« ការត្រៀមខ្លួនជាស្រេចរបស់ខ្ញុំសម្រាប់អាជីវកម្មដ៏ជោគជ័យ ៖ តាំងចិត្ត » ការចាប់ផ្ដើម និងការពង្រីកអាជីវកម្មរបស់ខ្ញុំសម្រាប់ភាពខ្លួនទីពឹងខ្លួន ( ឆ្នាំ ២០១៧ )
« ការត្រៀមខ្លួនជាស្រេចរបស់ខ្ញុំសម្រាប់អាជីវកម្មដ៏ជោគជ័យ ៖ តាំងចិត្ត »
តាំងចិត្ត
ម៉ោងជាអតិបរមា ៖ ១០ នាទី
សៀវភៅកំណត់ហេតុអាជីវកម្ម
អាន ៖
អាជីវកម្មរបស់អ្នកនឹងត្រូវការការកែសម្រួលលើសពីអ្វីដែលអ្នកអាចស្រមៃដល់ ។ ផ្នែកសំខាន់នៃការកែសម្រួលអាជីវកម្មរបស់អ្នកគឺ កត់ត្រាយោបល់ ការសង្កេតឃើញ និងការបំផុសគំនិតខាងវិញ្ញាណរបស់អ្នករៀងរាល់ថ្ងៃ ។ សប្តាហ៍នេះ សូមចាប់ផ្តើមដោយប្រើសៀវភៅកំណត់ហេតុទំនេរមួយ ឬឧបករណ៍អេឡិចត្រូនិចដើម្បីកត់ត្រាគំនិត និងយោបល់របស់អ្នក ។ នេះគឺជាសៀវភៅកំណត់ចំណាំអាជីវកម្មរបស់អ្នក ។ សប្តាហ៍បន្ទាប់អ្នកនឹងត្រូវបានសូមឲ្យរាយការណ៍ថា តើអ្នកបានកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នកបានប៉ុន្មានថ្ងៃ ។ សូមយកសៀវភៅកំណត់ហេតុនេះមកការប្រជុំក្រុមរៀងរាល់សប្តាហ៍ ។
ការប្រកួតឧបករណ៍ខ្ទាស់ក្រដាស
អាន ៖
ម្ចាស់អាជីវកម្មលត់ដំខ្លួនពួកគេដើម្បីទៅជួបមនុស្សថ្មីៗរៀងរាល់ថ្ងៃ ។ ការទាក់ទងមនុស្សទាំងនេះគឺចាំបាច់សម្រាប់ភាពជោគជ័យនៃអាជីវកម្មរបស់អ្នក ។ នៅពេលអ្នកឈោងទៅរក ហើយនិយាយជាមួយមនុស្សកាន់តែច្រើន នោះទ្វារនឹងបើកឡើងដែលអ្នកពុំបានរំពឹងទុក ។ សប្តាហ៍នេះ សូមចាប់ផ្តើមការនិយាយជារៀងរាល់ថ្ងៃជាមួយមនុស្សថ្មី ។
សកម្មភាពខាងក្រោមនេះនឹងជួយអ្នកឲ្យទាក់ទងជាមួយមនុស្សដទៃ ទោះបីជាវាមានការលំបាកនៅគ្រាដំបូងក្តី ។ នៅសប្តាហ៍បន្ទាប់ អ្នកនឹងត្រូវបានសូមឲ្យរាយការណ៍ថា តើអ្នកបាននិយាយជាមួយមនុស្សបានប៉ុន្មាននាក់ ។ នៅពេលអ្នកចាប់ផ្តើមអាជីវកម្ម វាគឺជារឿងសំខាន់ដែលអ្នកបង្កើតទំនុកចិត្តលើសមត្ថភាពរបស់អ្នកដើម្បីបង្កើតទំនាក់ទំនង លើកទឹកចិត្ត និងបញ្ចុះបញ្ចូលមនុស្សដទៃ ហើយទទួលការយល់ព្រមលើដំណោះស្រាយនៃអត្ថប្រយោជន៍រួម ។
យើងធ្វើការតាំងចិត្តរាល់សប្ដាហ៍ ។ នៅពេលយើងជួបគ្នានៅសប្ដាហ៍ក្រោយ យើងនឹងចាប់ផ្ដើមដោយការរាយការណ៍អំពីការតាំងចិត្តរបស់យើង ។ សូមប្រើតារាង « ការវាយតម្លៃកិច្ចខិតខំរបស់ខ្ញុំ » ( នៅខាងមុខសៀវភៅសិក្សានេះ ) ដើម្បីរំឭកអំពីកន្លែងដែលអ្នកនឹងតាមដានការតាំងចិត្តទាំងឡាយរបស់អ្នក ។
សូមអានការតាំងចិត្តនីមួយៗខាងក្រោមនេះជាមួយដៃគូសកម្មភាពរបស់អ្នក ។ សមត្ថភាពរបស់អ្នកដើម្បីទទួលជោគជ័យក្នុងការចាប់ផ្តើម ឬពង្រីកអាជីវកម្មរបស់អ្នកនឹងបានប្រសើរឡើងយ៉ាងលឿន នៅពេលអ្នកព្យាយាមរក្សាការតាំងចិត្តរបស់អ្នករៀងរាល់សប្តាហ៍ ។ សន្យាដើម្បីរក្សាការតាំងចិត្តរបស់អ្នក រួចហើយចុះហត្ថលេខានៅខាងក្រោមនេះ ។
|
ការតាំងចិត្តរបស់ខ្ញុំ |
|---|
|
ក. ខ្ញុំនឹងរក្សាការតាំងចិត្ត « មូលដ្ឋានគ្រឹះរបស់ខ្ញុំ » នាសប្តាហ៍នេះ ៖
|
|
ខ. ខ្ញុំនឹងចូលរួមនៅក្នុងការប្រកួតប្រដាប់ខ្ទាស់ក្រដាស ហើយរាយការណ៍អំពីបទពិសោធន៍របស់ខ្ញុំនាសប្តាហ៍បន្ទាប់ ។ |
|
គ. ខ្ញុំនឹងចាប់ផ្តើមកត់ត្រាក្នុងសៀវភៅកំណត់ហេតុអាជីវកម្មរបស់ខ្ញុំរៀងរាល់ថ្ងៃ ហើយយកវាមកការប្រជុំបន្ទាប់របស់យើង ។ |
|
ឃ. ខ្ញុំនឹងពិនិត្យមើលទំព័រ « ពិចារណា » ហើយរក្សាការតាំងចិត្ត ។ |
|
ង. ខ្ញុំនឹងទាក់ទង ហើយជួយជ្រោមជ្រែងដៃគូសកម្មភាពរបស់ខ្ញុំ ។ |
សូមចងចាំថា សប្តាហ៍បន្ទាប់អ្នកនឹងត្រូវបានសូមឲ្យរាយការណ៍នូវចំនួនថ្ងៃដែលអ្នកបាននិយាយជាមួយអតិថិជន ហើយកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុអាជីវកម្មរបស់អ្នក ( សូមមើលតារាង « ការវាយតម្លៃកិច្ចខិតខំរបស់ខ្ញុំ » នៅផ្នែកចាប់ផ្តើមនៃសៀវភៅនេះ ) ។
ហត្ថលេខារបស់ខ្ញុំ
ហត្ថលេខារបស់ដៃគូសកម្មភាព
អធិស្ឋានបិទ ។