« ការត្រៀមខ្លួនជាស្រេចរបស់ខ្ញុំសម្រាប់អាជីវកម្មដ៏ជោគជ័យ ៖ មូលដ្ឋានគ្រឹះរបស់ខ្ញុំ ៖ ភាពខ្លួនទីពឹងខ្លួនគឺជាគោលការណ៍មួយនៃសេចក្ដីសង្គ្រោះ » ការចាប់ផ្ដើម និងការពង្រីកអាជីវកម្មរបស់ខ្ញុំសម្រាប់ភាពខ្លួនទីពឹងខ្លួន ( ឆ្នាំ ២០១៧ )
« ការត្រៀមខ្លួនជាស្រេចរបស់ខ្ញុំសម្រាប់អាជីវកម្មដ៏ជោគជ័យ ៖ មូលដ្ឋានគ្រឹះរបស់ខ្ញុំ »
យ៉ូហាន ១០:១០ ។
តើជីវិតបរិបូរណ៍ជាអ្វី ?
« He Polished My Toe » មាននៅគេហទំព័រ srs.lds.org/videos ។ ( គ្មានវីដេអូឬ ? សូមមើលអត្ថបទវីដេអូនៅចុងវគ្គនេះ ) ។
តើអ្នកជឿថាមានដំណោះស្រាយចំពោះរាល់បញ្ហារបស់អ្នកដែរឬទេ ? តើយើងអាចមានភាពស័ក្ដិសមចំពោះព្រះចេស្ដារបស់ព្រះអម្ចាស់ដើម្បីជួយយើងយ៉ាងដូចម្ដេច ?
សេចក្ដីយោង ក្បួនខ្នាតភាគ ២ និងការដកស្រង់ដោយ អែលឌើរ ដាល្លិន អេក អូក ។
ការមានភាពខ្លួនទីពឹងខ្លួន គឺពុំមានន័យថា យើងអាចធ្វើ ឬទទួលបានអ្វីៗដែលយើងកំណត់នៅក្នុងគំនិតរបស់យើងនោះទេ ។ ផ្ទុយទៅវិញ វាគឺជាការជឿថា តាមរយៈព្រះគុណ ឬអំណាចដែលអាចធ្វើទៅបានរបស់ព្រះយេស៊ូវគ្រីស្ទ និងការខិតខំរបស់យើងផ្ទាល់ នោះយើងអាចទទួលបាននូវអ្វីៗដែលចាំបាច់សម្រាប់ជីវិតទាំងខាងវិញ្ញាណ និងខាងសាច់ឈាម ដូចដែលយើងចង់បានសម្រាប់ខ្លួនយើង និងក្រុមគ្រួសាររបស់យើង ។ ភាពខ្លួនទីពឹងខ្លួនគឺជាភស្ដុតាងនៃការទុកចិត្តរបស់យើង ឬជំនឿរបស់យើងទៅលើព្រះចេស្ដារបស់ព្រះដើម្បីរំកិលភ្នំនៅក្នុងជីវិតរបស់យើង ហើយផ្ដល់កម្លាំងដល់យើងដើម្បីយកឈ្នះលើការសាកល្បង និងទុក្ខវេទនាទាំងឡាយ ។
តើព្រះគុណរបស់ព្រះគ្រីស្ទបានជួយអ្នកឲ្យទទួលបានតម្រូវការចាំបាច់ក្នុងជីវិតទាំងខាងវិញ្ញាណ និងខាងសាច់ឈាមយ៉ាងដូចម្ដេច ?
សូមអានការដកស្រង់របស់ប្រធាន ម៉ារុន ជី រ៉មនី ។ តើអ្នកដឹងថា អ្នកកំពុងក្លាយជាមនុស្សកាន់តែមានភាពខ្លួនទីពឹងខ្លួនយ៉ាងដូចម្ដេច ?
សូមតាំងចិត្តធ្វើសកម្មភាពដូចខាងក្រោមក្នុងអំឡុងសប្ដាហ៍ ។
-
សូមអានលិខិតគណៈប្រធានទីមួយនៅខាងដើមសៀវភៅសិក្សានេះ ហើយស្វែងរកពរជ័យដែលបានសន្យា ។ តើអ្នកត្រូវធ្វើអ្វីខ្លះដើម្បីទទួលបានវា ? សូមសរសេរពីគំនិតរបស់អ្នកខាងក្រោមនេះ ។
-
សូមចែកចាយនូវអ្វីដែលអ្នកបានរៀននៅថ្ងៃនេះអំពីភាពខ្លួនទីពឹងខ្លួនជាមួយនឹងគ្រួសារ ឬមិត្តភក្ដិរបស់អ្នក ។