ភាពខ្លួនទីពឹងខ្លួន
៨ ៖ រៀន


« ការគ្រប់គ្រង​លំហូរ​សាច់​ប្រាក់​អាជីវកម្ម​របស់​ខ្ញុំ ៖ រៀន » ការចាប់ផ្ដើម និង​ការពង្រីក​អាជីវកម្ម​របស់​ខ្ញុំ​សម្រាប់ភាព​ខ្លួន​ទីពឹង​ខ្លួន ( ឆ្នាំ ២០១៧ )

« ការគ្រប់គ្រង​លំហូរ​សាច់​ប្រាក់​អាជីវកម្ម​របស់​ខ្ញុំ ៖ រៀន »

រៀន

ម៉ោង​ជា​អតិបរមា ៖ ៦០ នាទី

១. ភាពខុស​គ្នា​រវាង​ប្រាក់​ចំណេញ និង​លំហូរ​សាច់​ប្រាក់

អាន ៖

អ្នក​បាន​រៀន​ថា អាជីវកម្ម​ជោគជ័យ​តម្រូវ​ឲ្យ​រក្សា​កំណត់ត្រា​ប្រចាំ​ថ្ងៃ ។ គ្រប់ពេល​ដែល​អាជីវកម្ម​របស់​អ្នក​ទទួល ឬ​ធ្វើ​ការចំណាយ នោះ​អ្នក​ត្រូវតែ​កត់ត្រាវា​ទុក ។ អ្នក​ក៏​បាន​រៀន​អំពី​របៀប​ដើម្បី​បង្កើត​របាយការណ៍​លទ្ធផល ដែល​បង្ហាញ​អំពី​សេចក្តីសង្ខេប​នៃ​ប្រាក់​ចំណេញ ( ឬ​ខាត ) ដែល​សម្រេច​បាន​តាមរយៈ​អាជីវកម្ម​របស់​អ្នក​នៅ​ក្នុង​អំឡុងពេល​ជាក់លាក់​មួយ ។ ប្រាក់ចំណេញ ត្រូវ​បាន​ផ្តល់​និយម​ន័យ​ឲ្យ​ថា ជា​ប្រាក់​ដែល​សល់​សម្រាប់​អាជីវកម្ម​របស់​អ្នក បន្ទាប់​ពី​អ្នក​ដក​ចំណាយ​ពី​ប្រាក់​ចំណូល​របស់​អ្នក ។

ដោយសារ​ប្រាក់​ចំណេញ​គឺជា​រង្វាស់​ដ៏​សំខាន់​មួយ វា​ពុំ​មែន​គ្រាន់តែ​ជា​រឿង​តែ​មួយ​ដែល​តម្រូវ​ឲ្យ​អ្នក​ផ្តោត​ចិត្ត​ទុកដាក់​ក្នុង​នាម​ជា​ម្ចាស់​អាជីវកម្ម​ឡើយ ។ លំហូរ​សាច់​ប្រាក់ គឺជា​រង្វាស់​ដែល​ផ្តោត​ទៅលើ​ពេលវេលា​នៃ​ចលនា​សាច់​ប្រាក់​ចូល និង​ចេញ​នៅក្នុង​អាជីវកម្ម​របស់​អ្នក​រៀងរាល់​ថ្ងៃ ។ លំហូរ​សាច់​ប្រាក់​គឺជា​អ្វី​ដែល​អាជីវកម្ម​របស់​អ្នក​ពឹងលើ​យ៉ាង​ខ្លាំង ។ នៅពេល​អាជីវកម្ម​របស់​អ្នក​មាន​ប្រាក់ នោះ​អ្នក​អាច​ជ្រើសរើស​ដើម្បី​បន្ដ​ពង្រីក ធ្វើការវិនិយោគ ហើយ​សន្សំ​ប្រាក់​សម្រាប់​ស្ថានភាព​ដែល​ពុំ​បាន​រំពឹង​ទុក ឬ​គ្រា​អាសន្ន ។

របាយការណ៍​ប្រាក់​ចំណូល​របស់​អ្នក​អាច​បង្ហាញ​ថា អាជីវកម្ម​របស់​អ្នក​គឺ​អាច​ចំណេញ​បាន ប៉ុន្តែ​វា​នឹង​ក្ស័យ​ធន ប្រសិនបើ​វា​គ្មាន​សាច់​ប្រាក់​គ្រប់គ្រាន់​ដើម្បី​បង់​នូវ​អ្វី​ដែល​វា​ជំពាក់​នោះ​ទេ ។ បញ្ហា​លំហូរ​សាច់​ប្រាក់​គឺជា​បញ្ហា​មួយ​ដែល​បណ្តាល​ឲ្យ​អាជីវកម្ម​បរាជ័យ ។

២. ការយល់​អំពី​លំហូរ​សាច់​ប្រាក់

អាន ៖

មាន​លំហូរ​សាច់​ប្រាក់​ចំនួនពីរ​ប្រភេទ ៖

លំហូរ​សាច់​ប្រាក់​វិជ្ជមាន កើត​ឡើង​នៅពេល​ចំនួន​សរុប​នៃ​សាច់​ប្រាក់​ចូល​អាជីវកម្ម​របស់​អ្នក អំឡុងពេល​ជាក់លាក់​ណា​មួយ​ច្រើន​ជាង ចំនួន​សរុប​នៃ​សាច់ប្រាក់​ចេញ​ពី​អាជីវកម្ម​របស់​អ្នក​អំឡុងពេល​តំណាល​គ្នា​នោះ ។ នេះ​គឺជា​អ្វី​ដែល​អ្នក​ចង់​បាន ៖ វដ្ត​លំហូរ​សាច់ប្រាក់​វិជ្ជមាន ។

លំហូរ​សាច់​ប្រាក់​អវិជ្ជមាន កើត​ឡើង​នៅពេល​ចំនួន​សរុប​នៃ​សាច់​ប្រាក់​ចេញ​ពី​អាជីវកម្ម​របស់​អ្នក អំឡុងពេល​ជាក់លាក់​ណា​មួយ​ច្រើន​ជាង ចំនួន​សរុប​នៃ​សាច់ប្រាក់​ចូល​អាជីវកម្ម​របស់​អ្នក​អំឡុងពេល​តំណាល​គ្នា​នោះ ។ នេះ​គឺជា​ការប្រថុយប្រថាន ជា​ស្ថានភាព​ដែល​មិន​គួរ​ឲ្យ​ប្រាថ្នា ដែល​អ្នក​គួរតែ​ដោះស្រាយ​ភ្លាម​ជាមួយ​សកម្មភាព​ដែល​បង្កើត​សាច់​ប្រាក់​ឲ្យ​បាន​លឿន​តាមដែល​អាច​ធ្វើ​បាន ហើយ​បន្ថយ​ចំណាយ​ថ្លៃ​ដើម ។

សូម​ពិនិត្យ​មើល​ឧទាហរណ៍​បី​ខុស​គ្នា​ដើម្បី​យល់​អំពី​សំពាធ​លំហូរ​សាច់​ប្រាក់ និង​របៀប​ដែល​ម្ចាស់​អាជីវកម្ម​អាច​ដោះស្រាយ​វា ។ សូម​ស្រមៃ​ថា អាជីវកម្ម​នោះ​ចាប់ផ្តើម​ដើម​ខែ​ដោយ​មាន​សាច់​ប្រាក់ ៣០០ ។ ជាទូទៅ អាជីវកម្ម​ទទួល​ការបង់​ជា​សាច់​ប្រាក់ ២០០ ​រៀងរាល់​ថ្ងៃ​ចន្ទ និង ២០០ រៀងរាល់​ថ្ងៃ​ពុធ ។ អាជីវកម្ម​ចំណាយ​សាច់​ប្រាក់ ៣០០ រៀងរាល់​ថ្ងៃ​សុក្រ ។ ឧទាហរណ៍​ខាង​ក្រោម​បង្ហាញ​វដ្ត​លំហូរ​សាច់​ប្រាក់​សម្រាប់​អាជីវកម្ម​នេះ​ក្នុង​រយៈពេល​បី​សប្តាហ៍ ។ ប្រាក់​ចូល និង​ចេញ​ពី​អាជីវកម្ម​នៅក្នុង​លំនាំ​មួយ​ដែល​អាច​ទាយ​ដឹង ។

ឧទាហរណ៍ ក ៖ លំហូរ​សាច់​ប្រាក់​សុក្រិត្យ

រូបភាព
លំហូរ​សាច់​ប្រាក់​សុក្រិត្យ

ជា​អកុសល អាជីវកម្ម​នីមួយៗ​ជួប​បទពិសោធន៍​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​លំបាក ។​ ឧទាហរណ៍ ខ ខាង​ក្រោម​បង្ហាញ​អំពី​អ្វី​ដែ​ល​កើត​ឡើង ពេល​អាជីវកម្ម​ពុំ​បាន​រៀបចំ​ខ្លួន​សម្រាប់​លំហូរ​សាច់​ប្រាក់​អវិជ្ជមាន ។ នៅក្នុង​ករណី​នេះ អតិថិជន​ពីរ​នាក់​ពុំ​បង់​វិក្ក័យបត្រ​របស់​ពួកគេ​ទេ នាំ​ឲ្យ​មាន​ប្រាក់​ដែល​ត្រូវ​ទទួល​បាន​ ​មិន​អាច​ប្រមូល​ចំនួន ៤០០ ( ក៏​អាច​ហៅ​បាន​ថា បំណុល​អាក្រក់ ) ។ ម្ចាស់​អាជីវកម្ម​អាស្រ័យ​លើ​ប្រាក់​នោះ​ដើម្បី​បង់​ថ្លៃ​និយោជិត ។ អាជីវកម្ម​ក៏​មាន​ចំណាយ​អាសន្ន​ដែល​ត្រូវ​បង់​ភ្លាមៗ​ផងដែរ ។

ឧទាហរណ៍ ខ ៖ លំហូរ​សាច់​ប្រាក់​អវិជ្ជមាន—ពុំ​បាន​រៀបចំ

រូបភាព
លំហូរ​សាច់​ប្រាក់​វិជ្ជមាន ៖ ពុំ​បាន​រៀបចំ

ឧទាហរណ៍ គ ខាង​ក្រោម​បង្ហាញ​ពី​ភាព​ភ្ញាល់ផ្អើល និង​ការលំបាក​ដូចគ្នា​នឹង​ឧទាហរណ៍ ខ ។ ប៉ុន្តែ​នៅក្នុង​ករណី​នេះ ម្ចាស់​អាជីវកម្ម​បាន​រៀបចំ​ខ្លួន ។ គាត់​បាន​ពឹង​ផ្អែក​លើ​បន្ទាត់​ឥណទាន​របស់​គាត់​ដើម្បី​រក្សា​អាជីវកម្ម​ឲ្យ​មាន​ប្រតិបត្តិការ ។ គាត់​បង់​សង​សមតុល្យ​បន្ទាត់​ឥណទាន​របស់​គាត់​ឲ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​បាន ។

ឧទាហរណ៍ គ ៖ លំហូរ​សាច់​ប្រាក់​អវិជ្ជមាន​ដែល​អាច​មាន—បាន​រៀបចំ

រូបភាព
លំហូរ​សាច់​ប្រាក់​អវិជ្ជមាន​ដែល​អាច​មាន

ពិភាក្សា ៖

តើ​ឧទាហរណ៍​ទាំង​នេះ​បង្រៀន​អ្នក​អ្វី​ខ្លះ​អំពី​ឧបសគ្គ​នានា​នៃ​ការគ្រប់គ្រង​លំហូរ​សាច់​ប្រាក់ ?

អាន ៖

វា​ជា​រឿង​ធម្មតា​សម្រាប់​ម្ចាស់​អាជីវកម្ម​ដែល​មាន​ឧបសគ្គ​លំហូរ​សាច់​ប្រាក់ ។ ឧបសគ្គ​ទាំង​នេះ​រួមមាន ៖

  • មានភាព​ថ្មីថ្មោង​ក្នុង​អាជីវកម្ម ដែល​វា​ធ្វើ​ឲ្យ​លំបាក​ដើម្បី​ទទួល និង​បង់​តាម​ឥណទាន ។

  • ឱកាស​រីកចម្រើន ដែល​អាច​កាត់បន្ថយ​ចំនួន​សាច់​ប្រាក់​ដែល​មាន ។

  • ការមានបញ្ជីសារពើភ័ណ្ឌ ច្រើន​ដែល​ចង​សាច់​ប្រាក់​ទុក ។

  • អតិថិជន​បង់​តាម​ឥណទាន ដែល​ពន្យារ​ចំនួន​សាច់​ប្រាក់​ចូល ។

  • ការលក់​ទៅឲ្យ​អាជីវកម្ម​ផ្សេង​ទៀត​ដែល​បង់​តាម​ឥណទាន ដែល​ពន្យារ​ចំនួន​សាច់​ប្រាក់​ចូល ។

  • ការលក់​មិន​ទៀងទាត់​ដោយសារ​តែ​រដូវកាល ឬ​កត្តា​ផ្សេងៗ​ទៀត ដែល​អាច​បង្កើត​កម្រិត​ខ្ពស់ និង​ទាប​នៅក្នុង​សាច់ប្រាក់​ដែល​អ្នក​មាន ។

  • ចំណាយ​ពុំ​បាន​រំពឹង​ទុក ។

  • អតិថិជន​ពុំ​បង់​ថ្លៃ​អ្វី​ដែល​ពួកគេ​ជំពាក់ ( បំណុល​អាក្រក់ ) ។

ពិភាក្សា ៖

តើ​ឧបសគ្គ​ដែល​អាច​មាន​អ្វី​ខ្លះ​ដែល​អ្នក​លៃលក​ទុកជាមុន​ជាមួយ​នឹង​លំហូរ​សាច់​ប្រាក់​នៃ​អាជីវកម្ម​របស់​អ្នក ?

៣. យុទ្ធសាស្ត្រ​ក្នុងការ​កែលម្អ​លំហូរ​សាច់​ប្រាក់

អាន ៖

មាន​អ្វីៗជា​ច្រើន​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​បង្កើត​ឲ្យ​មាន​វដ្ត​លំហូរ​សាច់​ប្រាក់​វិជ្ជមាន​មួយ​សម្រាប់​អាជីវកម្ម​របស់​អ្នក និង​ដើម្បី​រៀបចំ​សម្រាប់​ភាព​ភ្ញាក់ផ្អើល និង​ការលំបាក​ដែល​អាច​កើត​មាន ។ ឧទាហរណ៍ អ្នក​អាចស្រាវជ្រាវ​លក្ខខណ្ឌ​ចំណាយ​ជាបទដ្ឋាន​សម្រាប់​ឧស្សាហកម្ម​របស់​អ្នក ។ នៅក្នុង​ឧស្សាហកម្ម​មួយ​ចំនួន អ្នក​លក់​អាច​រង់ចាំ ៩០ ថ្ងៃ ឬ​យូរជាង​នោះ ពីមុន​ពួកគេ​ត្រូវ​បង់​ថ្លៃ ។ ជារឿយៗ ឧស្សាហកម្ម​ផ្សេង​ទៀត​តម្រូវ​ឲ្យ​បង់​ថ្លៃ​ក្នុង​រយៈពេល ៣០ ថ្ងៃ ។ នៅពេល​អ្នក​យល់​អំពី​លក្ខខណ្ឌ​ចំណាយ​ជាបទដ្ឋាន​សម្រាប់​ឧស្សាហកម្ម​របស់​អ្នក នោះ​អ្នក​អាច​ធ្វើការ​ចរចារ​នូវ​លក្ខខណ្ឌ​ដែល​ពេញ​ចិត្ត​បន្ថែមទៀត​សម្រាប់​អាជីវកម្ម​របស់​អ្នក​ផ្ទាល់ ។

ពិភាក្សា ៖

ជាទូទៅ​ម្ចាស់​អាជីវកម្ម​ចង់​ទទួល ឬ​ប្រមូល​សាច់​ប្រាក់ឲ្យ​កាន់តែ​ឆាប់​កាន់តែ​ល្អ ហើយ​ទុក​ការបង់​សាច់ប្រាក់​រហូត​ទាល់តែ​ពួកគេ​តម្រូវ​ឲ្យ​ធ្វើ​ដូច្នោះ ។ ជា​ដំបូង គោលការណ៍​នេះ​ហាក់​ដូចជាផ្ទុយ​នឹង​ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ​ដែល​បង្រៀន​ថា « ដូច្នេះ អស់​ទាំងការ​អ្វី​ដែល​អ្នក​រាល់​គ្នា​ចង់​ឲ្យ​មនុស្ស​លោក​ប្រព្រឹត្ត​នឹង​ខ្លួន នោះ​ត្រូវ​ឲ្យ​អ្នក​ប្រព្រឹត្ត​នឹង​គេ​ដូច្នោះ​ដែរ » ( ម៉ាថាយ ៧:១២ ) ។ ក្នុងនាម​ជា​ម្ចាស់​អាជីវកម្ម តើ​អ្នក​ស្រុះស្រួល​នឹង​គោលការណ៍​ទាំង​នេះ​ដោយ​របៀប​ណា ?

អាន ៖

នៅពេល​អ្នក​ធ្វើការ​ដើម្បី​បង្កើតវដ្ត​លំហូរ​សាច់​ប្រាក់​វិជ្ជមានសម្រាប់​អាជីវកម្ម​របស់​អ្នក វា​សំខាន់​ដើម្បី​ធ្វើវា​ដោយ​ភាព​ថ្លៃថ្នូរ ។ សូម​ខិតខំ​ស្វែងយល់អំពី​លក្ខខណ្ឌ​ចំណាយ​ជា​បទដ្ឋាន​សម្រាប់​ឧស្សាហកម្ម​របស់​អ្នក ។ សូម​មាន​ភាព​វៃឆ្លាត​ក្នុងការ​បង្កើត​យុទ្ធសាស្ត្រ​បង់​ប្រាក់​របស់​អ្នក ។ សូម​បង្កើត​លក្ខខណ្ឌ​ចំណាយ​ដែល​ពេញចិត្ត​សម្រាប់​អាជីវកម្ម​របស់​អ្នក ។ នៅពេល​អ្នក​បាន​កំណត់​យុទ្ធសាស្ត្រ​បង់​ប្រាក់​របស់​អ្នក​រួច សូម​បញ្ជាក់​ពី​ការរំពឹងទុក​របស់​អ្នក​ឲ្យ​បាន​ច្បាស់ ហើយ​រក្សា​ការតាំងចិត្ត​ទាំងអស់​របស់​អ្នក ។

៤. ការគ្រប់គ្រង​លំហូរ​សាច់​ប្រាក់​យ៉ាង​សកម្ម

អាន ៖

វា​មិន​គ្រប់គ្រាន់​ទេ​ដោយ​គ្រាន់តែ​ពិនិត្យ​មើល​គណនី​ធនគារ​អាជីវកម្ម​របស់​អ្នក​មួយ​ខែ​ម្តង ហើយ​សង្ឃឹម​ថា ចំនួន​នោះ​វា​ដំណើរការ​ដោយ​ខ្លួន​វា​នោះ ។ អ្នក​ត្រូវតែ​គ្រប់គ្រង​លំហូរ​សាច់​ប្រាក់​អាជីវកម្ម​របស់​អ្នក​យ៉ាង​សកម្ម ។

ក្នុងនាម​ជា​ម្ចាស់​អាជីវកម្ម​ជោគជ័យ​ម្នាក់ អ្នកគួរតែ​ដឹង​ថា តើ​សាច់​ប្រាក់​អាជីវកម្ម​របស់​អ្នក​មានប៉ុន្មាន​នៅ​គ្រប់​ពេលវេលា​ទាំងអស់ ។ សូម​កុំ​ពឹងផ្អែក​ទៅលើ​របាយការណ៍​ធនាគារ​ដើម្បី​គ្រប់គ្រង​លំហូរ​សាច់​ប្រាក់​របស់​អ្នក​ឡើយ ។ ជារឿយៗ សមតុល្យ​គណនី​របស់​អ្នក​មិន​រួមបញ្ចូល​នូវ​ចំណាយ​ដែល​កំពុង​ដំណើរការ​ទេ ដូចជា​បង់​ប្រាក់​ឲ្យ​ទៅ​អ្នក​ផ្គត់ផ្គង់ ឬ​ទទួល​ប្រាក់​ចូល​មក​ពី​អតិថិជន ។

អ្នក​ត្រូវតែ​បង្កើត និង​បន្ត​ធ្វើ​បច្ចុប្បន្នភាព​លើ​ការប៉ាន់​ប្រមាណទុក​នៃ​លំហូរ​សាច់ប្រាក់​របស់​អ្នក ។ ដូច​បាន​ពន្យល់​ពី​ដើម​មក លំហូរ​សាច់​ប្រាក់​គឺជា​ពេលវេលា និង​ចំនួន​សាច់​ប្រាក់​ចូល និង​ចេញ​នៅក្នុង​អាជីវកម្ម​របស់​អ្នក​អំឡុងពេល​ជាក់លាក់​ណា​មួយ ។ ការប៉ាន់ប្រមាណទុក​របស់​អ្នក​គួរតែ​បង្ហាញ​ការរពឹងទុក​លំហូរ​សាច់ប្រាក់​របស់អ្នក​សម្រាប់​ពីរ​ ឬ​បីខែ​បន្ទាប់ ។ ការប៉ាន់ប្រមាណទុក​របស់​អ្នក​ពុំ​ត្រឹមត្រូវ ១០០ ភាគ​រយ​នោះ​ទេ ប៉ុន្តែ​វា​គឺជា​ការចាំបាច់​ដែល​អ្នក​ត្រូវ​បង្កើត​ការវាយ​តម្លៃ​ដែលពុំ​លើសលុប ប៉ុន្ដែ​ជាប់លាប់​មួយ​សម្រាប់​ចំណូល​ប្រចាំ​ខែ​របស់​អ្នក ទាំង​ចំណាយ​អថេរ និង​ចំណាយ​ថេរ​របស់​អ្នក ។

លំហូរ​សាច់​ប្រាក់​វិជ្ជមាន​ពុំមែន​កើត​ឡើង​ដល់​អាជីវកម្ម​ដោយ​ឯក​ឯង​ឡើយ ។ វា​សម្រេច​បាន​តាមរយៈ​ការខិតខំ និង​ដាក់​ផែនការ​ដោយ​យកចិត្ត​ទុកដាក់ ។ ប្រសិនបើ​អ្នក​ដឹង​អំពី​តួនាទី​នៃ​សាច់ប្រាក់​បច្ចុប្បន្ន​របស់​អ្នក និង​ការប៉ាន់​ប្រមាណ​ទុក​នៃ​លំហូរ​សាច់​ប្រាក់​របស់​អ្នក នោះ​អ្នក​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​នឹង​ជួយ​អាជីវកម្ម​របស់​អ្នក​ឲ្យ​ជោគជ័យ និង​រីកចម្រើន ។ ម្ចាស់​អាជីវកម្ម​ជោគជ័យ​រក្សា​ទុក​សាច់​ប្រាក់​ដែលបាន​ត្រឡប់​មក​វិញ សម្រាប់​ចំណាយ​ពុំ​អាច​រំពឹង​ទុក ហើយ​ជារឿយៗទទួល​បាន​ធនធាន​នៃ​ឥណទាន ដោយ​ផ្អែក​ទៅលើ​តម្រូវការ​ការប៉ាន់​ប្រមាណទុក​នៃ​លំហូរ​សាច់​ប្រាក់​របស់​ពួកគេ ។