« ការធ្វើឲ្យប្រាកដថា ខ្ញុំមានអាជីវកម្មមួយដែលមានប្រាក់ចំណេញ » ការចាប់ផ្ដើម និងការពង្រីកអាជីវកម្មរបស់ខ្ញុំសម្រាប់ភាពខ្លួនទីពឹងខ្លួន ( ឆ្នាំ ២០១៧ )
« ការធ្វើឲ្យប្រាកដថា ខ្ញុំមានអាជីវកម្មមួយដែលមានប្រាក់ចំណេញ »
រៀន
ម៉ោងជាអតិបរមា ៖ ៧០ នាទី
១. តើខ្ញុំចង់បានអាជីកម្មនេះឬទេ ?
មើល ៖
« Would I Want This Business ? » មាននៅគេហទំព័រ srs.lds.org/videos ។ ( គ្មានវីដេអូឬ ? សូមអានអត្ថបទវីដេអូនៅចុងវគ្គនេះ ) ។
ពិភាក្សា ៖
តើខ្ញុំចង់បានអាជីកម្មនេះឬ ? ហេតុអ្វីចង់ ឬ ហេតុអ្វីមិនចង់ ?
២. ការកែសម្រួលសៀវភៅផែនការអាជីវកម្មផ្ទាល់ខ្លួនរបស់ខ្ញុំ
អាន ៖
រៀងរាល់ថ្ងៃអ្នកគួរតែកែលម្អអាជីវកម្មរបស់អ្នក ។ បន្តវាយតម្លៃវា ហើយចែកចាយការរីកចម្រើន និងឧបសគ្គរបស់អ្នកជាមួយក្រុម ។
៣. ការយល់ដឹងអំពីចំណាយថ្លៃដើមអថេរ និងចំណាយថ្លៃដើមថេរ
អាន ៖
« Know Your Resources; Manage Your Costs » ( សូមមើលអត្ថបទវីដេអូនៅចុងវគ្គនេះ )
ពិភាក្សា ៖
តើគោលការណ៍អាជីវកម្មអ្វីខ្លះដែលអ្នករៀនមក ពីការសន្ទនានេះអំពីអាជីវកម្មជួលជួលស្បែកជើងរបស់អែនតូនីយ៉ូ ?
អាន ៖
មានគោលការណ៍ចំនួនពីរស្តីពីចំណាយថ្លៃដើមនៅក្នុងការចាត់ចែងអាជីវកម្ម ៖ ចំណាយថ្លៃដើមអថេរ និងចំណាយថ្លៃដើមថេរ
ចំណាយថ្លៃដើមអថេរ ៖ ចំណាយថ្លៃដើមនៃធនធានមួយចំនួននឹងមានភាពផ្សេងៗគ្នាអាស្រ័យលើថា តើអាជីវកម្មបង្កើត និងលក់បានប៉ុន្មាន ។ ជារឿយៗ ធនធានទាំងនេះត្រូវបានហៅថា ចំណាយថ្លៃដើមនៃទំនិញដែលបានលក់ ។ វាត្រូវបានហៅថា ចំណាយថ្លៃដើមអថេរ ជាពាក្យដែលយើងនឹងប្រើនៅក្នុងក្រុមនេះ ។ ឧទាហរណ៍ទូទៅមួយចំនួនអំពីចំណាយថ្លៃដើមអថេរ រួមមានពលកម្មដែលតម្រូវឲ្យលក់ ឬបង្កើតសេវាកម្ម ឬផលិតផល សម្ភារដែលតម្រូវឲ្យមានសម្រាប់សេវាកម្ម ឬផលិតផល និងការដឹកជញ្ជូន ។
ចំណាយថ្លៃដើមថេរ ៖ ចំណាយថ្លៃដើមនៃធនធានមួយចំនួនដែលនៅតែហ្នឹង មិនថាអាជីវកម្មបង្កើត និងលក់បានប៉ុន្មាននោះទេ ។ វាត្រូវបានហៅថា ចំណាយថ្លៃដើមថេរ ។ ឧទាហរណ៍ទូទៅមួយចំនួនអំពីចំណាយថ្លៃដើមថេររួមមាន ថ្លៃជួលផ្ទះ បង់សងកម្ចី ប្រាក់ខែ ថ្លៃទឹកភ្លើង និងធានារ៉ាប់រង ។ ម្ចាស់អាជីវកម្មគួរតែគិតគូរ និងប្រយ័ត្ននៅក្នុងការទទួលយកនូវចំណាយថ្លៃដើមថេរថ្មីៗ ។
ពន្ធគឺជាចំណាយថ្លៃដើមបន្ថែមមួយទៀតដែលបង្ខំដោយរដ្ឋាភិបាល ឬភ្នាក់ងារផ្សេងទៀត ។ ក្នុងនាមជាម្ចាស់អាជីវកម្មអ្នកត្រូវស្រាវជ្រាវ និងយល់អំពីកាតព្វកិច្ចពន្ធ និងការទទួលខុសត្រូវចំពោះពន្ធ នៅពេលពិចារណាអំពីប្រាក់ចំណេញនៃឱកាសអាជីវកម្មរបស់អ្នក ។
សូមបើកទៅសៀវភៅផែនការអាជីវកម្មផ្ទាល់ខ្លួនរបស់ ម៉ាក ប៊ែលលី ( នៅក្នុងឧបសម្ព័ន្ធ ) ដើម្បីមើលនូវធនធានដែលគាត់ត្រូវការសម្រាប់អាជីវកម្មរបស់គាត់ ។
៤. ការយល់ដឹងអំពីកម្រិតប្រាក់ចំណេញដុល និងកម្រិតប្រាក់ចំណេញសុទ្ធ
អាន ៖
ប្រាក់ចំណេញគឺជាប្រាក់អាជីវកម្មទទួលបាន បន្ទាប់ពីចំណាយថ្លៃដើម ( ជារឿយៗហៅថាចំណាយ ) ត្រូវបានដកចេញពីចំណូលនៃការលក់ ។ វាត្រូវបានគណនាដូចខាងក្រោម ៖
មានប្រាក់ចំណេញពីរប្រភេទ ៖ ប្រាក់ចំណេញដុល និង ប្រាក់ចំណេញសុទ្ធ ។ ប្រាក់ចំណេញដុលត្រូវបានគណនាដូចខាងក្រោម ៖
ប្រាក់ចំណេញសុទ្ធត្រូវបានគណនាដូចខាងក្រោម ៖
វាមិនគ្រប់គ្រាន់ទេ ដើម្បីគ្រាន់តែដឹងអំពីប្រាក់ចំណេញដុល និងប្រាក់ចំណេញសុទ្ធនៃអាជីវកម្មរបស់អ្នកនោះ ។ ដើម្បីដឹងថា អាជីវកម្មរបស់អ្នកកំពុងទទួលជោគជ័យ អ្នកក៏ត្រូវដឹងផងដែរនូវ កម្រិតប្រាក់ចំណេញ ។ កម្រិតប្រាក់ចំណេញគឺជាភាគរយដែលអ្នកអាចគណនាបានដោយប្រើប្រាស់គណិតវិទ្យាសាមញ្ញៗ ។ ភាគរយនេះប្រាប់អ្នកអំពីលទ្ធភាពនៃប្រាក់ចំណេញពីអាជីវកម្មរបស់អ្នក ។
កម្រិតប្រាក់ចំណេញដុល គឺជាភាគរយនៃប្រាក់អាជីវកម្មទទួលបាន បន្ទាប់ពីចំណាយថ្លៃដើមអថេរត្រូវបានដកចេញ ពីចំណូលនៃការលក់ ។ អ្នកអាចគណនាវាដូចខាងក្រោម ៖
កម្រិតប្រាក់ចំណេញដុលគឺមានសារៈសំខាន់ ដោយសារវាអាចជួយអ្នកឲ្យវាយតម្លៃថា តើអាជីវកម្មរបស់អ្នកស្ថិតលើផ្លូវទៅរកការចំណេញដែរឬទេ ?
អាន ៖
កម្រិតប្រាក់ចំណេញសុទ្ធ គឺជាភាគរយនៃប្រាក់អាជីវកម្មទទួលបាន បន្ទាប់ពីដកចេញទាំងចំណាយថ្លៃដើមអថេរ និងចំណាយថ្លៃដើមថេរ ពីចំណូលនៃការលក់ ។ អ្នកអាចគណនាវាដូចខាងក្រោម ៖
កម្រិតប្រាក់ចំណេញសុទ្ធមានសារៈសំខាន់ ដោយសារវាប្រាប់អ្នកអំពីភាគរយនៃប្រាក់ដែលអាចត្រូវបានវិនិយោគសារជាថ្មីនៅក្នុងអាជីវកម្ម ឬត្រឡប់ទៅកាន់អ្នកវិញដែលជាម្ចាស់អាជីវកម្ម ។
អាន ៖
អាជីវកម្មជោគជ័យភាគច្រើនមានកម្រិតប្រាក់ចំណេញដុលមានតម្លៃ ជុំវិញ ៥០ ភាគរយ ឬលើសពីនោះ និងកម្រិតប្រាក់ចំណេញសុទ្ធមានតម្លៃ ជុំវិញ ១០ ភាគរយ ឬលើសពីនោះ ។ ពួកគេក៏ប្រតិបត្តិការនៅក្នុងទីផ្សារមួយដែលមានតម្រូវការអតិថិជនខ្ពស់ និងលទ្ធភាពដែលធ្វើឲ្យអាជីវកម្មរបស់ពួកគេរីកចម្រើន ។
៥. ការទទួលខុសត្រូវចំពោះតម្លៃនៃពេលវេលារបស់ខ្ញុំ
អាន ៖
ម្ចាស់អាជីវកម្មជាច្រើនពុំមានការទទួលខុសត្រូវគ្រប់គ្រាន់ចំពោះតម្លៃនៃពេលវេលារបស់ពួកគេទេ ។ សូមប្រាកដថា មានទទួលខុសត្រូវចំពោះពលកម្មដែលអ្នកបានផ្តល់ឲ្យទៅលើសេវាកម្ម ឬផលិតផលនោះ ។ ការចំណាយរៀងរាល់ម៉ោងគឺជាតម្លៃដែលអ្នកចំណាយលើពេលវេលារបស់អ្នក ( ឬចំនួនប្រាក់ដែលអ្នកបង់ឲ្យមនុស្សដទៃដើម្បីជួយអ្នក ) ។
ពិភាក្សា ៖
សូមស្រមៃថា ម្ចាស់អាជីវកម្មម្នាក់ដែលដេរភួយដ៏ស្រស់ស្អាតដោយដៃ ។ ទោះបីជាសាច់ក្រណាត់សម្រាប់ភួយនោះពុំសូវថ្លៃក្តី ភួយនីមួយៗត្រូវចំណាយពេល ៦០ ម៉ោងដើម្បីធ្វើរួច ។
-
ប្រសិនបើម្ចាស់អាជីវកម្មលក់ភួយមួយតម្លៃ ១៥០ តើតម្លៃនៃពលកម្មដែលតម្រូវឲ្យធ្វើភួយនោះថ្លៃប៉ុន្មាន ? ( ១៥០ ÷ ៦០ ម៉ោង = ២.៥០ ក្នុងមួយម៉ោង )
-
តើនេះគឺជាការប្រើប្រាស់ពេលវេលាល្អបំផុតសម្រាប់ម្ចាស់អាជីវកម្មដែរឬទេ តើវាផ្តល់ឱកាសដទៃទៀតដែលអាចមានដែរឬទេ ?
៦. តម្លៃសេវាកម្ម ឬផលិតផលរបស់ខ្ញុំ
អាន ៖
តម្លៃរបស់អ្នក ត្រូវតែ រួចថ្លៃចំណាយថ្លៃដើមដែលអ្នកបង់ថ្លៃ និងប្រាក់ចំណេញដែលអ្នកស្វែងរក ប៉ុន្តែវាពុំត្រូវបានតម្រូវតាមវានោះទេ ។ អ្នកអាចកំណត់តម្លៃរបស់អ្នកដោយផ្អែកទៅលើអ្វីដែលអ្នកគិតថា អតិថិជននឹងចំណាយលើសេវាកម្ម ឬផលិតផលរបស់អ្នក ។ ទោះជាយ៉ាងណាក្តី តម្លៃដែលអ្នកគិតថ្លៃ ជាទូទៅគឺមានឥទ្ធិពលតាមរយៈអ្នកប្រកួតប្រជែង និងគុណភាពនៃសេវាកម្ម ឬផលិតផលរបស់អ្នក ។
អ្នកគួរតែធ្វើការបង្កើនគុណភាព ឬដឹងយ៉ាងជាក់ច្បាស់អំពីសេវាកម្ម ឬផលិតផលរបស់អ្នក ។ ការណ៍នេះនឹងធ្វើឲ្យអ្នកអាចគិតថ្លៃបានខ្ពស់ជាងដៃគូប្រកួតប្រជែងរបស់អ្នក ។
ប្រសិនបើតម្លៃដែលអតិថិជនមានឆន្ទៈនឹងចំណាយ ពុំធ្វើឲ្យអាជីវកម្មរបស់អ្នកបានចំណេញគ្រប់គ្រាន់ទេនោះ អ្នកគួរតែពិចារណាអំពីវិធីដែលអ្នកអាចបន្ថាបចំណាយថ្លៃដើមរបស់អ្នក ។ វិធីទាំងនេះរួមមាន (១) ទិញទំនិញដុំៗនៅក្នុងកម្រិតដែលបានចុះថ្លៃ (២) ប្រើប្រាស់អ្នកផ្គត់ផ្គង់ទំនិញចម្រុះគ្នា ដើម្បីទទួលបានតម្លៃកាន់តែប្រសើរឡើង ។ ប្រសិនបើអ្នកពុំអាចបញ្ចុះចំណាយថ្លៃដើមរបស់អ្នកទេនោះ អ្នកត្រូវតែជ្រើសរើសឱកាសអាជីវកម្មផ្សេង ។
៧. តើខ្ញុំមានអាជីវកម្មមួយដែលមានប្រាក់ចំណេញដែរឬទេ ?
អាន ៖
អ្នកអាចជ្រើសរើសឱកាសអាជីវកម្មមួយដែលមានកម្រិតប្រាក់ចំណេញល្អដែលបង្ហាញថា អាចមានប្រាក់ចំណេញ ។ ប៉ុន្តែ ប្រសិនបើអ្នកបានជ្រើសរើសឱកាសអាជីវកម្មមួយដែលពុំអាចចំណេញ ឬពុំអាចផ្តល់ប្រាក់ចំណេញគ្រប់គ្រាន់ឲ្យសមនឹងតម្លៃនៃពេលវេលារបស់អ្នកទេនោះ សូមមានឆន្ទៈពិចារណាអំពឱកាសផ្សេងទៀត ។
លើសពីនេះទៀត តើឱកាសអាជីវកម្មនេះអនុញ្ញាតឲ្យអ្នកមានភាពខ្លួនទីពឹងខ្លួនដែរឬទេ ? តើវាផ្តល់ដល់អ្នក និងគ្រួសារអ្នក ហើយអនុញ្ញាតឲ្យអ្នកបម្រើអ្នកដទៃឬទេ ? ប្រសិនបើអត់ទេ សូមមានឆន្ទៈពិចារណាអំពីឱកាសផ្សេងទៀត ។ សូមមើលចំណុចនានានៅក្នុង ជំពូក ២ ដើម្បីពិចារណាអំពីតម្រូវការផ្សេងទៀតរបស់អតិថិជនដែលពុំបានបំពេញ ដែលត្រូវនឹងចំណាប់អារម្មណ៍ និងលទ្ធភាពរបស់អ្នក ដើម្បីផ្តល់អត្ថប្រយោជន៍នៃការប្រកួតប្រជែង ។