« ការរក្សាអតិថិជន ៖ តាំងចិត្ត » ការចាប់ផ្ដើម និងការពង្រីកអាជីវកម្មរបស់ខ្ញុំសម្រាប់ភាពខ្លួនទីពឹងខ្លួន ( ឆ្នាំ ២០១៧ )
« ការរក្សាអតិថិជន ៖ តាំងចិត្ត »
តាំងចិត្ត
ម៉ោងជាអតិបរមា ៖ ៥ នាទី
ការទាក់ទង និងការស្តាប់អតិថិជន
អាន ៖
យើងមានឧបករណ៍ និងបច្ចេកវិជ្ជាជាច្រើនដើម្បីទាក់ទង និងស្តាប់អតិថិជនរបស់យើង ។ ជារឿយៗ ម្ចាស់អាជីវកម្មដែលមានជោគជ័យ ដកបទពិសោធន៍ជាមួយវិធីសាស្ត្រផ្សេងៗ ដើម្បីស្វែងរកមធ្យោបាយដ៏ល្អបំផុតក្នុងការទាក់ទងជាមួយអតិថិជនរបស់ពួកគេ ។ សប្ដាហ៍នេះ ៖
-
ដកបទពិសោធន៍ជាមួយមធ្យោបាយនានាដើម្បីទាក់ទង និងស្តាប់អតិថិជនរបស់អ្នក ។
-
កត់ត្រាអ្វីដែលអ្នកបានរៀននៅក្នុងសៀវភៅកំណត់ហេតុអាជីវកម្មរបស់អ្នក ។
-
សូមត្រៀមខ្លួនចែកចាយលទ្ធផលរបស់អ្នកជាមួយក្រុមនៅសប្តាហ៍បន្ទាប់ ។
ការរក្សាអតិថិជន
អាន ៖
ម្ចាស់អាជីវកម្មជោគជ័យនិយាយជាមួយអតិថិជនរបស់ពួកគេ ដើម្បីទទួលបានយោបល់នានាអំពីរបៀបធ្វើឲ្យអាជីវកម្មរបស់ពួកគេកាន់តែមានការប្រកួតប្រជែង ។ សប្ដាហ៍នេះ ៖
-
និយាយជាមួយអតិថិជនបច្ចុប្បន្ន ឬអ្នកដែលអាចក្លាយជាអតិថិជនអំពីរបៀបដែលអ្នកអាចរក្សា ឬរកផលចំណេញឲ្យអាជីវកម្មរបស់ពួកគេបានល្អបំផុត ។
-
កត់ត្រាយោបល់ទាំងនេះនៅក្នុងសៀវភៅកំណត់ហេតុអាជីវកម្មរបស់អ្នក ។
-
បំពេញផ្នែក « រក្សា » នៅខាងក្រោមវគ្គ « តើខ្ញុំនឹងស្វែងរក ហើយរក្សាអតិថិជនរបស់ខ្ញុំយ៉ាងដូចម្ដេច ? » នៅក្នុងសៀវភៅផែនការអាជីវកម្មផ្ទាល់ខ្លួន ។
-
សាកល្បងយោបល់ទាំងនេះភ្លាមជាមួយអតិថិជនរបស់អ្នក ។
សូមអានការតាំងចិត្តនីមួយៗខាងក្រោមនេះជាមួយដៃគូសកម្មភាពរបស់អ្នក ។ សមត្ថភាពរបស់អ្នកដើម្បីទទួលជោគជ័យក្នុងការចាប់ផ្តើម ឬពង្រីកអាជីវកម្មរបស់អ្នកនឹងបានប្រសើរឡើងយ៉ាងលឿន នៅពេលអ្នកព្យាយាមរក្សាការតាំងចិត្តរបស់អ្នករៀងរាល់សប្តាហ៍ ។ សន្យាដើម្បីរក្សាការតាំងចិត្តរបស់អ្នក រួចហើយចុះហត្ថលេខានៅខាងក្រោមនេះ ។
|
ការតាំងចិត្តរបស់ខ្ញុំ |
|---|
|
ក. ខ្ញុំនឹងរក្សាការតាំងចិត្ត « មូលដ្ឋានគ្រឹះរបស់ខ្ញុំ » នាសប្តាហ៍នេះ ៖
|
|
ខ. ខ្ញុំនឹងដកបទពិសោធន៍ជាមួយមធ្យោបាយថ្មីៗដើម្បីទាក់ទង និងស្តាប់អតិថិជនរបស់ខ្ញុំ ហើយរាយការណ៍អំពីបទពិសោធន៍របស់ខ្ញុំនាសប្តាហ៍បន្ទាប់ ។ |
|
គ. ខ្ញុំនឹងបំពេញផ្នែក « រក្សា » នៅខាងក្រោម « តើខ្ញុំនឹងស្វែងរក ហើយរក្សាអតិថិជនរបស់ខ្ញុំយ៉ាងដូចម្ដេច ? » នៅក្នុងសៀវភៅផែនការអាជីវកម្មផ្ទាល់ខ្លួនរបស់ខ្ញុំ ។ |
|
ឃ. ខ្ញុំនឹងពិនិត្យមើលទំព័រ « ពិចារណា » ហើយរក្សាការតាំងចិត្ត ។ |
|
ង. ខ្ញុំនឹងទាក់ទង ហើយជួយជ្រោមជ្រែងដៃគូសកម្មភាពរបស់ខ្ញុំ ។ |
សូមចងចាំថា សប្តាហ៍បន្ទាប់អ្នកនឹងត្រូវបានសូមឲ្យរាយការណ៍នូវចំនួនថ្ងៃដែលអ្នកបាននិយាយជាមួយអតិថិជន, បានកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុអាជីវកម្មរបស់អ្នក និងបានលក់ ( សូមមើលតារាង « ការវាយតម្លៃកិច្ចខិតខំរបស់ខ្ញុំ » នៅផ្នែកចាប់ផ្តើមនៃសៀវភៅនេះ ) ។
ហត្ថលេខារបស់ខ្ញុំ
ហត្ថលេខារបស់ដៃគូសកម្មភាព
អធិស្ឋានបិទ ។