២០១៥
ព្រះយេស៊ូវគ្រីស្ទ នឹង​យាង​មក​ម្ដងទៀត !
December 2015


ពេលវេលា​សម្រាប់​ខគម្ពីរ

ព្រះយេស៊ូវគ្រីស្ទ នឹង​យាង​មក​ម្ដងទៀត !

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ យូថាហ៍ ស.រ.អា. ។

រៀន​អំពី​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​រួម​គ្នា​នៅ​ឆ្នាំ​នេះ !

រូបភាព
Product Shot from December 2015 Liahona

នៅពេល​បុណ្យ​គ្រីស្ទម៉ាស់ មនុស្ស​នៅជុំ​វិញ​ពិភពលោក​ប្រារព្ធ​ធ្វើ​បុណ្យ​នៃ​ការប្រសូត​របស់​ព្រះអង្គ​សង្គ្រោះ គឺ​ព្រះយេស៊ូវគ្រីស្ទ ។ ថ្ងៃ​ណាមួយ​យើង​នឹង​ប្រារព្ធ​ថ្ងៃ​ដ៏​អស្ចារ្យ​មួយ​ផ្សេង​ទៀត — គឺ​ការយាង​មក​ជា​លើក​ទី​ពីរ នៅពេល​ដែល​ព្រះយេស៊ូវ​យាង​ត្រឡប់​មក​ផែនដី​វិញ ! ព្យាការី​ទាំងឡាយ​បាន​បង្រៀន​អំពី​អ្វី​ដែល​នឹង​កើត​មាន​ឡើង​ពីមុន​ព្រះយេស៊ូវ​យាង​មក​ម្តង​ទៀត ។ រឿង​មួយ​នៃ​ការណ៍​ទាំងនោះ​គឺ​ដំណឹង​ល្អ​របស់​ទ្រង់​នឹង​ត្រូវបាន​ផ្សព្វផ្សាយ​នៅទូទាំង​ពិភពលោក ។

ការមាន​សេចក្តីជំនឿ​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ជួយ​យើង​ឲ្យ​មាន​ភាពសុខសាន្ត ទោះបី​ជា​អ្វីៗ​ដែល​កើតឡើង​នៅក្នុង​ពិភពលោក​នេះ​ហាក់បី​ដូច​ជា​គួរ​ឲ្យ​ខ្លាច​ក្តី ។ ព្រះយេស៊ូវ មាន​បន្ទូល​ថា « ខ្ញុំ​ទុក​សេចក្ដី​សុខ​នៅ​នឹង​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​ឲ្យ​សេចក្ដី​សុខសាន្ត​របស់​ខ្ញុំ​ដល់​អ្នក​រាល់​គ្នា ហើយ​ដែល​ខ្ញុំ​ឲ្យ នោះ​មិន​មែន​ដូចជា​លោកិយ​ឲ្យ​ទេ ។ កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ ឬ​ភ័យ​ឡើយ » ( យ៉ូហាន ១៤:២៧ ) ។

នៅពេល​អ្នក​គិត​អំពី​ព្រះយេស៊ូវ​ក្នុង​បុណ្យ​គ្រីស្ទម៉ាស់​នេះ សូមចាំ​ថា​ទ្រង់​នឹង​ត្រឡប់​មកវិញ​ម្តង​ទៀត​នៅ​ថ្ងៃ​ណា​មួយ មិនមែន​ជា​ព្រះឱរស​ទៀត​ឡើយ​ប៉ុន្តែ​ជា​ស្តេច​នៃ​អស់​ទាំងស្តេច ។ បន្ទាប់មក​មនុស្ស​គ្រប់គ្នា​នឹង​ដឹង​ថា​ទ្រង់​គឺ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ និង​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក ។