព្រះវិហារ ។ អ្នកអាចសួរខ្លួនឯងថា តើខ្ញុំត្រូវបានជម្រុញទឹកចិត្តកាន់តែខ្លាំងតាមរយៈអ្វីដែលខ្ញុំអាច ទទួលបាន ឬ តាមរយៈអ្វីដែលខ្ញុំ ផ្តល់ដល់គេ ?
សំណួរខាងលើនេះនឹងជួយអ្នកឲ្យឃើញថា តើអ្នកនឹងទទួលបាន ( គិតតែពីខ្លួនឯង ) ឬ ផ្តល់ឲ្យគេ ( គិតពីមនុស្សដទៃ ) ។
តើមានការទទួលស្គាល់អ្វីខ្លះដែលខ្ញុំ នឹងទទួលតាមរយៈការបម្រើនៅក្នុងការហៅបម្រើនេះ ?
តើខ្ញុំនឹងទទួលពរជ័យដោយរបៀបណាតាមរយៈការបង់ដង្វាយមួយភាគក្នុងដប់ និង ដង្វាយតមអាហារនោះ ?
តើខ្ញុំនឹងទទួលបានប្រយោជន៍អ្វីខ្លះពីភាពស្មោះត្រង់របស់ខ្ញុំនោះ ?
តើខ្ញុំនឹងទទួលបានអ្វីខ្លះតាមរយៈការចូលរួមព្រះវិហារ ?
តើបេសកកម្មនឹងជួយខ្ញុំដោយរបៀបណា ?
តើពរជ័យអ្វីខ្លះដែលខ្ញុំនឹងទទួលបាន ពីការរៀបអាពិពាហ៍ពិពាហ៍ក្នុងព្រះវិហារបរិសុទ្ធ ?
តើការហៅបម្រើរបស់ខ្ញុំធ្វើឲ្យខ្ញុំជួយពង្រឹងដល់អ្នកដទៃយ៉ាងដូចម្តេច ?
តើដង្វាយមួយភាគក្នុងដប់ និង ដង្វាយតមអាហាររបស់ខ្ញុំជួយកសាងនរគព្រះដោយរបៀបណា ?
តើភាពទៀងត្រង់របស់ខ្ញុំ អាចប្រទានពរដល់មនុស្សដទៃទៀតយ៉ាងដូចម្តេច ?
តើការចូលរួមព្រះវិហាររបស់ខ្ញុំ បានបង្ហាញការបូជារបស់ខ្ញុំចំពោះព្រះអម្ចាស់យ៉ាងដូចម្តេច ?
តើខ្ញុំអាចបម្រើមនុស្សដទៃពេលបម្រើបេសកកម្មតាមរបៀបណាខ្លះ ?
តើការរៀបអាពាហ៍ពិពាហ៍ក្នុងព្រះវិហារបរិសុទ្ធផ្តល់ឱកាសឲ្យខ្ញុំបម្រើស្វាមី ឬ ភរិយាព្រមទាំងកូនៗរបស់ខ្ញុំដោយរបៀបណា ?
វាមិនថ្វីឡើយ ដើម្បីគិតពីពរជ័យដែលអ្នកនឹងទទួល ប៉ុន្តែបើសិនអ្នកឃើញថាអ្នកគិតតែចង់បាន ជាងការផ្តល់ឲ្យគេនោះសូមគិតពីព្រះ ។ ប្រធាន ថូម៉ាស អេស ម៉នសុន បានបង្រៀន ៖ « សូមចាំថា កិច្ចការនេះមិនមែនជារបស់អ្នក ឬខ្ញុំតែឯងនោះទេ ។ យើងអាចសម្លឹងមើលទៅព្រះហើយសុំជំនួយដ៏ទេវភាព » ( « Do Your Duty — That Is Best » Liahona, ខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ៥៨ ) ។