ភាពខ្លួនទីពឹងខ្លួន
៤ ៖ តាំង​ចិត្ត


« ការស្វែងរក​អតិថិជន ៖ តាំង​ចិត្ត » ការចាប់ផ្ដើម និង​ការពង្រីក​អាជីវកម្ម​របស់​ខ្ញុំ​សម្រាប់ភាព​ខ្លួន​ទីពឹង​ខ្លួន ( ឆ្នាំ ២០១៧ )

« ការស្វែងរក​អតិថិជន ៖ តាំង​ចិត្ត »

តាំង​ចិត្ត

ម៉ោង​ជា​អតិបរមា ៖ ៥ នាទី

ការប្រកួត​ធ្វើ​ការលក់

ការស្វែងរក​អតិថិជន

អាន

រូបភាព
រូបសញ្ញា​សៀវភៅ​ផែនការ​អាជីវកម្ម​ផ្ទាល់​ខ្លួន

នៅពេល​អ្នក​ចាប់ផ្តើម​លក់ អ្នក​នឹង​រៀន​អំពី​មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បីស្វែងរក​អតិថិជន ។ សូម​មាន​ចិត្ត​ដកពិសោធន៍​ជាមួយ​យោបល់​ថ្មីៗ រហូត​ដល់​អ្នក​ស្វែងរក​វិធីសាស្ត្រ​មួយ ឬ​កាន់តែ​ច្រើន​ដែល​ជួយ​អ្នក​យ៉ាង​មាន​ប្រសិទ្ធភាព​ឲ្យ​ស្វែងរក​អតិថិជន​របស់​អ្នក ។

បំពេញ​ផ្នែក « ស្វែងរក » នៅខាង​ក្រោម​ « តើ​ខ្ញុំ​នឹង​ស្វែងរក ហើយ​រក្សា​អតិថិជន​របស់​ខ្ញុំ​យ៉ាង​ដូចម្ដេច ? » នៅក្នុងសៀវភៅ​ផែនការ​អាជីវកម្ម​ផ្ទាល់​ខ្លួន ។

រូបភាព
ឧទាហរណ៍ ៖ តើ​ខ្ញុំ​នឹង​ស្វែងរក​អតិថិជន​របស់​ខ្ញុំ​យ៉ាង​ដូចម្តេច ?

សូម​អាន​ការតាំងចិត្ត​នីមួយៗ​ខាង​ក្រោម​នេះ​ជាមួយ​ដៃគូ​សកម្មភាព​របស់​អ្នក ។ សមត្ថភាព​របស់​អ្នក​ដើម្បី​ទទួល​ជោគជ័យ​ក្នុងការ​ចាប់ផ្តើម ឬ​ពង្រីក​អាជីវកម្ម​របស់​អ្នក​នឹង​បាន​ប្រសើរ​ឡើង​យ៉ាង​លឿន នៅពេល​អ្នក​ព្យាយាម​រក្សា​ការតាំងចិត្ត​របស់​អ្នក​រៀងរាល់​សប្តាហ៍ ។ សន្យា​ដើម្បី​រក្សា​ការតាំងចិត្ត​របស់​អ្នក រួច​ហើយ​ចុះ​ហត្ថលេខា​នៅ​ខាង​ក្រោម​នេះ ។

ការតាំង​ចិត្ត​របស់​ខ្ញុំ

ក. ខ្ញុំ​នឹង​រក្សា​ការតាំងចិត្ត « មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ » នា​សប្តាហ៍​នេះ ៖

  • សូម​គោរព​តាម​ក្រឹត្យ​វិន័យ ឬ​គោលការណ៍​ដែល​ខ្ញុំ​បានជ្រើសរើស​នៅក្នុង​សកម្មភាព « មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ » ។

  • ចែកចាយ​អ្វី​ដែល​ខ្ញុំ​បាន​រៀន​នៅ​ថ្ងៃ​នេះ​អំពី​ការគោរព​ប្រតិបត្តិ​ជាមួយ​គ្រួសារ ឬ​មិត្តភក្ដិ​របស់​ខ្ញុំ ។

ខ. ខ្ញុំ​នឹង​ចូលរួម​នៅក្នុង​ការប្រកួត​ធ្វើ​ការលក់ និង​រាយការណ៍​អំពី​បទពិសោធន៍​របស់​ខ្ញុំ​នា​សប្តាហ៍​បន្ទាប់ ។

គ. ខ្ញុំ​នឹង​បំពេញ​ផ្នែក « ស្វែងរក » នៅខាង​ក្រោម « តើ​ខ្ញុំ​នឹង​ស្វែងរក ហើយ​រក្សា​អតិថិជន​របស់​ខ្ញុំ​យ៉ាង​ដូចម្ដេច ? » នៅក្នុង​សៀវភៅ​ផែនការ​អាជីវកម្ម​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ ។

ឃ. ខ្ញុំ​នឹង​ពិនិត្យ​មើល​ទំព័រ « ពិចារណា » ហើយ​រក្សា​ការតាំងចិត្ត ។

ង. ខ្ញុំ​នឹង​ទាក់ទង ហើយ​ជួយ​ជ្រោមជ្រែង​ដៃគូ​សកម្មភាព​របស់​ខ្ញុំ ។

សូម​ចងចាំ​ថា សប្តាហ៍​បន្ទាប់​អ្នក​នឹង​ត្រូវបាន​សូម​ឲ្យ​រាយការណ៍​នូវ​ចំនួន​ថ្ងៃ​ដែល​អ្នក​បាន​និយាយ​ជាមួយ​អតិថិជន, បាន​កត់ត្រា​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​អាជីវកម្ម​របស់​អ្នក និង​បាន​លក់ ( សូមមើល​តារាង « ការវាយ​តម្លៃ​កិច្ចខិតខំ​របស់​ខ្ញុំ » នៅ​ផ្នែក​ចាប់ផ្តើម​នៃ​សៀវភៅ​នេះ ) ។

ហត្ថលេខា​របស់​ខ្ញុំ

ហត្ថលេខា​របស់​ដៃ​គូ​សកម្មភាព

អធិស្ឋាន​បិទ ។

សម្រាប់​ព័ត៌មាន​បន្ថែម​ស្តី​ពី​មធ្យោបាយ​នានា​ដើម្បី​ស្វែងរក​អតិថិជន សូម​មើល​គេហទំព័រ srs.lds.org/sgmbmarketing ។